ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
Wordpress ជាវេទិកាក្នុងការបង្កើតវេបសាយតែមួយគត់ដែលល្អសម្រាប់ SEO​!

ជឿអត់?

ខ្ញុំបានចូលរួមស្តាប់នៅក្នុង Prodcast មួយ បងម្នាក់គាត់បាននិយាយថា​: “បើចង់ទទួលបានជោគជ័យជាមួយ SEO​ ត្រូវបង្កើតវេបសាយជាមួយ Wordpress តែប៉ុណ្ណោះ!​”

ហើយខ្ញុំពិតជាមានការឆ្ងល់ ហើយក៏មិនជឿ ដូច្នេះខ្ញុំបានធ្វើការស្វែងរក ខ្ញុំបានរកឃើញថា:

វាមិនពិតទេ!

ខ្ញុំផ្ទាល់ ខ្ញុំពិតជាចូលចិត្តប្រើប្រាស់ Wordpress ណាស់ ហើយវាជាវេទិកាដ៏អស្ចារ្យមួយសម្រាប់មាតិកាដែលផ្តោតលើ SEO ។

ខ្ញុំទទួលស្គាល់ថា Wordpress គឺអស្ចារ្យសម្រាប់ SEO ដោយវាមានការបន្ថែមបច្ចេកទេសមួយចំនួនទៀតដោយគួបផ្សំជាមួយវេទិកាផ្សេងទៀតផងនោះ ដែលជាហេតុធ្វើអោយវាជួយជម្រុញ SEO បានល្អ។

ប៉ុន្តែចំណុចសំខាន់ពិតប្រាកដនៃភាពជោគជ័យរបស់ SEO វាមិនមែនគ្រាន់តែជាវេទិកាដែលអ្នកកំពុងបង្កើតតែមួយមុខនោះទេ… មាតិកា - #Content ដែលអ្នកកំពុងបង្កើតបានដើរតួយ៉ាងសំខាន់។

មាតិកាដែលមានប្រយោជន៍ មានតម្លៃ និងស៊ីជម្រៅដែលឆ្លើយតបទៅនឹងសំណួរទូទៅ ផ្តល់ព័ត៌មានលម្អិត និងផ្តល់នៅអ្វីដែលអ្នកស្វែងរកត្រូវការ នេះទើបល្អសម្រាប់ SEO… មិនថាអ្នកសរសេរវានៅលើ Wordpress ឬនៅលើវេទិកាណាក៏ដោយ!

ទោះជាអ្នកបង្កើតវាឡើងនៅលើ Squarespace, Wix, Shopify, Kajabi, code ឬ វេទិកាស្រដៀងគ្នាផ្សេងទៀត ក៏អ្នកនៅតែទទួលបានចំណាប់ថ្នាក់ ប្រសិនបើអ្នកមានមាតិកាដែលមានតម្លៃ នឹងបច្ចេកទេសត្រឹមត្រូវ! ដូច្នេះអ្នកប្រើប្រាស់វេទិកាផ្សេងក្រៅពី WordPress ឈប់បារម្ហ វេបសាយនៅតែអាចមានចំណាក់ថ្នាក់ក្នុង Google! ខ្ញុំជឿដូច្នេះ។

Follow me: https://linktr.ee/reanseo

#wordpress #seo #google #websitecontent
កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានជួបរាមច្បងជជែកពីនេះពីនោះ ទាក់ទងនឹងការងារដែលត្រូវទទួលខុសត្រូវ ហើយពួកគាត់បាននិយាយទាក់ទងនឹងគម្រោងដែលគាត់កំពុងធ្វើ ដែលវាហាក់បីដូចជាថ្មីសម្រាប់ខ្ញុំណាស់! ខ្ញុំ​មាន​សំណួរ​ជា​ច្រើន ដែលមិនដឹងចាប់ផ្តើមឆ្ងល់តាំងពីចំណុចណាមក ហើយ​មាន​អារម្មណ៍​ថា​តាមមិនទាន់អ្វីដែលគេនិយាយ ហើយខ្ញុំគិតថា ហេតុអីបានខ្ញុំមិនដឹងពីរឿងនេះ? ហេតុអីបានខ្ញុំរំលងចំណុចដ៍សំខាន់យ៉ាងនេះ?… ខ្ញុំចាប់ផ្តើមអន់ចិត្តនឹងខ្លួនឯង ពេលនោះដែរ ខ្ញុំបានប្រាប់ទៅពួកគាត់ថា ខ្ញុំតាមមិនទាន់អ្វីដែលបាននិយាយនោះទេ! បន្ទាប់​មក​មាន​បងម្នាក់​គាត់បាននិយាយ​មក​កាន់ខ្ញុំ​ថា "មិនអីទេ បើមិនដឹង ចាប់ផ្តើមរៀនសន្សឹមៗ សំខាន់ការងារ​របស់​យើងគឺ​ត្រូវ​ដឹង​ពី​ព្រំដែន​នៃ​ទំហំការងាររបស់យើង ហើយ​ធ្វើ​វាឱ្យ​បាន​ល្អ​បំផុតតាមដែលអាចធ្វើទៅបាន"។

