ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អាមេរិក - ត្រាំបាននិយាយថា យើងគួរចាកចេញពីអាហ្កានីស្ថានដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស... ប្រគល់សោរទៅគេដោយត្រឹមត្រូវ...
This media is not supported in your browser
VIEW IN TELEGRAM
ឥណ្ឌា - ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Uttarakhand បានបណ្តាលឲ្យបាក់ដី និងស្ពាន។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់បានវាយយុវជនរូបនេះដោយសារទាក់ទងជាមួយក្មេងស្រីម្នាក់តាមទូរស័ព្ទ។
ថៃ - កាលពីថ្ងៃសុក្រនេះ ប្រទេសអង់គ្លេសបានបង្កើនចំណាត់ថ្នាក់ប្រទេសថៃពីបញ្ជីឈ្មោះប្រទេសពណ៌លឿងទុំមកជាប្រទេសពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលកូវីដ-១៩ ។ ចំណាត់ថ្នាក់នេះនឹងមានសុពលភាពចាប់ពីថ្ងៃច័ន្ទទី30 ខែសីហានេះតទៅ ដែលធ្វើឲ្យការកក់សណ្ឋាគារមួយចំនួនរបស់ទេសចរជនជាតិអង់គ្លេសនៅភូកេតត្រូវបានលុបចោលវិញ។ លើសពីនេះទៀត ទេសចរអង់គ្លេសមួយចំនួនដែលបានមកដល់ភូកេតហើយ ក៏បានរូតរះត្រឡប់ទៅប្រទេសអង់គ្លេសវិញមុនកាលកំណត់ ក្នុងគោលបំណងចៀសផុតពីការធ្វើចត្តាឡីស័កពេលត្រឡប់ទៅអង់គ្លេសវិញ។ ការធ្វើចត្តាឡីស័កនៅប្រទេសអង់គ្លេសទាមទារនូវការចំណាយខ្ពស់ដែលមានចំនួនរហូតដល់ 2200 ផោនសម្រាប់រយៈពេលចត្តាឡីស័ក 10 ថ្ងៃ។
ហ្វីលីពីន - កាលពីថ្ងៃសៅរ៍នេះ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសហ្វីលីពីនបានបំបែកកំណត់ត្រាថ្មីមានចំនួន 19,441នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ 1,935,700 នាក់។
ថៃ - កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រទេសថៃមានចំនួនអ្នកឆ្លងកូវីដ១៩ ចំនួន 17,984នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងរលកទី៣ ចាប់ពីខែមេសាមក មានចំនួន 1,128,692នាក់។
វៀតណាម - ក្នុងរយៈពេល 24ម៉ោងគិតត្រឹមម៉ោង 6:00 ល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ វៀតណាមមានករណីឆ្លងកូវីដ១៩ចំនួន 12,103 នាក់ ដែលធ្វើឲ្យចំនួនសរុបកើនដល់ចំនួន 422,469នាក់។
សិង្ហបុរី - កាលពីថ្ងៃសៅរ៍នេះ សិង្ហបុរីមានករណីឆ្លងកូវីដ១៩ថ្មី ចំនួន ១២១ នាក់។
ម៉ាឡេស៊ី - ថ្ងៃសៅរ៍កន្លងទៅនេះ ប្រទេសម៉ាឡេសុីមានអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន 22,597 ម្នាក់ ធ្វើចំនួនឆ្លងសរុបទូទាំងប្រទេសកើនឡើងជាង 1,68 លាននាក់។ នេះគឺជាថ្ងៃទី៥ ហើយ ដែលម៉ាឡេស៊ីមានចំនួនអ្នកឆ្លង 2 ម៉ឺននាក់។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ទាហានអាល្លឺម៉ង់បានបញ្ចប់បេសកកម្ម និងចាកចេញពីអាហ្កានីស្ថាន។
This media is not supported in your browser
VIEW IN TELEGRAM
កាណាដា - បុរសម្នាក់បានថតសែលហ្វីជាមួយនាយករដ្ឋមន្ត្រីកាណាដាហើយនិយាយថា 'Communist f***' ធ្វើឲ្យលោកនាយករដ្ឋមន្ត្រីកាណាដាគេចចេញពីគាត់ ដោយមិនចង់តបត។
សិង្ហបុរី - ប្រទេសសិង្ហបុរីសម្រេចបានគោលដៅចាក់វ៉ាក់សាំងថ្មីមួយទៀត ដែលមានប្រជាជន ៨០% បានចាក់វ៉ាក់សាំងពីរដូសរួចរាល់។
សិង្ហបុរី - ចាប់ពីថ្ងៃទី១ វិច្ឆិកាទៅ បុគ្គលិកសុខាភិបាលសាធារណៈជនជាតិមូស្លិមនឹងត្រូវបានអនុញ្ញាតឲ្យពាក់កន្សែងគ្របក្បាលជាមួយឯកសណ្ឋានពេទ្យ។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ប្រធានាធិបតីអាមេរិក ចូស មិនចង់ឆ្លើយសំណួរអ្នកសារព័ត៌មានអំពីអាហ្កានីស្ថាន។

"I'm not supposed to take any questions, but go ahead," Biden encouraged the press.

"On Afghanistan..."

NOPE...
ថៃ - ក្នុងរយៈពេល៤ខែកន្លងទៅនេះ ប្រទេសថៃមានកុមារឆ្លងអាយុ១ទៅ៥ឆ្នាំ ឆ្លងកូវីដ១៩ ច្រើនជាង ៣១.០០០នាក់ ដែលក្នុងនោះ មាន ៩នាក់បានបាត់បង់ជីវិត។
អាហ្កានីស្ថាន - ទីបំផុតយន្តហោះជម្លៀសជនភៀសខ្លួនចុងក្រោយរបស់អាមេរិកបានចាកចេញេពីទីក្រុងកាប៊ុលហើយនៅថ្ងៃចន្ទនេះ។ ក្រុមតាលីបង់នឹងចូលកាន់កាប់ព្រលានយន្តហោះទីក្រុងកាប៊ុលបន្ទាប់ពីនេះទៅ។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមអ្នកប្រយុទ្ធតាលីបង់បានចូលកាន់កាប់ព្រលានយន្តហោះទីក្រុងកាប៊ុល បន្ទាប់ពីអាមេរិកបានចាកចេញ។

Join us: @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់នាំគ្នារីករាយនៅពេលទាហានអាមេរិកចុងក្រោយបានចាកចេញពីអាហ្កានីស្ថាន។

Join us: @primarynetwork
អាហ្កានីស្ថាន - សង្គ្រាមដែលមានរយៈពេលយូរជាងគេរបស់អាមេរិកបានបញ្ចប់នៅយប់ថ្ងៃចន្ទនេះ ដោយជើងយន្តហោះចុងក្រោយរបស់ទាហានអាមេរិកបានចាកចេញពីទីក្រុងកាប៊ុល។ ក្រុមតាលីបានបានបាញ់កាំជ្រួចអបអរសាទរនៅទីក្រុងកាប៊ុល។

Join us: @primarynetwork
អាហ្កានីស្ថាន - អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយថា កងកម្លាំងអាមេរិកបានបំផ្លាញអគារនិងប្រព័ន្ធព្រលានយន្តហោះនៅទីក្រុងកាប៊ុល។

លោកបានបន្ថែមថាបញ្ហាព្រលានយន្តហោះនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ហើយរាល់ជើងហោះហើរក្នុងស្រុកនិងក្រៅស្រុកនឹងត្រូវដំណើរការឡើងវិញ។

Join us: @primarynetwork