ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ប្រធានាធិបតីអាមេរិកជំរុញឲ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបន្ទាប់ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ដោយបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព។
អាមេរិក - ត្រាំ បាននិយាយថា កំហុសដ៏ធំបំផុតរបស់បៃដិនគឺការមិនយល់កិច្ចការគឺថា ទាហានត្រូវតែជាមនុស្សដែលត្រូវដកចុងក្រោយគេ មិនមែនដកមុនគេទេ។ ជនស៊ីវិលនិងឧបករណ៍ត្រូវដកចេញមុនហើយបន្ទាប់មកនៅពេលមនុស្សគ្រប់គ្នានិងអ្វីៗទាំងអស់ត្រូវបានដកចេញហើយ ទើបដកទាហានតាមក្រោយ។ សាមញ្ញណាស់ ប៉ុន្តែនៅតែមិនយល់។ ខ្លោចចិត្ត!
រុស្ស៊ី - ប្រធានាធិបតីពូទីន បានជំរុញឲ្យបញ្ចុះបញ្ចូលអ្នករារែកចាក់វ៉ាក់សាំង ដោយមិនត្រូវគំរាមបញ្ឈប់ការងារគេឡើយ។
អាមេរិក - ក្រុមហ៊ុនហ្គូហ្គលបានដាក់សាកល្បងរថយន្តតាក់ស៊ីគ្មានមនុស្សបើកនៅសាន់ហ្វ្រាន់ស៊ីស្កូ។ រថយន្តប្រភេទនេះនឹងដាក់ដំណើរឲ្យសាធារណជនជិះក្នុងរយៈពេកបីឆ្នាំទៀត។
វៀតណាម - ធនាគារពិភពលោកបានព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៤,៨%ក្នុងឆ្នាំ២០២១ ទាបជាងឆ្នាំ២០២០ ចំនួន ២%។
អាហ្កានីស្ថាន - ក្រុមតាលីបង់ជំរុញឲ្យប្រជាជនអាហ្កានកុំភៀសខ្លួនចេញពីប្រទេស ខណៈកាលកំណត់បញ្ចប់វត្តមានជនបរទេសមិនកែប្រែ។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមរណសិរ្ស NRF គឺជាក្រុមដែលមានកម្លាំងលេចធ្លោក្នុងការតស៊ូប្រឆាំងនឹងក្រុមតាលីបង់។ ពួកគេត្រៀមទាំងការប្រយុទ្ធនឹងការវាយប្រហាររបស់ពួកតាលីបង់ និងត្រៀមចរចារសន្តិភាពចែកអំណាច។
អាហ្កានីស្ថាន - មានមនុស្សជាង ១ម៉ឺននាក់ទៀតនៅព្រលានយន្តហោះទីក្រុងកាប៊ុលរង់ចាំការជម្លៀសចេញ។
អាមេរិក - ក្រុមហ៊ុនអាកាសចរណ៍ Delta បានតម្រូវឲ្យបុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងពេញលេញធ្វើតេស្តរាល់សប្តាហ៍ និងបង់ប្រាក់ ២០០ដុល្លារក្នុងមួយខែ។
This media is not supported in your browser
VIEW IN TELEGRAM
អង់គ្លេស - ក្រសួងការពារជាតិអង់គ្លេសបានព្រមានពីលទ្ធភាពនៃការវាយប្រហារនៅព្រលានយន្តហោះកាប៊ុល។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់និយាយថាពុំមានភស្តតាងណាមួយបញ្ជាក់ថា អូសាម៉ាប៊ីនឡាដិន មាជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី១១ ខែកញ្ញាឡើយ។ តែយ៉ាងណាក៏ដោយ ក្រុមតាលីបង់បានសន្យាថានឹងមិនមានការប្រើប្រាស់ទឹកដីអាហ្កានីស្ថាន ដើម្បីវាយប្រហារប្រទេសដទៃឡើយ។
