ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
ងាយៗ ខ្លីៗ សាមញ្ញ ពី SEO ✌🏻

#seo #seotips #seocambodia #learnseo
1
នេះជាគន្លឹះទូទៅមួយចំនួនសម្រាប់ការធ្វើ​ On-Page & Off-Page SEO✌🏻

ក្នុងករណីអ្នកទាំងអស់គ្នាស្តាប់អត់ទាន់👇🏻

6 Techniques of On-Page SEO

- Optimized page title and meta description
- Heading Tag
- URL optimization
- Image optimization
- Internal/ External link
- Page speed

5 Techniques of Off-Page SEO

- Guest Post
- Broken link building
- Directory submission
- Social networking site
- Commenting

#reanseo #seotips #onpage #offpage #seo
____________________________________________
Support me by Following:
Facebook: https://www.facebook.com/reandigital
Telegram: https://t.me/pteahdigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en
YouTube: https://youtu.be/Cdv9m7tZrok
1
អ្នកទាំងអស់គ្នាធ្លាប់បានលឺពី ASO មកពីមុនអត់? តើវាមានលក្ខណៈខុសគ្នាពី SEO ម៉េចខ្លះទៅ?

ចាំអេដមីនប្រាប់😉

🟣​ ASO​ - App Store Optimization
វាជាដំណើរការនៃការទទួលបានភាពមើលឃើញសម្រាប់កម្មវិធី(app​ visibility) និងបង្កើនការទាញយកកម្មវិធី(app downloads) នៅក្នុង app stores​ ឬ​ Google play ហើយភាពជោគជ័យនៃ ASO កំណត់ដោយការទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងលទ្ធផលស្វែងរកកម្មវិធី (app search result)​ ដែលជួយអ្នកប្រើប្រាស់ឱ្យស្វែងរកកម្មវិធីនោះបានយ៉ាងងាយស្រួល។

🟣 SEO- Search Engine Optimization
ដូចដែលយើងបានដឹង ថាវាជាការអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពវេបសាយតាមរយ: SEO និង ធ្វើអោយ user-friendly ដែលជួយឱ្យទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងម៉ាស៊ីនស្វែងរកផ្សេងៗដូចជា Google, Yahoo, Bing ជាដើម។

ទាំង ASO និង SEO មានដំណើរការបង្កើនប្រសិទ្ធភាពស្រដៀងគ្នាមួយចំនួនដូចជា keyword optimization, quality link building និង conversion optimization ហើយវាស្ថិតនៅក្រោមកត្តាផ្តល់ចំណាត់ថ្នាក់ដែលប្រែប្រួលរៀងៗខ្លួន ។

នេះជាភាពខុសគ្នារវាង ASO​​​ និង SEO:

ASO

- បង្កើនប្រសិទ្ធភាពនៅលើ Apple store, Google play
- On-Page (App name, description, keywords, usage, uninstall rate)
- Off-page (Backlinks, reviews and ratings, download stats)
- ទទួលបាន Download Users

SEO

- បង្កើនប្រសិទ្ធភាពនៅលើ​ Google, Bing, Yahoo
- On-Page (Title tags, Header tags, keyword density, page speed, bounce rate)
- Off-Page (Link, backlink creation, social signals)
- ទទួលបាន​ Website Traffic

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#reanseo #seo #aso #searchengineoptimization #appstoreoptimization #seotips
SEO គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សារឌីជីថល ហើយភាពសំខាន់នៃ SEO កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់គ្រប់អាជីវកម្មទាំងអស់។

មនុស្សភាគច្រើនគិតថា SEO គឺគ្រាន់តែដាក់ពាក្យគន្លឹះ និងបង្កើនប្រសិទ្ធភាពវេបសាយនីមួយៗតាមរបៀបដូចគ្នាសម្រាប់ម៉ាស៊ីនស្វែងរក ប៉ុន្តែវាមិនមែនទេ មានប្រភេទ SEO ផ្សេងៗគ្នានៅក្នុងទីផ្សារឌីជីថលដែលអ្នកត្រូវដឹង​ ខណៈពេលដែលការបង្កើនប្រសិទ្ធភាពភាគច្រើនគឺសម្រាប់ម៉ាស៊ីនស្វែងរកដូចជា Google តែប៉ុណ្ណោះ!

