This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជ្រុលនិយមប្រឆាំងនឹងការបិទខ្ទប់នៅម៊ែលប៊ន និងស៊ីដនី។
Media is too big
VIEW IN TELEGRAM
ក្រិក - ប្រទេសក្រិកបានបញ្ចប់ការសាងសង់របងព្រំដែនជាប់ប្រទេសតួកគីប្រវែង ៤០គីឡូម៉ែត្រស្របពេលដែលកំណើនជន់ភៀសខ្លួនអាហ្កានីស្ថានកើនឡើងក្រោយពេលក្រុមតាលីបង់បានដណ្តើមកាន់កាប់ប្រទេស។
អាហ្កានីស្ថាន - កម្លាំងអ្នកប្រយុទ្ធក្នុងស្រុកអាហ្កានបានដណ្តើមតំបន់ khanjan ពីក្រុមតាលីបង់មកគ្រប់គ្រង ខណៈដែលក្រុមអ្នកប្រយុទ្ធតាលីបង់នៅខេត្ត Zabol ក៏បានប្រកាសផ្តាច់ខ្លួនចេញពីក្រុមតាលីបង់ផងដែរ។ ក្រៅពីនេះ អនុប្រធានាធិបតីអាហ្កានីស្ថាន និងកម្លាំងស្មោះស្ម័គ្រក៏បានដណ្តើមបានទីតាំងឈរជើងដើម្បីទប់ទល់នឹងក្រុមតាលីបង់ផងដែរ។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ប្រធានាធិបតីអាមេរិកជំរុញឲ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបន្ទាប់ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ដោយបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមរណសិរ្ស NRF គឺជាក្រុមដែលមានកម្លាំងលេចធ្លោក្នុងការតស៊ូប្រឆាំងនឹងក្រុមតាលីបង់។ ពួកគេត្រៀមទាំងការប្រយុទ្ធនឹងការវាយប្រហាររបស់ពួកតាលីបង់ និងត្រៀមចរចារសន្តិភាពចែកអំណាច។
This media is not supported in your browser
VIEW IN TELEGRAM
អង់គ្លេស - ក្រសួងការពារជាតិអង់គ្លេសបានព្រមានពីលទ្ធភាពនៃការវាយប្រហារនៅព្រលានយន្តហោះកាប៊ុល។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្រុមតាលីបង់និយាយថាពុំមានភស្តតាងណាមួយបញ្ជាក់ថា អូសាម៉ាប៊ីនឡាដិន មាជាប់ពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី១១ ខែកញ្ញាឡើយ។ តែយ៉ាងណាក៏ដោយ ក្រុមតាលីបង់បានសន្យាថានឹងមិនមានការប្រើប្រាស់ទឹកដីអាហ្កានីស្ថាន ដើម្បីវាយប្រហារប្រទេសដទៃឡើយ។