កាលពីផុសកន្លងទៅខ្ញុំបានផុសពី SEO metrics (https://t.me/pteahdigital/30) មួយចំនួនរួចមកហើយ ដូច្នេះថ្ងៃនេះខ្ញុំនឹងផុសពី Google ads metrics វិញម្តង។
នៅពេលអ្នកកំពុងដំណើរការយុទ្ធនាការ PPC វាជាការសំខាន់ក្នុងការស្វែងយល់អំពី metric។ ប្រសិនបើអ្នកមិនដឹងថា Metrics ទាំងនោះមានន័យដូចម្តេចទេ តើអ្នកអាចដឹងដោយរបៀបណាថាលទ្ធផលរបស់អ្នកទទួលបានលទ្ធផលល្អឬមិនល្អ? ដូច្នេះហើយរង្វាស់ - metrics ជួយបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការទីផ្សាររបស់អ្នក អ្វីដែលដំណើរការល្អ និងអ្វីដែលត្រូវផ្លាស់ប្តូរ។
ជាធម្មតាអ្នកទាំងអស់គ្នាមើលរង្វាស់ (Metrics) អ្វីខ្លះនៅក្នុងការវាស់វែងលទ្ធផល Google Ads campaigns របស់អ្នក?
នេះគឺជា metrics សំខាន់ៗមួយចំនួនដែលខ្ញុំតែងពិនិត្យជារៀងរាល់ថ្ងៃនៅពេលខ្ញុំផ្សព្វផ្សាយសម្រាប់ campaign របស់ខ្ញុំ✌️
🟣 Impressions - ចំណាប់អារម្មណ៍
រាល់ពេលដែល ad របស់អ្នកត្រូវបានបង្ហាញនៅលើ search results page តាមរយៈ Google ឬបណ្តាញ Google ណាមួយ នេះរាប់ជា "impression" មួយនៅក្នុង Google Ads។
🟣 Cost - តម្លៃ
"តម្លៃ" នៅក្នុង Google Ads គឺជាមាត្រដ្ឋានរួមប្រាប់អ្នកពីចំនួនប្រាក់ដែលអ្នកបានចំណាយលើយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។
🟣 Clicks - ចំនួននៃការចុចចូល
"ការចុច" នៅក្នុង Google Ads ត្រូវបានរាប់រាល់ពេលដែលនរណាម្នាក់បានចុចលើតំណភ្ជាប់ដែលមាននៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នក។
🟣 CTR (Click-through rate) - អត្រានៃការចុច
"CTR" នៅក្នុង Google Ads គឺជាសមាមាត្ររួមនៃចំនួនញឹកញាប់ដែលមនុស្សដែលឃើញការផ្សាយពាណិជ្ជកម្មរបស់អ្នកហើយចុចលើការផ្សាយពាណិជ្ជកម្មនោះ។
🟣 Average CPC - តម្លៃនៃការចុចជាមធ្យម
"CPC ជាមធ្យម" នៅក្នុង Gogle Ads គឺជាមធ្យមភាគដែលអ្នកត្រូវបានគិតថ្លៃសម្រាប់ការចុចនៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។
Ex: ប្រសិនបើអ្នកទទួលបាន 2 click! Click ទីមួយមានតម្លៃ $0.20 ហើយ click ទីពីរមានតម្លៃ $0.40 ដូច្នេះ average CPC សម្រាប់click ទាំងនោះគឺ $0.30។
🟣 Conversions - ការបំប្លែង
(ខ្ញុំមិនច្បាស់ទេថា Conversions ខ្មែរគេសរសេរត្រឹមត្រូវថាម៉េច🥲 បើមានអ្នកដឹងខំមិនប្រាប់ផង)
"ការបំប្លែង" នៅក្នុង Google Ads
ត្រូវបានរាប់នៅពេលណាដែលអ្នកប្រើប្រាស់ចុចលើការផ្សាយពាណិជ្ជកម្មរបស់អ្នក ហើយបន្ទាប់មកធ្វើសកម្មភាពណាមួយដែលអ្នកបានកំណត់ថាវាសំខាន់ដូចជា text ads clicks, video ad view…។
🟣 Cost Per Conversion - តម្លៃក្នុងមួយការបំប្លែង
"តម្លៃក្នុងមួយការបំប្លែង" នៅក្នុង Google Ads គឺជាមធ្យមភាគដែលអ្នកត្រូវបានគិតប្រាក់សម្រាប់ការបំប្លែងពីយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។
អ្នកទាំងអស់គ្នាដែលបានអាន យល់យ៉ាងណាដែលចំពោះអត្ថបទមួយនេះ?
