ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
អ្នកទាំងគ្នាធ្លាប់បានស្គាល់ #WH & #BH នៅក្នុង SEO អត់? ខ្ញុំនៀក! បានយល់ច្រឡំថា WH = work from home and BH = Back from home ជូរចត់ណាស់!​ 🥹ចុះគ្នាយើងវិញទើបស្គាល់ ឬ​ស្គាល់ច្បាស់ហើយ…?

ត្រលប់មកប្រធានបទយើងវិញ ថ្ងៃនេះខ្ញុំនឹងលើកយកអ្វីដែលខ្ញុំបានយល់ច្រលំពីមុនយកមកបកស្រាយចែករំលែក​ថាតើ​ ហេតុអ្វីបានជាវាមានឈ្មោះ White hat SEO(ប្រភេទមួកស) និង Black hat SEO​(ប្រភេទមួកខ្មៅ)? វាខុសគ្នាយ៉ាងម៉េច? គុណសម្បត្តិ​ និង គុណវិបត្តិ ព្រមជាមួយឃ្លាថែមមួយទៀត​ ពីពណ៍នោះគឺ Gray SEO មួយផ្សេងទៀត។

ពាក្យទាំងនេះមានដើមកំណើតនៅក្នុងភាពយន្តលោកខាងលិចដើម្បីបែងចែកពី “ភាពល្អ​ និង ភាពអាក្រក់” ដូច្នេះគេបែកចែក “White hat(មួកស)” ជាប្រភេទល្អ​និង "Black hat(មួកខ្មៅ)" ជាប្រភេទមិនល្អ។​ ហើយនៅពេលបច្ចុប្បន្ននេះ Black hat ត្រូវបានប្រើប្រាស់ជាទូទៅដើម្បីពណ៌នាអំពីពួក Hacker លើកុំព្យូទ័រ អ្នកបង្កើតមេរោគ និងអ្នកដែលធ្វើសកម្មភាពគ្មានសីលធម៌ជាមួយកុំព្យូទ័រជាដើម។ ហើយចំពោះ White, Black, & Gray Hat នៅក្នុង SEO វិញគេសំដៅទៅលើផ្នែកបច្ចេកទេស - Technical នៅក្នុងយុទ្ធសាស្ត្រផ្នែក SEO​ ដូច្នេះអោយកាន់តែច្បាស់ ខ្ញុំបានសរសេរជាលម្អិតពីវា​នៅខាងក្រោមនេះ👇

While Hat SEO:

វាគឺជា SEO Technique ដែលត្រូវបានគេប្រើប្រាស់ជាទូទៅជាធម្មតា ដោយត្រូវបានគេណែនាំអោយប្រើប្រាស់នៅក្នុងដំណើរការ SEO នេះ ដោយធ្វើទៅតាមប៉ារ៉ាម៉ែត្រ និងបច្ចេកទេសដែលសមស្រប ដើម្បីបង្កើនចំណាត់ថ្នាក់ រក្សាបាននូវភាពត្រឹមត្រូវនៃគេហទំព័រ និងស្ថិតនៅក្នុងលក្ខខណ្ឌនៃម៉ាស៊ីនស្វែងរក។
ដូចជា:
- Rewriting of meta tags to be more appropriate
- Improvement of content
- Fast site loading times
- Mobile-friendliness
- Using descriptive
- Redesign web...

Black hat SEO:

នេះគឺជាបច្ចេកទេសដែលមិនអនុវត្តតាមច្បាប់របស់ម៉ាស៊ីនស្វែងរកពិតប្រាកដទេ ដែលត្រូវបានប្រើដើម្បីបង្កើនចំណាត់ថ្នាក់នៃគេហទំព័រ ឬទំព័រនៅក្នុងម៉ាស៊ីនស្វែងរកតាមរយៈមធ្យោបាយដែលបំពានលក្ខខណ្ឌនៃម៉ាស៊ីនស្វែងរកនិយាយស្រួលយល់គឺ ផ្លូវកាត់!
អ្នកទាំងអស់គ្នាដែលឃើញ វេបសាយខ្លះ​មិនមានលំដាប់លំដោយ មិនមាន structure​ ច្បាស់លាស់ មាន Content អោយតែពាស…តែបែរជាឃើញនៅ first page of google មានចំណាប់ថ្នាក់ខ្ពស់ទៅវិញ នេះហើយជា Black hat SEO តែវាមានរយ:ខ្លីប៉ុណ្ណោះ!​ វាមានហានិភ័យនិងមិនត្រូវបានប្រើប្រាស់ដោយអ្នកជំនាញផ្នែក SEO នោះទេ។
វាមានដូចជា:
- Hidden Text or Links
- Keyword Stuffing
- Reporting a Competitor
- Creating blog comment spam
- Participation in Link Schemes…

🟣 អត្ថប្រយោជន៍នៃ White Hat SEO
- បច្ចេកទេសដែលប្រើប្រាស់ White hat SEO ជួយអ្នកបង្កើតកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមហ៊ុន
- វាមិនសូវប្រថុយប្រថានទេ ហើយវាការពារគេហទំព័ររបស់អ្នកពីការពិន័យណាមួយរបស់ Google
- វាផ្តល់​ healthy website ranking​
- ទទួលបានអ្នកទស្សនាត្រឹមត្រូវទៅតាមគេហទំព័រ

🟣 គុណវិបត្តិនៃ Black Hat SEO
- លទ្ធផលដែលទទួលបានដោយ Black hat SEO មិនមានរយៈពេលយូរទេ
- កេរ្តិ៍ឈ្មោះលើអ៊ីនធឺណិតនឹងខូចនៅក្នុងក្រសែភ្នែកទស្សនិកជន
- មានឱកាសទទួលបាន blacklisted​ ឆាប់ៗ
- វិធីសាស្រ្តដែលធ្វើតាមនៅក្នុង Black hat មិនត្រូវបានគាំទ្រដោយ google ទេ
- ការបញ្ចូលពាក្យគន្លឹះអាចរំខានអ្នកទស្សនានៅលើគេហទំព័រ

Gray Hat SEO:

វានៅកន្លែងណាមួយនៅចំកណ្តាលនៃ White​ & Black របស់ SEO! បច្ចេកទេសមិនល្អមួយចំនួនត្រូវបានប្រើនៅក្នុង Gray ប៉ុន្តែមិនមែននៅកម្រិតនៃ Black SEO នោះទេ។
Grey Hat SEO វារួមបញ្ចូលគ្នាទាំងពីរ វាបំលែង White Hat SEO ទៅ Black Hat SEO និង Black Hat SEO ទៅជាបច្ចេកទេស White Hat SEO។
សម្រាប់ Gray នេះខ្ញុំមិនសូវឃើញគេរំលឹកដល់ប៉ុន្មានទេ ដូច្នេះខ្ញុំគ្រាន់តែសរសរត្រួសៗ ប៉ុណ្ណោះ ខ្លាចគ្នាយើងច្រលំ ដូចអេដមីនដែរ។

អ្នកដែលបានអានចប់ មានមតិយ៉ាងណាដែរ​ចំពោះអត្ថបទនេះ?

Follow me:
IG: https://www.instagram.com/rean_seo/?hl=en
FB: https://www.facebook.com/reandigital

#reanseo #whitehatseo #blackhatseo #grayhatseo #seo #seotips #seocambodie
1👏1
មូលហេតុមួយ ដែលមនុស្សភាគច្រើនមិនទទួលបានចំណាប់ថ្នាក់នៅពេលធ្វើ SEO ក៏ព្រោះ:

ការកំណត់ target keywords ដែលមានការប្រកួតប្រជែង និងទូលំទូលាយខ្លាំងពេក!

