ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
ពិនិត្យដើម្បីដឹង បន្ទាប់ពីដឹងហើយត្រូវព្យាបាលអោយត្រូវជម្ងឺ✌️🫠

Follow: https://linktr.ee/reanseo
ប្រសិនបើ traffic គេហទំព័រត្រូវបានធ្លាក់ចុះភ្លាមៗ វាអាចប៉ះពាល់ដល់អាជីវកម្មបាន! ហើយវាមានហេតុផលជាច្រើនដែលនៅពីក្រោយនៃការថយចុះនៃ traffic ទាំងនោះ ដូច្នេះថ្ងៃនេះខ្ញុំនឹងសរសេរពីចំណុចទាំងនោះយកមកចែករំលែក

🟣 Algorithm updates
នេះជាមូលហេតុមួយ ហើយវាជារឿងធម្មតាទេ ព្រោះមូលហេតុនេះវានៅក្រៅការគ្រប់គ្រងរបស់យើងហើយ​ ​-​ Google algorithm ត្រូវបានផ្លាស់ប្តូរជាញឹកញាប់ដូចដែលយើងបានដឹង ហើយដើម្បីជៀសចេញពីបញ្ហានេះ យើងគួរប្រើប្រាស់ analytics tools​ មួយចំនួនហើយយកចិត្តទុកដាក់ចំពោះព័ត៌មានថ្មីៗដែល Google បានបង្ហោះ​ ហើយក៏កុំភ្លេចតាមដានផេករបស់អេដមីនផង🫣

🟣 ការប្រើប្រាស់ពាក្យគន្លឹះហួសសម័យ
ការប្រើពាក្យគន្លឹះចាស់ ឬពាក្យគន្លឹះដែលមិនបាន Update និងពាក់ព័ន្ធអាចប៉ះពាល់ដល់ traffic ជាខ្លាំង - ត្រូវប្រាកដថាយើងបានរៀបចំយុទ្ធសាស្ត្រពាក្យគន្លឹះថ្មីឡើងវិញ​ហើយប្រើពាក្យគន្លឹះថ្មីៗ ព្រមទាំងអោយពាក់ព័ន្ធជាមួយវេបផេកផងដែរ។

🟣 គេហទំព័រមិនមានសុវត្ថិភាព
Google ចូលចិត្តគេហទំព័រដែលមានសុវត្ថិភាព និងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យប្តូរទៅប្រើប្រាស់ HTTPS វិញដើម្បីសុវត្ថិភាព - ប្រសិនបើគេហទំព័ររបស់អ្នកប្រើ HTTP ដូច្នេះត្រូវជំនួសវិញដោយ HTTPS ដើម្បីធ្វើឱ្យ traffic មានឡើងវិញ។

🟣 URL ត្រូវតែមានរចនាសម្ព័ន្ធ
ត្រូវពិនិត្យមើលថាតើ URL មានរចនាសម្ព័ន្ធត្រឹមត្រូវដែលទេ? មាន error ណាមួយនៅពីក្រោយវាទេ - ដំណោះស្រាយចូលទៅក្នុង Google Search Console ហើយពិនិត្យមើលតើចំណុចទាំងនេះមាន error អត់: server errors, redirect errors, 404 errors and crawling errors ជាដើម!

🟣 មាតិកាតិចពេក
មាតិកានៅទីនេះសម្តៅដល់ metadata, website content ជាដើម! មាតិកាដែលហួសសម័យ ឬតិចពេក ដែលយើងអាចមើលឃើញវានៅផ្នែកខាងក្រោមនៃលទ្ធផលស្វែងរក(search results) - ម៉ាស៊ីនស្វែងរក(search engine) ជាធម្មតាវាផ្តល់អាទិភាពដល់មាតិកាដែលមានគុណភាពខ្ពស់ ដែលបម្រើគោលបំណងអ្នកស្វែងរកបាន ដូច្នេះ កែលម្អស្តង់ដារនៃមាតិកាឱ្យបានខ្ពស់។

🟣 ផ្លាស់ប្តូរ XML Sitemap
មានតែ URLS ដែលមាន 200 responses និងអាចធ្វើ Index បានប៉ុណ្ណោះ ទើបអាចត្រូវបានគេមើលឃើញនៅក្នុង Sitemap របស់យើង! ដូច្នេះ ត្រូវពិនិត្យមើលឡើងវិញថា URLS និង Pages មានភាពត្រឹមត្រូវឬនៅ!