Channel: https://linktr.ee/reanseo
#reanseo #reandigital #googleads #googleadsmetrics #metrics

Telegram
ផ្ទះឌីជីថល - SEO
#ការវិភាគ
រង្វាស់ SEO(SEO metrics) វារឿងចាំបាច់ដែលអ្នកវិភាគគួរដឹង គឺសម្រាប់តាមដាននិងវិភាគ SEO របស់អ្នកអោយកាន់តែប្រសើរជាងមុន ព្រមទាំងអនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្តូរកែតម្រូវដោយផ្អែកលើទិន្នន័យ។ ប្រសិនបើអ្នកមិនតាមដានរង្វាស់សំខាន់ៗទាំងនោះទេ អ្នកទំនងជានឹងខក…

❤1
ខ្ញុំធ្លាប់បានផុសម្តងហើយទាក់ទងជាមួួយអត្ថប្រយោជន៏នៃការប្រើប្រាស់ការ Review នៅលើ Google ដែលវាបានជួយអាជីវកម្មក៏ដូចជា SEO ផងដែរ - https://t.me/pteahdigital/75
តើអ្នកចង់ជួយឱ្យអាជីវកម្មដែលអ្នកចូលចិត្ត មើលឃើញកាន់តែច្រើននៅលើអុីនធឺណិតទេ?
សូមគិតអំពីអាជីវកម្មណាមួយដែលអ្នកបានចូលចិត្តនាពេលថ្មីៗនេះ ហើយចូលទៅកាន់ Google ដោយបន្សុលទុកឱ្យពួកគេនៅ review មួយ!
វាមិនត្រឹមតែនឹងបង្ហាញភាពល្អបន្តិចបន្តួចនៅកន្លែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យពួកគេមើលទៅអស្ចារ្យចំពោះអតិថិជនសក្តានុពលបន្តបន្ទាប់ និងជួយជាមួយនឹង SEO របស់ពួកគេផងដែរ។
វាចំណាយពេលតិចជាង 5 នាទីនៃពេលវេលារបស់អ្នក ដែលវាពិតជាអាចជួយអាជីវកម្មមួយបាន បន្ថែមពីលើនេះ បើអ្នកចង់ផ្តល់ក្តីស្រលាញ់បន្ថែមដល់ម្ចាស់អាជីវកម្មទាំងនោះគ្រាន់តែប្រើប្រាស់ "@", "#" ដើម្បីឲ្យយើងមានការស្វែងរកកាន់តែច្រើន និងអស្ចារ្យជាងមុន។
រឿងបន្តិចបន្ទួចដែលយើងអាចជួយដល់អាជីវកម្មដែលយើងចូលចិត្តបាន ហេតុអ្វីយើងមិនជួយ?
*លើកស្ទួយវិស័យ review នៅកម្ពុជាទាំងអស់គ្នា ហិហិ!😅
Follow me: https://linktr.ee/reanseo

ជាធម្មតានៅពេលនិយាយពីការបង្កើតយុទ្ធសាស្រ្តនៃ #SEO ការ #reviews នៅលើ #google វាមិនមែនជារឿងដំបូងដែលមនុស្សគ្រប់គ្នាត្រូវបានគិតដល់នោះទេ!
ទោះជាយ៉ាងនេះក្តី នៅពេលនិយាយអំពីការកសាងទំនុកចិត្ត(trust) និងការមានវត្ថមាននៅលើម៉ាសុីនស្វែងរក(authority) ការវាយតម្លៃ (reviews)…

What would you like to learn most about SEO?
