ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
ធ្វើឱ្យការស្វែងរករបស់អ្នកមានភាពងាយស្រួលជាមួយនឹងគន្លឹះដ៏សាមញ្ញទាំងនេះ 👆🏻

#reanseo #googlesearch #googletips #searchtips #seo
វេបសាយអាចជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រទីផ្សារ! ដូច្នេះខាងក្រោមនេះជាវិធីមួយចំនួនដើម្បីទទួលបាន traffic ដោយមិនអស់ប្រាក់នៅលើគេហទំព័ររបស់យើងក្នុងឆ្នាំ 2023 នេះ៖

1️⃣ បង្កើតប្លក់ដើម្បីទទួលបាន traffic
2️⃣ ធ្វើ Audit វេបសាយដើម្បីរកមើលកំហុស ឬបញ្ហាបច្ចេកទេស
3️⃣ អនុវត្ត On-Page SEO

🟣​ Blogging
ប្លុកគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបាន traffic ទៅកាន់វេបសាយ ហើយប្រសិនបើអ្នកមិនមានវាទេ អ្នកនឹងបាត់បង់ឪកាសដ៏សំខាន់មួយនៃយុទ្ធសាស្ត្រទីផ្សារលើវេបសាយរបស់អ្នក។

🟣​ Audit
Website traffic អាចប៉ះពាល់ដោយបញ្ហាដែលយើងប្រហែលជាមិនដឹងសោះ!
នៅឆ្នាំ 2023 នេះអ្នកពិតជាគួរតែព្យាយាមធ្វើការត្រួតពិនិត្យវេបសាយរបស់អ្នកសម្រាប់បញ្ហាបច្ចេកទេស ឬកំហុសដែលញាំញីវេបសាយរបស់អ្នក ដើម្បីទទួលបានចំនួនអ្នកទស្សនា នឹងជួយ​ធ្វើ​ឱ្យ​អ្នកទទួលបាន​ការ​លក់បន្ថែម​ទៀតផង!

🟣 On-Page SEO
On-Page SEO នៃវេបសាយរបស់អ្នកគឺជាវិធីដ៏ល្អបំផុតដើម្បីទទួលបានការមើលឃើញល្អទាំង Users និង Algorithm! អ្នកអាចចាប់ផ្តើមជាមួយនឹងយុទ្ធសាស្ត្រ On-Page ដូចជាការកែលម្អលើពាក្យគន្លឹះ ដោយប្រើចំនួនត្រឹមត្រូវនៃ H1, H2 & H3 និងបន្ថែម reviews page or a reviews section ជាដើម។

គន្លឹះទាំងបីនេះសម្រាប់វេបសាយដែលមានលំនឹងហើយ ព្រមទាំងសម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់ធ្វើវា។

#seo #onpageseo #blog #auditwebsite #trafficwebsite
មូលដ្ឋានគ្រឹះនៃ #SEO គឺអាចយកទៅអនុវត្តបានគ្រប់ឧស្សាហកម្មទាំងអស់!

បច្ចេកទេស​ - Technical 💻
ការស្រាវជ្រាវពាក្យគន្លឹះ - Keyword research🔎
មាតិកា - Content ✏️
តំណភ្ជាប់ដែលត្រលប់មកវេបសាយ - Backlinks🔗

ប៉ុន្តែចំណុចសំខាន់នៃអត្ថបទនេះគឺចង់និយាយថា ​ឧស្សាហកម្ម​នីមួយៗ​មាន​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន👇

📱 ប្រភេទ SAAS (ដែលផ្តល់ Software ជាសេវាកម្ម)
ដែលបញ្ហាប្រឈមភាគច្រើនគឺក្នុងការទទួលបានចំណាប់ថ្នាក់លើពាក្យគន្លឹះគោលដៅ (target keywords)…

🔨 ប្រភេទសេវាកម្មប្រើប្រាស់ក្នុងផ្ទះ
បញ្ហាប្រឈមគឺការស្វែងរកវិធីក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មផ្សេងៗព្រោះវាមានការប្រកួតប្រជែងខ្ពស់ជាមួយអ្នកស្វែងរក…

💰 ប្រភេទរកប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម
បញ្ហាប្រឈមនោះគឹចំនួនទំព័រដែលអ្នកប្រើប្រាស់ចូលមើលក្នុងមួយវគ្គ (user visits per session)....

នេះជាបញ្ហាមួយចំនួនដែលលើកជាឧទាហរណ៍ នៅមានជាច្រើនទៀត​ដោយនោះមានន័យថា យុទ្ធនាការនីមួយៗគួរតែត្រូវបានកែសម្រួលទៅតាមឧស្សាហកម្មរបស់ខ្លួន!

