ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
កូរ៉េត្បូង - នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលកូរ៉េត្បូងបានប្រកាសរឹតបន្តឹងគម្លាតសុវត្ថិភាពនៅក្រុងសេអ៊ូលក្នុងកម្រិត៤ គឺអនុញ្ញាតឲ្យជុំគ្នាបានត្រឹមមនុស្សពីរនាក់ប៉ុណ្ណោះ។ ម្ចាស់ភោជនីយដ្ឋានមួយចំនួនបានបង្ហាញពីកង្វល់ប៉ះពាល់អាជីវកម្មពួកគេ។
គុយបា - រដ្ឋាភិបាលកុម្មុយនិស្តគុយបា បានក្លាយជាប្រទេសដំបូងនៅអាមេរិកឡាទីន ដែលអាចផលិតវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯង។ កាលពីថ្ងៃសុក្រនេះ គុយបាបានអនុម័តឲ្យប្រើវ៉ាក់សាំងផលិតដោយខ្លួនឯងឈ្មោះថា Abdala ។ ប្រទេសវេណេហ្ស៊ុយអេឡាក៏បានបញ្ជាទិញវ៉ាក់សាំងនេះពីគុយបាផងដែរ។
អន្តរជាតិ - វៀតណាមកំពុងទទួលផលចំណេញពីការបញ្ឈប់កិច្ចព្រមព្រៀងវិនិយោគរវាង សហគមន៍អឺរ៉ុប និងចិន។ គម្រោងវិនិយោគមួយចំនួនរបស់អឺរ៉ុបត្រូវបានបង្វែរមកវៀតណាម ដើម្បីកាត់បន្ថយភាពពឹងផ្អែកលើចិន។
សិង្ហបុរី - នៅថ្ងៃសៅរ៍ទី 10 ខែកក្កដានេះគឺជាលើកទីមួយហើយដែលប្រទេសសិង្ហបុរីពុំមានអ្នកឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ ចាប់តាំងពីមានករណីរាលដាលនៅថ្ងៃទី២៥ ខែមេសា មក។ ចំពោះករណីនាំចូលវិញមានចំនួន 6 ករណី។
អ៊ីតាលី - ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 ប្រធានអង្គការពាណិជ្ជកម្មពិភពលោកបានជំរុញឲ្យមានការរួមគ្នាផ្តល់ជំនួយវ៉ាក់សាំង និងគាំទ្រការផលិត ដោយបញ្ជាក់ថាវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍គឺជាបញ្ហាពិតប្រាកដដែលការរាលដាលនៅតែបន្ត។

អ្នកជំនាញនិយាយថាពិភពលោកត្រូវការ ៧៥ពាន់លានក្នុងរយៈពេលប្រាំឆ្នាំខាងមុខដើម្បីទប់ទល់កុំឲ្យការរាលដាលកើតឡើងវិញ។
បារាំង - ប៉មបំភ្លឺផ្លូវសមុទ្រកំពុងទទួលបានការចាប់អារម្មណ៍ និងជួលសម្រាកលំហែកាយសម្រាប់អ្នកស្រឡាញ់បរិយាកាសសមុទ្រ។ ប៉មនៅប៊្រីតានីប្រទេសបារាំង មានកម្ពស់ ៣០ម៉ែត្រនៃនីវ៉ូសមុទ្រ ដែលអ្នកស្នាក់នៅអាចទស្សនាផ្ទៃសមុទ្រ និងខ្យល់ព្យុះក្នុងកម្ពស់ ៣០ម៉ែត្រ ហើយនេះគឺជាកន្លែងគេងដ៏ខ្ពស់មួយ។