Final Results
71%
SEO Strategy
43%
Technical SEO
43%
Content Optimization
43%
Links
29%
Local SEO
👍1
site:yourwebsite.com.kh
គោលបំណងគឺដើម្បីស្វែងរកវេបសាយនៅក្នុង Google ហើយវានឹងបង្ហាញនូវទំព័រទាំងអស់ដែលបាន indexed ដោយ Google សម្រាប់វេបសាយរបស់អ្នក✅
ហើយដើម្បីដឹងថា
🟣 តើផេកសំខាន់ៗរបស់អ្នកទាំងអស់ត្រូវបាន indexed ទេ?
🟣 តើមានផេកណាខ្លះដែលអ្នកមិនចង់បង្ហាញឱ្យនរណាម្នាក់ដែលកំពុងស្វែងរកនៅលើ Google ឃើញ?
Ex: Thank you page, page មានភាសាផ្សេង…
🟣 តើ title tags របស់អ្នក (blue heading of the search result snippets) និង descriptions មើលទៅដូចម្ដេច? តើពួកគេមានភាពទាក់ទាញឬទេ?
Follow: https://linktr.ee/reanseo
#indexed #google #reanseo #seotips

Linktree
@reanseo's link in bio | Instagram and socials | Linktree
Explore Rean SEO's official socials, latest links, relevant content and more. Everything they do, all in one place on Linktree.
នេះជាសំណួរមួយក្នុងចំណោមសំណួរដែលគ្នាយើងបានចោតមកសួរខ្ញុំ ហើយវាក៏ជាសំណួរមួយដែលខ្ញុំចង់ដឹងដូចគ្នាអោយកាន់តែសុីជម្រៅព្រោះអ្វីដែលដឹងនៅស្រពិចស្រពិលនៅឡើយ ហើយបន្ទាប់ពីខ្ញុំបានសរសេរអត្ថបទនេះឡើង ខ្ញុំក៏បានដឹងច្រើនជាងមុនបន្តិចទាក់ទងនឹងប្រធានបទ
🟣 តើប្រព័ន្ធផ្សព្វផ្សាយសង្គមមានផលប៉ះពាល់ដូចម្តេចខ្លះដល់ SEO?
🟣 ប្រសិនបើខ្ញុំទទួលបានអ្នកតាមដានច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តើ Google នឹងដាក់ចំណាត់ថ្នាក់ខ្ញុំខ្ពស់ជាងនេះទេ?
✌️ផ្អែកទៅតាមការស្រាវជ្រាវរបស់ខ្ញុំ មានអ្នកឯកទេសខាង SEO ជាច្រើនគាត់បាននិយាយថា
"ដំណើររបស់អតិថិជនមិនទៀងទាត់នោះទេ មនុស្សប្រាស្រ័យទាក់ទងជាមួយអាជីវកម្មរបស់អ្នកតាមវិធីផ្សេងៗគ្នាជាច្រើននៅលើ internet ចាប់ពីការស្វែងរករបស់អ្នកតាមរយៈ google រហូតដល់ការតាមដានទំព័រអាជីវកម្មរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។”
ប្រសិនបើនរណាម្នាក់ស្វែងរកឈ្មោះ brand របស់អ្នក ការមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជួយ "គ្រប់គ្រងលទ្ធផលស្វែងរក" - ជំនួសឱ្យការចាកចេញរបស់អ្នកពួកគេពីកន្លែងដ៏ទូលំទូលាយនេះទុកសម្រាប់ជួយអ្នកក្នុងទីផ្សារប្រកួតប្រជែង។
ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់លទ្ធផលដ៏លេចធ្លោក្នុងការស្វែងរក ប្រសិនបើនរណាម្នាក់ស្វែងរកផលិតផល ឬសេវាកម្ម ហើយកត់សម្គាល់គេហទំព័រ និង brand របស់អ្នកក្នុងចំណោមផលិតផលផ្សេងទៀត ដូច្នេះពេលក្រោយពួកគេអាចសម្រេចចិត្តចុចលើលទ្ធផលស្វែងរករបស់អ្នក ឬចុចស្វែងរកគេហទំព័ររបស់អ្នកតែម្តង។
ប្រព័ន្ធផ្សព្វផ្សាយសង្គមកក៏ជាឧបករណ៍ដ៏ល្អសម្រាប់ស្វែងយល់បន្ថែមអំពីប្រភេទមាតិកាដែលអ្នកគួរដាក់នៅលើគេហទំព័ររបស់អ្នក ដោយយើងអាចសួរទស្សនិកជនរបស់យើងសម្រាប់គំនិតក្នុងការបង្ហោះប្លក់ ឬសំណួរដែលត្រូវបានគេសួរជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ទៅក្នុងគេហទំព័រផងដែរ។
-> ប្រសិនបើអ្នកធ្វើដូចនេះ កុំភ្លេចប្រើ FAQpage schema ផង
មួយវិញទៀត គួរជ្រើសរើសវេទិកាដែលសាមញ្ញបំផុតក្នុងការចែករំលែកលីងទៅគេហទំព័ររបស់យើង ព្រោះវាងាយស្រួលក្នុងការចែករំលែកតំណភ្ជាប់ទៅកាន់វេទិកាផ្សេងៗរបស់យើងដូចជា Facebook, Twitter, Pinterest និង LinkedIn ជាជាងវេទិកាដូចជា Instagram និង TikTok ពីព្រោះនៅពេលយើងដាក់លីងវាមិនពិបាកក្នុងការដំណើរការចូលទៅដល់គេហទំព័ររបស់យើង។
លើសពីនេះ ជាមួយនឹង Google ផ្លាស់ប្តូរ algorithm ឥតឈប់ឈរ វាអាចទៅរួចដែលប្រព័ន្ធផ្សព្វផ្សាយសង្គមអាចមានឥទ្ធិពលផ្ទាល់កាន់តែធំលើចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរកនាពេលអនាគត។
Follow me: https://linktr.ee/reanseo
#SEO #socialmedia #SEOtips #digitalmarketing

#Google គឺដូចជាមនុស្សម្នាក់ដែលយើងឃើញហើយចង់រាប់អានដើម្បីក្លាយជា"មិត្ត" ប៉ុន្តែយើងមិនប្រាកដទេថាតើគេ(Google) ចង់រាប់អានយើងវិញឬអត់ ពីព្រោះគេប្រហែលជាមិនដឹងទេថាយើងជាអ្នកណា ហើយមានបំណងអ្វី...។
#SEO គឺជាមិត្តម្នាក់ដែលស្គាល់ទាំងសងខាង ទាំងខាងក្នុង និងខាងក្រៅ ដែលជាអ្នករឹតចំណងមិត្តភាពរបស់យើងអោយកាន់តែជ្រាលជ្រៅក្នុងការបង្កើតទំនាក់ទំនងជាមួយ Google។
បើគ្មានស្ពាននេះទេ Google នឹងស្គាល់យើងនៅកម្រិតតូចមួយ ហើយយើងនឹងនៅត្រឹមតែហ្នឹង ហើយវាក៏មិនមែនជាទំនាក់ទំនងដែលយូរអង្វែងអីដែរ។
អញ្ចឹងអ្វីដែលយើងត្រូវធ្វើ គឺដើរលេងជាមួយមិត្ត(SEO) និងមិត្តរបស់មិត្ត(Google) បានន័យថាយើងត្រូវដើរជុំវិញ SEO ដើម្បីបានស្និតស្នាលជាមួយ Google😅
ជាទូទៅបើគ្មាន SEO ទំនាក់ទំនងរបស់យើងជាមួយ Google នឹងមិនមែនជាចំណងមិត្តភាពដែលរឹងមាំនោះទេ ប៉ុន្តែជាមួយនឹង SEO វានឹងជួយអោយចំណងមិត្តភាពរបស់យើងនឹងមិនអាចមានអ្នកបំបែកបាន!
