ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អ៊ីស្រាអែល - នៅពេលការឆ្លងរាលដាលកំពុងកើនឡើង អ៊ីស្រាអែលតម្រូវឲ្យមានការធ្វើតេស្តរកមេរោគកូវីដ -១៩ សម្រាប់ក្មេងអាយុចាប់ពី ៣ ឆ្នាំឡើង។

ក្មេងចាប់ពីអាយុ ៣ ឆ្នាំនឹងត្រូវបង្ហាញលទ្ធផលអវិជ្ជមានដើម្បីអាចចូលសាលារៀន កន្លែងហែលទឹកសណ្ឋាគារ និងកន្លែងហាត់ប្រាណចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - មានករណីផ្ទុះរថយន្តក្រុងមួយនៅភាគកណ្តាលទីក្រុង Voronezh ប្រទេសរុស្ស៊ី។
អាហ្សង់ទីន - កូនប្រុសប្រធានាធិបតីអាហ្សង់ទីនបានជ្រើសរើសភេទ x នៅក្នុងឯកសារសម្គាល់អត្តសញ្ញាណរបស់ខ្លួន។

រដ្ឋាភិបាលអាហ្សង់ទីនបានអនុញ្ញាតឲ្យពលរដ្ឋដែលមិនចង់ជ្រើសភេទប្រុស ឬស្រី ដោយមានសិទ្ធិជ្រើសរើសភេទ x ជំនួសបាន។
វៀតណាម - ប្រធានាធិបតីបារាំងបានបញ្ជាក់ក្នុងធ្វីតថានឹងចែករំលែកវ៉ាក់សាំង ៦៧ម៉ឺនដូសដល់វៀតណាមតាមយន្តការកូវ៉ាក់។

ចំណែកប្រទេសហុងគ្រីវិញនឹងផ្តល់ផ្តល់វ៉ាក់សាំងអាស្ត្រាហ្សេណេកាល់ ១០ម៉ឺនដូស និងតេស្តរហ័ស ១០ម៉ឺនដូសដល់វៀតណាម។ នេះជាការបញ្ជាក់ពីក្រសួងការបរទេសវៀតណាម។

វៀតណាមមានប្រជាជនបានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូសរួចចំនួន ១២លាននាក់ និងអ្នកចាក់ពីរដូសចំនួនជាង ១លាននាក់។
This media is not supported in your browser
VIEW IN TELEGRAM
*សម្រាប់បងប្អូនដែលចេះអង់គ្លេស សូមស្តាប់ទស្សនៈរបស់ពលរដ្ឋអាមេរិកកាំងមួយចំនួនទាក់ទងនឹងការពាក់ម៉ាស ដែលមានការយល់ឃើញផ្ទុយពីចរន្តនៃការរាលដាលមេរោគកូវីដ១៩។
Media is too big
VIEW IN TELEGRAM
អាល្លឺម៉ង់ - នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ១៩៦១ មានការការរៀបចំសាងសង់ជញ្ជាំងប៊ែរឡាំងដែលចែកប្រទេសអាល្លឺម៉ង់ជាពីរ។ ការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែសីហា។

បន្ទាប់ពីឈរយ៉ាងរឹងមាំអស់រយៈពេល ២៨ ឆ្នាំ ជញ្ជាំងប៊ែរឡាំងត្រូវបានវាយឲ្យដួលរលំនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៨៩ ។ ប៉ុន្តែផ្នែកមួយចំនួនតូចនៅតែត្រូវបានរក្សាទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សជំនាន់ក្រោយ។
កាណាដា - ឆាប់ៗនេះ អ្នកបម្រើការរដ្ឋាភិបាលទាំងអស់នឹងតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជាកាតព្វកិច្ច។ មិនតែប៉ុណ្ណោះ អ្នកដំណើរដែលធ្វើដំណើរតាមយន្តហោះ រថភ្លើង រថយន្ត ទូក កប៉ាល់ ក៏តម្រូវឲ្យចាក់វ៉ាក់សាំងផងដែរ។
អាល្លឺម៉ង - យោងតាមការគណនាមិនផ្លូវការមួយបានឲ្យដឹងថា លោកស្រីអធិការបតីអាល្លឺម៉ង់ អេនជេឡាមឺកែល ដែលមានអាយុ ៦៧ឆ្នាំនឹងទទួលបានប្រាក់សោធននិវត្តន៍ប្រចាំខែចំនួន ១៥.០០០ ផោននៅពេលបញ្ចប់តំណែងក្រោយការបោះឆ្នោតនៅខែកញ្ញាខាងមុខនេះ។