🟣 ការផ្លាស់ប្តូរ SERP Layout
ការផ្លាស់ប្តូរ layout នៃម៉ាស៊ីនស្វែងរក អាចប៉ះពាល់ដល់ traffic - ដូច្នេះត្រូវប្រាកដថាពាក្យគន្លឹះរបស់អ្នកផ្តោតលើលក្ខណៈពិសេសចុងក្រោយបំផុតរបស់ Google ដែលបានណែនាំ ដូចជាអត្ថបទខ្លីៗ និងចម្លើយភ្លាមៗជាដើម។

Follow: https://linktr.ee/reanseo

#seotraffic #seo #traffic #seotips #reanseo #websitetraffic #websitetraffictips
វេបសាយដែលគ្មានការបង្កើនប្រសិទ្ធភាពគឺប្រៀបដូចជាការទៅរៀនដោយមិនធ្វើកិច្ចការសាលា🙈

អ្នកកំពុងបាត់បង់សក្តានុពលជាច្រើនសម្រាប់អាជីវកម្មរបស់អ្នកនៅពេលអ្នកមិនបានធ្វើវា។ អ្នកអាចទទួលបាន traffic កាន់តែច្រើន បង្កើនការលក់ និងក៏បានង្កើតអ្នកទិញដ៏មានតម្លៃជាច្រើននាពេលខាងមុខ។

វាត្រូវការពេលវេលាហើយវានឹងធ្វើឱ្យអ្នកចំណាយប្រាក់បន្តិចបន្តួច ប៉ុន្តែ ការត្រឡប់មកវិញនៅពេលបន្ទាប់គឺលើសពីតម្លៃដែលបានចំណាយ!

ជួយ Follow អេដមីនម្នាក់មួយផងទៅអោយមានទឹកចិត្តសរសេរបន្តណ៎🥺
FB: https://www.facebook.com/reandigital
IG: https://www.instagram.com/rean_seo/?hl=en
LinkedIn: https://www.linkedin.com/company/phteahreandigital/
Telegram: https://t.me/pteahdigital

#seo #website #seotips #reanseo #websiteoptimization
“តើ SEO អាចដំណើរការបានទេសម្រាប់អាជីវកម្មរបស់ខ្ញុំ?”🤔

ខ្ញុំទទួលបានសំណួរនេះនៅពេលខ្ញុំបានចែករំលែកពីអត្ថប្រយោជន៏នៃការធ្វើ SEO ដោយមានម្ចាស់អាជីវកម្មមួយចំនួនគាត់បានសួរខ្ញុំថា​ បើផលិតផល/សេវាកម្មរបស់គាត់មិនធំទេ ដូច្នេះ​ គាត់អាចទទួលបានប្រយោជន៏ពី SEO ដែរអត់?

✌🏻ចម្លើយរបស់ខ្ញុំនោះគឺ
Yes, of course !​ បើគាត់មានគេហទំព័រ ដូច្នេះ SEO អាចដំណើរការសម្រាប់អាជីវកម្មរបស់គាត់!

រឿងមួយដែលខ្ញុំចូលចិត្តបំផុតអំពី SEO គឺថា *គ្រប់អាជីវកម្ម* អាចទទួលបានជោគជ័យជាមួយវា វាមិនមានបញ្ហាទេប្រសិនបើអ្នកលក់ skin care ឬជាអ្នកបង្កើតវគ្គសិក្សាតាមអ៊ីនធឺណិត ក៏វាអាចជួយអ្នកឱ្យនៅចំពោះមុខអតិថិជនរបស់អ្នកបានដែរ។