ការរួមបញ្ចូលគ្នានៃ 3 ប្រភេទសំខាន់ៗ ដូចជា Technical SEO, On-Page SEO & Off-Page SEO ដែលភាគច្រើនយើងបានដឹង ដែលយើងអាចប្រើបានទៅគ្រប់ប្រភេទនោះ ក្រៅពីនេះមានច្រើនប្រភេទដែលអ្នកភាគច្រើនមិនបានដឹង ឬក៏ដឹងហើយតែនៅមិនទាន់បានធ្វើ!

ដូច្នេះខ្ញុំបានសរសេរអត្ថបទនេះមកចែករំលែកដែលលើកយកពីប្រភេទ SEO នៅក្នុង Digital Marketing និងបច្ចេកទេសផ្សេងទៀតនៅក្នុង SEO មកចែករំលែកជាមួយអ្នកទាំងអស់គ្នា:

នេះគឺជាប្រភេទ SEO សំខាន់ៗចំនួន 9​ នៅក្នុង Digital Marketing:

- Technical SEO
- On-Page SEO
- Off-Page SEO
- Local SEO
- E-commerce SEO
- International SEO
- Content SEO
- Mobile SEO
- YouTube SEO

ហើយនេះគឺជា Technical SEO 4 ប្រភេទផ្សេងទៀត:

- White Hat SEO
- Black Hat SEO
- Grey Hat SEO
- Negative SEO

ចំណែកចំណុចលម្អិតនៃចំណុចនីមួយ ចាំអេដមីនមានពេលចាំអង្គុយសរសេរអោយអស់☺️

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#seo #seotips #typeofseo #digitalmarketing #seomarketing #reanseo
👍1
Mobile SEO មានលក្ខណ:យ៉ាងម៉េចខ្លះទៅ? យុទ្ធសា្រស្តអីខ្លះដែលពាក់ព័ន្ធ? តើយើងនឹងធ្វើវាដោយរបៀបណា?

ខ្ញុំសង្កេតឃើញថា SEO ត្រូវបានគេលើកយកមកនិយាយដែលភាគច្រើននិយាយពី Website SEO សូម្បីអត្ថបទខ្ញុំផុសរាល់ដងក៏អញ្ចឹងដែរ​! ដូច្នេះអត្ថបទនេះប្តូរមកនិយាយពី Mobile SEO វិញម្តង!

Mobile SEO សំដៅលើការបង្កើនប្រសិទ្ធភាពវេបសាយសម្រាប់ឧបករណ៍ចល័ត(mobile devices) ដូចជា smartphones និង tablets! ដែលវាជាប្រភេទ SEO មួយដែលផ្តោតលើការធានាថាវេបសាយអាចចូលប្រើប្រាស់បានយ៉ាងងាយស្រួល និងអាចប្រើប្រាស់បាននៅលើ mobile devices ដើម្បីកែលម្អចំណាត់ថ្នាក់របស់វានៅក្នុង mobile search results និងទាក់ទាញ mobile traffic​ អោយកាន់តែច្រើន។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រ mobile SEO នេះអាជីវកម្មអាចកែលម្អភាពមើលឃើញរបស់ពួកគេនៅក្នុង mobile search results ទាក់ទាញ mobile traffic កាន់តែច្រើន និងផ្តល់នូវ user experience កាន់តែប្រសើរសម្រាប់ mobile customers របស់ពួកគេ។

យុទ្ធសាស្ត្រសំខាន់នៃ Mobile SEO​ មួយចំនួនដែល Developer ឬ SEOs គួរដឹង:

🟣 Responsive design: ដើម្បីធានាថាវេបសាយត្រូវបានរចនាឡើងដើម្បីកែតម្រូវ​ layout បានដោយស្វ័យប្រវត្តិ និងមាតិកាឱ្យសមស្របជាមួយនឹងទំហំអេក្រង់ សម្រាប់ mobile devices ផ្សេងៗគ្នា។