ជំនួសឱ្យការកំណត់​ target keywords ប្រភេទនេះ "Condo for sale" ជំនួសទៅជា "Condo for sale in heart of city" វិញ ព្រោះវាមានការប្រកួតប្រជែងតិចជាង ហើយជាប់ពាក្យគន្លឹះដែលបានកំណត់បានច្រើន។

👉🏻​ អានបន្ថែមសម្រាប់ពាក្យគន្លឹះវែង: https://t.me/pteahdigital/142

ភាពជោគជ័យនៃ SEO ត្រូវបានកំណត់យ៉ាងទូលំទូលាយដោយការជ្រើសរើស Keyword។

#seo #searchengineoptimization#SEOcambodia #seotips #reanSEO
ធ្វើឱ្យការស្វែងរករបស់អ្នកមានភាពងាយស្រួលជាមួយនឹងគន្លឹះដ៏សាមញ្ញទាំងនេះ 👆🏻

#reanseo #googlesearch #googletips #searchtips #seo
វេបសាយអាចជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រទីផ្សារ! ដូច្នេះខាងក្រោមនេះជាវិធីមួយចំនួនដើម្បីទទួលបាន traffic ដោយមិនអស់ប្រាក់នៅលើគេហទំព័ររបស់យើងក្នុងឆ្នាំ 2023 នេះ៖

1️⃣ បង្កើតប្លក់ដើម្បីទទួលបាន traffic
2️⃣ ធ្វើ Audit វេបសាយដើម្បីរកមើលកំហុស ឬបញ្ហាបច្ចេកទេស
3️⃣ អនុវត្ត On-Page SEO

🟣​ Blogging
ប្លុកគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទទួលបាន traffic ទៅកាន់វេបសាយ ហើយប្រសិនបើអ្នកមិនមានវាទេ អ្នកនឹងបាត់បង់ឪកាសដ៏សំខាន់មួយនៃយុទ្ធសាស្ត្រទីផ្សារលើវេបសាយរបស់អ្នក។

🟣​ Audit
Website traffic អាចប៉ះពាល់ដោយបញ្ហាដែលយើងប្រហែលជាមិនដឹងសោះ!
នៅឆ្នាំ 2023 នេះអ្នកពិតជាគួរតែព្យាយាមធ្វើការត្រួតពិនិត្យវេបសាយរបស់អ្នកសម្រាប់បញ្ហាបច្ចេកទេស ឬកំហុសដែលញាំញីវេបសាយរបស់អ្នក ដើម្បីទទួលបានចំនួនអ្នកទស្សនា នឹងជួយ​ធ្វើ​ឱ្យ​អ្នកទទួលបាន​ការ​លក់បន្ថែម​ទៀតផង!

🟣 On-Page SEO
On-Page SEO នៃវេបសាយរបស់អ្នកគឺជាវិធីដ៏ល្អបំផុតដើម្បីទទួលបានការមើលឃើញល្អទាំង Users និង Algorithm! អ្នកអាចចាប់ផ្តើមជាមួយនឹងយុទ្ធសាស្ត្រ On-Page ដូចជាការកែលម្អលើពាក្យគន្លឹះ ដោយប្រើចំនួនត្រឹមត្រូវនៃ H1, H2 & H3 និងបន្ថែម reviews page or a reviews section ជាដើម។

គន្លឹះទាំងបីនេះសម្រាប់វេបសាយដែលមានលំនឹងហើយ ព្រមទាំងសម្រាប់អ្នកដែលមិនមានពេលគ្រប់គ្រាន់ធ្វើវា។

#seo #onpageseo #blog #auditwebsite #trafficwebsite
មូលដ្ឋានគ្រឹះនៃ #SEO គឺអាចយកទៅអនុវត្តបានគ្រប់ឧស្សាហកម្មទាំងអស់!