ប៉មបំភ្លឺសមុទ្រក្នុងរាត្រីមានមុខងារសំខាន់ក្នុងសម័យបុរាណដើម្បីផ្តល់សញ្ញាដល់នាវិកពីតំបន់ដែលមានថ្មប៉ប្រះទឹក និងតំបន់ទឹករាក់។
បាគីស្ថាន - រដ្ឋមន្ត្រីផែនការប៉ាគីស្ថានបានបញ្ជាក់ថាសញ្ញាណនៃរលកកូវីដទី៤ កាន់តែបង្ហាញច្បាស់ហើយ ដោយសារការមិនអនុវត្តគោលការណ៍ណែនាំឲ្យបានត្រឹមត្រូវ និងការរាលដាលមេរោគឌែលតា។ លោកបានព្រមានថា អាជ្ញាធរនឹងបិទរោងមង្គលការ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណជាដើម ប្រសិនបើមិនអនុវត្តត្រឹមត្រូវ។
អ៊ីស្រាអែល - នៅថ្ងៃអាទិត្យនេះ ប្រទេសអ៊ីស្រាអែល បានចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់យុវជនដែលមានប្រព័ន្ធស៊ាំខ្សោយបន្ទាប់ពីចាក់ ២ដូសរួច។
ថៃ - សហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃបានបរិច្ចាគថវិកា ១,៥លានបាត (៤៦.១០០ដុល្លារ) ដល់មូលនិធិទិញវ៉ាក់សាំងវៀតណាមតាមរយៈស្ថានទូតវៀតណាមនៅប្រទេសថៃ។
កោះតៃវ៉ាន់ - ស្ថិតិចំនួនប្រជាជននៅកោះតៃវ៉ាន់បានបន្តធ្លាក់ចុះនៅក្នុងឆ្នាំនេះ។ គិតត្រឹមចុងខែមិថុនានេះ ចំនួនប្រជាជនកោះតៃវ៉ាន់បានធ្លាក់ចុះ ៩៦.៣៣៤នាក់ធៀបឆ្នាំ២០២០។ កោះតៃវ៉ាន់មានប្រជាជនសរុបចំនួន ២៣,៤៨លាននាក់ គិតត្រឹមចុងខែមិថុនា ដោយអត្រាធ្លាក់ចុះ ០,៤១%។
This media is not supported in your browser
VIEW IN TELEGRAM
គុយបា - កាលពីថ្ងៃអាទិត្យនេះ ប្រជាជនគុយបានៅតាមទីក្រុងនានាបានចេញតវ៉ាលើដងផ្លូវទាក់ទងនឹងការខ្វះខាតម្ហូបអាហារ និងថ្នាំពេទ្យក្នុងវិបត្តិនៃការរាលដាលជំងឺកូវីដ១៩។

ការតវ៉ាតាមដងផ្លូវមិនមែនជាដំណោះស្រាយឡើយ ក្រៅពីបានបន្ថែមបន្ទុកលើបញ្ហា។

សូមជួយចុច Join
@primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
គុយបា - កងកម្លាំងពិសេសគុយបាកំពុងប្រមូលផ្តុំដើម្បីទប់ទល់បាតុកម្ម។ (វីដេអូមិនមានប្រភព)
Media is too big
VIEW IN TELEGRAM
អាហ្វ្រិកខាងត្បូង - អ្នកតវ៉ាដែលបង្កហឹង្សាទាក់ទងនឹងការជាប់គុករបស់អតីតប្រធានាធិបតី Jacob Zuma ត្រូវបានប៉ូលិសចាប់ខ្លួន។

@primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អង់គ្លេស - ប៉ូលិសទីក្រុងឡុងបានចាប់ខ្លួនមនុស្ស ៤៦នាក់ក្នុងហេតុការណ៍ប៉ះទង្គិចរវាងក្រុមអ្នកគាំទ្រ និងអ្នកគាំទ្រមុនការប្រកួតផ្តាច់ព្រ័ត្ររវាងអង់គ្លេស និងអ៊ីតាលី។

នេះជាទង្វើមិនគប្បី និងខ្វះភាពថ្លៃថ្នូររបស់ក្រុមអ្នកគាំទ្របាល់ទាត់។ ពលរដ្ឋគ្រប់រូបគួរប្រកាន់ខ្ជាប់ការយោគយល់ អធ្យាស្រ័យ និងភារភាព។

@primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
អង់គ្លេស - កីឡាករខ្សែការពារអ៊ីតាលីបានញ៉ាំស្រាបៀរ និងភេសជ្ជៈដែលឧបត្ថម្ភព្រឹត្តិការណ៍ Euro 2020 នៅក្នុងសន្និសីទសារព័ត៌មាន។
ហៃទី - អាជ្ញាធរហៃទីបានចាប់ខ្លួនបុរសជនជាតិហៃទីម្នាក់ដែលរស់នៅរដ្ឋផ្លរីដា អាមេរិក ដោយចោទថាជាមេខ្លោងម្នាក់ដែលរួមគំនិតជួលទាហានស៊ីឈ្នួលឲ្យសម្លាប់ប្រធានាធិបតីហៃទី។

