ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អាល្លឺម៉ង - យោងតាមការគណនាមិនផ្លូវការមួយបានឲ្យដឹងថា លោកស្រីអធិការបតីអាល្លឺម៉ង់ អេនជេឡាមឺកែល ដែលមានអាយុ ៦៧ឆ្នាំនឹងទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែចំនួន ១៥.០០០ ផោននៅពេលបញ្ចប់តំណែងក្រោយការបោះឆ្នោតនៅខែកញ្ញាខាងមុខនេះ។

ការគណនាត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានចំនួនឆ្នាំដែលលោកស្រីបម្រើការនៅក្នុងសភាអាល្លឺម៉ង់រដ្ឋមន្ត្រី និងមុខងារជាអធិការបតី។

ទោះយ៉ាងណា លោកស្រីនៅតែអាចទទួលជំនួយការរដ្ឋបាល អ្នកវាយអត្ថបទ និងអ្នកបើកបរផ្ទាល់ខ្លួន។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - រថភ្លើងដឹកអ្នកដំណើរទីក្រុងម៉ូស្គូបានចាប់ផ្តើមសាកល្បងប្រព័ន្ធទូទាត់ដោយមិនចាំបាច់ឲ្យអ្នកដំណើរកាន់កាត ឬប្រាក់ ឬក៏ប៉ះអ្វីទាំងអស់តាមរយៈការប្រើបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខអ្នកដំណើរ FACIAL RECOGNITION ។

អ្នកដំណើរត្រូវមានគណនីធនាគារដោយភ្ជាប់ទិន្នន័យទៅនឹងប្រព័ន្ធ FacePay ដើម្បីអាចកាត់ថ្លៃឈ្នួលដោយស្វ័យប្រវត្តិ។
ម៉ាឡេស៊ី - រដ្ឋមន្ត្រីទេសចរណ៍វប្បធម៌ និងសិល្បៈ ម៉ាឡេស៊ី មានបំណងចង់បើកទទួលទេសចរនៅតាមកោះមួយចំនួនដូចជា Langkawi, Pangkor, Redang, Tioman និង Perhentian នៅដើមខែកញ្ញា ដោយសង្ឃឹមថាអាចសម្រេចបានភាពស៊ាំក្នុងសហគមន៍នៅចុងខែសីហានេះ។ ទោះយ៉ាងណា ការបើកទទួលទេសចរឡើងវិញនេះ ទាមទារឲ្យមានការសិក្សាច្បាស់លាស់ដើម្បីធានាថាមិនមានការផ្ទុះរលករាលដាលកូវីដឡើងវិញ និងការរៀបចំគោលការណ៍អនុវត្តរួម។
This media is not supported in your browser
VIEW IN TELEGRAM
ហៃទី - ការរញ្ជួយដីកម្រិត ៧,២ បានវាយប្រហារភាគខាងលិចប្រទេសហៃទីកាលពីថ្ងៃសៅរ៍នេះ បណ្តាលឲ្យបាក់រលំអគារ និងបាត់បង់អាយុជីវិតមនុស្ស។
អាហ្កានីស្ថាន - ផែនទីបង្ហាញពីដែនគ្រប់គ្រងរបស់រដ្ឋាភិបាលអាហ្កានីស្ថាន និងក្រុមតាលីបង់ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ពណ៌ខៀវជាដែនគ្រប់គ្រងដោយរដ្ឋាភិបាលអាហ្កានីស្ថាន ចំណែកពណ៌ខ្មៅជាដែនគ្រប់គ្រងដោយក្រុមតាលីបង់ និងពណ៌បៃតងជាដែនដីកំពុងប្រយុទ្ធគ្នា។

ព័ត៌មានជាច្រើនទៀត @primarynetwork
អាហ្កានីស្ថាន - មានផ្សែងហុយចេញពីស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្កានីស្ថាន ដែលបុគ្គលិកស្ថានទូតកំពុងដុតបំផ្លាញឯកសារនានា។

*ពេលក្រុមតាលីបង់បានលោមព័ទ្ធទីក្រុងកាប៊ុលហើយ។

ព័ត៌មានច្រើនទៀត @primarynetwork
អាហ្កានីស្ថាន - តាមប្រភពព័ត៌មានក្រៅផ្លូវការបានអោយដឹងថាក្រោយពីទីក្រុងកាប៊ុលត្រូវបានឡោមព័ទ្ធដោយក្រុមតាលីបង់ និងបន្ទាប់ពីមានការចរចាគ្នារួចមក ប្រធានាធិបតីអាហ្កានីស្ថានបានលាលែងចេញពីតំណែងហើយ។
Media is too big
VIEW IN TELEGRAM
អាហ្កានីស្ថាន - ទិដ្ឋភាពទីក្រុងកាប៊ុលនារសៀលថ្ងៃនេះ។
ឆ្នាំ២០២១ (រូបលើ)៖ អ្នកការទូតអាមេរិកបានជម្លៀសចេញពីស្ថានទូតតាមឧទ្ធម្ភាគចក្រខណៈក្រុមតាលីបង់ព័ទ្ធក្រុងកាប៊ុល គ្រប់ទិសទី នៃអាហ្កានីស្ថាន។

