ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
What would you like to learn most about SEO?
Final Results
71%
SEO Strategy
43%
Technical SEO
43%
Content Optimization
43%
Links
29%
Local SEO
👍1
site:yourwebsite.com.kh

គោលបំណងគឺដើម្បីស្វែងរកវេបសាយនៅក្នុង Google ហើយវានឹងបង្ហាញនូវទំព័រទាំងអស់ដែលបាន indexed ដោយ Google សម្រាប់វេបសាយរបស់អ្នក

ហើយដើម្បីដឹងថា
🟣 តើផេកសំខាន់ៗរបស់អ្នកទាំងអស់ត្រូវបាន indexed ទេ?

🟣 តើមានផេកណាខ្លះដែលអ្នកមិនចង់បង្ហាញឱ្យនរណាម្នាក់ដែលកំពុងស្វែងរកនៅលើ Google ឃើញ?
Ex: Thank you page, page មានភាសាផ្សេង…

🟣 តើ title tags របស់អ្នក (blue heading of the search result snippets) និង descriptions មើលទៅដូចម្ដេច? តើពួកគេមានភាពទាក់ទាញឬទេ?

Follow: https://linktr.ee/reanseo

#indexed #google #reanseo #seotips
នេះជាសំណួរមួយក្នុងចំណោមសំណួរដែលគ្នាយើងបានចោតមកសួរខ្ញុំ ហើយវាក៏ជាសំណួរមួយដែលខ្ញុំចង់ដឹងដូចគ្នាអោយកាន់តែសុីជម្រៅព្រោះអ្វីដែលដឹងនៅស្រពិចស្រពិលនៅឡើយ ហើយបន្ទាប់ពីខ្ញុំបានសរសេរអត្ថបទនេះឡើង ខ្ញុំក៏បានដឹងច្រើនជាងមុនបន្តិចទាក់ទងនឹងប្រធានបទ

🟣 តើប្រព័ន្ធផ្សព្វផ្សាយសង្គមមានផលប៉ះពាល់ដូចម្តេចខ្លះដល់ SEO?

🟣 ប្រសិនបើខ្ញុំទទួលបានអ្នកតាមដានច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តើ Google នឹងដាក់ចំណាត់ថ្នាក់ខ្ញុំខ្ពស់ជាងនេះទេ?

✌️ផ្អែកទៅតាមការស្រាវជ្រាវរបស់ខ្ញុំ មានអ្នកឯកទេសខាង SEO ជាច្រើនគាត់បាននិយាយថា

"ដំណើររបស់អតិថិជនមិនទៀងទាត់នោះទេ មនុស្សប្រាស្រ័យទាក់ទងជាមួយអាជីវកម្មរបស់អ្នកតាមវិធីផ្សេងៗគ្នាជាច្រើននៅលើ internet ចាប់ពីការស្វែងរករបស់អ្នកតាមរយៈ google រហូតដល់ការតាមដានទំព័រអាជីវកម្មរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។”

ប្រសិនបើនរណាម្នាក់ស្វែងរកឈ្មោះ brand របស់អ្នក ការមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជួយ "គ្រប់គ្រងលទ្ធផលស្វែងរក" - ជំនួសឱ្យការចាកចេញរបស់អ្នកពួកគេពីកន្លែងដ៏ទូលំទូលាយនេះទុកសម្រាប់ជួយអ្នកក្នុងទីផ្សារប្រកួតប្រជែង។

ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់លទ្ធផលដ៏លេចធ្លោក្នុងការស្វែងរក ប្រសិនបើនរណាម្នាក់ស្វែងរកផលិតផល ឬសេវាកម្ម ហើយកត់សម្គាល់គេហទំព័រ និង brand របស់អ្នកក្នុងចំណោមផលិតផលផ្សេងទៀត ដូច្នេះពេលក្រោយពួកគេអាចសម្រេចចិត្តចុចលើលទ្ធផលស្វែងរករបស់អ្នក ឬចុចស្វែងរកគេហទំព័ររបស់អ្នកតែម្តង។

ប្រព័ន្ធផ្សព្វផ្សាយសង្គមកក៏ជាឧបករណ៍ដ៏ល្អសម្រាប់ស្វែងយល់បន្ថែមអំពីប្រភេទមាតិកាដែលអ្នកគួរដាក់នៅលើគេហទំព័ររបស់អ្នក ដោយយើងអាចសួរទស្សនិកជនរបស់យើងសម្រាប់គំនិតក្នុងការបង្ហោះប្លក់ ឬសំណួរដែលត្រូវបានគេសួរជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ទៅក្នុងគេហទំព័រផងដែរ។
-> ប្រសិនបើអ្នកធ្វើដូចនេះ កុំភ្លេចប្រើ FAQpage schema ផង