🟣​ Page speed: បង្កើនប្រសិទ្ធភាព loading speed នៃគេហទំព័រនៅលើ mobile devices ដើម្បីបង្កើន user experience និងកាត់បន្ថយ bounce rates។

🟣 Mobile-friendly content: ត្រូវប្រាកដថាមាតិកាអាចអានបានយ៉ាងងាយស្រួល និងអាចចូលមើលបាននៅលើអេក្រង់តូចៗ ហើយនឹងរូបភាព ឬវិដេអូផ្សេងទៀតត្រូវបានកែលម្អសម្រាប់ mobile devices។

🟣​ Mobile keywords: ការប្រើប្រាស់ពាក្យគន្លឹះដែលពាក់ព័ន្ធជាពិសេសចំពោះ mobile users ដូចជា "mobile-friendly" ឬ "location-based" ដើម្បីកែលម្អចំណាត់ថ្នាក់វេបសាយនៅក្នុងលទ្ធផលស្វែងរកតាមទូរសព្ទ។

នេះជាតិចនិចមួយចំនួនដែលយើងអាចទៅប្រើប្រាស់សម្រាប់ App Store Optimization:

ជំហានទី 1: ធ្វើការស្រាវជ្រាវពាក្យគន្លឹះ​ - Keyword Research
ពាក្យគន្លឹះទាំងនោះនឹងជួយឱ្យកម្មវិធីរបស់អ្នកមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងលទ្ធផលស្វែងរកក្នុង app store ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់គោលដៅរបស់អ្នកក្នុងការស្វែងរកកម្មវិធី

ជំហានទី 2: បង្កើនប្រសិទ្ធភាពចំណងជើង និងភាពលម្អិត​នៃកម្មវិធី - App Title and Description
បន្ទាប់ពីធ្វើការស្រាវជ្រាវពាក្យគន្លឹះ ជំហានបន្ទាប់ក្នុងការបង្កើនប្រសិទ្ធភាព app store គឺធ្វើឱ្យ app title and description របស់អ្នកប្រសើរឡើង

ជំហានទី 3: ប្រើរូបថតអេក្រង់ និងវីដេអូកម្មវិធីដែលពាក់ព័ន្ធ​​ - Relevant App Screenshots and Videos
ការប្រើប្រាស់រូបថតអេក្រង់ និងវីដេអូរបស់កម្មវិធីដែលពាក់ព័ន្ធគឺចាំបាច់សម្រាប់​ app store optimization (ASO)

ជំហាន​ទី 4: បង្កើនការផ្តល់មតិ​និង​ការ​វាយ​តម្លៃនៃ​អ្នក​ប្រើ​ប្រាស់​ - User Reviews and Ratings
ការបញ្ចេញមតិជាវិជ្ជមាន និងការវាយតម្លៃខ្ពស់អាចកែលម្អលទ្ធភាពនៃការមើលឃើញរបស់កម្មវិធីនៅក្នុង app store និងបង្កើនឱកាសនៃការ downloaded

ជំហានទី 5: ធ្វើមូលដ្ឋានីយកម្មកម្មវិធី - Localize App
ការធ្វើមូលដ្ឋានីយកម្មគឺជាដំណើរការនៃការសម្របកម្មវិធីដើម្បីបំពេញទៅតាមភាសា វប្បធម៌ និងតម្រូវការផ្សេងទៀតនៃប្រទេស ឬតំបន់ជាក់លាក់មួយ​ ដែលជាគោលដៅនៃកម្មវិធីនោះ

ជំហានទី 6: បង្កើនប្រសិទ្ធភាពល្បឿន និងសមិទ្ធិផលនៃកម្មវិធី​​ - Speed and Performance optimization
Speed និង Performance គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើការចូលរួមរបស់អ្នកប្រើប្រាស់ និងចំណាត់ថ្នាក់នៅលើ app store