វាហាក់ដូចជាសាមញ្ញណាស់ តែវាបានរំលឹកអោយខ្ញុំគិតថា វាមិនអីទេក្នុងការមិនដឹងអ្វីៗជាច្រើនរឿងទៀត ដូច្នេះត្រូវរៀនម្តងបន្តិចៗ បើយើងដឹងអស់ ថ្ងៃក្រោយបានអីរៀនទៀត😌

នៅក្នុងវិស័យនេះ ខ្ញុំបានដាក់សម្ពាធខ្លួនឯងឱ្យត្រូវតែដឹងរឿងទាំងអស់អំពីជំនាញរបស់ខ្ញុំ តែបន្ទាប់មកខ្ញុំបានផ្លាស់ប្តូរការគិត ខ្ញុំមិនអាចតាមទាន់គ្រប់រឿងនោះទេ ដូចជា Google Algorithm តែងតែផ្លាស់ប្តូរ ខ្ញុំជាមនុស្សអោយខ្ញុំទៅតាមទាន់យ៉ាងម៉េច🥲

ដោយសារតែជិតដាច់ឆ្នាំហើយ ប្រធានបទនេះរៀងប្លែកពីគោលដៅរបស់ផេកបន្តិច តែខ្ញុំចង់រំលឹកទៅកាន់អ្នកទាំងអស់ថា វាមិនអីទេ យើងមិនចាំបាច់ចេះគ្រប់យ៉ាង គ្រប់គ្រងការងាររបស់យើងអោយតែបានល្អ ចំណុចណាមិនដឹងរៀនសន្សឹមៗ កុំដាក់សម្ពាធអោយខ្លួនឯងច្រើនពេក!

យើងទទួលបានសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួនច្រើនហើយ ដូច្នេះកុំអោយខ្លួនឯងទទួលបានសម្ពាធពីខ្លួនឯងទៀតអី♡︎
អ្នកទាំងអស់គ្នាធ្លាប់ប្រើឬស្គាល់ Google Shopping អត់?

ខ្ញុំគិតថាមានមនុស្សជាច្រើនបានយល់ច្រលំថា Google Shopping ដូចគ្នានឹង Google Search ដែរ(រួមទាំងខ្ញុំផង🥲)! តែជាក់ស្តែង ជាទូទៅ Google Search campaigns ពឹងផ្អែកលើ keywords and text ចំណែកឯ Google Shopping campaigns ផ្តោតលើផលិតផល និងរូបភាព (វាដូចគ្នា តែវាខុសគ្នា)

🟣 តើគេប្រើប្រាស់ Google Shopping សម្រាប់អ្វី?
Google Shopping គឺជាបទពិសោធន៍ថ្មីមួយសម្រាប់ការស្វែងរកផលិតផល ហើយគោលដៅនោះគឺដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលជាងមុនក្នុងការស្រាវជ្រាវការទិញផលិតផលអ្វីមួយ​ ដោយអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីផលិតផលផ្សេងៗ លក្ខណៈពិសេស និងតម្លៃ ហើយបន្ទាប់មកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់ដើម្បីធ្វើការបញ្ជាទិញរបស់ពួកគេ។

🟣 ចឹង Google Shopping ដំណើរការយ៉ាងដូចម្តេចទៅ?
ជាទូទៅ ភាគច្រើនគេប្រើ Google shopping សម្រាប់ e-commerce platform! ដោយជាញឹកញាប់ នៅពេលដែលយើងចង់ស្វែងរកផលិតផលអ្វីមួយលើអុីនធឺណែត រឿងដំបូងដែលយើងគិតដល់ប្រាកដជា Google ដូច្នេះ នៅពេលយើងស្វែងរកផលិតផលជាក់លាក់ណាមួយ ប្រអប់តូចៗនឹងបង្ហាញនៅផ្នែកខាងក្រោមនៃរបារស្វែងរកដែលមានជារូបភាព តម្លៃ និងអ្នកលក់ជាដើម។
វាស្ទើរតែមើលទៅដូចជាហាងអនឡាញ ឬអាចស្រដៀងគ្នាទៅនឹង Amazon ឬ eBay ប៉ុន្តែ Google Shopping​​ មិនមែនជាហាងអនឡាញនោះទេ។
Google Shopping គឺគ្រាន់តែជាឱកាសក្នុងការផ្សាយពាណិជ្ជកម្មដែលផ្តល់ដោយម៉ាស៊ីនស្វែងរកដ៏ធំបំផុតនៅក្នុងពិភពលោក ដោយជួយដល់ម្ចាស់ហាងទាញយកអត្ថប្រយោជន៍ពីវិធីសាស្រ្តនេះបាន ដោយសង្ឃឹមថានឹងអាចជំរុញអតិថិជនកាន់តែច្រើនទៅកាន់គេហទំព័ររបស់ពួកគេតាមរយៈ Google Shopping Ads។