ប៉ុន្តែគ្រប់បញ្ហាប្រឈមទាំងនោះ យើងសុទ្ធតែអាចដោះស្រាយបានដូចជា៖

ប្រភេទ SAAS ប្រហែលជាមិនអាចដាក់ចំណាត់ថ្នាក់ខ្ពស់សម្រាប់ "best [software]" បាននោះទេ ប៉ុន្តែមានឱកាសជាច្រើនក្នុងការសរសេរ informational content​ ដែលមាន high-intent​​ អាចអោយទស្សនិកជនរបស់ពួកគេដែលកំពុងស្វែងរកបញ្ហាដែលកម្មវិធីរបស់ពួកគេអាចដោះស្រាយបាន។​

To learn more, follow us.
https://linktr.ee/reanseo

#reanseo #searchengineoptimization #contentmarketing #seotips
បងខ្ញុំចាប់អារម្មណ៍លើ SEO តែមិនដឹងគួរចាប់ផ្តើមពីណាទៅទេ…នេះសំណួរបានមកពីសិស្សប្អូនរបស់ខ្ញុំហើយកុំអោយខាត ខ្ញុំក៏យកចម្លើយ មកផុសនៅទីនេះផងដែរ!

ពិភពនៃ SEO ប្លែក ហានិភ័យ នឹងរញ៉េរញ៉ៃ នៅក្នុងការគិតអ្នកផ្សេង ក្រៅពីការគិតអ្នកទីផ្សារឌីជីថល! នៅពេលស្គាល់បានបន្តិចយើងនឹងប្តូរការគិត ដូច្នេះចាប់ផ្តើមដំបូង គឺត្រូវប្តូរការគិត ថាវាងាយស្រួលៗ គិតហើយចាប់ផ្តើមអនុវត្ត។

ខាងក្រោម ជាវិធីសាស្ត្រដែលយើងអាចចាប់ផ្តើមធ្វើដើម្បីបានធ្វើ SEO ផ្ទាល់ 👇🏻

ការងារនៅប្រភេទក្រុមហ៊ុន Agency

Agency អាចបានថវិកាតិចតួច ឬពិបាកបន្តិច ប៉ុន្តែវាជាវិធីលឿនបំផុតដើម្បីរៀន ពីព្រោះនៅទីនោះសម្បូរការងារណាស់ ខ្វះតែពេល ហើយកាន់តែប្រសើរប្រសិនបើអ្នកអាចស្វែងរក mentor/supervisor ដែលល្អ ក្នុងការជួយជ្រោមជ្រែងយើង!

ខ្ញុំផ្ទាល់បានចាប់ផ្តើមអាជីពរបស់ខ្ញុំនៅ Digital Marketing Agency មួយដែលមាន supervisor ល្អម្នាក់បានត្រួសត្រាយផ្លូវចូលបន្តិចហើយអោយដើរទៅម្នាក់ឯង ប៉ុន្តែគាត់នៅតែសម្លឹងពីក្រោយរហូត ដូច្នេះការដែលមានអ្នកចាំណែនាំវារៀងកក់ក្តៅដែរ ក្នុងការជួយយើងអោយដើរបានឆ្ងាយ!

ប្រសិនបើអ្នកមិនអាចទទួលបានការងារក្រោម mentor/supervisor ដែលល្អនោះទេ អ្នកអាចសាកល្បងចំណុចបន្ទាប់នេះបាន👇

Community

សម្រាប់បទពិសោធន៏ និងដំបូន្មានខ្លះ យើងមិនអាចរបានលើ Google ទេ ដូច្នេះការចូលរួមក្នុង Community ផ្សេងៗ វាជាផ្នែកមួយដែលអាចជួយយើងបានផងដែរ!

Google’s algorithm​ ត្រូវបានកំណត់យ៉ាងទូលំទូលាយ ហើយមានក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងលេង algorithms​ទាំងនោះ រួចពួកគាត់បានចែករំលែកបទពិសោធន៍ដែលទាក់ទងនៅ Community របស់គាត់នោះ - ខ្ញុំបានតាមដាន Community ទាំងនោះដើម្បីរក្សាចំណេះដឹងរបស់ខ្ញុំឱ្យដើរទាន់សម័យកាល។

ចាប់ផ្តើមធ្វើវាដោយខ្លួនឯង

មានតែចំណេះដឹង តែគ្មានចំណេះធ្វើក៏មិនអាចដែរ មិនមានចំណេះដឹងណាមួយដែលនឹងយកឈ្នះបទពិសោធន៍នោះទេ មានរឿងមិនពិតជាច្រើនមាននៅលើ Google និង social media យើងមិនគួរពឹងផ្អែកលើយុទ្ធសាស្ត្រដែលគ្រាន់តែអាន​តែមិនបានសាកល្បង និងមិនបានធ្វើវានោះទេ។