មួយវិញទៀត គួរជ្រើសរើសវេទិកាដែលសាមញ្ញបំផុតក្នុងការចែករំលែកលីងទៅគេហទំព័ររបស់យើង ព្រោះវាងាយស្រួលក្នុងការចែករំលែកតំណភ្ជាប់ទៅកាន់វេទិកាផ្សេងៗរបស់យើងដូចជា Facebook, Twitter, Pinterest និង LinkedIn ជាជាងវេទិកាដូចជា Instagram និង TikTok ពីព្រោះនៅពេលយើងដាក់លីងវាមិនពិបាកក្នុងការដំណើរការចូលទៅដល់គេហទំព័ររបស់យើង។

លើសពីនេះ ជាមួយនឹង Google ផ្លាស់ប្តូរ algorithm ឥតឈប់ឈរ វាអាចទៅរួចដែលប្រព័ន្ធផ្សព្វផ្សាយសង្គមអាចមានឥទ្ធិពលផ្ទាល់កាន់តែធំលើចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរកនាពេលអនាគត។

Follow me: https://linktr.ee/reanseo

#SEO #socialmedia #SEOtips #digitalmarketing
#Google គឺដូចជាមនុស្សម្នាក់ដែលយើងឃើញហើយចង់រាប់អានដើម្បីក្លាយជា"មិត្ត" ប៉ុន្តែយើងមិនប្រាកដទេថាតើគេ(Google) ចង់រាប់អានយើងវិញឬអត់​​ ពីព្រោះគេប្រហែលជាមិនដឹងទេថាយើងជាអ្នកណា ហើយមានបំណងអ្វី​​...។

#SEO គឺជាមិត្តម្នាក់ដែលស្គាល់ទាំងសងខាង​ ទាំងខាងក្នុង​ និងខាងក្រៅ​ ដែលជាអ្នករឹតចំណងមិត្តភាពរបស់យើងអោយកាន់តែជ្រាលជ្រៅក្នុងការបង្កើតទំនាក់ទំនងជាមួយ​​ Google។

បើគ្មានស្ពាននេះទេ Google នឹងស្គាល់យើងនៅកម្រិតតូចមួយ ហើយយើងនឹងនៅត្រឹមតែហ្នឹង​​ ហើយវាក៏មិនមែនជាទំនាក់ទំនងដែលយូរអង្វែងអីដែរ។

អញ្ចឹងអ្វីដែលយើងត្រូវធ្វើ គឺដើរលេងជាមួយមិត្ត(SEO) និងមិត្តរបស់មិត្ត(Google)​ បានន័យថាយើងត្រូវដើរជុំវិញ SEO ដើម្បីបានស្និតស្នាលជាមួយ​ Google😅

ជាទូទៅបើគ្មាន SEO ទំនាក់ទំនងរបស់យើងជាមួយ Google នឹងមិនមែនជាចំណងមិត្តភាពដែលរឹងមាំនោះទេ ប៉ុន្តែជាមួយនឹង SEO វានឹងជួយអោយចំណងមិត្តភាពរបស់យើងនឹងមិនអាចមានអ្នកបំបែកបាន!

Follow me: https://linktr.ee/reanseo
ធ្លាប់តែបានឮ “alt text”ប៉ុន្តែមិនប្រាកដថាហេតុអ្វីបានជាវាជាគន្លឹះសំខាន់ ហើយតើគេប្រើប្រាស់វាដើម្បីអី?

🟣 អ្វីទៅជា alt text ?
Alt text or alternative text - ប្រយោគជំនួសរូបភាព ដែលសម្រាប់ពិពណ៌នារូបភាពដែលបានសរសេរនៅក្នុង HTML។ វាពិពណ៌នាអំពីអ្វីដែលបានកើតឡើងនៅក្នុងរូបភាព។
ឧទាហរណ៍៖ alt= "POS Restaurant Cambodia 2022"

🟣 ហេតុអ្វីត្រូវប្រើ alt text?
-> វាផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ដែលបានប្រើកម្មវិធី screen readers ឬបច្ចេកវិទ្យាជំនួយផ្សេងៗ ហើយក្នុងករណីរូបភាពមិនដំណើរការ ឬ internet slow វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវបរិបទ និងការយល់ដឹងកាន់តែច្រើនដោយមាន alt text ដែលជាអ្នកបញ្ចាក់អត្ថន័យ