ពាណិជ្ជករ(Merchants) ត្រូវតែបញ្ជូនឯកសារដែលជាព័ត៌មានផលិតផលទៅ Google ដើម្បីឱ្យផលិតផលទាំងនោះបង្ហាញនៅលើ Google Shopping ដោយព័ត៌មាននៃផលិតផលទាំងនោះ ត្រូវមានជាទិន្នន័យដែលពាក់ព័ន្ធទាំងអស់ពីសារពើភ័ណ្ឌរបស់ម្ចាស់អាជីវកម្ម ដូចជាឈ្មោះផលិតផល ការពិពណ៌នា រូបភាព និងតម្លៃ…។
(ក្នុងរូបជារបៀបដែលវាដំណើរ)

អានមកដល់ត្រឹមនេះ អ្នកទាំងអស់គ្នាគិតថាវាស្រួលអត់?
ខ្ញុំធ្លាប់បានសាកល្បងធ្វើវា វាមានកាពិបាកច្រើន ដែលវាជាវេទិកាមួយដែលមានភាពស្មុគស្មាញ និងចំណាយពេលច្រើនក្នុងការប្រើប្រាស់យើង​មិន​អាច បង្កើត​ហើយ​ទុកចោល ដូច​ជា​ការធ្វើ​ទីផ្សារ​ផ្សេង​ៗបាននោះទេ​ វា​ជា​ដំណើរការ​ដែល​ពាក់ព័ន្ធ​ច្រើន​ជាង​នេះ​ហើយ​ទាមទារ​ឱ្យ​មាន​ការ​បង្កើន​ប្រសិទ្ធភាព​(optimization)ជា​បន្ត​បន្ទាប់ វាពិបាកបន្តិច តែវាទទួលបានប្រសិទ្ធភាពខ្ពស់។

’◡’ Follow me:
FB: https://www.facebook.com/reandigital
IG: https://www.instagram.com/rean_seo/?hl=en
Telegram: https://t.me/pteahdigital

#GoogleShopping #MarketingSales #WebsiteTraffic #ecommerce #shoopingads
HTTP​ មកពីពាក្យពេញថា Hypertext Transfer Protocol ដែលមានលេខកូដចំនួន 3 ខ្ទង់ជាតំណាងអត្ថន័យ ដោយវាដំណើរការនៅពេលដែលអ្នកប្រើប្រាស់ធ្វើការស្នើសុំទៅកាន់ server ហើយពេល server ឆ្លើយតបមកវិញតាមរយៈ HTTP status code នេះឯង។
លេខកូដទាំងនោះបង្ហាញថាតើសំណើរបស់អ្នកប្រើប្រាស់ត្រូវបានបំពេញឬអត់ ឬថាតើអ្នកប្រើប្រាស់ត្រូវការធ្វើសកម្មភាពផ្សេងទៀតដែរឬទេ!

នេះបើយើងឃើញលេខចន្លោះពី:
100 ដល់ 199​​ សំដៅទៅលើ កូដដែលផ្តល់សម្រាប់ជាព័ត៌មាន (Informational Code)
200 ដល់ 299 សំដៅទៅលើ កូដដែលបានផ្ញើរសារដោយជោគជ័យ​ (Successful Message Code)
300 ដល់ 399 សំដៅទៅលើ កូដដែលត្រូវបានបញ្ចូនបន្ត​ (Redirection Code)
400 ទៅ 499 សំដៅទៅលើ កូដដែលមានបញ្ហាដែលបណ្តាលមកពីផ្នែកអតិថិជន ​(Client Side Errors Code)
500 ទៅ 599 សំដៅទៅលើ កូដដែលមានបញ្ហាដែលបណ្តាលមកពី Server (Server Error Code)

នេះគ្រាន់ជាលេខសង្ខេបរវាងចន្លោះពីលេខមួយទៅលេខមួយ​ទៀត វានៅមានកាន់តែជម្រៅរវាងលេខមួយៗទៀត ហើយថ្ងៃនេះដែរ ខ្ញុំបានជ្រើសរើសយកលេខចំនួនបួនមកចែករំលែកអោយកាន់តែសុីជម្រៅជាមួយអ្នកទាំងអស់គ្នា:

301
នៅពេលដែលទំព័រមួយត្រូវបានបញ្ជូនបន្តជាអចិន្ត្រៃយ៍ទៅទំព័រផ្សេងទៀត វាបង្ហាញលេខកូដ 301 ដែលលេខកូដ 301 នេះមានន័យថា "ការផ្លាស់ទីជាអចិន្ត្រៃយ៍(permanently moved)" ជាធម្មតា វាត្រូវបានកើតឡើងនៅពេលដែលទំព័រ HTTP ត្រូវបានផ្លាស់ទីទៅ HTTPS ឬ www ទៅ non-www ឬ non-www ទៅ www ជាអចិន្ត្រៃយ៍។