អត្ថបទខ្ញុំក៏ដូចគ្នា​ អ្នកមិនគួរជឿទាំងស្រុង ព្រោះភាគច្រើនខ្ញុំសរសេរពីអ្វីដែរបាននិងកំពុងធ្វើ​ personal experience ជាដើម តែត្រលប់មកវិញអ្នកគួរបានអានហើយ អនុវត្តផ្ទាល់តែម្តងនោះទើបអាចដឹងថា ត្រឹមត្រូវឬ​ខ្វះខាតចំណុចណាខ្លះ!

ចាប់ផ្តើមដោយការសរសេរប្លុក ហើយធ្វើការក្រោម mentor/supervisor ដែលមានបទពិសោធន៍ ឬទទួល Freelance​​ Project ឬ​ volunteer ជាដើម តែត្រូវប្រាកដថា អតិថិជនបានដឹងថាអ្នកកំពុងរៀននៅឡើយ កុំអោយខូច credit ថ្ងៃក្រោយ។

Mention Mentor/Supervisor របស់អ្នកដែលអ្នកបានរៀនពីគាត់ ហើយបើអ្នកមិនទាន់មានសូមជូនពរឱ្យអ្នករកឃើញឆាប់ ដើម្បីពង្រីកចំណេះដឹងរបស់អ្នកអោយកាន់តែងាយស្រួលបានបន្តិច៕

To learn more, follow:
https://linktr.ee/reanseo

#reanseo #seotips #learnSEO #seocambodia
Email Marketing នៅតែជាយុទ្ធសាស្រ្តមួយដែលបង្ហាញឱ្យឃើញច្បាស់ និងគួរឱ្យទុកចិត្តបំផុតដែលមានសម្រាប់អ្នកទីផ្សារ ប៉ុន្តែមិនមែនសម្រាប់នៅកម្ពុជាទេ! ប៉ុន្តែក្រុមអ្នកទីផ្សារជាច្រើននៅតែប្រើប្រាស់វាសម្រាប់ផែនការទីផ្សាររយៈពេលខ្លី។
ដូច្នេះ តើយុទ្ធសាស្រ្តអុីម៉ែល​បាន​ស្លាប់ហើយមែនទេ?

→ មិនទេ លុះត្រាតែយើងធ្វើខុស

នៅឆ្នាំ 2023 អុីម៉ែលមិនមែនតែអំពី៖
• ទៅដល់មនុស្សឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន
• Pitching yourself & expecting replies
• មានលក្ខណៈផ្លូវការដើម្បីមើលទៅប្រកបដោយ professional

តែនេះ​ជា​ការពិត​ដែលគួរនិយាយពី៖
• ផ្តល់តម្លៃមាតិកាឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន
• និយាយទៅកាន់ទស្សនិកជន និងបង្កើតទំនាក់ទំនង (មិនមែនបែបលក់)
• ស្វែងរកអ្វីដែលទស្សនិកជនចាប់អារម្មណ៏

មិន​មាន​អាជីវកម្មច្រើនទេដែលកំពុង​មើល​ឃើញ​ពី​តម្លៃ​ក្នុង​ការ​បង្កើត​អុីម៉ែល ភាពអស្ចារ្យនៃការប្រមូលអុីម៉ែលថ្ងៃនេះ អ្នកអាចកំណត់គោលដៅអតិថិជននោះបានពេញមួយជីវិតនៃប្រ៊េនរបស់អ្នក!
​អុីម៉ែលរបស់អតិថិជនគឺជាឱកាសមួយ ហើយប្រសិនបើអ្នកមិនបានបង្កើត email list នោះនឹងធ្វើឱ្យអ្នកសោកស្តាយក្នុងរយៈពេលវែង។

ខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា សម្រាប់ការសរសេរអុីម៉ែលអោយបានលទ្ធផលដូចដែលខ្ញុំធ្វើកន្លងមក ហើយការធ្វើ Email marketing ក៏ធ្វើអោយខ្ញុំទទួលបាន Traffic ទៅវេបសាយច្រើនដែរ​! នេះជា Tips មួយចំនួននៅពេលសរសេរអុីម៉ែលទៅកាន់ទស្សនិកជន​យើងត្រូវដឹងថា:
🟣​ តើមនុស្សទាំងនេះជានរណា ប្រភេទអាជីវកម្មណា?
🟣​ ហេតុអ្វីបានជាពួកគាត់មាននៅក្នុង list របស់ខ្ញុំ?
🟣 តើខ្ញុំទទួលបានពួកគាត់នៅក្នុង list របស់ខ្ញុំដោយរបៀបណា?
🟣 តើពួកគាត់រំពឹងថាខ្ញុំ lead ពួកគាត់ទៅឯណា?
🟣 តើខ្ញុំគួរដឹងអ្វីខ្លះអំពីមនុស្សទាំងនោះ?