-> ជួយឱ្យ crawlers ស្វែងរកគេហទំព័រកាន់តែងាយស្រួល ឱ្យយល់កាន់តែច្បាស់អំពីបរិបទនៃផេករបស់យើងសម្រាប់ធ្វើអោយ SEO ប្រសើរឡើង

-> បង្កើតឱកាសដើម្បីបង្ហាញខ្លួននៅក្នុង Google images search

🟣 របៀបប្រើប្រាស់ alt text ឱ្យល្អបំផុត

-> ពិពណ៌នាតាមដែលអ្នកអាចធ្វើបានសម្រាប់ caption តែត្រូវ​សង្ខេប​អោយមានន័យសម្រាប់ alt text
-> ប្រើពាក្យគន្លឹះដែលពាក់ព័ន្ធជាមួយអត្ថបទ
-> សរសេរសម្រាប់មនុស្ស មិនមែនសម្រាប់ bots
-> ពន្យល់ពីប្រភេទរូបភាព ប្រសិនបើវាមិនច្បាស់
-> កុំប្រើប្រាស់រូបភាពជាអត្ថបទច្រើនពេក

🟣 កន្លែងណាខ្លះដែលត្រូវប្រើ alt text?
គ្រប់មាតិកានៅលើ Internet ដែលមានរូបភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះ គួរដាក់ alt text អោយគ្រប់តាមដែលអាចធ្វើទៅបាន។

Follow me: https://linktr.ee/reanseo
នេះ​ជា​ FAQ​ មួយចំនួនដែលខ្ញុំទទួលបានជាញឹកញាប់👇🏻

១. តើ Google ជាម៉ាស៊ីនស្វែងរកតែមួយគត់មែនទេ?
មិនមែនទេ! គ្រាន់តែ​ Google មានទីផ្សារស្វែងរកខ្ពស់ជាងគេរហូតដល់ 90% ខណ:ដែលមានម៉ាសុីនស្វែងរកជាច្រើនទៀតដូចជា yahoo, Baidu (ម៉ាស៊ីនស្វែងរករបស់ចិន), DuckDuckGo, Yandex (ម៉ាស៊ីនស្វែងរករបស់់រុស្ស៊ី)។

២. តើ SEO​ គ្រាន់តែផ្តល់ traffic website មែនទេ​?
ក្នុងករណីភាគច្រើនគឺពិតប្រាកដមែន ប៉ុន្តែមិនមែនទាំងអស់នោះទេ SEO ក៏មានសម្រាប់ Play/App Store Optimization, YouTube SEO ដែលវាភាគច្រើនសម្តៅពីការបង្កើនពីភាពមើលឃើញ​ ដូច្នេះសូម្បីតែនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម​ក៏យើងអាចប្រើយុទ្ធសាស្រ្តនេះបានដែរពីព្រោះមនុស្សតែងតែធ្វើការស្វែងរក។

៣. តើខ្ញុំត្រូវការចេះជំនាញបច្ចេកទេស SEO ទេ?
ពិតប្រាកដណាស់​!​ ប៉ុន្តែក៏មិនទារណាស់ណាដែរ​ ត្រឹមយល់ពីរបៀបដំណើរការក៏គ្រប់គ្រាន់ ពីព្រោះមាតិការបស់អ្នកគឺសម្រាប់មនុស្ស ប៉ុន្តែវាក៏សម្រាប់​ google robots ផងដែរ។

៤. តើខ្ញុំត្រូវការ SEO សម្រាប់ e-commerce ទេ?
ពិតជាត្រូវការ​!​​ តាម SEO guidelines និងការអនុវត្តល្អបំផុត វាអាចប្រើប្រាស់បានគ្រប់គេហទំព័រ ដោយមិនគិតពី CMS (ប្រព័ន្ធគ្រប់គ្រងមាតិកា) ដែលវាបានប្រើទេ។

៥. តើអ្នកអាចធ្វើ SEO តែម្នាក់ឯងបានទេ?
ទេ​ ខ្ញុំមិនអាចទេ! ហេតុផលព្រោះខ្ញុំមិនសូវចេះ programming language​ ដែលជាហេតុពេលខ្លះខ្ញុំត្រូវការសុំជំនួយ​ពី​​ developer ពីព្រោះភាសាទាំងនោះ​សម្រាប់គ្រប់គ្រងគេហទំព័រ​​ ក៏ដូចជាទាក់ទងជាមួយ​ Google ផងដែរ។