✌🏻​តើវានឹងមានការប្រកួតប្រជែងទេ?
ប្រាកដណាស់! វាប្រហែលជាត្រូវការពេលច្រើនខែដើម្បីទៅដល់ទំព័រមួយនៃលទ្ធផល Google ប៉ុន្តែរឿងដ៏អស្ចារ្យអំពី SEO នោះគឺថាច្បាប់របស់វាតម្រូវសម្រាប់មនុស្សគ្រប់គ្នា​ ដូច្នេះសិទ្ធក្នុងការបានខ្ពស់ទាល់តែយើងមានប្រសិទ្ធភាពខ្ពស់ជាងគេដែរ។

✌🏻 ភាពជោគជ័យជាមួយ SEO
វាមិនពឹងផ្អែកលើចំនួនថវិកាដែលអ្នកបានចំណាយលើការផ្សាយពាណិជ្ជកម្មតាម Facebook...ទេ វាត្រូវការពេលវេលា និងការប្តេជ្ញាចិត្ត ដែលធ្វើអោយអ្នកមានឱកាសជោគជ័យសម្រាប់វិធីសាស្ត្រមួយនេះ។

Follow: https://linktr.ee/reanseo

#seo #seotips #reanseo #searchengine #google
រូបភាពនៅលើវេបសាយ​ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការទទួលបានលទ្ធផល SEO យ៉ាងខ្ពស់​ ប៉ុន្តែរូបភាពទាំងនោះត្រូវតែបានធ្វើឱ្យល្អសម្រាប់ការស្វែងរក😉

នេះជារឿងដែលខ្ញុំតែងធ្វើនៅពេលខ្ញុំដាក់រូបភាពចូល​ សង្ឃឹមថាអាចជាចំណែកមួយក្នុងការជួយអ្នកអានទាំងអស់គ្នាបាន:

🟣 បើអាចប្រើប្រាស់ Original images​ នឹងប្រសើរជាង stock images ដើម្បីជំរុញ organic search traffic

🟣 ប្តូរឈ្មោះ file រូបភាពពី 12345.png ទៅជាឈ្មោះ​ file ដែលទាក់ទងជាមួយប្រធានបទ, keyword ឬ URL
ឧទា.ផ្ទាល់ជាមួយនឹងផុសនេះ:
images-on-your-website-can-increase-organic-traffic.png

🟣 ប្តូរទំហំ​ file ទៅទំហំអតិបរមាដែលវានឹងបង្ហាញនៅលើគេហទំព័រ បង្រួមទំហំ​ file ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន តែប្រុងប្រយ័ត្នមិនត្រូវធ្វើអោយបាត់បង់គុណភាពរបស់រូបភាពឡើយ (ជាទូទៅគេប្រើទំហំវាអោយតូចតាមដែលអាចធ្វើទៅបាន ដើម្បីកុំអោយវេបសាយដើរយឺត)

🟣 បន្ថែម ALT text នៅពេលអ្នក upload (យើងអាចប្រើ​ text ដូចគ្នានឹងឈ្មោះ file​ របស់យើងក៏បាន)

**ចំណុចទាំងនេះក៏អាច apply ជាមួយនឹង Social media​ បានដូចគ្នា​ដើម្បីបង្កើនការស្វែងរកអោយកាន់តែច្រើន

Eiiyooo! ខ្ញុំជឿថា បន្ទាប់​​​​​​​​ពីនេះ អ្នកនឹងមានរូបភាពដែលប្រសើរឡើងនៅលើវេបសាយរបស់អ្នក ដែលនឹងជួយអ្នកឱ្យមានចំណាត់ថ្នាក់បានខ្លះ និងជំរុញ traffic អោយកាន់តែច្រើនទៅកាន់វេបសាយរបស់អ្នក 🤩

Follow: https://linktr.ee/reanseo
Wordpress ជាវេទិកាក្នុងការបង្កើតវេបសាយតែមួយគត់ដែលល្អសម្រាប់ SEO​!

ជឿអត់?