អាហ្កានីស្ថាន - រដ្ឋមន្ត្រីព័ត៌មានតាលីបង់បានបញ្ជាក់ថា អាចមានការវាយប្រហារភេរវកម្មណាមួយនៅព្រលានយន្តហោះទីក្រុងកាប៊ុលដូចជាការបាញ់សម្លាប់ប្រជាជន ឬក៏បំផ្ទុះគ្រាប់បែក ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះក្រុមតាលីបង់។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - មានការវាយប្រហារអត្តឃាដនៅច្រកចូលព្រលានយន្តហោះទីក្រុងកាប៊ុលបណ្តាឲ្យមនុស្សជាច្រើនស្លាប់ និងរបួស។
This media is not supported in your browser
VIEW IN TELEGRAM
ចិន - មានករណីអគ្គីភ័យឆេះអគារខ្ពស់មួយនៅទីក្រុងកំពង់ផែ Dalian ប្រទេសចិន។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ទោះជាមានការវាយប្រហារអត្តឃាដសម្លាប់មនុស្សជាច្រើននៅច្រកចូលព្រលានយន្តហោះទីក្រុងកាប៊ុលក៏ដោយ ក៏នៅតែមានជនជាតិអាហ្កានជាច្រើនប្រជ្រៀតគ្នាដើម្បីបានក្នុងព្រលាន និងភៀសខ្លួនទៅក្រៅប្រទេស។
អាមេរិក - ត្រាំបាននិយាយថា យើងគួរចាកចេញពីអាហ្កានីស្ថានដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយស... ប្រគល់សោរទៅគេដោយត្រឹមត្រូវ...
This media is not supported in your browser
VIEW IN TELEGRAM
ឥណ្ឌា - ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Uttarakhand បានបណ្តាលឲ្យបាក់ដី និងស្ពាន។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់បានវាយយុវជនរូបនេះដោយសារទាក់ទងជាមួយក្មេងស្រីម្នាក់តាមទូរស័ព្ទ។
ថៃ - កាលពីថ្ងៃសុក្រនេះ ប្រទេសអង់គ្លេសបានបង្កើនចំណាត់ថ្នាក់ប្រទេសថៃពីបញ្ជីឈ្មោះប្រទេសពណ៌លឿងទុំមកជាប្រទេសពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលកូវីដ-១៩ ។ ចំណាត់ថ្នាក់នេះនឹងមានសុពលភាពចាប់ពីថ្ងៃច័ន្ទទី30 ខែសីហានេះតទៅ ដែលធ្វើឲ្យការកក់សណ្ឋាគារមួយចំនួនរបស់ទេសចរជនជាតិអង់គ្លេសនៅភូកេតត្រូវបានលុបចោលវិញ។ លើសពីនេះទៀត ទេសចរអង់គ្លេសមួយចំនួនដែលបានមកដល់ភូកេតហើយ ក៏បានរូតរះត្រឡប់ទៅប្រទេសអង់គ្លេសវិញមុនកាលកំណត់ ក្នុងគោលបំណងចៀសផុតពីការធ្វើចត្តាឡីស័កពេលត្រឡប់ទៅអង់គ្លេសវិញ។ ការធ្វើចត្តាឡីស័កនៅប្រទេសអង់គ្លេសទាមទារនូវការចំណាយខ្ពស់ដែលមានចំនួនរហូតដល់ 2200 ផោនសម្រាប់រយៈពេលចត្តាឡីស័ក 10 ថ្ងៃ។
ហ្វីលីពីន - កាលពីថ្ងៃសៅរ៍នេះ ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសហ្វីលីពីនបានបំបែកកំណត់ត្រាថ្មីមានចំនួន 19,441នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ 1,935,700 នាក់។
ថៃ - កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ប្រទេសថៃមានចំនួនអ្នកឆ្លងកូវីដ១៩ ចំនួន 17,984នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងរលកទី៣ ចាប់ពីខែមេសាមក មានចំនួន 1,128,692នាក់។