ការគណនាត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានចំនួនឆ្នាំដែលលោកស្រីបម្រើការនៅក្នុងសភាអាល្លឺម៉ង់រដ្ឋមន្ត្រី និងមុខងារជាអធិការបតី។

ទោះយ៉ាងណា លោកស្រីនៅតែអាចទទួលជំនួយការរដ្ឋបាល អ្នកវាយអត្ថបទ និងអ្នកបើកបរផ្ទាល់ខ្លួន។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - រថភ្លើងដឹកអ្នកដំណើរទីក្រុងម៉ូស្គូបានចាប់ផ្តើមសាកល្បងប្រព័ន្ធទូទាត់ដោយមិនចាំបាច់ឲ្យអ្នកដំណើរកាន់កាត ឬប្រាក់ ឬក៏ប៉ះអ្វីទាំងអស់តាមរយៈការប្រើបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខអ្នកដំណើរ FACIAL RECOGNITION ។

អ្នកដំណើរត្រូវមានគណនីធនាគារដោយភ្ជាប់ទិន្នន័យទៅនឹងប្រព័ន្ធ FacePay ដើម្បីអាចកាត់ថ្លៃឈ្នួលដោយស្វ័យប្រវត្តិ។
ម៉ាឡេស៊ី - រដ្ឋមន្ត្រីទេសចរណ៍វប្បធម៌ និងសិល្បៈ ម៉ាឡេស៊ី មានបំណងចង់បើកទទួលទេសចរនៅតាមកោះមួយចំនួនដូចជា Langkawi, Pangkor, Redang, Tioman និង Perhentian នៅដើមខែកញ្ញា ដោយសង្ឃឹមថាអាចសម្រេចបានភាពស៊ាំក្នុងសហគមន៍នៅចុងខែសីហានេះ។ ទោះយ៉ាងណា ការបើកទទួលទេសចរឡើងវិញនេះ ទាមទារឲ្យមានការសិក្សាច្បាស់លាស់ដើម្បីធានាថាមិនមានការផ្ទុះរលករាលដាលកូវីដឡើងវិញ និងការរៀបចំគោលការណ៍អនុវត្តរួម។
This media is not supported in your browser
VIEW IN TELEGRAM
ហៃទី - ការរញ្ជួយដីកម្រិត ៧,២ បានវាយប្រហារភាគខាងលិចប្រទេសហៃទីកាលពីថ្ងៃសៅរ៍នេះ បណ្តាលឲ្យបាក់រលំអគារ និងបាត់បង់អាយុជីវិតមនុស្ស។
អាហ្កានីស្ថាន - ផែនទីបង្ហាញពីដែនគ្រប់គ្រងរបស់រដ្ឋាភិបាលអាហ្កានីស្ថាន និងក្រុមតាលីបង់ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ពណ៌ខៀវជាដែនគ្រប់គ្រងដោយរដ្ឋាភិបាលអាហ្កានីស្ថាន ចំណែកពណ៌ខ្មៅជាដែនគ្រប់គ្រងដោយក្រុមតាលីបង់ និងពណ៌បៃតងជាដែនដីកំពុងប្រយុទ្ធគ្នា។

