ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អ៊ុយក្រែន - ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវឲ្យប្រធានាធិបតីពូទីនឲ្យមានការចរចា។
រុស្ស៊ី - ប្រធានាធិបតីពូទីន បានបញ្ជូនប្រតិភូ ដើម្បីជួបចរចា តាមការស្នើសុំរបស់ប្រធានាធិបតីអ៊ុយក្រែន។
ការប្រៀបធៀប - រូបនៅលើគម្របទស្សនាវដ្តី: ១.ពេលប្រធានាធិបតីប៊ូស ឈ្លានពានអ៊ីរ៉ាក់ ២.ពេលប្រធានាធិបតីពូទីន ឈ្លានពានអ៊ុយក្រែន។
This media is not supported in your browser
VIEW IN TELEGRAM
អ៊ុយក្រែន - ប្រធានាធិបតីអ៊ុយក្រែនបានចេញវីដេអូមួយដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមដែលថារូបគាត់បានភៀសខ្លួនចេញពីទីក្រុងគៀវ។
This media is not supported in your browser
VIEW IN TELEGRAM
អ៊ុយក្រែន - ទិដ្ឋភាពនៃសមរភូមិនៅលើដងផ្លូវក្នុងទីក្រុងភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។

*ការវិវត្តន៍ចុងក្រោយ អ៊ុយក្រែនយល់ព្រមចូលចរចាជាមួយរុស្ស៊ីហើយ។
អ៊ុយក្រែន​ - អ៊ុយក្រែនបាន​ដាក់​ពាក្យប្តឹងទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ។

"យើងស្នើសុំតុលាការជាបន្ទាន់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធាឥឡូវនេះ ហើយរំពឹងថានឹងមានការសម្រេចចិត្តនៅសប្តាហ៍ក្រោយ" ។
រុស្ស៊ី - ក្នុងជំនួបទូរស័ព្ទជាពូទីន លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើសុំសម្របសម្រួលការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។
អ៊ុយក្រែន - យន្តហោះ the An-225 Mriya ដែលជាយន្តហោះដឹកទំនិញធំបំផុតត្រូវបានកម្ទេច។

*នាយករដ្ឋមន្ត្រីដាណឺម៉ាកនឹងអនុញ្ញាតឱ្យអ្នកស្ម័គ្រចិត្តអាចចូលរួមប្រយុទ្ធនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​បាន​និយាយថា លោកស្រីនឹង​គាំទ្រ​បុគ្គល​អង់គ្លេស​ដែល​ទៅ​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ី​នៅ​អ៊ុយក្រែន។
This media is not supported in your browser
VIEW IN TELEGRAM
បេឡារុស - គណៈប្រតិភូអ៊ុយក្រែនបានមកដល់ ដើម្បីចរចាជាមួយរុស្ស៊ី។

គោលបំណងចម្បងរបស់អ៊ុយក្រែនគឺសុំឲ្យឈប់បាញ់ និងដកទ័ពរុស្ស៊ីចេញវិញ។
អឺរ៉ុប - សហគមន៍អឺរ៉ុបនឹងផ្តល់យន្តហោះចម្បាំងឲ្យទៅអ៊ុយក្រែនតាមការស្នើសុំ។
អ៊ុយក្រែន - ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យសហគមន៍អឺរ៉ុបទទួលប្រទេសអ៊ុយក្រែនជាសមាជិកឲ្យបានលឿន។ លោកក៏បានបញ្ជាក់ថា ក្រុមអ្នកទោសដែលមានបទពិសោធន៍ជាទាហាន ក៏ត្រូវបានដោះលែង ដើម្បីចូលរួមជួយកម្លាំងទ័ពអ៊ុយក្រែន។
លោកប្រធានាធិបតីពូទីនបានប្រាប់លោកប្រធានាធិបតីបារាំង ម៉ាក្រុង ថាដំណោះស្រាយ (បញ្ចប់ការឈ្លានពាន) ជាមួយអ៊ុយក្រែនគឺអាចធ្វើទៅបានលុះត្រាតែផលប្រយោជន៍សន្តិសុខជាតិស្របច្បាប់របស់រុស្ស៊ីត្រូវបានយកមកពិចារណាដោយគ្មានលក្ខខណ្ឌ៖