302
វាត្រូវបានប្រើដើម្បីប្រាប់ម៉ាស៊ីនស្វែងរកថាមាតិកាដែលវាកំពុងស្វែងរកនៅលើ link មួយត្រូវបានរកឃើញនៅលើ​ link ផ្សេងទៀត ដូច្នេះ 302 មានន័យថា "ការរកឃើញ (Found)"

វា​ត្រូវ​បាន​គេ​ហៅ​ផង​ដែរ​ថា​ការ​ប្ដូរ​ទិស​បណ្ដោះ​អាសន្ន​ឬ​ការ​ផ្លាស់​ប្តូ​រ​ជា​បណ្ដោះ​អាសន្ន​ដែល​មាន​ន័យ​ថា​នៅ​ពេល​ដែលចេញ​ 302 status code វា​មិន​មែនជា​អចិន្ត្រៃយ៍ទេ ​ប៉ុន្តែ​វា​ជា​បណ្ដោះ​អាសន្ន​។

303
វាត្រូវបានប្រើនៅពេលដែលអ្នកមិនចង់ឱ្យអ្នកប្រើប្រាស់ត្រូវបញ្ជូនបន្តទៅ URL វិញ!​ ឧបមាថាអ្នកបានផ្តល់ contact form នៅលើគេហទំព័ររបស់អ្នក ដែលអ្នកប្រើប្រាស់ត្រូវបំពេញ ហើយនៅពេលដែលអ្នកប្រើប្រាស់បំពេញទម្រង់បែបបទនោះហើយ គាត់អាចបំពេញទម្រង់បែបបទនោះម្តងទៀតដោយចុច back button ដូច្នេះគាត់នឹងបំពេញ contact form 2 ដង ដើម្បីជៀសវាងបញ្ហានេះ លេខកូដ 303 ត្រូវបានប្រើ ​ដូច្នេះ 303 មានន័យថា "ពិនិត្យមើលផ្សេងទៀត (See Other)" ។

429
មានន័យថា "សំណើច្រើនពេក(too many requests)" បញ្ហា​នេះ​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​បាន​ធ្វើ​ការស្នើសុំច្រើន​ពេក​ក្នុង​រយៈពេល​ដែល​បាន​ផ្តល់​ឱ្យ ឬនិយាយម្យ៉ាងទៀតថា Server ចង់ប្រាប់តាមរយៈបញ្ហានេះថាវានឹងបញ្ឈប់ការផ្ញើសំណើផ្សេងៗ។​ ដើម្បីជៀសវាងពីបញ្ហានេះ អ្នកគួរតែស្នើសុំចូលប្រើប្រាស់ទំព័រមួយបន្ទាប់ពីស្នើសំណើបានមួយរយ:។

810
កុំភ្លេច like and share ផេកអេដមីនផង សម្រាប់មាតិកាបែបនេះបន្ថែមទៀត😉

Follow: https://linktr.ee/reanseo

#http #https #httpstatuscode #websiteerror
3
ទទួលស្គាល់ថាការបកប្រែភាសានៅលើវេបសាយ អោយមាន ២ ទៅ ៣ ភាសាអាចមានពាក់ព័ន្ធនឹងបញ្ហាប្រឈមជាច្រើន មិនត្រឹមតែត្រូវបកប្រែខ្លឹមសារនៃផេកនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រាកដពី SEO ផងដែរថាអ្នកប្រើប្រាស់អាចស្វែងរកជាទម្រង់ភាសាដែលពួកគេចូលចិត្ត ឬអត់ ប៉ុន្តែការប្រឈមទាំងនោះ ក៏ទទួលបានផលតបមកវិញគួរសមដែរ!

វេបសាយដែលមានពហុភាសា(ដែលមានច្រើនភាសា ចាប់ពីពីរ) - multilingual website អាចជួយអតិថិជន ក្នុងការទទួលបានព័ត៌មាន ឬសម្រាប់ការទិញទំនិញ និងការផ្តល់ជាសេវាកម្មផ្សេងៗសម្រាប់ជាភាសាកំណើតរបស់ពួកគេ។

សម្រាប់មនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ ការទិញទំនិញតាមអុីនធឺណិតពីគេហទំព័រជាភាសាផ្សេង ទាមទារឱ្យមានភាពច្បាស់លាស់ ភាពជឿជាក់យ៉ាងសំខាន់ ដូច្នេះមនុស្សតែងមានទំនោរនឹងមានអារម្មណ៍សុវត្តិភាពជាងនៅពេលដែលពួកគេអាចអាន និងយល់ពីខ្លឹមសាជាភាសារបស់ពួកគេបានយ៉ាងច្បាស់ - ដើម្បីបង្កើនការជឿទុកចិត្តរបស់អ្នកប្រើប្រាស់លើវេបសាយ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ ដែលទទួលបានពីការមានពហុភាសានៅលើវេបសាយ:

🟣 បង្កើន traffic ទៅកាន់វេបសាយ

🟣 អាជីវកម្មរបស់អ្នកនៅមុខមួយជំហានដៃគូប្រជែង

🟣 ពង្រីកទំហំនៃការមើលឃើញ

🟣 បង្កើនការលក់

🟣 បង្កើន SEO ជាលក្ខណៈអន្តរជាតិ

Follow my IG: https://www.instagram.com/rean_seo/?hl=en

#multilingualwebsite #website #reanseo #multiplelanguages #websiteseo #SEOcambodia
👍3
ជាមួយនឹងការប្រកួតប្រជែងដែលកំពុងកើនឡើងជុំវិញពាក្យគន្លឹះសំខាន់ៗដែលអ្នកធ្វើ SEO គ្រប់រូបចង់កំណត់គោលដៅនោះ តម្រូវការក្នុងការបង្កើតដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិតនៃពាក្យគន្លឹះនីមួយៗ​គឺកំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងដូចទៅនឹងការលេងហ្គេមមួយអច្ចឹងដែរ!

ពាក្យគន្លឹះវែង - Long-tail keywords គឺជាឃ្លាពាក្យគន្លឹះដែលមានចាប់ពីបី ឬច្រើនពាក្យ ដែលមានឃ្លាបែបវែង និងជាក់លាក់ ដោយសារផ្តោតតែលើទីផ្សារដែលបានកំណត់រួចហើយ។

ឧទាហរណ៍: ប្រសិនបើយើងលក់ milk tea ពាក្យគន្លឹះចម្បងរបស់យើងគឺ "milk tea shop" ទោះយ៉ាងនេះក៏ដោយ វានឹងមានឃ្លាពាក់ព័ន្ធផ្សេងទៀតដែលយើងអាចកំណត់គោលដៅប្រកបដោយប្រសិទ្ធភាពបាន​ តាមរយ:ឃ្លាពាក្យគន្លឹះ ដូចជា
“Best milk tea shop in Cambodia”
“What are the most popular bubble milk tea shops in Phnom Penh?”

ពាក្យគន្លឹះដែលវែងនេះអាចមានបរិមាណស្វែងរកទាប ប៉ុន្តែគោលបំណងស្វែងរកនឹងកាន់តែច្បាស់!

ដូច្នេះនេះជាអត្ថប្រយោជន៍នៃការប្រើប្រាស់ពាក្យគន្លឹះវែងសម្រាប់ SEO:

🟣 ពាក្យគន្លឹះវែងមានការប្រកួតប្រជែងតិច និងងាយស្រួលក្នុងការមានចំណាត់ថ្នាក់

🟣 ល្អសម្រាប់ PPC

🟣 ផ្តល់ conversion rates ខ្ពស់ជាង

🟣 អ្នកនឹងទទួលបាន traffic ច្រើនជាង suggested volume

🟣 Targeted traffic កាន់តែច្រើន
ចំនួននៃការសន្ទនាដែលខ្ញុំធ្លាប់មានទាំងខាងក្រៅ​ផ្ទាល់ ទាំងលើវេទិកាអនឡាញ ខ្ញុំអាចសន្មត់បានថា មានមនុស្សច្រើនគួរសមដែរ ដែល​គាត់បានយល់ថា Google Ads គឺល្អសម្រាប់គ្រប់អាជីវកម្មទាំងអស់ យេស! ពីមុនខ្ញុំក៏យល់ដូច្នេះដែរ។

ប្រសិនបើអ្នកកំពុងនាំយកអ្វីថ្មីមកទីផ្សារ Facebookគឺជាកន្លែងដែលអ្នកត្រូវការផ្សាយពាណិជ្ជកម្ម​​​​​Google មិនអាចប្រកួតប្រជែងជាមួយ Facebook បានទេ ប៉ុន្តែបើ Brand នោះត្រូវបានគេស្គាល់រួចហើយ និងបានដាក់ផលិតផល/សេវាកម្មទាំងនោះលើទីផ្សាររួចហើយ នោះយុទ្ធសាស្ត្ររឹងមាំសម្រាប់ការផ្សាយពាណិជ្ជកម្មរបស់អ្នកគឺ google!

Google គឺល្អសម្រាប់អាជីវកម្មដែលចង់ចាប់យកតម្រូវការដែលមានស្រាប់! ប្រសិនបើអាជីវកម្មរបស់អ្នកមានផលិតផល/សេវាកម្មដែលគេស្គាល់ ដែលអតិថិជនគោលដៅនឹងស្វែងរកយ៉ាងសកម្មនោះ Google គឺជាកន្លែងដែលអ្នកត្រូវទៅបំផុត។

មនុស្សកាន់តែច្រើនដែលស្វែងរកផលិតផល/សេវាកម្មរបស់អ្នក ឱកាសកាន់តែខ្ពស់ដែលអាជីវកម្មរបស់អ្នកនឹងឃើញលទ្ធផលដោយប្រើ Google Ads...

