ដំណឹងខ្លី | អន្តរជាតិ
63 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អង់គ្លេស - ទីប្រឹក្សារដ្ឋាភិបាលអង់គ្លេសបាននិយាយថាតួរលេខឆ្លងជំងឺកូវវីដប្រចាំសប្តាហ៍បានថយចុះ គួរឲ្យភ្ញាក់ផ្អើល ៣៣%។ តែយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនេះអាចមកពីប្រជាជនមិនព្រមទៅធ្វើតេស្ត ព្រោះថាពួកគេមិនចង់ដាក់ខ្លួននៅដាច់ដោយឡែក។
សិង្ហបុរី - នៅថ្ងៃសៅរ៍នេះ វិធានការរឹតត្បិតឆ្លងដែនត្រូវបានដាក់អនុវត្តកាន់តែតឹងតែងចំពោះអ្នកដំណើរមកពីអូស្ត្រាលី។ អ្នកដំណើរដែលមានប្រវត្តិទៅអូស្ត្រាលីក្នុងវយៈពេល២១ថ្ងៃចុងក្រោយ ត្រូវអនុវត្តចត្តាឡីស័ក១៤ថ្ងៃ។
ថៃ - កាលពីថ្ងៃអាទិត្យ មានការប្រមូលផ្តុំឡាន ម៉ូតូ ពីក្រុមអ្នកតវ៉ាជាច្រើនក្រុម ដើម្បីតវ៉ាឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង ដែលក្នុងនោះសកម្មជនសំខាន់របស់ក្រុមអាវក្រហមឈ្មោះណាតថាវុធផងដែរ។
Media is too big
VIEW IN TELEGRAM
អ៊ីស្រាអែល - នៅល្ងាចថ្ងៃសៅរ៍ មានការតវ៉ានៅទីក្រុងតេអាល់វីប្រឆាំងនឹងការដាក់វិធានការរឹតត្បិតសារជាថ្មីទប់ទល់នឹងកូវីដ១៩ បន្ទាប់ពីមានការកើនឡើងករណីវិជ្ជមាន។

អ៊ីស្រាអែលបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំង តម្រូវឲ្យពាក់ម៉ាសសារជាថ្មីនៅក្នុងអគារ និងតម្រូវការកាតបៃតងដែលបញ្ជាក់ថាបានចាក់វ៉ាក់សាំងដើម្បីចូលទៅកន្លែងបិទជិតដូចជាភោជនីយដ្ឋាន សណ្ឋាគារជាដើម។

*មានតែការអនុវត្តវិធានសុខាភិបាលទាំងអស់គ្នាទេទើបអាចយកឈ្នះកូវីដ១៩បាន។
Media is too big
VIEW IN TELEGRAM
អាល្លឺម៉ង់ - កុំគិតថាមានសាច់ដុំធំដូចកីឡាកាស ប៉ូលិសមិនហ៊ានចាប់នោះ។

#ការតវ៉ារឿងកូវីដ១៩នៅអាល្លឺម៉ង់
This media is not supported in your browser
VIEW IN TELEGRAM
ចិន - កងទ័ពចិនហ្វឹកហាត់ការវាយឆ្មក់លើតំបន់ឆ្នេរ ដើម្បីពង្រឹងសមត្ថភាពវាយលុក។
មីយ៉ាន់ម៉ា - នៅថ្ងៃអាទិត្យនេះ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាបានទទួលតំណែងថ្មីជា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះ។ លោកសន្យាថានឹងរៀបចំការបោះឆ្នោតដែលមានបក្រច្រើនចូលរួម និងដកប្រទេសក្នុងគ្រាអាសន្នចេញ។

ដំណើរការទំនងជាត្រូវការពេលវេលារហូតដល់ចុងឆ្នាំ២០២៣។
ថៃ - មេដឹកនាំក្រុម Talu Fah ដែលចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ឈ្មោះ Jatupat Boonpattararaksa ហៅ “Pai Dao Din” ត្រូវបានប៉ូលិសចាប់ខ្លួននៅល្ងាចថ្ងៃចន្ទ ក្នុងពេលដឹកនាំក្រុមតវ៉ាឲ្យដោះលែងសមាជិកក្រុមខ្លួនដែលប៉ូលិសចាប់កាលពីយប់ថ្ងៃអាទិត្យ។

