ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
កោះតៃវ៉ាន់ - ដោយសារការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យកោះតៃវ៉ាន់ដែលធ្លាប់តែពឹងផ្អែកលើខ្យល់ទីហ្វុងនាំយកទឹកភ្លៀងដើម្បីផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ ជួបបញ្ហាប្រឈម និងត្រូវស្វែងជម្រើសផ្សេងៗដើម្បីទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់។
តើលោកអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទណាច្រើនជាងគេ?
Anonymous Poll
4%
Cooltel
58%
Cellcard
0%
Yes - Seatel
17%
Smart
21%
Metfone
ហ្វីលីពីន - ប្រទេសហ្វីលីពីនមានប្រជាជន ១២លាននាក់បានចាក់វ៉ាក់សាំងពេញ។ អាជ្ញាធរបានចាក់ជូនប្រជាជនសរុប ២៦.១២៧.៥០២នាក់ ដែលក្នុងនោះអ្នកចាក់វ៉ាក់សាំងពេញលេញគ្រប់ដូសចំនួន ១២.០២៧.៣៨៣នាក់។
ថៃ - ការឆ្លងមេរោគកូវីដ ១៩ នៅក្នុង
ប្រទេសថៃចាប់តាំងពីឆ្នាំមុនបានកើនលើសចំនួនមួយលានហើយដែលមានចំនួនសរុប ១.០០៩.៧១០ ករណី ដោយរួមទាំងថ្ងៃសុក្រនេះ ដែលមានករណីថ្មី ១៩.៨៥១ ករណីនិងមានអ្នកស្លាប់ចំនួន ២៤០ នាក់ទៀត។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ទិដ្ឋភាពអ្នកម្តាយជនជាតិអាហ្កានបានហុចទារករបស់ខ្លួនឲ្យទៅទាហានអាមេរិកនៅក្រៅរបងព្រលានយន្តហោះក្រុងកាប៊ុល។
អាហ្កានីស្ថាន - ទាហានអាមេរិក និងក្រុមតាលីបង់ធ្វើការរួមគ្នាដើម្បីចាត់ចែងជនជាតិអាហ្កានដែលចង់ទៅរស់នៅក្រៅប្រទេស។
ឥណ្ឌូណេស៊ី - កុមារឥណ្ឌូនេស៊ីជាង ១១ម៉ឺននាក់បានបាត់បង់ឪពុក ឬម្តាយ ឬទាំងឪពុកនិងម្តាយដោយសារជំងឺកូវីដ-១៩។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ក្រុមហ៊ុន tesla មានគម្រោងផលិតមនុស្សយន្ត tesla bot នៅឆ្នាំក្រោយ ក្នុងគោលបំណងជួយដល់មនុស្សធ្វើការងារប្រចាំថ្ងៃដែលមានលក្ខណៈដដែលៗ។
អាហ្កានីស្ថាន - បុរសឈ្មោះ Khalil al-Rahman Haqqani គឺជាមនុស្សម្នាក់ដែលអាមេរិកចង់បានបំផុតដោយចាត់បញ្ចូលជាភេរវករពិភពលោកក្នុងឆ្នាំ២០១១ ជាមួយរង្វាន់ ៥លានដុល្លារសម្រាប់ការនាំដល់ការចាប់ខ្លួន ឥឡូវនេះកំពុងបង្ហាញមុខនៅអាហ្កានីស្ថានដោយប្រើកាំភ្លើងផលិតនៅអាមេរិកទៀត និងទំនងជាកំពុងរៀបចំបង្កើតរដ្ឋាភិបាលនៅទីនោះ។
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - មានការចាប់ខ្លួនក្រុមអ្នកតវ៉ាជ្រុលនិយមប្រឆាំងនឹងការបិទខ្ទប់នៅម៊ែលប៊ន និងស៊ីដនី។
Media is too big
VIEW IN TELEGRAM
ក្រិក - ប្រទេសក្រិកបានបញ្ចប់ការសាងសង់របងព្រំដែនជាប់ប្រទេសតួកគីប្រវែង ៤០គីឡូម៉ែត្រស្របពេលដែលកំណើនជន់ភៀសខ្លួនអាហ្កានីស្ថានកើនឡើងក្រោយពេលក្រុមតាលីបង់បានដណ្តើមកាន់កាប់ប្រទេស។
