ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អាមេរិក - គិតត្រឹមសប្តាហ៍នេះ មានពលរដ្ឋអាមេរិកពេញវ័យ ៧៥% បានចាក់វ៉ាក់សាំងកូវីដ១៩រួច យ៉ាងតិច ១ដូស។

ពលរដ្ឋអាមេរិកពេញវ័យចំនួន ១៩៣.៧៩៨.៦៨៨នាក់ បានចាក់រួចយ៉ាងតិច ១ដូស ដែលចំនួន ១៦៥.៩៤៧.៤៦០នាក់ ស្មើ ៦៤,៣% បានចាក់វ៉ាក់សាំងពេញលេញ។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - រូបសំណាកឧត្តមសេនីយ៍ Robert E. Lee ទម្ងន់ ១២តោនដែលឈរតាំងអស់រយៈពេល ១៣០ឆ្នាំ នៅរដ្ឋ Virginia ត្រូវបានរើចេញហើយតាមការសម្រេចរបស់តុលាការកំពូលនៅក្នុងេដ្ឋ។
This media is not supported in your browser
VIEW IN TELEGRAM
ម៉ាសេដូណា - មានអគ្គិភ័យមួយបានឆាបឆេះនៅមន្ទីរពេទ្យព្យាបាលកូវីដ១៩ ក្នុងប្រទេសម៉ាសេដូណាខាងជើង។
ស្កុតឡែន - ចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២១ ទៅ ការចូលក្នុងក្លិប កម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីធំៗ នៅប្រទេសស្កុតឡែន នឹងត្រូវទាមទារឲ្យបង្ហាញលិខិតចាក់វ៉ាក់សាំង។
ថៃ - អាជ្ញាធរទេសចរណ៍ថៃបាននិយាយថាចាប់ពីថ្ងៃទី 1 ខែតុលានេះទៅជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញអាចមកទីក្រុងបាងកក និងខេត្តបួនទៀតដោយមិនចាំបាច់ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅសណ្ឋាគារឡើយ។
កូរ៉េខាងជើង - មេដឹកនាំកូរ៉េជើងលើកដៃគ្រវីតបនឹងការលើកដៃគ្រវីស្វាគមន៍ក្នុងឱកាសខួប ៧៣ឆ្នាំរបស់ប្រទេសកូរ៉េជើង នៅទីលានគីមអ៊ុលសុង កាលពីថ្ងៃ៩ កញ្ញាកន្លងទៅនេះ។
អង់គ្លេស - បញ្ហាកូវីដ និងការចាកចេញពីសហគមន៍អឺរ៉ុប បានធ្វើឲ្យអង់គ្លេសជួបប្រទះការខ្វះម្ហូបអាហារលក់នៅតាមផ្សារទំនើបជាញឹកញាប់។
This media is not supported in your browser
VIEW IN TELEGRAM
កាម៉េរ៉ូន - មានបាតុភូតចម្លែកនៃការធ្លាក់ព្រិលនៅប្រទេសកាម៉េរ៉ូនដែលជាប្រទេសភាគកណ្តាលនៃទ្វិបអាហ្វ្រិក។
This media is not supported in your browser
VIEW IN TELEGRAM
សូមជួយណែនាំឆាណែលយើងខ្ញុំទៅមិត្តភក្តិរបស់អ្នកតាមរយៈលីង @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
បារាំង - អំពើហិង្សាបានកើតឡើងនៅ Toulouse រវាងក្រុមបាតុកម្មប្រឆាំងនឹងការចាក់វ៉ាក់សាំង និងក្រុមអ្នកគាំទ្រ។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - ទីក្រុងម៉ូស្គូបានប្រារព្ធទិវាទីក្រុងដោយបាញ់កាំជ្រួចពាសពេញផ្ទៃអាកាស។
វៀតណាម - នាយករដ្ឋមន្ត្រីវៀតណាមបានយល់ព្រមលើសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់វៀតណាម ក្នុងការបើកសាកល្បងទទួលទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួច។