ខ្ញុំបានចូលរួមស្តាប់នៅក្នុង Prodcast មួយ បងម្នាក់គាត់បាននិយាយថា​: “បើចង់ទទួលបានជោគជ័យជាមួយ SEO​ ត្រូវបង្កើតវេបសាយជាមួយ Wordpress តែប៉ុណ្ណោះ!​”

ហើយខ្ញុំពិតជាមានការឆ្ងល់ ហើយក៏មិនជឿ ដូច្នេះខ្ញុំបានធ្វើការស្វែងរក ខ្ញុំបានរកឃើញថា:

វាមិនពិតទេ!

ខ្ញុំផ្ទាល់ ខ្ញុំពិតជាចូលចិត្តប្រើប្រាស់ Wordpress ណាស់ ហើយវាជាវេទិកាដ៏អស្ចារ្យមួយសម្រាប់មាតិកាដែលផ្តោតលើ SEO ។

ខ្ញុំទទួលស្គាល់ថា Wordpress គឺអស្ចារ្យសម្រាប់ SEO ដោយវាមានការបន្ថែមបច្ចេកទេសមួយចំនួនទៀតដោយគួបផ្សំជាមួយវេទិកាផ្សេងទៀតផងនោះ ដែលជាហេតុធ្វើអោយវាជួយជម្រុញ SEO បានល្អ។

ប៉ុន្តែចំណុចសំខាន់ពិតប្រាកដនៃភាពជោគជ័យរបស់ SEO វាមិនមែនគ្រាន់តែជាវេទិកាដែលអ្នកកំពុងបង្កើតតែមួយមុខនោះទេ… មាតិកា - #Content ដែលអ្នកកំពុងបង្កើតបានដើរតួយ៉ាងសំខាន់។

មាតិកាដែលមានប្រយោជន៍ មានតម្លៃ និងស៊ីជម្រៅដែលឆ្លើយតបទៅនឹងសំណួរទូទៅ ផ្តល់ព័ត៌មានលម្អិត និងផ្តល់នៅអ្វីដែលអ្នកស្វែងរកត្រូវការ នេះទើបល្អសម្រាប់ SEO… មិនថាអ្នកសរសេរវានៅលើ Wordpress ឬនៅលើវេទិកាណាក៏ដោយ!

ទោះជាអ្នកបង្កើតវាឡើងនៅលើ Squarespace, Wix, Shopify, Kajabi, code ឬ វេទិកាស្រដៀងគ្នាផ្សេងទៀត ក៏អ្នកនៅតែទទួលបានចំណាប់ថ្នាក់ ប្រសិនបើអ្នកមានមាតិកាដែលមានតម្លៃ នឹងបច្ចេកទេសត្រឹមត្រូវ! ដូច្នេះអ្នកប្រើប្រាស់វេទិកាផ្សេងក្រៅពី WordPress ឈប់បារម្ហ វេបសាយនៅតែអាចមានចំណាក់ថ្នាក់ក្នុង Google! ខ្ញុំជឿដូច្នេះ។

Follow me: https://linktr.ee/reanseo

#wordpress #seo #google #websitecontent
កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានជួបរាមច្បងជជែកពីនេះពីនោះ ទាក់ទងនឹងការងារដែលត្រូវទទួលខុសត្រូវ ហើយពួកគាត់បាននិយាយទាក់ទងនឹងគម្រោងដែលគាត់កំពុងធ្វើ ដែលវាហាក់បីដូចជាថ្មីសម្រាប់ខ្ញុំណាស់! ខ្ញុំ​មាន​សំណួរ​ជា​ច្រើន ដែលមិនដឹងចាប់ផ្តើមឆ្ងល់តាំងពីចំណុចណាមក ហើយ​មាន​អារម្មណ៍​ថា​តាមមិនទាន់អ្វីដែលគេនិយាយ ហើយខ្ញុំគិតថា ហេតុអីបានខ្ញុំមិនដឹងពីរឿងនេះ? ហេតុអីបានខ្ញុំរំលងចំណុចដ៍សំខាន់យ៉ាងនេះ?… ខ្ញុំចាប់ផ្តើមអន់ចិត្តនឹងខ្លួនឯង ពេលនោះដែរ ខ្ញុំបានប្រាប់ទៅពួកគាត់ថា ខ្ញុំតាមមិនទាន់អ្វីដែលបាននិយាយនោះទេ! បន្ទាប់​មក​មាន​បងម្នាក់​គាត់បាននិយាយ​មក​កាន់ខ្ញុំ​ថា "មិនអីទេ បើមិនដឹង ចាប់ផ្តើមរៀនសន្សឹមៗ សំខាន់ការងារ​របស់​យើងគឺ​ត្រូវ​ដឹង​ពី​ព្រំដែន​នៃ​ទំហំការងាររបស់យើង ហើយ​ធ្វើ​វាឱ្យ​បាន​ល្អ​បំផុតតាមដែលអាចធ្វើទៅបាន"។