ចម្លើយចំពោះសំណួរទាំងនេះ អាចជួយយើងបានអំពីរបៀបដែលយើងសរសេរអុីម៉ែលរបស់យើង!
ប៉ុន្តែ ត្រូវប្រាកដថាវាស្តាប់ទៅមានលក្ខណៈផ្ទាល់ខ្លួន និងដោយផ្ទាល់ ចំពោះមាតិកាវិញត្រូវប្រាកដថាអ្នកនិយាយទៅកាន់កន្លែងដែលពួកគេរសើប ការចង់បាន និងចំណាប់អារម្មណ៏របស់ពួកគេ - ដែលនេះបង្ហាញ​ថា​អ្នក​បាន​ទៅ​កន្លែង​ដែល​ពួកគេ​នៅ ហើយ​អ្នក​បានជួប​ពួកគេ​ទាំងស្រុង។

ហើយចុងក្រោយនិយាយតាមស្ទីលរបស់ពួកគេ! កុំចេញមាតិកាអុីម៉ែលឱ្យអ្នកវិនិយោគអចលនទ្រព្យតាមរបៀបដែលអ្នកផ្ញើរអុីម៉ែលទៅកាន់គ្រូពេទ្យ។

នេះសម្រាប់អ្នកថ្មី តើអ្វីទៅជា​ Email marketing?
https://www.facebook.com/reandigital/posts/531836498680563

To learn more, follow:
https://linktr.ee/reanseo

#emailmarketing #emailcampaigns #emailtoseo #email #seotips
កន្លងមកប្រហែលមួយខែនេះ អ្នកទាំងអស់គ្នាធ្លាប់បានលឺពី ChatGPT ដែលអត់? បើធ្លាប់លឺតើយល់យ៉ាងណាដែរ?

ChatGPT ជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់អ្នកទីផ្សារឌីជីថលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគេតែងលើកយកនិយាយពីអត្ថប្រយោជន៏ ផល់ប៉ះពាល់ របៀបដែលវាដំណើរការ របៀបប្រើប្រាស់ជាដើម ជាពិសេសសម្រាប់អ្នកពាក់ព័ន្ធលើ SEO និង Content Marketing!

ដូច្នេះថ្ងៃនេះខ្ញុំបានសរសេររ៉ាយរ៉ាប់ត្រួសៗពី​អ្វីដែលខ្ញុំដឹង អ្វីដែលខ្ញុំយល់ពីការស្រាវជ្រាវបន្ថែម ក៏ដូចជាបទពិសោធន៏នៃការសាកប្រើប្រាស់បន្តិចបន្តួចយកមកចែករំលែកនៅក្នុងអត្ថបទនេះ!​ ចាប់ផ្តើមពី:

🟣 តើអ្វីទៅជា ChatGPT?

ChatGPT គឺជា chatbot បញ្ញាសិប្បនិមិត្ដ (AI chatbot) ដ៏សាមញ្ញ ងាយស្រួល ដែលបង្កើតឡើងដោយ OpenAI ក្នុងខែធ្នូ ឆ្នាំ 2022 ដោយវាទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សជាមួយនឹងអ្នកចុះឈ្មោះប្រើប្រាស់ជាង 1 លាននាក់ក្នុងរយៈពេលត្រឹមតែ 5 ថ្ងៃប៉ុណ្ណោះ។
ChatGPT ត្រូវបានបង្កើតឡើងដើម្បីជួយបុគ្គលម្នាក់ៗទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃ ChatGPT បើសម្រាប់ SEO គឺដើម្បីទទួលបានចំណាត់ថ្នាក់លើម៉ាស៊ីនស្វែងរកខ្ពស់។

ឧបករណ៍ AI ដ៏ពេញនិយមមួយនៅពេលនេះគឺ ChatGPT វាអាចជួយអាជីវកម្មក្នុងវិធីជាច្រើនរួមទាំង digital marketing, SEO​ and content writing!

