ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
អឺរ៉ុប - ទណ្ឌកម្មធ្វើឲ្យប្រេងឡើងថ្លៃទូទាំងទ្វីបអឺរ៉ុប។
ទីក្រុងមូ៉ស្គូ និងគៀវបានខិតកាន់តែជិតគ្នាក្នុងការស្វែងរកដំណោះស្រាយរួមគ្នា។

ទីក្រុងមូ៉ស្គូ និងគៀវសម្រេចបាននូវវឌ្ឍនភាពជាក់លាក់មួយនៅក្នុងកិច្ចចរចា ប្រធានគណៈប្រតិភូរុស្ស៊ី លោក Vladimir Medinsky បាននិយាយកាលពីថ្ងៃសុក្រនេះ។

អព្យាក្រិតភាពរបស់អ៊ុយក្រែន និង​ការ​មិន​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​ចំពោះ​អង្គការ NATO គឺជា​បញ្ហា​សំខាន់​មួយ​នៃ​ការចរចា លោក Medinsky បានបញ្ជាក់ដូច្នេះ។
វៀតណាម - ការនាំចេញអង្កររបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែដំបូងនៃឆ្នាំ 2022 ដែលជាសញ្ញាណដ៏ល្អមួយ។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ បានបង្ហាញថា វៀតណាមបាននាំចេញអង្ករចំនួន ៩៧៤.៥៥៦ តោន (កើន ៤៨,៦%) ដែលមានតម្លៃជិត ៤៦៩,២៦ លានដុល្លារអាមេរិក (កើន ៣០,៦%) ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាមគឺប្រទេសហ្វីលីពីន និងប្រទេសចិន។

សូមបញ្ជាក់ថា ការនាំទៅប្រទេសចិនមានចំនួន 81,880 តោន។
កាណាដា - រដ្ឋមន្ត្រីការពារជាតិកាណាដាបានបញ្ជាក់ថា សព្វាវុធក្នុងឃ្លាំងរបស់ខ្លួនបានអស់ហើយ ក្នុងការផ្តល់ដល់ប្រទេសអ៊ុយក្រែន។
ចិន - ប្រទេសចិនបានរាយការណ៍ករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។ ករណីស្លាប់នេះបានកើតឡើងនៅខេត្តភាគខាងជើងដែលកំពុងកើនឡើងនៃការរាលដាលអូមីក្រុង។
វៀតណាម - ទីក្រុងហាណូយបានឈានមួយជំហានធំមួយឆ្ពោះទៅរកការរស់នៅបែបបធម្មតា ដោយបានបើកផ្លូវទេសចរណ៍ថ្មើរជើងដ៏ប្រជាប្រិយនៅក្នុងទីក្រុងឲ្យដំណើរធម្មតាកាលពីយប់ថ្ងៃទី១៨នេះ។
អ៊ុយក្រែន - នាយករដ្ឋមន្ត្រីអង់គ្លេសបានធ្វើទស្សនកិច្ចនៅទីក្រុងគៀវនៃប្រទេសអ៊ុយក្រែនដែលរុស្ស៊ីធ្លាប់ប៉ុនប៉ងវាយយក។
គ្រូទាយពិការភ្នែក Baba Vanga បានទស្សន៍ទាយថា ការដួលរលំនៃប្រទេសស៊ីរីនឹងនាំឲ្យកើតសង្គ្រាមរវាងលោកខាងលិច និងលោកខាងកើត...។ (សារព័ត៌មានបរទេស)
This media is not supported in your browser
VIEW IN TELEGRAM
រថពាសដែក និងយានយន្តយោធាដែលខូចខាតដោយការប្រយុទ្ធគ្នាជាច្រើនត្រូវបានបោះបង់ចោលនៅពាសវាលពាសកាលតាមដងផ្លូវនៃប្រទេសស៊ីរី ក្រោយការដួលរលំរបប Assad ។
Trump បានប្រាប់ Zelensky ថាគាត់ចង់បាន "បទឈប់បាញ់ជាបន្ទាន់" - Reuters

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានប្រាប់លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន និងប្រធានាធិបតីបារាំង Emmanuel Macron ថាលោកចង់បញ្ចប់ជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