សរុបមក Google មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ! Facebook​ ក៏មិនមែនសម្រាប់មនុស្សគ្រប់គ្នា​​​ដែរ!
ដូច្នេះតើវាសម្រាប់អ្នកណា​ 👉🏻 វាអាស្រ័យលើអាជីវកម្មរបស់អ្នក។

Follow my IG: https://www.instagram.com/rean_seo/?hl=en
Learn SEO to:

- Help businesses attract the right traffic from Google
- Help companies succeed
- Get your personal projects off the ground easily
- Have a rewarding and well-paid career
- Have a logical mind

What motivates you to learn SEO?

#SEO #learnSEO #searchengineoptimization #google
🥰1
ហេតុអ្វីបានជាខ្ញុំគួរធ្វើកម្មសិក្សាផ្នែកទីផ្សារឌីជីថល

ខ្ញុំបានសង្កេតមើលទស្សនិកជននៅក្នុងផេកនេះ​ ឃើញថាមានចំនួនច្រើនក្នុងចន្លោះអាយុពី ១៨ - ២៤ ឆ្នាំ ដូច្នេះខ្ញុំក៏នឹកឃើញប្រធានបទនេះយកមកសរសេរ! ខ្ញុំធ្លាប់បានឃើញគេសរសេរប្រធានបទនេះខ្លះរួចមកហើយ ប៉ុន្តែអ្វីដែលខ្ញុំនឹងសរសេរក្នុងថ្ងៃនេះវាគ្រាន់ជាទស្សនៈផ្ទាល់ខ្លួន ក៏ដូចជាបទសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ ក្នុងបំណងចង់ចែករំលែកទៅកាន់ប្អូនៗ ដែលចង់ចាប់ផ្តើមនៅក្នុងមុខជំនាញមួយនេះ។

មុននឹងឈានដល់អត្ថប្រយោជន៍របស់វា ខ្ញុំសុំបើកវង់ក្រចកទាក់ទងជាមួយបទពិសោធន៏ខ្ញុំបន្តិច! ខ្ញុំធ្លាប់បានធ្វើជាសិស្សកម្មសិក្សាពីរលើក(ចំនួនបីខែ) ហើយកម្មសិក្សាដោយស្មគ្រចិត្តមួយលើក(បួនខែ) ព្រមជាមួយ Volunteers ជាច្រើនលើក Part time ដោយមិនទទួលបានប្រាក់ចំនួនប្រាំខែ Freelancer ដោយទទួលបានប្រាក់តិចជាងទីផ្សារ ដោយស្ម័គ្រចិត្តធ្វើ ក្នុងកំឡុងពេលខ្ញុំកំពុងសិក្សា នឹងចាប់ផ្តើមជ្រើសរើសយកជំនាញមួយនេះ ដោយហេតុផលក៏ព្រោះវាទាក់ទងជាមួយផ្នែកទីផ្សារឌីជីថល ហើយក៏ចង់ដឹងពីខ្លួនឯងដូចគ្នា​ ថាជំនាញផ្អែកទៅលើខាងណាច្រើន ខ្ញុំធ្វើ មិនថាវាជា Content Writer, Social Media managing, Publisher, SEO, Media buyer, Designer, Web Implement,…. ទោះជាមិនបានជាប្រាក់ ប៉ុន្តែខ្ញុំទទួលបានអត្ថប្រយោជន៏ និងបទពិសោធន៏ជាច្រើនស្ទើរតែស្មើរ ៣​​ ទៅ ៤​ឆ្នាំក្នុងការធ្វើការទៅហើយ ព្រមទាំងស្គាល់ខ្លួនឯងកាន់តែច្បាស់​ ដោយវាអាចអោយយើងដឹងថាខ្លួនឯងចូលចិត្តអី នឹងងាយស្រួលផ្លាស់ប្តូរព្រោះវាក្នុងរយៈពេលខ្លី! ដូច្នេះអត្ថបទថ្ងៃនេះខ្ញុំចង់សរសេរមកលើកទឹកចិត្ត ក៏ដូចជាប្រាប់ពីអត្ថប្រយោជន៍ដែលប្អូនៗអាចទទួលបានបន្ទាប់ពីចុះកម្មសិក្សា បើទោះបីគាត់ធ្វើលើមុខជំនាញខុសៗគ្នា​ ប៉ុន្តែអ្វីដែលគាត់ទទួលបានជាជំនាញទន់មួយក្នុងការចាប់ផ្តើមនៃទំព័រជីវិតការងារ ហើយវាក៏អាចជាបទពិសោធន៏​ដែលអាច Apply ទៅក្នុងជីវិតរស់នៅបានផងដែរ!