Follow me: https://linktr.ee/reanseo
#SEO គឺជាមិត្តម្នាក់ដែលស្គាល់ទាំងសងខាង ទាំងខាងក្នុង និងខាងក្រៅ ដែលជាអ្នករឹតចំណងមិត្តភាពរបស់យើងអោយកាន់តែជ្រាលជ្រៅក្នុងការបង្កើតទំនាក់ទំនងជាមួយ Google។
បើគ្មានស្ពាននេះទេ Google នឹងស្គាល់យើងនៅកម្រិតតូចមួយ ហើយយើងនឹងនៅត្រឹមតែហ្នឹង ហើយវាក៏មិនមែនជាទំនាក់ទំនងដែលយូរអង្វែងអីដែរ។
អញ្ចឹងអ្វីដែលយើងត្រូវធ្វើ គឺដើរលេងជាមួយមិត្ត(SEO) និងមិត្តរបស់មិត្ត(Google) បានន័យថាយើងត្រូវដើរជុំវិញ SEO ដើម្បីបានស្និតស្នាលជាមួយ Google😅
ជាទូទៅបើគ្មាន SEO ទំនាក់ទំនងរបស់យើងជាមួយ Google នឹងមិនមែនជាចំណងមិត្តភាពដែលរឹងមាំនោះទេ ប៉ុន្តែជាមួយនឹង SEO វានឹងជួយអោយចំណងមិត្តភាពរបស់យើងនឹងមិនអាចមានអ្នកបំបែកបាន!
Follow me: https://linktr.ee/reanseo
Linktree
@reanseo's link in bio | Instagram and socials | Linktree
Explore Rean SEO's official socials, latest links, relevant content and more. Everything they do, all in one place on Linktree.
ធ្លាប់តែបានឮ “alt text”ប៉ុន្តែមិនប្រាកដថាហេតុអ្វីបានជាវាជាគន្លឹះសំខាន់ ហើយតើគេប្រើប្រាស់វាដើម្បីអី?
🟣 អ្វីទៅជា alt text ?
Alt text or alternative text - ប្រយោគជំនួសរូបភាព ដែលសម្រាប់ពិពណ៌នារូបភាពដែលបានសរសេរនៅក្នុង HTML។ វាពិពណ៌នាអំពីអ្វីដែលបានកើតឡើងនៅក្នុងរូបភាព។
ឧទាហរណ៍៖ alt= "POS Restaurant Cambodia 2022"
🟣 ហេតុអ្វីត្រូវប្រើ alt text?
-> វាផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ដែលបានប្រើកម្មវិធី screen readers ឬបច្ចេកវិទ្យាជំនួយផ្សេងៗ ហើយក្នុងករណីរូបភាពមិនដំណើរការ ឬ internet slow វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវបរិបទ និងការយល់ដឹងកាន់តែច្រើនដោយមាន alt text ដែលជាអ្នកបញ្ចាក់អត្ថន័យ
-> ជួយឱ្យ crawlers ស្វែងរកគេហទំព័រកាន់តែងាយស្រួល ឱ្យយល់កាន់តែច្បាស់អំពីបរិបទនៃផេករបស់យើងសម្រាប់ធ្វើអោយ SEO ប្រសើរឡើង
-> បង្កើតឱកាសដើម្បីបង្ហាញខ្លួននៅក្នុង Google images search
🟣 របៀបប្រើប្រាស់ alt text ឱ្យល្អបំផុត
-> ពិពណ៌នាតាមដែលអ្នកអាចធ្វើបានសម្រាប់ caption តែត្រូវសង្ខេបអោយមានន័យសម្រាប់ alt text
-> ប្រើពាក្យគន្លឹះដែលពាក់ព័ន្ធជាមួយអត្ថបទ
-> សរសេរសម្រាប់មនុស្ស មិនមែនសម្រាប់ bots
-> ពន្យល់ពីប្រភេទរូបភាព ប្រសិនបើវាមិនច្បាស់
-> កុំប្រើប្រាស់រូបភាពជាអត្ថបទច្រើនពេក
🟣 កន្លែងណាខ្លះដែលត្រូវប្រើ alt text?
គ្រប់មាតិកានៅលើ Internet ដែលមានរូបភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះ គួរដាក់ alt text អោយគ្រប់តាមដែលអាចធ្វើទៅបាន។✅