បច្ចេកទេស​ - Technical 💻
ការស្រាវជ្រាវពាក្យគន្លឹះ - Keyword research🔎
មាតិកា - Content ✏️
តំណភ្ជាប់ដែលត្រលប់មកវេបសាយ - Backlinks🔗

ប៉ុន្តែចំណុចសំខាន់នៃអត្ថបទនេះគឺចង់និយាយថា ​ឧស្សាហកម្ម​នីមួយៗ​មាន​បញ្ហា​ប្រឈម​រៀងៗ​ខ្លួន👇

📱 ប្រភេទ SAAS (ដែលផ្តល់ Software ជាសេវាកម្ម)
ដែលបញ្ហាប្រឈមភាគច្រើនគឺក្នុងការទទួលបានចំណាប់ថ្នាក់លើពាក្យគន្លឹះគោលដៅ (target keywords)…

🔨 ប្រភេទសេវាកម្មប្រើប្រាស់ក្នុងផ្ទះ
បញ្ហាប្រឈមគឺការស្វែងរកវិធីក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មផ្សេងៗព្រោះវាមានការប្រកួតប្រជែងខ្ពស់ជាមួយអ្នកស្វែងរក…

💰 ប្រភេទរកប្រាក់ចំណូលតាមរយៈការផ្សាយពាណិជ្ជកម្ម
បញ្ហាប្រឈមនោះគឹចំនួនទំព័រដែលអ្នកប្រើប្រាស់ចូលមើលក្នុងមួយវគ្គ (user visits per session)....

នេះជាបញ្ហាមួយចំនួនដែលលើកជាឧទាហរណ៍ នៅមានជាច្រើនទៀត​ដោយនោះមានន័យថា យុទ្ធនាការនីមួយៗគួរតែត្រូវបានកែសម្រួលទៅតាមឧស្សាហកម្មរបស់ខ្លួន!

ប៉ុន្តែគ្រប់បញ្ហាប្រឈមទាំងនោះ យើងសុទ្ធតែអាចដោះស្រាយបានដូចជា៖

ប្រភេទ SAAS ប្រហែលជាមិនអាចដាក់ចំណាត់ថ្នាក់ខ្ពស់សម្រាប់ "best [software]" បាននោះទេ ប៉ុន្តែមានឱកាសជាច្រើនក្នុងការសរសេរ informational content​ ដែលមាន high-intent​​ អាចអោយទស្សនិកជនរបស់ពួកគេដែលកំពុងស្វែងរកបញ្ហាដែលកម្មវិធីរបស់ពួកគេអាចដោះស្រាយបាន។​

To learn more, follow us.
https://linktr.ee/reanseo

#reanseo #searchengineoptimization #contentmarketing #seotips
បងខ្ញុំចាប់អារម្មណ៍លើ SEO តែមិនដឹងគួរចាប់ផ្តើមពីណាទៅទេ…នេះសំណួរបានមកពីសិស្សប្អូនរបស់ខ្ញុំហើយកុំអោយខាត ខ្ញុំក៏យកចម្លើយ មកផុសនៅទីនេះផងដែរ!

ពិភពនៃ SEO ប្លែក ហានិភ័យ នឹងរញ៉េរញ៉ៃ នៅក្នុងការគិតអ្នកផ្សេង ក្រៅពីការគិតអ្នកទីផ្សារឌីជីថល! នៅពេលស្គាល់បានបន្តិចយើងនឹងប្តូរការគិត ដូច្នេះចាប់ផ្តើមដំបូង គឺត្រូវប្តូរការគិត ថាវាងាយស្រួលៗ គិតហើយចាប់ផ្តើមអនុវត្ត។

ខាងក្រោម ជាវិធីសាស្ត្រដែលយើងអាចចាប់ផ្តើមធ្វើដើម្បីបានធ្វើ SEO ផ្ទាល់ 👇🏻

ការងារនៅប្រភេទក្រុមហ៊ុន Agency

Agency អាចបានថវិកាតិចតួច ឬពិបាកបន្តិច ប៉ុន្តែវាជាវិធីលឿនបំផុតដើម្បីរៀន ពីព្រោះនៅទីនោះសម្បូរការងារណាស់ ខ្វះតែពេល ហើយកាន់តែប្រសើរប្រសិនបើអ្នកអាចស្វែងរក mentor/supervisor ដែលល្អ ក្នុងការជួយជ្រោមជ្រែងយើង!