អត្ថប្រយោជន៍នៃការធ្វើកម្មសិក្សាផ្នែកទីផ្សារឌីជីថលដែលយើងអាចទទួលបាន:

🟣 ទទួលបានភាពច្បាស់លាស់លើគំនិតដែលយើងកំពុងតែឈរលើ

🟣 ទទួលបានបទពិសោធន៍ផ្ទាល់ក្នុងវិស័យការងារ​ (ថាវាខុសគ្នាខ្លាំងប៉ុណ្ណាពីក្នុងថ្នាក់)

🟣 បង្កើនបណ្តាញទំទាក់ទំនងជាមួយរៀមច្បងក្នុងវិស័យ

🟣 បង្កើនទំនុកចិត្តលើខ្លួនឯង

🟣 ពង្រឹង CV អោយកាន់តែមានភាព Professional

🟣 ស្គាល់ពីខ្លួនឯងកាន់តែច្បាស់ ជ្រើសរើសជំនាញដែលត្រឹមត្រូវ។

’◡’ Follow me:
IG: https://www.instagram.com/rean_seo/?hl=en
Telegram: https://t.me/pteahdigital

#reanseo #digitalmarketing #digitalmarketingcambodia #internship #digitalmarketinginternship #digitalmarketing
អ្នកទាំងគ្នាធ្លាប់បានស្គាល់ #WH & #BH នៅក្នុង SEO អត់? ខ្ញុំនៀក! បានយល់ច្រឡំថា WH = work from home and BH = Back from home ជូរចត់ណាស់!​ 🥹ចុះគ្នាយើងវិញទើបស្គាល់ ឬ​ស្គាល់ច្បាស់ហើយ…?

ត្រលប់មកប្រធានបទយើងវិញ ថ្ងៃនេះខ្ញុំនឹងលើកយកអ្វីដែលខ្ញុំបានយល់ច្រលំពីមុនយកមកបកស្រាយចែករំលែក​ថាតើ​ ហេតុអ្វីបានជាវាមានឈ្មោះ White hat SEO(ប្រភេទមួកស) និង Black hat SEO​(ប្រភេទមួកខ្មៅ)? វាខុសគ្នាយ៉ាងម៉េច? គុណសម្បត្តិ​ និង គុណវិបត្តិ ព្រមជាមួយឃ្លាថែមមួយទៀត​ ពីពណ៍នោះគឺ Gray SEO មួយផ្សេងទៀត។

ពាក្យទាំងនេះមានដើមកំណើតនៅក្នុងភាពយន្តលោកខាងលិចដើម្បីបែងចែកពី “ភាពល្អ​ និង ភាពអាក្រក់” ដូច្នេះគេបែកចែក “White hat(មួកស)” ជាប្រភេទល្អ​និង "Black hat(មួកខ្មៅ)" ជាប្រភេទមិនល្អ។​ ហើយនៅពេលបច្ចុប្បន្ននេះ Black hat ត្រូវបានប្រើប្រាស់ជាទូទៅដើម្បីពណ៌នាអំពីពួក Hacker លើកុំព្យូទ័រ អ្នកបង្កើតមេរោគ និងអ្នកដែលធ្វើសកម្មភាពគ្មានសីលធម៌ជាមួយកុំព្យូទ័រជាដើម។ ហើយចំពោះ White, Black, & Gray Hat នៅក្នុង SEO វិញគេសំដៅទៅលើផ្នែកបច្ចេកទេស - Technical នៅក្នុងយុទ្ធសាស្ត្រផ្នែក SEO​ ដូច្នេះអោយកាន់តែច្បាស់ ខ្ញុំបានសរសេរជាលម្អិតពីវា​នៅខាងក្រោមនេះ👇

While Hat SEO:

វាគឺជា SEO Technique ដែលត្រូវបានគេប្រើប្រាស់ជាទូទៅជាធម្មតា ដោយត្រូវបានគេណែនាំអោយប្រើប្រាស់នៅក្នុងដំណើរការ SEO នេះ ដោយធ្វើទៅតាមប៉ារ៉ាម៉ែត្រ និងបច្ចេកទេសដែលសមស្រប ដើម្បីបង្កើនចំណាត់ថ្នាក់ រក្សាបាននូវភាពត្រឹមត្រូវនៃគេហទំព័រ និងស្ថិតនៅក្នុងលក្ខខណ្ឌនៃម៉ាស៊ីនស្វែងរក។
ដូចជា:
- Rewriting of meta tags to be more appropriate
- Improvement of content
- Fast site loading times
- Mobile-friendliness
- Using descriptive
- Redesign web...

