ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - កាលយប់ថ្ងៃព្រហស្បតិ៍នេះ ប្រជាជននៅទីក្រុងមែលប៊នជាច្រើននាក់បានចេញតវ៉ាការបិទខ្ទប់លើកទី៦ នៅរដ្ឋវិចតូរៀ ប្រឆាំងទៅនឹងពាក្យអង្វរកររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីឱ្យប្រតិបត្តិតាមការកំណត់នៃការបិទខ្ទប់។

ការបិទខ្ទប់ថ្មីនេះចាប់ផ្តើមនៅម៉ោង៨យប់ នាថ្ងៃព្រហស្បតិ៍នេះ ដែលមានរយៈពេល ៩ថ្ងៃបន្ទាប់ពីការបិទខ្ទប់លើកមុនបានបញ្ចប់ ដោយសារការរកឃើញករណីឆ្លងថ្មីចំនួន៦ ដែលក្នុងនោះមាន ២ករណីជាករណីមេរោគបំប្លែងថ្មីដែលមិនទាន់កំណត់អត្តសញ្ញាណបាន។

*ដើម្បីឈ្នះកូវីដបានគឺមានតែយើងអស់គ្នារួមគ្នាអនុវត្តតាមវិធាននានារបស់រដ្ឋាភិបាលប៉ុណ្ណោះ។

Join @primarynetwork
ចិន (Xinhua) -- ប្រធានាធិបតីចិនបាននិយាយក្នុងសារលិខិតនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ ឲ្យពិភពលោកចំនួន ២ពាន់លានដូស និងផ្តល់ប្រាក់ ១០០លានដុល្លារដល់យន្តការកូវ៉ាក់នៅឆ្នាំនេះ។

Join us: @primarynetwork
កូរ៉េត្បូង - ប្រធានាធិបតីកូរ៉េត្បូងមានផែនការប្រែក្លាយប្រទេសកូរ៉េខាងត្បូងឲ្យក្លាយជាមជ្ឃមណ្ឌលផលិតវ៉ាក់សាំងកូវីដ១៩ ធំជាងគេលំដាប់ទី៥ លើពិភពលោកនៅឆ្នាំ២០២៥។ ក្នុងនោះក៏មានការបណ្តុះធនធានមនុស្ស ការប្រើកិច្ចសហការអន្តរជាតិរួមមាន កិច្ចសហការជាមួយអាមេរិកដែលមានស្រាប់ និងការពង្រីកកិច្ចសហការជាមួយអង់គ្លេស និងអាល្លឺម៉ង់ និងការទាក់ទាញវិនិយោគិន។

Join @primarynetwork
តើក្នុងមួយថ្ងៃ បងប្អូនបើកមើលបណ្តាញសង្គមណាមួយច្រើនដងជាងគេ?
Anonymous Poll
4%
WhatsApp
19%
Instagram
0%
Twitter
12%
Tik Tok
42%
Telegram
19%
Facebook
4%
LinkedIn
អង់គ្លេស - រដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេសបាននិយាយថា ការចាក់វ៉ាក់សាំងនឹងក្លាយជាលក្ខខណ្ឌមួយរបស់ប្រទេសភាគច្រើន ឬក៏គ្រប់ប្រទេសទាំងអស់ ក្នុងការអនុញ្ញាតឲ្យអ្នកចូលទៅកាន់ប្រទេសរបស់គេ។
This media is not supported in your browser
VIEW IN TELEGRAM
តួកគី - មានការផ្ទុះឃ្លាំងអេឡិចត្រូនិកដ៏ធំមួយនៅជិតទីក្រុងអ៊ីស្តាន់ប៊ូ ប្រទេសតួកគី។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្វហ្គានីស្ថាន - ក្រុមតាលីបង់បានវាយដណ្តើមកាន់កាប់ទីក្រុងនៃខេត្តណីមរ៉ូហ្សហើយកាលពីថ្ងៃសុក្រនេះ។
Media is too big
VIEW IN TELEGRAM
ថៃ - ប៉ូលិសថៃបានប្រើគ្រាប់កាំភ្លើងជ័របាញ់លើបាតុករ បន្ទាប់ពីប្រើឧស្ម័នបង្ហូរទឹកភ្នែកមិនបានសម្រេច។ ក្រុមបាតុករតវ៉ាឲ្យលោកប្រាយុទ្ធចុះពីតំណែងដោយសារគ្មានសមត្ថភាពដោះស្រាយវិបត្តិកូវីដ១៩។

*ការតវ៉ាដោយហិង្សាមិនបានជួយអ្វីក្រៅពីបង្កើតបញ្ហាបន្ថែម បង្កចលាចល និងធ្វើឲ្យប្រទេសជាតិធ្លាក់ចុះ។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្វហ្គានីស្ថាន - កងទ័ពរុស្ស៊ីធ្វើសមយុទ្ធនៅព្រំដែនអាហ្កានីស្ថាន អូប៊េគីស្ថាន និងតាជីគីស្ថាន ខណៈក្រុមតាលីបង់កំពុងខ្លាំងឡើងៗ។
Media is too big
VIEW IN TELEGRAM
ក្រិក - ភ្លើងឆេះព្រៃនៅក្រិកបានបង្ខំ
អោយអាជ្ញាធរជម្លៀសប្រជាជនចេញពីភូមិអេវៀតាមសាឡាងជាបន្ទាន់។
ថៃ - ករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យនេះមានចំនួន ១៩.៩៨៣ នាក់និងការស្លាប់ចំនួន ១៣៨ នាក់ ដែលធ្វើឱ្យការឆ្លងសរុបកើនឡើងដល់ ៧៥៦.៥០៥ នាក់ និងធ្វើឱ្យប្រទេសថៃស្ថិតក្នុងលំដាប់ទី ៣៧ ជាប្រទេសមានការឆ្លងច្រើនជាងគេនៅលើពិភពលោក។