ជំហានទី 7: ការវិភាគកម្មវិធី​ - Analyze App Performance
តាមរយៈការវិភាគអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងតាមដានរង្វាស់កនៃម្មវិធី​ វាជួយអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីរបៀបដែលធ្វើឱ្យកម្មវិធីរបស់អ្នកប្រសើរឡើងសម្រាប់ការចូលរួមកាន់តែប្រសើរ និងចំណាត់ថ្នាក់ខ្ពស់ជាងនេះបន្ថែមទៀត។

អ្វីដែលខ្ញុំសរសេរខាងលើវាជាអ្វីដែលខ្ញុំបានសិក្សា​ ស្រាវជ្រាវ ក៏ដូចបទពិសោធន៏បន្តិចបន្តួច!​ ជាក់ស្តែងសម្រាប់បទពិសោធន៏ខ្ញុំវិញ ទាក់ទងជាមួយ Mobile SEO មានមិនសូវច្រើនទេ! ភាគច្រើនខ្ញុំបានតែធ្វើជា Plan, Analyze, Strategy​ រៀបចំមាតិកាសម្រាប់បងៗ developer មិនដែលបានធ្វើដោយផ្ទាល់ទេ ភាគច្រើនធ្វើដោយប្រយោល​ និងជួយ Support ខ្លះៗ និយាយអោយស្រួលយល់បានតែធ្វើ On-Page ទេ! ខ្ញុំគិតថាវាគួរអោយចាប់អារម្មណ៏ណាស់ តែមិនមានឪកាសបានធ្វើអោយពេញលេញសោះ -​ ចាំបន្តិច ចាំខ្ញុំមានឪកាសបានធ្វើវាពេញលេញ ចាំសរសេរបន្តអោយបានក្បោះក្បាយបន្ថែមទៀត។

ដើម្បីយល់កាន់តែច្បាស់អាន App Store Optimization: https://t.me/pteahdigital/180

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en
2
Robot.txt គឺ​ជា​អត្ថបទ(text) ​ដែល​ជួយ​ប្រាប់​ម៉ាស៊ីន​ស្វែងរក​ថា​ផេកណាមួយនៃវេបសាយ​គួរ​ត្រូវ​បាន crawled ហើយ​ផេក​ណា​ដែល​មិន​គួរ​ត្រូវ​បាន​​ crawled!​​​ File ទាំងនោះប្រាប់ search engines crawlers ថាផេកណាដែលពួកគេអាច crawl និង index បានក្នុងអំឡុងពេលដំណើរការ crawling និង indexing នោះ។

និយាយអោយសាមញ្ញវាមានន័យថា វាប្រាប់ crawlers កន្លែងដែលវាអាចទៅ និងកន្លែងដែលវាមិនអាចទៅនៅលើវេបសាយរបស់យើង។

robots.txt file មានច្បាប់មួយ ឬច្រើន! ច្បាប់នីមួយៗត្រូវបានរារាំង ឬអនុញ្ញាតឱ្យចូលប្រើសម្រាប់ crawlers ទៅតាមលក្ខខណ្ឌ​ នីមួយៗ​ ទៅកាន់​ file ជាក់លាក់នៃវេបសាយរបស់យើង។

🟣 រចនាសម្ព័ន្ធ - Structure of robots.txt

robots.txt file មានរចនាសម្ព័ន្ធសាមញ្ញ វាមានបន្សំធាតុដែលបានកំណត់ជាមុនមួយចំនួន! ជាទូទៅវាមាន 4 ការណែនាំ:

User-agent : សម្រាប់បញ្ជាក់ឈ្មោះ bots ដូចជា Google bots, Bing bots ជាដើម

Disallow: បញ្ជាក់ផេកណាដែលត្រូវបានដកចេញពី crawling

Allow: បញ្ជាកផេកណាដែលអាច crawled បាន

Sitemap: វាជា file ដែលមាន URL នៃវេបសាយទាំងអស់ វាបញ្ជាក់ទីតាំងនៃ XML sitemap ដើម្បីចូលប្រើ URL របស់អ្នកទាំងអស់នោះ

ដើម្បីពិនិត្យមើល robots.txt នៃវេបសាយរបស់អ្នក ទៅ
browser -> domain name/robots.txt

🟣 តើការប្រើប្រាស់ robots.txt​​ ដើម្បីអ្វី?