ក្រោយពេលចាប់ខ្លួនប៉ូលិសបានបញ្ជូនទៅទីបញ្ជាការប៉ូលិសព្រំដែនភូមិភាគ១។

សូមបញ្ជាក់ថាមេដឹកនាំរូបនេះធ្លាប់ជាប់ចោទពីបទល្មើសជាច្រើនរួមទាំងបទប្រមាទព្រះមហាក្សត្រក្នុងការតវ៉ាកាលពីខែកញ្ញាកន្លងទៅនៅសាណាមហ្លួង។
Media is too big
VIEW IN TELEGRAM
ថៃ - ប៉ូលិសបានប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករដែលតវ៉ាឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង។

*ការធ្វើបាតុកម្មដោយហឹង្សាទាមទារឲ្យមានការចុះចេញពីតំណែងមិនមែនជាដំណោះស្រាយល្អទេ ក្រៅតែពីបំផ្លាញសណ្តាប់ធ្នាប់ កិត្តិយសជាតិ មុខមាត់ប្រទេស និងប្រយោជន៍សាធារណៈ។
នីហ្សេរីយ៉ា - គ្រូពេទ្យមួយចំនួននៅមន្ទីរពេទ្យរដ្ឋក្នុងប្រទេសនីហ្សេរីយ៉ាបាននាំគ្នាធ្វើកូដកម្មតវ៉ានឹងការមិនបានទទួលប្រាក់ខែ និងការខ្វះខាតនៅក្នុងមន្ទីរពេទ្យស្របពេលដែលប្រទេសកំពុងជួបរលកទី៣នៃកូវីដ។
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - ក្រុមទាហានអូស្ត្រាលីបានចេញទៅតាមគោលដៅក្នុងក្រុងស៊ីដនីកាលពីថ្ងៃចន្ទនេះ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ ក្នុងពេលដែលអូស្រ្តាលីកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងថ្មីឌែលតា។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - វីដេអូដែលមានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម ស្តីពី ប្រធានាធិបតី Joe Biden លូកដៃទៅកាន់ដៃកូនប្រុសរបស់អភិបាលរដ្ឋ Kentucky ហើយឱ្យម៉ាសដែលគាត់ប្រើរួចទៅក្មេងប្រុសនោះ។

វីដេអូនេះនៅថ្ងៃទី ២១ ខែកក្កដានៅពេលប្រធានាធិបតីបៃដិនឈប់សំចតនៅអាកាសយានដ្ឋានអន្តរជាតិនៅភាគខាងជើងរដ្ឋ Kentucky ។
កូរ៉េត្បូង - នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញកណីរឆ្លងមេរោគបំប្លែងថ្មីមួយទៀតពីឌែលតា គឺឌែលតាផ្លាស់ (Delta Plus COVID -19) ចំនួន ២ករណីដំបូង។

ឌែលតាផ្លាស់គឺមេរោគបំប្លែងខ្លួនពីមេរោគឌែលតា ដែលរកឃើញដំបូងនៅឥណ្ឌា ដោយបានការវិវត្តន៍ផ្លាស់ប្តូរបណ្តាញប្រូតេអ៊ីនទៅជា K417N ដែលត្រូវបានគេរកឃើញនៅក្នុងមេរោគបំប្លែងថ្មីប៊ែលតា ជាមេរោគរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។
អាមេរិក - អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានប្រកាសអំពីកាតព្វកិច្ចចាក់វ៉ាក់សាំងជាលើកដំបូងថា “ប្រសិនបើអ្នកចង់ចូលរួមពាក់ព័ន្ធក្នុងសង្គមដោយសេរី និងពេញលេញ អ្នកត្រូវតែចាក់វ៉ាក់សាំង”

វិធានការប្រហាក់ប្រហែលនឹងប្រទេសបារាំងនេះ ត្រូវបានប្រកាសកាលពីថ្ងៃអង្គារដោយចៅហ្វាយក្រុងដើម្បីជៀសវាងការបិទខ្ទប់ទីក្រុងញូវយ៉ក។

ការចូលភោជនីយដ្ឋាន កន្លែងហាត់ប្រាណ កន្លែងកំសាន្ត និងមហោស្រពសម្តែងគឺអនុញ្ញាតសម្រាប់តែអ្នកបានចាក់វ៉ាក់សាំងប៉ុណ្ណោះ។

កម្មករនិយោជិត និងអតិថិជននឹងត្រូវបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូសតាមអ៊ែបកម្មវិធី ឬលិខិតបញ្ជាក់។