តួកគី - តួកគីបានសង់របងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់យ៉ាងវែងអន្លាយ ដែលក្លាយជាមហាកំពែងសម័យទំនើប។ របងព្រំដែននេះបានជួយជាប្រយោជន៍ជាច្រើនរួមទាំងការទប់ស្កាត់ជនភៀសខ្លួនផងដែរ។
រុស្ស៊ី - សំណង់ស្ពានរថភ្លើងឆ្លងកាត់ទន្លេ Amur ដែលជាព្រំដែនរុស្ស៊ី និងចិន ត្រូវបានភ្ជាប់ហើយ ជាមួយក្តីរំពឹងបង្កើនទំនាក់ទំនង និងការដោះដូរពាណិជ្ជកម្មនៃប្រទេសទាំងពីរថែមមួយកម្រិតទៀត។
ហ្វីលីពីន - ក្រសួងការងារហ្វីលីពីនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ពលករហ្វីលីពីនដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសហ្វីលីពីនរួច អាចធ្វើដំណើរទៅទីក្រុងហុងកុងបានចាប់ពីថ្ងៃទី៣០ សីហា នេះ។
អាហ្កានីស្ថាន - កម្លាំងអ្នកប្រយុទ្ធក្នុងស្រុកអាហ្កានបានដណ្តើមតំបន់ khanjan ពីក្រុមតាលីបង់មកគ្រប់គ្រង ខណៈដែលក្រុមអ្នកប្រយុទ្ធតាលីបង់នៅខេត្ត Zabol ក៏បានប្រកាសផ្តាច់ខ្លួនចេញពីក្រុមតាលីបង់ផងដែរ។ ក្រៅពីនេះ អនុប្រធានាធិបតីអាហ្កានីស្ថាន និងកម្លាំងស្មោះស្ម័គ្រក៏បានដណ្តើមបានទីតាំងឈរជើងដើម្បីទប់ទល់នឹងក្រុមតាលីបង់ផងដែរ។
អាហ្កានីស្ថាន - ក្រុមតាលីបង់កំពុងព្យាយាមរើរដ្ឋធានី ពីទីក្រុងកាប៊ុល ទៅ កានដេហា ដែលជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។
Taliban is trying to move capital from Kabul to Qandehar next to Pakistan border.
អាហ្កានីស្ថាន - ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសចង់ឲ្យអាមេរិកពន្យារវត្តមានកម្លាំងរបស់ខ្លួននៅព្រលានយន្តហោះកាប៊ុលឲ្យយូរជាងថ្ងៃទី៣១ សីហា អ្នកនាំពាក្យតាលីបង់បាននិយាយថាវត្តមានកម្លាំងបរទេសមិនអាចពន្យារលើសពីសប្តាហ៍ក្រោយបានទេ បើមិនដូច្នោះនឹងមានផលវិបាកកើតឡើងជាមិនខាន។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ប្រធានាធិបតីអាមេរិកជំរុញឲ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងបន្ទាប់ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ដោយបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាព។
អាមេរិក - ត្រាំ បាននិយាយថា កំហុសដ៏ធំបំផុតរបស់បៃដិនគឺការមិនយល់កិច្ចការគឺថា ទាហានត្រូវតែជាមនុស្សដែលត្រូវដកចុងក្រោយគេ មិនមែនដកមុនគេទេ។ ជនស៊ីវិលនិងឧបករណ៍ត្រូវដកចេញមុនហើយបន្ទាប់មកនៅពេលមនុស្សគ្រប់គ្នានិងអ្វីៗទាំងអស់ត្រូវបានដកចេញហើយ ទើបដកទាហានតាមក្រោយ។ សាមញ្ញណាស់ ប៉ុន្តែនៅតែមិនយល់។ ខ្លោចចិត្ត!
រុស្ស៊ី - ប្រធានាធិបតីពូទីន បានជំរុញឲ្យបញ្ចុះបញ្ចូលអ្នករារែកចាក់វ៉ាក់សាំង ដោយមិនត្រូវគំរាមបញ្ឈប់ការងារគេឡើយ។
អាមេរិក - ក្រុមហ៊ុនហ្គូហ្គលបានដាក់សាកល្បងរថយន្តតាក់ស៊ីគ្មានមនុស្សបើកនៅសាន់ហ្វ្រាន់ស៊ីស្កូ។ រថយន្តប្រភេទនេះនឹងដាក់ដំណើរឲ្យសាធារណជនជិះក្នុងរយៈពេកបីឆ្នាំទៀត។