វាជា file ដំបូងដែល crawlers ចូលប្រើនៅពេល crawling និង indexing ក្នុងដំណើរការនៃវេបសាយរបស់អ្នក! វាត្រូវបានប្រើដើម្បី block sensitive areas នៃវេបសាយ។

យើង​អាច​ប្រើ​វា​ដើម្បី​ដាក់​កម្រិត​ចំណាត់ថ្នាក់នៃផេកមួយ​ចំនួន​ដែល​មិន​សំខាន់​ ដូច្នេះ crawlers ​អាច​ crawl ផេក​សំខាន់ៗ​ ក្នុងករណី crawl budget​ មាន​កំណត់។

ចំណាំ៖ នៅក្នុង WordPress sites, robots.txt ត្រូវបានបង្កើតដោយស្វ័យប្រវត្តិ។

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#learnseo #website #robotstxt #websiteranking #seotips #websitetips
Google Search Console & Google Analytics គឺជាឧបករណ៍ពីរផ្សេងគ្នាដោយ Google ដែលធ្វើការក្រោមលក្ខខណ្ឌពីផ្សេងគ្នា! មានភាពច្របូកច្របល់ជាច្រើនរវាង #GSC & #GA សម្រាប់មនុស្សជាច្រើនរួមទាំងខ្ញុំផងដែរ។

ដូច្នេះខ្ញុំនឹងសរសេរពីភាព​ខុស​គ្នា​នោះ(មានអារម្មណ៏ថាធ្លាប់សរសេរហើយៗ តែរកមិនឃើញ​ មិនដឹងសរសេរនៅណា🥲) ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំបន្តទៀត!

ជាទូទៅ វេបសាយរបស់យើងនឹងមានអន្តរកម្មតាមពីរវិធីដោយ humans & non-humans:
Humans = Users
Non-humans = Crawlers ឬ Bots

So, these two tools allow us to quickly see how our website is interacting.

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en
Telegram: https://t.me/pteahdigital

#googlesearchconsole #googleanalysis #sitekit #google #seo #seotips #seocambodia #digitalmarketing #dataanalysis
Copywriter ដែលយល់ពីមូលដ្ឋាននៃ SEO គឺជាធនធានដែលកម្រសម្រាប់ក្រុមទីផ្សារ!

ការមានសមត្ថភាពក្នុងការបង្កើនប្រសិទ្ធភាព copy របស់អ្នកសម្រាប់ពាក្យគន្លឹះត្រឹមត្រូវអនុញ្ញាតឱ្យអ្នកកំណត់គោលដៅរបស់អ្នកកាន់តែច្បាស់។​​ ហើយការដឹងពីមូលដ្ឋានគ្រឹះនៃ SEO ក៏ជួយអ្នកបង្កើតមាតិកាដែលងាយស្រួលអាន និងយល់ ដោយធានាថាសាររបស់អ្នកត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃ SEO ក៏ជាជំហានសំខាន់មួយដើម្បីក្លាយជា copywriter ជោគជ័យម្នាក់ផងដែរ។

Here's a list of 9 things every copywriter should keep in mind:

១. ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃ SEO - keyword research, content optimization, and link building

២. ដឹងពីរបៀបប្រើប្រាស់ពាក្យគន្លឹះ និងឃ្លាប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរក

៣.​ មានការយល់ដឹងពីរបៀបដែលម៉ាស៊ីនស្វែងរកដំណើរការ និងអាចកំណត់អត្តសញ្ញាណ ព្រមទាំងដើរអោយទាន់សម័យកាល