វាហាក់ដូចជាសាមញ្ញណាស់ តែវាបានរំលឹកអោយខ្ញុំគិតថា វាមិនអីទេក្នុងការមិនដឹងអ្វីៗជាច្រើនរឿងទៀត ដូច្នេះត្រូវរៀនម្តងបន្តិចៗ បើយើងដឹងអស់ ថ្ងៃក្រោយបានអីរៀនទៀត😌

នៅក្នុងវិស័យនេះ ខ្ញុំបានដាក់សម្ពាធខ្លួនឯងឱ្យត្រូវតែដឹងរឿងទាំងអស់អំពីជំនាញរបស់ខ្ញុំ តែបន្ទាប់មកខ្ញុំបានផ្លាស់ប្តូរការគិត ខ្ញុំមិនអាចតាមទាន់គ្រប់រឿងនោះទេ ដូចជា Google Algorithm តែងតែផ្លាស់ប្តូរ ខ្ញុំជាមនុស្សអោយខ្ញុំទៅតាមទាន់យ៉ាងម៉េច🥲

ដោយសារតែជិតដាច់ឆ្នាំហើយ ប្រធានបទនេះរៀងប្លែកពីគោលដៅរបស់ផេកបន្តិច តែខ្ញុំចង់រំលឹកទៅកាន់អ្នកទាំងអស់ថា វាមិនអីទេ យើងមិនចាំបាច់ចេះគ្រប់យ៉ាង គ្រប់គ្រងការងាររបស់យើងអោយតែបានល្អ ចំណុចណាមិនដឹងរៀនសន្សឹមៗ កុំដាក់សម្ពាធអោយខ្លួនឯងច្រើនពេក!

យើងទទួលបានសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួនច្រើនហើយ ដូច្នេះកុំអោយខ្លួនឯងទទួលបានសម្ពាធពីខ្លួនឯងទៀតអី♡︎
អ្នកទាំងអស់គ្នាធ្លាប់ប្រើឬស្គាល់ Google Shopping អត់?

ខ្ញុំគិតថាមានមនុស្សជាច្រើនបានយល់ច្រលំថា Google Shopping ដូចគ្នានឹង Google Search ដែរ(រួមទាំងខ្ញុំផង🥲)! តែជាក់ស្តែង ជាទូទៅ Google Search campaigns ពឹងផ្អែកលើ keywords and text ចំណែកឯ Google Shopping campaigns ផ្តោតលើផលិតផល និងរូបភាព (វាដូចគ្នា តែវាខុសគ្នា)

🟣 តើគេប្រើប្រាស់ Google Shopping សម្រាប់អ្វី?
Google Shopping គឺជាបទពិសោធន៍ថ្មីមួយសម្រាប់ការស្វែងរកផលិតផល ហើយគោលដៅនោះគឺដើម្បីធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលជាងមុនក្នុងការស្រាវជ្រាវការទិញផលិតផលអ្វីមួយ​ ដោយអ្នកប្រើប្រាស់អាចស្វែងរកព័ត៌មានអំពីផលិតផលផ្សេងៗ លក្ខណៈពិសេស និងតម្លៃ ហើយបន្ទាប់មកអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកលក់ដើម្បីធ្វើការបញ្ជាទិញរបស់ពួកគេ។