៦. តើ WordPress ល្អបំផុតសម្រាប់ SEO​ មែនទេ?
WordPress មានកម្មវិធីជំនួយ(plugins) ដែលនឹងអនុញ្ញាតឱ្យយើងអនុវត្តការបង្កើនប្រសិទ្ធភាពដោយមានភាពងាយស្រួល។ ប្រសិនបើអ្នកមានមាតិកា, E-A-T ដ៏អស្ចារ្យជាមួយនឹងបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អនៅលើគេហទំព័ររបស់អ្នក នោះអ្នកនឹងមានភាពអស្ចារ្យនៅក្នុងលក្ខខណ្ឌនៃ SEO ដូច្នេះអ្នកអាចសន្និដ្ខានបានហើយថា​តើវាបណ្តាលមកពី WordPress ឬអត់។

៧. តើអ្នកត្រូវការ​ SEO tools ទេ?
បើវាជាការប្រមូល វិភាគ និងទាញសេចក្តីសន្និដ្ឋានពីទិន្នន័យ ប្រាកដហើយ យើងពិតជាត្រូវការ! ចំណុចសំខាន់នោះគឺ ត្រូវដឹងថាតើ tools អ្វីខ្លះដែលត្រូវប្រើនិងរបៀបដែលត្រូវប្រើ។
ឧទាហរណ៍ប្រសិនបើអ្នកត្រូវការ Audit Website សម្រាប់បញ្ហាបច្ចេកទេសនោះអ្នកនឹងប្រើប្រាស់ SEMrush ដែលវាអាស្រ័យទៅលើអ្វីដែលអ្នកត្រូវការ។

៨. តើអ្វីដែលខ្ញុំគួរធ្វើមុនសម្រាប់ SEO របស់ខ្ញុំ?
​ ស្រាវជ្រាវពាក្យគន្លឹះ
ត្រូវប្រាកដថាគេហទំព័រអាចចូលប្រើបានដោយ search engine bots
បង្កើនប្រសិទ្ធភាព metadata និង headers សម្រាប់ម៉ាស៊ីនស្វែងរក និងអ្នកប្រើប្រាស់

៩. ហេតុអ្វីខ្ញុំគួរវិនិយោគលើ SEO? ខ្ញុំ​មិន​ឃើញ​អ្នក​ដទៃ​ធ្វើ​វា​ទេ ហើយមិនឃើញគេកើតអីផង
អាជីវកម្មខ្នាតតូចងាកទៅរកយុទ្ធសាស្រ្តផ្សេងទៀត!​ ជាក់ស្តែង គេប្រើប្រាស់យុទ្ធសាស្រ្តដែលទទួលបានលទ្ធផលក្នុងរយៈពេលខ្លី ដូចជាការផ្សាយពាណិជ្ជកម្ម​(PPC)...ដែលពួកគេអាចមើលឃើញពីរបៀបដែលមនុស្សកំពុងចូលរួមយ៉ាងសកម្មជាមួយការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ អាជីវកម្មខ្នាតតូចមានទំនោរទៅរកការផ្សាយពាណិជ្ជកម្ម ពីព្រោះពួកគេចង់បានតែការលក់ វាមិនមែនមានន័យថាខុស​ ប៉ុន្តែអ្នកត្រូវដឹងអោយច្បាស់ពីជម្រើស និងស្វែងយល់ពីគោលដៅរយៈពេលវែងរបស់អ្នក។​ ដូច្នេះនៅពេលនិយាយអំពីការផ្សាយពាណិជ្ជកម្មបង់ប្រាក់ ពួកគេប្រហែលជាទទួលបាន traffic រយៈពេលខ្លី​ ប៉ុន្តែនេះជាហ្គេមមួយ មនុស្សស្ទើរតែ 70% មិនអើពើនឹងការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់នោះទេ ហើយជំនួសមកវិញរំលងទៅលទ្ធផល organic ខាងក្រោមវិញ។

នៅពេលដែលពួកគេមិនវិនិយោគលើ SEO!​ ពួកគេខកខានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់កំណើនប្រាក់ចំណូលដែលមានស្ថេរភាព និងបង្កើនការយល់ដឹងអំពី​​ brand។

ចំណាំ: ចម្លើយទាំងអស់នេះផ្អែកលើបទពិសោធន៍ SEO ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ!

Follow me: https://linktr.ee/reanseo

#SEO #reanseo #SEOcambodia #seoq&a