គម្រោងសាកល្បងនេះនឹងធ្វើឡើងនៅកោះត្រល់សម្រាប់រយៈពេល ៦ខែចាប់ពីខែតុលានេះទៅ។
ឥណ្ឌូណេស៊ី - មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បាននិយាយថា កូវីដ១៩ នឹងបន្តរស់នៅជាមួយយើងតទៅទៀត ប៉ុន្តែវានឹងប្រែក្លាយពីជំងឺឆ្លងរាតត្បាតមកជាជំងឺឆ្លងធម្មតាក្នុងអត្រា ៣០០០ ទៅ ៧០០០នាក់ក្នុងមួយថ្ងៃ។

យុទ្ធសាស្ត្រ ៣ក្នុងការប្រែក្លាយកូវីដ១៩ ពីជំងឺឆ្លងរាតត្បាត មកជំងឺឆ្លងធម្មតារួមមាន (១)ពង្រឹងនិងបង្កើនការចាក់វ៉ាក់សាំង (២)ធ្វើតេស្ត តាមដាន និងព្យាបាល (៣)ការប្រកាន់ខ្ជាប់វិធានសុខាភិបាលសាធារណៈ។
អាមេរិក - ពន្លឺហ្វាបាញ់ឡើងទៅលើកម្ពស់ ៤ម៉ាល គឺតំណាងឲ្យអគារភ្លោះពាណិជ្ជដែលបានកម្ទេចដោយភេរវកម្ម ១១ កញ្ញា។ ពន្លឺនេះត្រូវបានបាញ់ពេលប្រារព្ធបុណ្យខួបរាល់ឆ្នាំ។
Media is too big
VIEW IN TELEGRAM
ក្រិក - កាលពីថ្ងៃសៅរ៍ នៅទីក្រុងធំទី២ របស់ក្រិក មានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកដាក់ក្រុមជ្រុលនិយមដែលតវ៉ានឹងការតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ១៩។

*ការរួមគ្នាប្រយុទ្ធនឹងការរាតត្បាតកូវីដ១៩ ត្រូវធ្វើព្រមគ្នា។ ការតម្រូវឲ្យចាក់វ៉ាក់សាំង មិនមែនជាការរំលោភសិទ្ធិទេ។ ការចាក់វ៉ាក់សាំងគឺជាអាវុធសំខាន់ដើម្បីទប់ទល់នឹងកូវីដ១៩ បន្ថែមលើវិធានសុខាភិបាល។
អង់គ្លេស - រដ្ឋាភិបាលអង់គ្លេសបានទម្លាក់ចោលគម្រោងដែលចង់ឲ្យប្រជាជនក្នុងប្រទេសអង់គ្លេសត្រូវបង្ហាញលិខិតចាក់វ៉ាក់សាំងពេលចូលក្នុងហ្វូងមនុស្សច្រើន។
អាហ្កានីស្ថាន - រដ្ឋមន្ត្រីការបរទេសកាតាគឺជាមនុស្សជាន់ខ្ពស់ដំបូងគេបានទៅទស្សនកិច្ចនៅប្រទេសអាហ្កានីស្ថានបន្ទាប់ពីការឡើងកាន់អំណាចរបស់តាលីបង់។ លោកបានជួបជាមួយភាគីជាច្រើន និងបានឲ្យភាគីទាំងអស់រួមគ្នាដើម្បីផ្សះផ្សាជាតិ។
ជប៉ុន - វិធានការរិតត្បិតកូវីដ១៩នៅជប៉ុននឹងត្រូវពង្រីកទៅតំបន់ជាច្រើនរួមទាំងតូក្យូ អូសាកា នៅចុងខែនេះ។
ឆេក - សាធារណរដ្ឋឆេក បានបំផ្លាញវ៉ាក់សាំងអាស្ត្រាហ្សេណេកា ៤៥០០០ដូសដោយសារហួសកំណត់ប្រើប្រាស់។
វេណេហ្សូអេឡា - មានការដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងប្រទេសវេណេហ្សូអេឡា ដែលត្រូវបានរាយការណ៍ថាដោយសារភេរវកម្ម។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់បានដណ្តើមបានលុយសុទ្ធជាង ៦លានដុល្លារនៅក្នុងផ្ទះអតីតអនុប្រធានាធិបតីអាហ្កានីស្ថាន Amrullah Saleh ក្នុងខេត្ត Panjshir ដែលជាទឹកដីចុងក្រោយវាយដណ្តើមបានដោយក្រុមតាលីបង់។