ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ថៃ - មន្ទីរពេទ្យនៅខេត្តភូកេតប្រទេសថៃប្រកាសថាជិតពេញ ដែលគ្រែអ្នកជំងឺ៨០% បានពេញ ហើយចំនួននៅសល់នឹងពេញឆាប់ៗ ដោយសារអត្រាឆ្លងថ្មីក្នុងខេត្តប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។ ដើម្បីដោះស្រាយ អ្នកជំងឺស្រាលត្រូវអនុញ្ញាតឲ្យសម្រាកដោយឡែកនៅផ្ទះ។
អាហ្កានីស្ថាន - ក្រុមតាលីបង់កំពុងនាំគ្នាលើកទ័ពវាយលុករណសិរ្សប្រឆាំងនឹងតាលីបង់នៅខេត្ត Penjshir ។
ចិន - ដំណើរការផ្លាស់ទីកន្លែងរូបសំណាកដ៏ធំមហិមារបស់ស្តេចសង្គ្រាម គួងអ៊ី បានចាប់ផ្តើមហើយ បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋាភិបាលកាលពីឆ្នាំទៅ។ ការសម្រេចចិត្តនេះបន្ទាប់ពីមានការិះគន់ពីសាធារណជនថាមានរូបរាងធំហួសអាក្រក់មិនសមភ្នែក។

រូបសំណាកនេះមានកម្ពស់ ៥៨ម៉ែត្រ ធ្វើពីស្ពាន់ មានទម្ងន់សរុប ១.១៩៧តោន។ ការរើទៅកាន់ទីកន្លែងថ្មីនឹងត្រូវចំណាយប្រមាណ ៣២លានដុល្លារអាមេរិក។
This media is not supported in your browser
VIEW IN TELEGRAM
ហ្គីណេ - មានស្នូរផ្ទុះអាវុធនៅក្បែរវិមានប្រធានាធិបតីប្រទេសហ្គីណេ ដែលជាប្រទេសនៅភាគខាងលិចទ្វីបអាហ្វ្រិក។ ការផ្ទុះអាវុធនេះនាំឲ្យមានការសង្ស័យថាជារដ្ឋប្រហារ។
ហ្គីណេ - ប្រធានាធិបតីប្រទេសហ្គីណេត្រូវបានចាប់ខ្លួនដោយក្រុមទាហានរដ្ឋប្រហារដឹកនាំដោយមេបញ្ជាការទ័ពពិសេស។
អាហ្កានីស្ថាន - ទីបំផុត ក្រុមតាលីបង់បានអះអាងថាខ្លួនបានដណ្តើមកាន់កាប់ទីក្រុងនៃខេត្ត Penjshir ហើយ ដោយបានបង្ហូតទង់តាលីបង់ឡើងនៅអាគារក្រុង។
This media is not supported in your browser
VIEW IN TELEGRAM
សិង្ហបុរី - មនុស្សយន្តបំពាក់បច្ចេកវិជ្ជា AI ត្រូវបានដាក់ឲ្យដំណើរការសាកល្បងនៅតាមផ្លូវប្រទេសសិង្ហបុរីដើម្បីទប់ស្កាត់សកម្មភាពមិនសមរម្យមួយចំនួនដូចជា ការជក់បារីនៅកន្លែងហាមឃាត់ ការជិះកង់នៅចិញ្ចើមផ្លូវ ការជួបជុំគ្នាលើស ៥នាក់តាមបម្រាមកូវីដ១៩ ជាដើម។
This media is not supported in your browser
VIEW IN TELEGRAM
ម៉ិកស៊ីកូ - ទឹកជំនន់រហ័សបានជន់លិចមន្ទីរពេទ្យនៅតំបន់ Tula ប្រទេសម៉ិកស៊ិកូ។
អាមេរិក - គិតត្រឹមសប្តាហ៍នេះ មានពលរដ្ឋអាមេរិកពេញវ័យ ៧៥% បានចាក់វ៉ាក់សាំងកូវីដ១៩រួច យ៉ាងតិច ១ដូស។

ពលរដ្ឋអាមេរិកពេញវ័យចំនួន ១៩៣.៧៩៨.៦៨៨នាក់ បានចាក់រួចយ៉ាងតិច ១ដូស ដែលចំនួន ១៦៥.៩៤៧.៤៦០នាក់ ស្មើ ៦៤,៣% បានចាក់វ៉ាក់សាំងពេញលេញ។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - រូបសំណាកឧត្តមសេនីយ៍ Robert E. Lee ទម្ងន់ ១២តោនដែលឈរតាំងអស់រយៈពេល ១៣០ឆ្នាំ នៅរដ្ឋ Virginia ត្រូវបានរើចេញហើយតាមការសម្រេចរបស់តុលាការកំពូលនៅក្នុងេដ្ឋ។
This media is not supported in your browser
VIEW IN TELEGRAM
ម៉ាសេដូណា - មានអគ្គិភ័យមួយបានឆាបឆេះនៅមន្ទីរពេទ្យព្យាបាលកូវីដ១៩ ក្នុងប្រទេសម៉ាសេដូណាខាងជើង។
ស្កុតឡែន - ចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២១ ទៅ ការចូលក្នុងក្លិប កម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីធំៗ នៅប្រទេសស្កុតឡែន នឹងត្រូវទាមទារឲ្យបង្ហាញលិខិតចាក់វ៉ាក់សាំង។
ថៃ - អាជ្ញាធរទេសចរណ៍ថៃបាននិយាយថាចាប់ពីថ្ងៃទី 1 ខែតុលានេះទៅជនបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញអាចមកទីក្រុងបាងកក និងខេត្តបួនទៀតដោយមិនចាំបាច់ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅសណ្ឋាគារឡើយ។
កូរ៉េខាងជើង - មេដឹកនាំកូរ៉េជើងលើកដៃគ្រវីតបនឹងការលើកដៃគ្រវីស្វាគមន៍ក្នុងឱកាសខួប ៧៣ឆ្នាំរបស់ប្រទេសកូរ៉េជើង នៅទីលានគីមអ៊ុលសុង កាលពីថ្ងៃ៩ កញ្ញាកន្លងទៅនេះ។
អង់គ្លេស - បញ្ហាកូវីដ និងការចាកចេញពីសហគមន៍អឺរ៉ុប បានធ្វើឲ្យអង់គ្លេសជួបប្រទះការខ្វះម្ហូបអាហារលក់នៅតាមផ្សារទំនើបជាញឹកញាប់។
This media is not supported in your browser
VIEW IN TELEGRAM
កាម៉េរ៉ូន - មានបាតុភូតចម្លែកនៃការធ្លាក់ព្រិលនៅប្រទេសកាម៉េរ៉ូនដែលជាប្រទេសភាគកណ្តាលនៃទ្វិបអាហ្វ្រិក។
This media is not supported in your browser
VIEW IN TELEGRAM
សូមជួយណែនាំឆាណែលយើងខ្ញុំទៅមិត្តភក្តិរបស់អ្នកតាមរយៈលីង @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
បារាំង - អំពើហិង្សាបានកើតឡើងនៅ Toulouse រវាងក្រុមបាតុកម្មប្រឆាំងនឹងការចាក់វ៉ាក់សាំង និងក្រុមអ្នកគាំទ្រ។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - ទីក្រុងម៉ូស្គូបានប្រារព្ធទិវាទីក្រុងដោយបាញ់កាំជ្រួចពាសពេញផ្ទៃអាកាស។