ឆ្នាំ១៩៧៥ (រូបក្រោម)៖ អ្នកការទូតអាមេរិកបានជម្លៀសចេញពីស្ថានទូតតាមរយៈឧទ្ធម្ភាគចក្រខណៈដែលវៀតកុងដណ្តើមបានទីក្រុងសៃហ្គន។

ព័ត៌មានច្រើនទៀត @primarynetwork
អាហ្កានីស្ថាន - តាមប្រភពព័ត៌មាន TOLO News បានឲ្យដឹងថា ប្រធានាធិបតីអាហ្កានីស្ថានបានភៀសខ្លួនចេញពីអាហ្កានីស្ថានហើយ ទំនងជាទៅប្រទេសតាជីគីស្ថាន។

https://t.me/primarynetwork/724
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលអាហ្កានីស្ថានបានដួលរលំហើយ។ ក្រុមតាលីបង់បានបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនចូលរដ្ឋធានីកាប៊ុលហើយបន្ទាប់ពីប្រធានាធិបតីអាហ្កានីស្ថានបានភៀសខ្លួនទៅប្រទេសតាជីគីស្ថាន។

ព័ត៌មានច្រើនទៀត @primarynetwork
*ដកស្រង់ចេញពីបណ្តាញសង្គម
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - នៅថ្ងៃអាទិត្យនេះ ក្រោយប្រធានាធិបតីអាហ្កានីស្ថានបានភៀសខ្លួនទៅប្រទេសតាជីគីស្ថានរួចមក ក្រុមតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីហើយ។
This media is not supported in your browser
VIEW IN TELEGRAM
កាណាដា - នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកតវ៉ាប្រឆាំងនឹងតម្រូវការឲ្យមានបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ (Vaccine Passport) បានចេញមកតវ៉ានៅទីក្រុងម៉ុងតេអាល់។

ចាប់ពីខែកញ្ញាទៅ មានតែអ្នកមានការបញ្ជាក់ថាបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះអាចចូលភោជនីយដ្ឋាន និងកន្លែងមួយចំនួនបាន។

https://t.me/primarynetwork/717
This media is not supported in your browser
VIEW IN TELEGRAM
*រំឭកឡើងវិញកាលពីខែធ្នូ ឆ្នាំ២០០១ អតីតប្រធានាធិបតីប៊ូស បាននិយាយថា "...របបតាលីបង់បានដល់ទីអវសានហើយ..."

*ឆ្នាំ២០២១ ក្រុមតាលីបង់បានដណ្តើមកាន់កាប់អាហ្កានីស្ថានជាថ្មីម្តងទៀត។
This media is not supported in your browser
VIEW IN TELEGRAM
*រំឭកឡើងវិញកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ប្រធានាធិបតីប៊ៃ ដិន បាននិយាយ អាហ្កានីស្ថានមានទ័ពជាង ៣០ម៉ឺននាក់ដែលបំពាក់ដោយសព្វាវុធយ៉ាងល្អ មិនអាចឲ្យក្រុមតាលីបង់ដែលមានប្រមាណ ៧ម៉ឺន៥ពាន់នាក់ វាយដួលរលំឡើយ។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - នៅព្រឹកនេះ ប្រជាជនអាហ្កានីស្ថាននាំគ្នាសម្រុកឡើងយន្តហោះក្នុងបំណងភៀសខ្លួនទៅក្រៅប្រទេស។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - វិដេអូបង្ហាញពីមនុស្សធ្លាក់ពីយន្តហោះដែលដឹកប្រជាជនអាហ្កានចេញពីព្រលានយន្តហោះទីក្រុងកាប៊ុល។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ទិដ្ឋភាពក្នុងព្រលានទីក្រុងកាប៊ុល គ្រប់គ្រងដោយទាហានអាមេរិក និងណាតូ។

ព័ត៌មានច្រើនទៀត សូមចុច @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ជនជាតិអាហ្កាននាំគ្នារត់តោងពេលយន្តហោះរៀបឡើងចាកចេញពីព្រលានទីក្រុងកាប៊ុល។

https://t.me/primarynetwork/738

ព័ត៌មានច្រើនទៀត សូមចុច @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - អាមេរិកបានបន្សល់ទុកអនុស្សាវរីយ៍ខ្លោចផ្សាជាច្រើននៅលើទឹកដីអាហ្កានីស្ថាន ហើយនេះក៏មិនមែនលើកទី១ដែរ ដែលអាមេរិកយកប្រទេសមួយមកទម្លាក់ចោលពាក់កណ្តាលផ្លូវ ក្រោយពីអស់ប្រយោជន៍សម្រាប់ខ្លួន។