🟣 ចឹង Google Shopping ដំណើរការយ៉ាងដូចម្តេចទៅ?
ជាទូទៅ ភាគច្រើនគេប្រើ Google shopping សម្រាប់ e-commerce platform! ដោយជាញឹកញាប់ នៅពេលដែលយើងចង់ស្វែងរកផលិតផលអ្វីមួយលើអុីនធឺណែត រឿងដំបូងដែលយើងគិតដល់ប្រាកដជា Google ដូច្នេះ នៅពេលយើងស្វែងរកផលិតផលជាក់លាក់ណាមួយ ប្រអប់តូចៗនឹងបង្ហាញនៅផ្នែកខាងក្រោមនៃរបារស្វែងរកដែលមានជារូបភាព តម្លៃ និងអ្នកលក់ជាដើម។
វាស្ទើរតែមើលទៅដូចជាហាងអនឡាញ ឬអាចស្រដៀងគ្នាទៅនឹង Amazon ឬ eBay ប៉ុន្តែ Google Shopping​​ មិនមែនជាហាងអនឡាញនោះទេ។
Google Shopping គឺគ្រាន់តែជាឱកាសក្នុងការផ្សាយពាណិជ្ជកម្មដែលផ្តល់ដោយម៉ាស៊ីនស្វែងរកដ៏ធំបំផុតនៅក្នុងពិភពលោក ដោយជួយដល់ម្ចាស់ហាងទាញយកអត្ថប្រយោជន៍ពីវិធីសាស្រ្តនេះបាន ដោយសង្ឃឹមថានឹងអាចជំរុញអតិថិជនកាន់តែច្រើនទៅកាន់គេហទំព័ររបស់ពួកគេតាមរយៈ Google Shopping Ads។

ពាណិជ្ជករ(Merchants) ត្រូវតែបញ្ជូនឯកសារដែលជាព័ត៌មានផលិតផលទៅ Google ដើម្បីឱ្យផលិតផលទាំងនោះបង្ហាញនៅលើ Google Shopping ដោយព័ត៌មាននៃផលិតផលទាំងនោះ ត្រូវមានជាទិន្នន័យដែលពាក់ព័ន្ធទាំងអស់ពីសារពើភ័ណ្ឌរបស់ម្ចាស់អាជីវកម្ម ដូចជាឈ្មោះផលិតផល ការពិពណ៌នា រូបភាព និងតម្លៃ…។
(ក្នុងរូបជារបៀបដែលវាដំណើរ)

អានមកដល់ត្រឹមនេះ អ្នកទាំងអស់គ្នាគិតថាវាស្រួលអត់?
ខ្ញុំធ្លាប់បានសាកល្បងធ្វើវា វាមានកាពិបាកច្រើន ដែលវាជាវេទិកាមួយដែលមានភាពស្មុគស្មាញ និងចំណាយពេលច្រើនក្នុងការប្រើប្រាស់យើង​មិន​អាច បង្កើត​ហើយ​ទុកចោល ដូច​ជា​ការធ្វើ​ទីផ្សារ​ផ្សេង​ៗបាននោះទេ​ វា​ជា​ដំណើរការ​ដែល​ពាក់ព័ន្ធ​ច្រើន​ជាង​នេះ​ហើយ​ទាមទារ​ឱ្យ​មាន​ការ​បង្កើន​ប្រសិទ្ធភាព​(optimization)ជា​បន្ត​បន្ទាប់ វាពិបាកបន្តិច តែវាទទួលបានប្រសិទ្ធភាពខ្ពស់។

’◡’ Follow me:
FB: https://www.facebook.com/reandigital
IG: https://www.instagram.com/rean_seo/?hl=en
Telegram: https://t.me/pteahdigital

#GoogleShopping #MarketingSales #WebsiteTraffic #ecommerce #shoopingads
HTTP​ មកពីពាក្យពេញថា Hypertext Transfer Protocol ដែលមានលេខកូដចំនួន 3 ខ្ទង់ជាតំណាងអត្ថន័យ ដោយវាដំណើរការនៅពេលដែលអ្នកប្រើប្រាស់ធ្វើការស្នើសុំទៅកាន់ server ហើយពេល server ឆ្លើយតបមកវិញតាមរយៈ HTTP status code នេះឯង។
លេខកូដទាំងនោះបង្ហាញថាតើសំណើរបស់អ្នកប្រើប្រាស់ត្រូវបានបំពេញឬអត់ ឬថាតើអ្នកប្រើប្រាស់ត្រូវការធ្វើសកម្មភាពផ្សេងទៀតដែរឬទេ!