លោកអភិបាលក្រុងបាងកកបានបង្ហាញការជឿជាក់ថាប្រជាជនក្នុងក្រុងបាងកក ៧០% នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងខែសីហានេះ។
ម៉ាឡេស៊ី - អាជ្ញាធរម៉ាឡេស៊ីបានជួយសម្រួលឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើចត្តាឡីស័កនៅផ្ទះបាន។
វៀតណាម - រលកនៃការរាលដាលកូវីដ១៩ បានធ្វើឲ្យតម្លៃសណ្ឋាគារនៅទីក្រុងហូជីមិញ និងហាណូយកើនឡើងពី១% ទៅ៣% ដើម្បីបំពេញតម្រូវការធ្វើចត្តាឡីស័ក។
This media is not supported in your browser
VIEW IN TELEGRAM
*ទិដ្ឋភាពពន្លត់ភ្លើងឆេះព្រៃដោយប្រើឧទ្ធម្ហាគចក្រ។
តើបងប្អូនប្រើទូរស័ព្ទផ្ទាល់ខ្លួនប៉ុន្មានប្រព័ន្ធដែរ?
Anonymous Poll
19%
១ ប្រព័ន្ធ
43%
២ ប្រព័ន្ធ
24%
៣ ប្រព័ន្ធ
14%
ច្រើនជាង ៣ ប្រព័ន្ធ
This media is not supported in your browser
VIEW IN TELEGRAM
អង់គ្លេស - ក្រុមអ្នកតវ៉ាជ្រុលនិយមប្រឆាំងនឹងការចាក់វ៉ាក់សាំងនៅអង់គ្លេសមានបំណងចង់ចូលលុកលុយស្ទីដយោស្ថានីយផ្សាយ BBC នៅភាគនិរតីប្រទេស តែត្រូវប៉ូលិសត្រួតត្រាសភាពការណ៍បាន។

@primarybrief
ម៉ាឡេស៊ី - ប្រទេសម៉ាឡេស៊ីនឹងចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបាន ៦០% នៃមនុស្សពេញវ័យ និង ៤០% នៃប្រជាជនសរុបនៅចុងខែសីហានេះ និងឈានសម្រេច ១០០% នៃមនុស្សពេញវ័យ និង ៨០% នៃប្រជាជនសរុបនៅចុងខែតុលាខាងមុខ។

@primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អន្តរជាតិ - Dr Anthony Fauci ទីប្រឹក្សាវេជ្ជសាស្ត្រអង្គសុខភាពពិភពលោកបានបញ្ជាក់ថា អ្នកមិនចាក់វ៉ាក់សាំងនឹងផ្តល់ឱកាសដល់មេរោគបំប្លែងកាន់តែសាហាវ ដែលជះឥទ្ធិពលមិនត្រឹមតែអ្នកមិនចាក់វ៉ាក់សាំងប៉ុណ្ណោះទេ ថែមទាំងទាំងអ្នកចាក់វ៉ាក់សាំងរួចផងដែរ។ ដូច្នេះ អ្នកមិនចាក់វ៉ាក់សាំងត្រូវគិតពីសុខភាពខ្លួនឯង និងការប្រឈមមុខក្នុងសហគមន៍។

@primarynetwork
អាមេរិក - នាយក ស៊ីអាយអេ អាមេរិក នឹងទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីជួបនាយកស៊ើបការណ៍អ៊ីស្រាអែល នាយករដ្ឋមន្ត្រី និងមេដឹកនាំកម្លាំងប្រដាប់អាវុធដើម្បីពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់។
This media is not supported in your browser
VIEW IN TELEGRAM
ចិន - ទឹកជំនន់រហ័សបានជន់លិចតំបន់ភាគនិរតីនៃខេត្តស៊ីឈាន់។
អាល្លឺម៉ង់ - ឆាប់ៗនេះការចូលភោជនីយដ្ឋាន រោងមហោស្រព ឬរោងកុននៅអាល្លឺម៉ង់នឹងតម្រូវឲ្យមានការបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួច។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់បាននិយាយថាការពាក់ម៉ាស និងធ្វើតេស្តរកកូវីដអាចធ្វើទៅបានសម្រាប់ការជិះមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬសួរសុខទុក្ខក្នុងពេទ្យ ប៉ុន្តែការចូលឌីស្កូ រោងមហោស្រព្វ ពហុកីឡដ្ឋាន ភោជនីយដ្ឋាន គឺត្រូវការចាក់វ៉ាក់សាំង។