Black hat SEO:

នេះគឺជាបច្ចេកទេសដែលមិនអនុវត្តតាមច្បាប់របស់ម៉ាស៊ីនស្វែងរកពិតប្រាកដទេ ដែលត្រូវបានប្រើដើម្បីបង្កើនចំណាត់ថ្នាក់នៃគេហទំព័រ ឬទំព័រនៅក្នុងម៉ាស៊ីនស្វែងរកតាមរយៈមធ្យោបាយដែលបំពានលក្ខខណ្ឌនៃម៉ាស៊ីនស្វែងរកនិយាយស្រួលយល់គឺ ផ្លូវកាត់!
អ្នកទាំងអស់គ្នាដែលឃើញ វេបសាយខ្លះ​មិនមានលំដាប់លំដោយ មិនមាន structure​ ច្បាស់លាស់ មាន Content អោយតែពាស…តែបែរជាឃើញនៅ first page of google មានចំណាប់ថ្នាក់ខ្ពស់ទៅវិញ នេះហើយជា Black hat SEO តែវាមានរយ:ខ្លីប៉ុណ្ណោះ!​ វាមានហានិភ័យនិងមិនត្រូវបានប្រើប្រាស់ដោយអ្នកជំនាញផ្នែក SEO នោះទេ។
វាមានដូចជា:
- Hidden Text or Links
- Keyword Stuffing
- Reporting a Competitor
- Creating blog comment spam
- Participation in Link Schemes…

🟣 អត្ថប្រយោជន៍នៃ White Hat SEO
- បច្ចេកទេសដែលប្រើប្រាស់ White hat SEO ជួយអ្នកបង្កើតកេរ្តិ៍ឈ្មោះល្អសម្រាប់ក្រុមហ៊ុន
- វាមិនសូវប្រថុយប្រថានទេ ហើយវាការពារគេហទំព័ររបស់អ្នកពីការពិន័យណាមួយរបស់ Google
- វាផ្តល់​ healthy website ranking​
- ទទួលបានអ្នកទស្សនាត្រឹមត្រូវទៅតាមគេហទំព័រ

🟣 គុណវិបត្តិនៃ Black Hat SEO
- លទ្ធផលដែលទទួលបានដោយ Black hat SEO មិនមានរយៈពេលយូរទេ
- កេរ្តិ៍ឈ្មោះលើអ៊ីនធឺណិតនឹងខូចនៅក្នុងក្រសែភ្នែកទស្សនិកជន
- មានឱកាសទទួលបាន blacklisted​ ឆាប់ៗ
- វិធីសាស្រ្តដែលធ្វើតាមនៅក្នុង Black hat មិនត្រូវបានគាំទ្រដោយ google ទេ
- ការបញ្ចូលពាក្យគន្លឹះអាចរំខានអ្នកទស្សនានៅលើគេហទំព័រ

Gray Hat SEO:

វានៅកន្លែងណាមួយនៅចំកណ្តាលនៃ White​ & Black របស់ SEO! បច្ចេកទេសមិនល្អមួយចំនួនត្រូវបានប្រើនៅក្នុង Gray ប៉ុន្តែមិនមែននៅកម្រិតនៃ Black SEO នោះទេ។
Grey Hat SEO វារួមបញ្ចូលគ្នាទាំងពីរ វាបំលែង White Hat SEO ទៅ Black Hat SEO និង Black Hat SEO ទៅជាបច្ចេកទេស White Hat SEO។
សម្រាប់ Gray នេះខ្ញុំមិនសូវឃើញគេរំលឹកដល់ប៉ុន្មានទេ ដូច្នេះខ្ញុំគ្រាន់តែសរសរត្រួសៗ ប៉ុណ្ណោះ ខ្លាចគ្នាយើងច្រលំ ដូចអេដមីនដែរ។

អ្នកដែលបានអានចប់ មានមតិយ៉ាងណាដែរ​ចំពោះអត្ថបទនេះ?

Follow me:
IG: https://www.instagram.com/rean_seo/?hl=en
FB: https://www.facebook.com/reandigital

#reanseo #whitehatseo #blackhatseo #grayhatseo #seo #seotips #seocambodie
1👏1
មូលហេតុមួយ ដែលមនុស្សភាគច្រើនមិនទទួលបានចំណាប់ថ្នាក់នៅពេលធ្វើ SEO ក៏ព្រោះ:

ការកំណត់ target keywords ដែលមានការប្រកួតប្រជែង និងទូលំទូលាយខ្លាំងពេក!

ជំនួសឱ្យការកំណត់​ target keywords ប្រភេទនេះ "Condo for sale" ជំនួសទៅជា "Condo for sale in heart of city" វិញ ព្រោះវាមានការប្រកួតប្រជែងតិចជាង ហើយជាប់ពាក្យគន្លឹះដែលបានកំណត់បានច្រើន។

👉🏻​ អានបន្ថែមសម្រាប់ពាក្យគន្លឹះវែង: https://t.me/pteahdigital/142

ភាពជោគជ័យនៃ SEO ត្រូវបានកំណត់យ៉ាងទូលំទូលាយដោយការជ្រើសរើស Keyword។

#seo #searchengineoptimization#SEOcambodia #seotips #reanSEO