នេះបើយើងឃើញលេខចន្លោះពី:
100 ដល់ 199​​ សំដៅទៅលើ កូដដែលផ្តល់សម្រាប់ជាព័ត៌មាន (Informational Code)
200 ដល់ 299 សំដៅទៅលើ កូដដែលបានផ្ញើរសារដោយជោគជ័យ​ (Successful Message Code)
300 ដល់ 399 សំដៅទៅលើ កូដដែលត្រូវបានបញ្ចូនបន្ត​ (Redirection Code)
400 ទៅ 499 សំដៅទៅលើ កូដដែលមានបញ្ហាដែលបណ្តាលមកពីផ្នែកអតិថិជន ​(Client Side Errors Code)
500 ទៅ 599 សំដៅទៅលើ កូដដែលមានបញ្ហាដែលបណ្តាលមកពី Server (Server Error Code)

នេះគ្រាន់ជាលេខសង្ខេបរវាងចន្លោះពីលេខមួយទៅលេខមួយ​ទៀត វានៅមានកាន់តែជម្រៅរវាងលេខមួយៗទៀត ហើយថ្ងៃនេះដែរ ខ្ញុំបានជ្រើសរើសយកលេខចំនួនបួនមកចែករំលែកអោយកាន់តែសុីជម្រៅជាមួយអ្នកទាំងអស់គ្នា:

301
នៅពេលដែលទំព័រមួយត្រូវបានបញ្ជូនបន្តជាអចិន្ត្រៃយ៍ទៅទំព័រផ្សេងទៀត វាបង្ហាញលេខកូដ 301 ដែលលេខកូដ 301 នេះមានន័យថា "ការផ្លាស់ទីជាអចិន្ត្រៃយ៍(permanently moved)" ជាធម្មតា វាត្រូវបានកើតឡើងនៅពេលដែលទំព័រ HTTP ត្រូវបានផ្លាស់ទីទៅ HTTPS ឬ www ទៅ non-www ឬ non-www ទៅ www ជាអចិន្ត្រៃយ៍។

302
វាត្រូវបានប្រើដើម្បីប្រាប់ម៉ាស៊ីនស្វែងរកថាមាតិកាដែលវាកំពុងស្វែងរកនៅលើ link មួយត្រូវបានរកឃើញនៅលើ​ link ផ្សេងទៀត ដូច្នេះ 302 មានន័យថា "ការរកឃើញ (Found)"

វា​ត្រូវ​បាន​គេ​ហៅ​ផង​ដែរ​ថា​ការ​ប្ដូរ​ទិស​បណ្ដោះ​អាសន្ន​ឬ​ការ​ផ្លាស់​ប្តូ​រ​ជា​បណ្ដោះ​អាសន្ន​ដែល​មាន​ន័យ​ថា​នៅ​ពេល​ដែលចេញ​ 302 status code វា​មិន​មែនជា​អចិន្ត្រៃយ៍ទេ ​ប៉ុន្តែ​វា​ជា​បណ្ដោះ​អាសន្ន​។

303
វាត្រូវបានប្រើនៅពេលដែលអ្នកមិនចង់ឱ្យអ្នកប្រើប្រាស់ត្រូវបញ្ជូនបន្តទៅ URL វិញ!​ ឧបមាថាអ្នកបានផ្តល់ contact form នៅលើគេហទំព័ររបស់អ្នក ដែលអ្នកប្រើប្រាស់ត្រូវបំពេញ ហើយនៅពេលដែលអ្នកប្រើប្រាស់បំពេញទម្រង់បែបបទនោះហើយ គាត់អាចបំពេញទម្រង់បែបបទនោះម្តងទៀតដោយចុច back button ដូច្នេះគាត់នឹងបំពេញ contact form 2 ដង ដើម្បីជៀសវាងបញ្ហានេះ លេខកូដ 303 ត្រូវបានប្រើ ​ដូច្នេះ 303 មានន័យថា "ពិនិត្យមើលផ្សេងទៀត (See Other)" ។