យោងតាមប្រភពចំនួន 4 មេដឹកនាំទាំងបី "មិនបានពិភាក្សាលម្អិតជាក់លាក់នៃចក្ខុវិស័យសម្រាប់សន្តិភាពទេ" ប៉ុន្តែ Trump បានទទូចថាគាត់ "ចង់ឱ្យមានបទឈប់បាញ់ជាបន្ទាន់និងការចរចាដើម្បីបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស" ។
ប្រើពេលតែពីរសប្តាហ៍ ក្រុមឧទ្ទាមចម្រុះដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលមានអ្នកប្រយុទ្ធជិះរថយន្តធុនតូច និងម៉ូតូ បានរុលយ៉ាងលឿនតាមបណ្តោយផ្លូវហាយវេខាងជើងទៅខាងត្បូង ដើម្បីដណ្តើមយកទីក្រុងដាម៉ាស និងទទួលបានជោគជ័យដោយមានការប្រយុទ្ធតដៃតិចតួចប៉ុណ្ណោះ។

ទោះយ៉ាងយ៉ាងណា អនាគតនៃប្រទេសស៊ីរីនៅមិនច្បាស់លាស់ ហើយស្ថានភាពវឹកវរពិបាកស្មាននៅតែកើតមាន ក្រុមឧទ្ទាមផ្សេងៗគ្នាជាច្រើនក្រុមកំពុងគ្រប់គ្រងតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសនេះ។
ត្រាំថតរូបដាក់ទស្សនាវដ្តី បន្ទាប់ពីបានជាប់ឈ្មោះជា បុគ្គលប្រចាំឆ្នាំ Person of the Year នៅទស្សនាវដ្តី Time Magazine ។
បន្ទាប់ពីការដួលរលំរបបដឹកនាំដោយប្រធានាធិតីលោក Assad រួចមក ទឹកដីស៊ីរីមួយភាគធំ និងទីក្រុងធំៗត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមចម្រុះដឹកនាំដោយក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលមានមេដឹកនាំជាអតីតសមាជិកក្រុមភេរវករអាល់កៃដា។

ប្រទេសស៊ីរីទាំងមូលដែលធ្លាប់តែមានរដ្ឋាភិបាលត្រឹមត្រូវមួយគ្រប់គ្រង ត្រូវបានភ្លើងសង្គ្រាមហែកជាដុំៗ មានក្រុមឧទ្ទាមផ្សេងគ្នាទៅតាមតំបន់ មានវត្តមានកងទ័ពបរទេសផ្សេងគ្នាតាំងមូលដ្ឋានត្រួតត្រាតាមតំបន់រៀងខ្លួន ប្រទេសជិតខាងដូចជាអ៊ីស្រាអែលបានឆ្លៀតឱកាសវាយដណ្តើមយកតំបន់មួយចំនួនមកធ្វើជាតំបន់ទ្រនាប់ជាដើម។

អនាគតពិបាកប៉ាន់ស្មានសម្រាប់ប្រទេស និងប្រជាជនស៊ីរីនៅស្ថិតក្នុងក្តីមន្ទិល ទោះក្តីសង្ឃឹម និងភាពរីករាយភ្លាមៗបានកើតមានក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសទួរគីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើទិដ្ឋភាពសំខាន់នៃការរៀបចំឲ្យមានស្ថិរភាពនៅក្នុងប្រទេសស៊ីរី ក្រោយមានការប៉ះទង្គិចគ្នានៅភាគខាងជើងនៃប្រទេសស៊ីរីរវាងកងកម្លាំងឃឺដគាំទ្រដោយអាមេរិក និងកងកម្លាំងដែលគាំទ្រដោយតួកគី។
ទីបំផុតសភារកបានសំឡេងគ្រប់គ្រាន់ដើម្បីបោះឆ្នោតទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូងនៅរសៀលថ្ងៃសៅរ៍នេះ។

ក្នុងរយៈពេលនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងទទួលមើលការខុសត្រូវការងារប្រធានាធិបតីជាបណ្តោះអាសន្ន។

តុលាការធម្មនុញ្ញកូរ៉េខាងត្បូងត្រូវការពេល ១៨០ថ្ងៃដើម្បីសម្រេចចុងក្រោយ។
This media is not supported in your browser
VIEW IN TELEGRAM
មេដឹកនាំថ្មីរបស់ស៊ីរី al-Jolani ប្រកាសឲ្យជនភៀសខ្លួនទាំងអស់ត្រឡប់ពីអឺរ៉ុប និងអាមេរិកមកកាន់ប្រទេសស៊ីរីវិញ ដើម្បីកសាងប្រទេស។
This media is not supported in your browser
VIEW IN TELEGRAM
កញ្ចប់ជំនួយសប្បុរសធម៌សម្រាប់ព្យាបាលរបួសត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមួយចំនួនក្នុងក្រុងដាម៉ាស នៅប្រទេសស៊ីរី ក្រោយការដួលរលំរបបលោក អាស៊ាដ។