ការអនុវត្តនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែកញ្ញានេះ។

Join us @primarynetwork
អ៊ីស្រាអែល - កងទ័ពអ៊ីស្រាអែលបានបាញ់គ្រាប់ផ្លោងតបតទៅប្រទេសឡេបាណុនវិញ បន្ទាប់ពីគ្រាប់រ៉ុក្កែត៣គ្រាប់បាញ់ចេញពីឡេបាណុនមកធ្លាក់លើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃពុធនេះ។
ថៃ - កូវីដ១៩ មេរោគបំប្លែងថ្មីមានឈ្មោះថា ឌែលតា បានគ្របដណ្ដប់រកទៅដល់ 78.2% នៅក្នុងចំណោមករណីឆ្លងថ្មីនៅក្នុងប្រទេសថៃ។

មេរោគបំប្លែងថ្មី ឌែលតា ត្រូវបានរកឃើញដំបូងនៅប្រទេសថៃកាលពីពាក់កណ្ដាលខែឧសភាឆ្នាំនេះ បន្ទាប់ពីស្ត្រីនិងកូនអាយុ4ឆ្នាំបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន។

បច្ចុប្បន្ននេះ ឌែលតា មានវត្តមានក្នុងខេត្តចំនួន 74 ក្នុងចំណោមខេត្តទាំង 77 របស់ប្រទេសថៃ។

Join us @primarynetwork
Media is too big
VIEW IN TELEGRAM
វៀតណាម - បុរសចំណាស់ម្នាក់មានការខឹងសម្បានឹងប៉ូលិសពេលប្រាប់ឲ្យគាត់ពាក់ម៉ាសនៅខាងក្រៅផ្ទះ។
This media is not supported in your browser
VIEW IN TELEGRAM
អ៊ីស្រាអែល - គ្រាប់រ៉ុក្កែតបាញ់ចេញពីឡេបាណុនធ្លាក់លើទឹកដីអ៊ីស្រាអែល។ សំឡេងស៊ីរ៉ែនអាសន្នត្រូវបានបើកតាមបណ្តោយព្រំដែន។
បារាំង - រដ្ឋមន្ត្រីក្រសួងអប់រំជាតិបារាំង លោកហ្សង់-មីសែលប្លេនឃឺរ បានបញ្ជាក់នៅថ្ងៃពុធនេះថា សាលាមិនតម្រូវឲ្យសិស្សមានប័ណ្ណសុខភាពទេ។ ប៉ុន្តែនៅមហាវិទ្យាល័យ និងវិទ្យាល័យក្នុងករណីមានការចម្លងមេរោគកូវីដ១៩ នៅក្នុងថ្នាក់ សិស្សដែលមិនបានចាក់វ៉ាក់សាំងនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះតាមរយៈការសិក្សាពីចម្ងាយ។ សិស្សដែលចាក់វ៉ាក់សាំងនឹងអាចបន្តចូលរួមថ្នាក់ទល់មុខគ្នាបាន។

Join us @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - កាលយប់ថ្ងៃព្រហស្បតិ៍នេះ ប្រជាជននៅទីក្រុងមែលប៊នជាច្រើននាក់បានចេញតវ៉ាការបិទខ្ទប់លើកទី៦ នៅរដ្ឋវិចតូរៀ ប្រឆាំងទៅនឹងពាក្យអង្វរកររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីឱ្យប្រតិបត្តិតាមការកំណត់នៃការបិទខ្ទប់។

ការបិទខ្ទប់ថ្មីនេះចាប់ផ្តើមនៅម៉ោង៨យប់ នាថ្ងៃព្រហស្បតិ៍នេះ ដែលមានរយៈពេល ៩ថ្ងៃបន្ទាប់ពីការបិទខ្ទប់លើកមុនបានបញ្ចប់ ដោយសារការរកឃើញករណីឆ្លងថ្មីចំនួន៦ ដែលក្នុងនោះមាន ២ករណីជាករណីមេរោគបំប្លែងថ្មីដែលមិនទាន់កំណត់អត្តសញ្ញាណបាន។

*ដើម្បីឈ្នះកូវីដបានគឺមានតែយើងអស់គ្នារួមគ្នាអនុវត្តតាមវិធាននានារបស់រដ្ឋាភិបាលប៉ុណ្ណោះ។

Join @primarynetwork
ចិន (Xinhua) -- ប្រធានាធិបតីចិនបាននិយាយក្នុងសារលិខិតនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ ឲ្យពិភពលោកចំនួន ២ពាន់លានដូស និងផ្តល់ប្រាក់ ១០០លានដុល្លារដល់យន្តការកូវ៉ាក់នៅឆ្នាំនេះ។

Join us: @primarynetwork