429
មានន័យថា "សំណើច្រើនពេក(too many requests)" បញ្ហា​នេះ​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​បាន​ធ្វើ​ការស្នើសុំច្រើន​ពេក​ក្នុង​រយៈពេល​ដែល​បាន​ផ្តល់​ឱ្យ ឬនិយាយម្យ៉ាងទៀតថា Server ចង់ប្រាប់តាមរយៈបញ្ហានេះថាវានឹងបញ្ឈប់ការផ្ញើសំណើផ្សេងៗ។​ ដើម្បីជៀសវាងពីបញ្ហានេះ អ្នកគួរតែស្នើសុំចូលប្រើប្រាស់ទំព័រមួយបន្ទាប់ពីស្នើសំណើបានមួយរយ:។

810
កុំភ្លេច like and share ផេកអេដមីនផង សម្រាប់មាតិកាបែបនេះបន្ថែមទៀត😉

Follow: https://linktr.ee/reanseo

#http #https #httpstatuscode #websiteerror
3
ទទួលស្គាល់ថាការបកប្រែភាសានៅលើវេបសាយ អោយមាន ២ ទៅ ៣ ភាសាអាចមានពាក់ព័ន្ធនឹងបញ្ហាប្រឈមជាច្រើន មិនត្រឹមតែត្រូវបកប្រែខ្លឹមសារនៃផេកនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រាកដពី SEO ផងដែរថាអ្នកប្រើប្រាស់អាចស្វែងរកជាទម្រង់ភាសាដែលពួកគេចូលចិត្ត ឬអត់ ប៉ុន្តែការប្រឈមទាំងនោះ ក៏ទទួលបានផលតបមកវិញគួរសមដែរ!

វេបសាយដែលមានពហុភាសា(ដែលមានច្រើនភាសា ចាប់ពីពីរ) - multilingual website អាចជួយអតិថិជន ក្នុងការទទួលបានព័ត៌មាន ឬសម្រាប់ការទិញទំនិញ និងការផ្តល់ជាសេវាកម្មផ្សេងៗសម្រាប់ជាភាសាកំណើតរបស់ពួកគេ។

សម្រាប់មនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ ការទិញទំនិញតាមអុីនធឺណិតពីគេហទំព័រជាភាសាផ្សេង ទាមទារឱ្យមានភាពច្បាស់លាស់ ភាពជឿជាក់យ៉ាងសំខាន់ ដូច្នេះមនុស្សតែងមានទំនោរនឹងមានអារម្មណ៍សុវត្តិភាពជាងនៅពេលដែលពួកគេអាចអាន និងយល់ពីខ្លឹមសាជាភាសារបស់ពួកគេបានយ៉ាងច្បាស់ - ដើម្បីបង្កើនការជឿទុកចិត្តរបស់អ្នកប្រើប្រាស់លើវេបសាយ។

ខាងក្រោមនេះជាអត្ថប្រយោជន៍ ដែលទទួលបានពីការមានពហុភាសានៅលើវេបសាយ:

🟣 បង្កើន traffic ទៅកាន់វេបសាយ

🟣 អាជីវកម្មរបស់អ្នកនៅមុខមួយជំហានដៃគូប្រជែង

🟣 ពង្រីកទំហំនៃការមើលឃើញ

🟣 បង្កើនការលក់

🟣 បង្កើន SEO ជាលក្ខណៈអន្តរជាតិ

Follow my IG: https://www.instagram.com/rean_seo/?hl=en

#multilingualwebsite #website #reanseo #multiplelanguages #websiteseo #SEOcambodia
👍3