ព័ត៌មានជាច្រើនទៀត @primarynetwork
អាហ្កានីស្ថាន - មានផ្សែងហុយចេញពីស្ថានទូតអាមេរិកក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្កានីស្ថាន ដែលបុគ្គលិកស្ថានទូតកំពុងដុតបំផ្លាញឯកសារនានា។

*ពេលក្រុមតាលីបង់បានលោមព័ទ្ធទីក្រុងកាប៊ុលហើយ។

ព័ត៌មានច្រើនទៀត @primarynetwork
អាហ្កានីស្ថាន - តាមប្រភពព័ត៌មានក្រៅផ្លូវការបានអោយដឹងថាក្រោយពីទីក្រុងកាប៊ុលត្រូវបានឡោមព័ទ្ធដោយក្រុមតាលីបង់ និងបន្ទាប់ពីមានការចរចាគ្នារួចមក ប្រធានាធិបតីអាហ្កានីស្ថានបានលាលែងចេញពីតំណែងហើយ។
Media is too big
VIEW IN TELEGRAM
អាហ្កានីស្ថាន - ទិដ្ឋភាពទីក្រុងកាប៊ុលនារសៀលថ្ងៃនេះ។
ឆ្នាំ២០២១ (រូបលើ)៖ អ្នកការទូតអាមេរិកបានជម្លៀសចេញពីស្ថានទូតតាមឧទ្ធម្ភាគចក្រខណៈក្រុមតាលីបង់ព័ទ្ធក្រុងកាប៊ុល គ្រប់ទិសទី នៃអាហ្កានីស្ថាន។

ឆ្នាំ១៩៧៥ (រូបក្រោម)៖ អ្នកការទូតអាមេរិកបានជម្លៀសចេញពីស្ថានទូតតាមរយៈឧទ្ធម្ភាគចក្រខណៈដែលវៀតកុងដណ្តើមបានទីក្រុងសៃហ្គន។

ព័ត៌មានច្រើនទៀត @primarynetwork
អាហ្កានីស្ថាន - តាមប្រភពព័ត៌មាន TOLO News បានឲ្យដឹងថា ប្រធានាធិបតីអាហ្កានីស្ថានបានភៀសខ្លួនចេញពីអាហ្កានីស្ថានហើយ ទំនងជាទៅប្រទេសតាជីគីស្ថាន។

https://t.me/primarynetwork/724
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - នៅថ្ងៃអាទិត្យនេះ រដ្ឋាភិបាលអាហ្កានីស្ថានបានដួលរលំហើយ។ ក្រុមតាលីបង់បានបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនចូលរដ្ឋធានីកាប៊ុលហើយបន្ទាប់ពីប្រធានាធិបតីអាហ្កានីស្ថានបានភៀសខ្លួនទៅប្រទេសតាជីគីស្ថាន។

ព័ត៌មានច្រើនទៀត @primarynetwork
*ដកស្រង់ចេញពីបណ្តាញសង្គម
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - នៅថ្ងៃអាទិត្យនេះ ក្រោយប្រធានាធិបតីអាហ្កានីស្ថានបានភៀសខ្លួនទៅប្រទេសតាជីគីស្ថានរួចមក ក្រុមតាលីបង់បានចូលកាន់កាប់វិមានប្រធានាធិបតីហើយ។
This media is not supported in your browser
VIEW IN TELEGRAM
កាណាដា - នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកតវ៉ាប្រឆាំងនឹងតម្រូវការឲ្យមានបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ (Vaccine Passport) បានចេញមកតវ៉ានៅទីក្រុងម៉ុងតេអាល់។

ចាប់ពីខែកញ្ញាទៅ មានតែអ្នកមានការបញ្ជាក់ថាបានចាក់វ៉ាក់សាំងគ្រប់ដូសប៉ុណ្ណោះអាចចូលភោជនីយដ្ឋាន និងកន្លែងមួយចំនួនបាន។

https://t.me/primarynetwork/717