៤. ស្រាវជ្រាវវេបសាយរបស់ដៃគូរប្រកួតប្រជែងដើម្បីកំណត់តំបន់នៃការកែលម្អ

៥. រៀនប្រើឧបករណ៍ និងបច្ចេកទេស SEO ដើម្បីធានាបាននូវចំណាត់ថ្នាក់ខ្ពស់

៦. ពិនិត្យ website metrics និង analytics ដើម្បីតាមដាន SEO performance

៧. មានការយល់ដឹងជាមូលដ្ឋានពី HTML

៨. ទទួលបានព័ត៌មានថ្មីៗអំពី SEO trends ចុងក្រោយបំផុត

៩. ស្វែងយល់ពីសារៈសំខាន់នៃការបង្កើតគេហទំព័រដែលងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ និងម៉ាស៊ីនស្វែងរក

All of the points mentioned above are closely related to content creation!😉

Support me by following:

Facebook: https://www.facebook.com/reandigital

#seos #copywriter #seocopywriter #contentcreation #contentwriter #seocontent #seotips
យោងតាម Google ការអនុវត្តល្អបំផុតរបស់ SEO គឺជាកិច្ចការដែលនឹង "សង្ឃឹមថានឹងធ្វើឱ្យម៉ាស៊ីនស្វែងរកមានភាពងាយស្រួលជាងមុនក្នុងការ​ crawl, index និងយល់ពីមាតិការបស់អ្នក"។

ដូចដែលយើងបានដឹងថា​ការប្រកួតប្រជែងសម្រាប់ការមានវត្ថមាននៅទំព័រដំបូងលើ Google គឺខ្លាំងក្លា ព្រោះគោលបំណងម្នាក់ៗគឺការមានចំណាត់ថ្នាក់លើម៉ាសុីនស្វែងរក!​ ដូច្នេះនៅពេលដែលការអនុវត្តល្អបំផុតត្រូវបានប្រើប្រាស់ហើយ យើងត្រូវប្រាកដថាដឹងទាក់ទងជាមួយនឹង SEO update ចុងក្រោយបំផុត និងធ្វើតាមបច្ចេកទេស SEO ផ្សេងទៀតពីពេលមួយទៅពេលមួយដើម្បីបន្តការប្រកួត។

ប្រសិនបើមិនជាប់ចំណាត់ថ្នាក់ក្នុងលទ្ធផលកំពូលទាំង 10 របស់ Google សម្រាប់ពាក្យគន្លឹះគោលដៅរបស់អ្នកទេ វេបសាយរបស់អ្នកក៏អាចមើលមិនឃើញនៅលើ Google ដែរ។

មានយុទ្ធសាស្ត្រ និងបច្ចេកទេសជាច្រើនដែលអ្នកអាចអនុវត្តតាម ដែលអាចបង្កើនលទ្ធភាពនៃចំណាត់ថ្នាក់!​ ទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកមិនបានទទួលភាពត្រឹមត្រូវជាគ្រឹះមូលដ្ឋាន ដូចជា On- page SEO​ ទេ ឱកាសរបស់អ្នកក្នុងចំណាត់ថ្នាក់នៅលើទំព័រមួយនៃ Google គឺតិចតួចបំផុត។

នេះជាគន្លឹះទាំង 10 ដែលល្អបំផុតសម្រាប់អនុវត្ត ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះរួចរាល់ហើយ:

1. ជ្រើសរើសពាក្យគន្លឹះត្រឹមត្រូវ
2. សរសេរ Title Tag និង Meta Description ឱ្យទាក់ទាញ
3. បង្កើនប្រសិទ្ធភាពរូបភាព​ - Optimize Images
4. បង្កើនប្រសិទ្ធភាពល្បឿននៃទំព័រ​ - Optimize Page Speed
5. Build Internal Linking Structure
6. កែលម្អ User Experience
7. ធ្វើឱ្យ URL SEO-friendly
8. កែតម្រូវមាតិការជាមួយនឹង Search Intent
9. បង្កើត Useful Content
10. Earn Authoritative Backlinks

Follow:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/

#SEO #SEOtips #seorank #seopractices #seocambodia #seofreelance