🟣 របៀបដែលវាដំណើរការ

ក្នុងពេលនេះវាមិនទាន់គិតប្រាក់លើការប្រើប្រាស់ទេ ក្នុងការប្រើប្រាស់សម្រាប់ការស្រាវជ្រាវ​ ហើយសម្រាប់នៅខ្មែរយើង​មិនទាន់អាចប្រើប្រាស់បានទេ តែយើងនៅតែអាចប្រើប្រាស់បានដោយការប្តូរ VPN ហើយខ្ញុំបានសាកប្រើបន្តិចដែរ វាមានជម្រើសច្រើនដែលអាចអោយយើងប្រើប្រាស់បាន ជាជំនួយដ៏ល្អ សម្រាប់ការសរសេរមាតិកាផ្សេងៗ!​ ហើយរបៀបក្នុងការប្រើប្រាស់វា ដោយយើងគ្រាន់តែមានសំណួរមួយ ហើយវានឹងឆ្លើយសំណួរនោះអោយយើង ដែលវាជា​ AI language model ChatGPT អាចជួយយើងក្នុងការបង្កើតមាតិកាអោយដូចជាមនុស្សដោយផ្អែកលើការជម្រុញដែលយើងបានផ្តល់ឱ្យ​ ហើយគុណភាពនិងប្រសិទ្ធភាពនៃមាតិការបស់ ChatGPT សម្រាប់ SEO វានឹងអាស្រ័យលើរបៀបដែលយើងផ្តល់ស្របទៅតាមតម្រូវការជាក់លាក់ និងរបៀបដែលយើងដាក់ចូលទៅក្នុងយុទ្ធសាស្ត្រ SEO របស់យើងទាំងមូល។
ជាមួយ ChatGPT យើងអាចបង្កើតជា ideas សម្រាប់ blogs, articles, social media posts, newsletters​ និងទម្រង់ផ្សេងទៀតនៃទីផ្សារមាតិកា​ ដោយវាអាចណែនាំយើងអោយកែលម្អអោយល្អបំផុតសម្រាប់ SEO និងកំណត់យុទ្ធសាស្រ្តទីផ្សារឌីជីថលដើម្បីសម្រេចបាននូវគោលដៅទីផ្សាររបស់យើងបានផងដែរ។

🟣 សម្រាប់ SEO តើមាតិកាទាំងនោះអាចមានចំណាប់ថ្នាក់ដែរទេ?

ដោយសារ chatGPT គឺជាឧបករណ៍ AI យើងមិនអាចពឹងផ្អែកលើវាទាំងស្រុងនោះទេ យើងត្រូវបង្កើនប្រសិទ្ធភាពអត្ថបទរបស់យើងជាមួយនឹងពាក្យគន្លឹះដែលពាក់ព័ន្ធ ហើយផ្តល់ឱ្យវានូវចំណុចខ្វះខាត ដូចជាស្ទីល writing tone…ជាដើម នៅពេលរួចរាល់ជាមួយនឹងការបង្កើនប្រសិទ្ធភាពមាតិកា អត្ថបទរបស់យើងរួចរាល់ក្នុងរយៈពេលប៉ុន្មាននាទី វាសន្សំសំចៃពេលវេលាសម្រាប់ក្រុមទីផ្សាររបស់យើង!

🟣 នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងដែលអាចអោយប្រើ ChatGPT ក្នុងនាមជា digital marketer, author, song writer ឬជាទម្រង់ណាមួយនៃអ្នកសរសេរមាតិកា​​តាមរយៈ
— E-mail Marketing
— Write Letters
— Write Articles, Fiction, Short stories…
— AI-generated content

🟣 លក្ខណៈពិសេសនៃ ChatGPT

— ការបង្កើតអត្ថបទក្នុងទម្រង់នៃការសន្ទនា​ - Generating text in a conversational style
— ការឆ្លើយសំណួរ -​ Answering questions
— សង្ខេបអត្ថបទ - Summarizing text
— ការបកប្រែអត្ថបទ - Translating text
— បង្កើតអត្ថបទក្នុងទម្រង់ និងសម្លេងផ្សេងៗ - Generating text in different styles and tones
— ការបង្កើតអត្ថបទដែលស៊ីសង្វាក់គ្នា និងស្របជាមួយបរិបទបញ្ចូល​ - Generating text that is coherent and consistent with the input context
— ការបង្កើតអត្ថបទជាច្រើនភាសា - Generating text in multiple languages

🟣 គុណសម្បត្តិនៃការប្រើប្រាស់ AI សម្រាប់ SEO
— ប្រសិទ្ធភាព - Efficiency
— ភាពជាក់លាក់ - Precision
— ការកំណត់ផ្ទាល់ខ្លួន - Personalization

To learn more, follow:
https://linktr.ee/reanseo

#chatgpt #ai #aiwriting #aigenerator #seotips