គាត់គឺជាគ្រូពេទ្យអាយុ៦៣ឆ្នាំ បានមកកាន់ហៃទីតាមយន្តហោះពិសេសផ្ទាល់ខ្លួនកាលពីដើមខែមិថុនានេះ។
កូរ៉េត្បូង - លោកប្រធានាធិបតីបានសុំទោសប្រជាជនលោកដែលតម្រូវឲ្យអនុវត្តវិធានគម្លាតសង្គមឲ្យហ្មត់ចត់។ លោកបានសន្យានឹងប្រើប្រាស់គ្រប់ធនធានដើម្បីគ្រប់គ្រងការរាលដាលរលកទី៤ ឲ្យបានឆាប់។ ការបញ្ចប់វិបត្តិរាលដាលតាមរយៈការអនុវត្តវិធាននានាតឹងតែងគឺជាផ្លូវកាត់មួយក្នុងការកាត់បន្ថយផលប៉ះពាល់ និងអភិវឌ្ឍរបៀបរស់នៅធម្មតាបែបថ្មីមួយ។
Media is too big
VIEW IN TELEGRAM
អាមេរិក - ក្តីសុបិនចង់កាន់ទីអវកាសរបស់លោក Sir Richard Branson បានក្លាយជាការពិតកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីលោកបានធ្វើដំណើរតាមយានអវកាសរបស់ Virgin Galactic ដោយជោគជ័យ។

នៅឆ្នាំក្រោយ Virgin Galactic នឹងបើកឲ្យសាធារណៈជនអាចមានឱកាសទៅលេងទីអវកាសបាន ដោយសំបុត្រមួយតម្លៃ ២៥០.០០០ដុល្លារ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុនទទួលការកក់សំបុត្រប្រមាណ ៦០០កន្លែងរួចហើយ ដែលក្នុងនោះក៏មានតារាចម្រៀង Lady Gaga និង Elon Musk ផងដែរ។
អាល្លឺម៉ង់ - លោកស្រីអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩នៅអាល្លឺម៉ង់នៅតែធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត។

អាល្លឺម៉ង់មិនមានបំណងធ្វើតាមបារាំង និងប្រទេសដទៃទៀត ដែលចាត់ទុកការចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ច។

នៅថ្ងៃអង្គារនេះ អាល្លឺម៉ង់មានអ្នកចាក់វ៉ាក់សាំងពេញលេញ ៤២,៦% និងរាប់បញ្ចូលទាំងអ្នកបានចាក់មួយដូសបានចំនួន ៥៨,៥%។

នៅចំពោះមុខនៃការរាលដាលមេរោគ ឌែលតា អាល្លឺម៉ង់ត្រូវការអ្នកចាក់វ៉ាក់សាំងក្នុងអត្រា ៨៥% ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។
សិង្ហបុរី - នៅល្ងាចថ្ងៃអង្គារនេះ សិង្ហបុរីមានករណីឆ្លងថ្មីក្នុងសហគមន៍ចំនួន ១៩នាក់ ដែល១២នាក់បានឆ្លងជាចង្កោមនៅកន្លែងខារ៉ាអូខេ។
This media is not supported in your browser
VIEW IN TELEGRAM
អង់គ្លេស - នៅដើមសប្តាហ៍នេះ ផ្នែកខ្លះនៃទីក្រុងឡុងបានទទួលភ្លៀងធ្លាក់ជាប់ដែលបង្កឱ្យមានទឹកជំនន់យ៉ាងនៅតំបន់នានានៃទីក្រុង។ ឧប្បត្តិហេតុស្រដៀងគ្នានៃជំនន់ទឹកភ្លៀងក៏កើតមាននៅផ្នែកជាច្រើននៃទ្វីបអ៊ឺរ៉ុបផងដែរដូចជាប្រទេសប៊ុលហ្គារី បារាំង និងស្វីស។