ខ្ញុំផ្ទាល់បានចាប់ផ្តើមអាជីពរបស់ខ្ញុំនៅ Digital Marketing Agency មួយដែលមាន supervisor ល្អម្នាក់បានត្រួសត្រាយផ្លូវចូលបន្តិចហើយអោយដើរទៅម្នាក់ឯង ប៉ុន្តែគាត់នៅតែសម្លឹងពីក្រោយរហូត ដូច្នេះការដែលមានអ្នកចាំណែនាំវារៀងកក់ក្តៅដែរ ក្នុងការជួយយើងអោយដើរបានឆ្ងាយ!

ប្រសិនបើអ្នកមិនអាចទទួលបានការងារក្រោម mentor/supervisor ដែលល្អនោះទេ អ្នកអាចសាកល្បងចំណុចបន្ទាប់នេះបាន👇

Community

សម្រាប់បទពិសោធន៏ និងដំបូន្មានខ្លះ យើងមិនអាចរបានលើ Google ទេ ដូច្នេះការចូលរួមក្នុង Community ផ្សេងៗ វាជាផ្នែកមួយដែលអាចជួយយើងបានផងដែរ!

Google’s algorithm​ ត្រូវបានកំណត់យ៉ាងទូលំទូលាយ ហើយមានក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងលេង algorithms​ទាំងនោះ រួចពួកគាត់បានចែករំលែកបទពិសោធន៍ដែលទាក់ទងនៅ Community របស់គាត់នោះ - ខ្ញុំបានតាមដាន Community ទាំងនោះដើម្បីរក្សាចំណេះដឹងរបស់ខ្ញុំឱ្យដើរទាន់សម័យកាល។

ចាប់ផ្តើមធ្វើវាដោយខ្លួនឯង

មានតែចំណេះដឹង តែគ្មានចំណេះធ្វើក៏មិនអាចដែរ មិនមានចំណេះដឹងណាមួយដែលនឹងយកឈ្នះបទពិសោធន៍នោះទេ មានរឿងមិនពិតជាច្រើនមាននៅលើ Google និង social media យើងមិនគួរពឹងផ្អែកលើយុទ្ធសាស្ត្រដែលគ្រាន់តែអាន​តែមិនបានសាកល្បង និងមិនបានធ្វើវានោះទេ។

អត្ថបទខ្ញុំក៏ដូចគ្នា​ អ្នកមិនគួរជឿទាំងស្រុង ព្រោះភាគច្រើនខ្ញុំសរសេរពីអ្វីដែរបាននិងកំពុងធ្វើ​ personal experience ជាដើម តែត្រលប់មកវិញអ្នកគួរបានអានហើយ អនុវត្តផ្ទាល់តែម្តងនោះទើបអាចដឹងថា ត្រឹមត្រូវឬ​ខ្វះខាតចំណុចណាខ្លះ!

ចាប់ផ្តើមដោយការសរសេរប្លុក ហើយធ្វើការក្រោម mentor/supervisor ដែលមានបទពិសោធន៍ ឬទទួល Freelance​​ Project ឬ​ volunteer ជាដើម តែត្រូវប្រាកដថា អតិថិជនបានដឹងថាអ្នកកំពុងរៀននៅឡើយ កុំអោយខូច credit ថ្ងៃក្រោយ។

Mention Mentor/Supervisor របស់អ្នកដែលអ្នកបានរៀនពីគាត់ ហើយបើអ្នកមិនទាន់មានសូមជូនពរឱ្យអ្នករកឃើញឆាប់ ដើម្បីពង្រីកចំណេះដឹងរបស់អ្នកអោយកាន់តែងាយស្រួលបានបន្តិច៕

To learn more, follow:
https://linktr.ee/reanseo

#reanseo #seotips #learnSEO #seocambodia