ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ឆេក - សាធារណរដ្ឋឆេក បានបំផ្លាញវ៉ាក់សាំងអាស្ត្រាហ្សេណេកា ៤៥០០០ដូសដោយសារហួសកំណត់ប្រើប្រាស់។
វេណេហ្សូអេឡា - មានការដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងប្រទេសវេណេហ្សូអេឡា ដែលត្រូវបានរាយការណ៍ថាដោយសារភេរវកម្ម។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់បានដណ្តើមបានលុយសុទ្ធជាង ៦លានដុល្លារនៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្កានីស្ថាន Amrullah Saleh ក្នុងខេត្ត Panjshir ដែលជាទឹកដីចុងក្រោយវាយដណ្តើមបានដោយក្រុមតាលីបង់។
អាមេរិក - ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអ៊ែបផល បានបិទហាងចំនួន 12 របស់ខ្លួននៅក្នុងទីក្រុងញូវយ៉ក ដោយសារមានការកើនឡើងនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង។

ហាងរបស់ខ្លួនមួយចំនួននៅវ៉ាស៊ីងតោន តិចសាស់ អូហៃយូ និងផ្លរីដាក៏បិទដែរ។ ទោះជាយ៉ាងណា អតិថិជននឹងនៅតែអាចបញ្ជាទិញតាមអ៊ីនធឺណិត។
អ៊ីស្រាអែល - ជំងឺផ្តាសាយបក្សីបានសម្លាប់សត្វក្រៀលរាប់ពាន់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រៅពីនេះ សត្វមាន់ជាងកន្លះលានក្បាលត្រូវបានសម្លាប់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 ។
ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យគឺជាទីកន្លែងដ៏មនោរម្យក្នុងការគយគន់ធម្មជាតិដ៏ខៀវស្រងាត់ និងក្បូរក្បាច់រចនាប្រាង្គប្រាសាទ។
រុស្ស៊ី - រថយន្តដែលដឹកតាមកប៉ាល់យកទៅលក់នៅរុស្ស៊ីបានកកដោយទឹកកកយ៉ាងក្រាស់ដោយសារអាកាសធាតុត្រជាក់។ ទោះយ៉ាងណា នេះជារឿងធម្មតាសម្រាប់ក្រុមអ្នករកស៊ីក្នុងវិស័យនេះ។
ចិន - ផ្កាយរណបរបស់ចិនមានសមត្ថភាពអាចថតរូបភាពទីក្រុងមួយក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ការធ្វើតេស្តកាម៉េរ៉ាផ្កាយរណប Beijing-3 កាលពីថ្ងៃទី 16 ខែមិថុនា បានបង្ហាញថា វាអាចចាប់យករូបភាពនៃតំបន់ធំៗ ក្នុងរយៈកម្ពស់ចាប់ពី 500 គីឡូម៉ែត្រឡើងដោយអាចបង្វិលក្នុងកម្រិត 10 ដឺក្រេក្នុងមួយវិនាទី។

ប្រៀបធៀបជាមួយ WorldView-4 វាអាចថតបានធំទូលាយជាង 77% ។
ទម្លាប់​រត់​ហាត់​ប្រាណ​ត្រឹក​ៗ ជួយដុត​បំផ្លាញ​​​​ភាព​ធាត់​​សព្វ​រាង​កាយ ហើយ​នេះ​មិន​ត្រឹម​តែ អ្នក​ដែល​មាន​បញ្ហា​ធាត់​ដោយ​សារញ៉ាំច្រើននោះ​ទេ សូម្បី​អ្នក​ដែល​មាន​ហ្សែន​​ពី​ឪពុក​ម្តាយ​ធាត់​ៗ ក៏​​ឃើញ​ថាអាច​សម្រក​ទំងន់​បាន​​យ៉ាង​ល្អ​ផងដែរ។
អូស្ត្រាលី - អាជីវកម្មមួយចំនួននៅរដ្ឋញូវសៅវែល បានបង្ខំចិត្តបិទទ្វារដោយសារខ្វះតេស្តរហ័សរកកូវីដ១៩។
បារាំង - ការិយាល័យសុខភាពសាធារណៈរបស់ប្រទេសបារាំងបានឲ្យដឹងពី កំណត់ត្រាថ្មីនៃករណី Covid-១៩ មានរហូតដល់ 179,807 នាក់ដែលត្រូវបានរកឃើញនៅក្នុងប្រទេសបារាំងកាលពីថ្ងៃអង្គារនេះ។
បែលហ្សិក - នាយករដ្ឋមន្ត្រី Alexander De Croo ត្រូវបានគេចោទប្រកាន់ថាកំពុងពិចារណាលើការធ្វើវ៉ាក់សាំងជាកាតព្វកិច្ច នៅចំពោះមុខនៃការឆ្លងរាលដាលកូវីដ១៩។

លោក De Croo បាននិយាយថា គោលដៅគឺច្បាស់លាស់គឺ យើងត្រូវចាក់វ៉ាក់សាំងមនុស្សគ្រប់គ្នា។ ប្រសិនការចាក់វ៉ាក់សាំងជាកាតព្វកិច្ចអាចសម្រេចបាន នោះយើងគួរពិចារណា។
This media is not supported in your browser
VIEW IN TELEGRAM
ចិន - អាជ្ញាធរចាប់ផ្តើមបាញ់សម្លាប់មេរោគគ្រប់កន្លែងនៅក្នុងទីក្រុង Xi'an ក្នុងពេលបិទខ្ទប់។

យោងតាមប្រភពក្នុងស្រុក Xi'an មានករណី COVID-19 ថ្មីចំនួន 151 កាលពីថ្ងៃអង្គារក្នុងចំណោមអ្នកស្រុកចំនួន 13 លាននាក់។
ពាក្យ សួស្តីឆ្នាំថ្មី នៅក្នុងតំបន់អាស៊ាន។
This media is not supported in your browser
VIEW IN TELEGRAM
ឥណ្ឌា - បុរសម្នាក់បានរត់ឡើងដើមឈើព្រោះគេចពីការចាក់វ៉ាក់សាំង។