▪️ការទទួលស្គាល់អធិបតេយ្យភាពរុស្ស៊ីលើតំបន់គ្រីមៀ
▪️ពុំមានការយកអ៊ុយក្រែនជាមូលដ្ឋានយោធា (គម្រាមរុស្ស៊ី) និងបញ្ចប់ការគ្រប់គ្រងបែបណាហ្ស៊ីនៅអ៊ុយក្រែន (ប្រធានាធិបតេយ្យអ៊ុយក្រែនបច្ចុប្បន្នជាអតីតតារាកំប្លែងដែលត្រូវបានជ្រោមជ្រែងដោយអាមេរិក)
▪️ធានាស្ថានភាពអព្យាក្រិត្យរបស់ប្រទេសអ៊ុយក្រែន (មិនចូលជាមួយបក្សសម្ព័ន្ធណាតូ)
អ៊ុយក្រែន - កងទ័ពអ៊ុយក្រែនកំពុងតែខ្វះខាតសម្ពាវុធសម្រាប់ប្រឆាំងយន្តហោះ និងអាវុធប្រឆាំងរថក្រោះ ហើយឆ្លើយតបទៅនឹងការខ្វះខាតនេះ សហរដ្ឋអាមេរិកបានសន្យាថានឹងបញ្ជូនបន្ថែមទៀតឲ្យអ៊ុយក្រែន។
អាមេរិក - មន្ទីរបញ្ចកោណបានលុបចេញការតម្រូវឲ្យពាក់ម៉ាស់នៅបរិវេណខាងក្នុងរបស់ខ្លួន បន្ទាប់ពីការណែនាំថ្មីពី CDC

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា "ម៉ាសមិនត្រូវបានទាមទារនៅបរិវេណខាងក្នុងទៀតទេ" ។ "បុគ្គលម្នាក់ៗអាចពាក់ម៉ាស់ ឬមិនពាក់ ជាសិទ្ធិដែលពួកគេអាចជ្រើសរើស។"
ម៉ូដូវ៉ា - ប្រធានាធិបតីប្រទេសម៉ូដូវ៉ា ដែលជាអតីតដែនដីសហភាពសូវៀត បានចុះហត្ថលេខាលើពាក្យសុំចូលជាសមាជិករបស់ EU តាមប្រទេសហ្សកចៀ និងអ៊ុយក្រែនដែរ។
This media is not supported in your browser
VIEW IN TELEGRAM
អឺរ៉ុប - ទណ្ឌកម្មធ្វើឲ្យប្រេងឡើងថ្លៃទូទាំងទ្វីបអឺរ៉ុប។
ទីក្រុងមូ៉ស្គូ និងគៀវបានខិតកាន់តែជិតគ្នាក្នុងការស្វែងរកដំណោះស្រាយរួមគ្នា។

ទីក្រុងមូ៉ស្គូ និងគៀវសម្រេចបាននូវវឌ្ឍនភាពជាក់លាក់មួយនៅក្នុងកិច្ចចរចា ប្រធានគណៈប្រតិភូរុស្ស៊ី លោក Vladimir Medinsky បាននិយាយកាលពីថ្ងៃសុក្រនេះ។

អព្យាក្រិតភាពរបស់អ៊ុយក្រែន និង​ការ​មិន​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​ចំពោះ​អង្គការ NATO គឺជា​បញ្ហា​សំខាន់​មួយ​នៃ​ការចរចា លោក Medinsky បានបញ្ជាក់ដូច្នេះ។
វៀតណាម - ការនាំចេញអង្កររបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែដំបូងនៃឆ្នាំ 2022 ដែលជាសញ្ញាណដ៏ល្អមួយ។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ បានបង្ហាញថា វៀតណាមបាននាំចេញអង្ករចំនួន ៩៧៤.៥៥៦ តោន (កើន ៤៨,៦%) ដែលមានតម្លៃជិត ៤៦៩,២៦ លានដុល្លារអាមេរិក (កើន ៣០,៦%) ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់វៀតណាមគឺប្រទេសហ្វីលីពីន និងប្រទេសចិន។

សូមបញ្ជាក់ថា ការនាំទៅប្រទេសចិនមានចំនួន 81,880 តោន។
កាណាដា - រដ្ឋមន្ត្រីការពារជាតិកាណាដាបានបញ្ជាក់ថា សព្វាវុធក្នុងឃ្លាំងរបស់ខ្លួនបានអស់ហើយ ក្នុងការផ្តល់ដល់ប្រទេសអ៊ុយក្រែន។
ចិន - ប្រទេសចិនបានរាយការណ៍ករណីស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។ ករណីស្លាប់នេះបានកើតឡើងនៅខេត្តភាគខាងជើងដែលកំពុងកើនឡើងនៃការរាលដាលអូមីក្រុង។