ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ថៃ - ដោយសារការរកឃើញកាន់តែច្រើននៃមេរោគបំប្លែងថ្មី ឌែលតា បានធ្វើឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ប្រទេសថៃមានការព្រួយបារម្ភថាចំនួនអ្នកឆ្លងថ្មីអាចកើនឡើងដល់ 1 ម៉ឺននាក់ក្នុងមួយថ្ងៃនៅសប្តាហ៍ក្រោយ។

នៅថ្ងៃទី៧ ខែកក្កដា អត្រាឆ្លងថ្មីក្នុងប្រទេសថៃមានចំនួន ៦៥១៩នាក់។
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនបានអនុញ្ញាតឲ្យកាស៊ីណូ បនល្បែងបើកបន្តប្រតិបត្តិការឡើងវិញ ដោយសារលោកត្រូវការលុយពីវិស័យនេះដើម្បីទប់ទល់វិបត្តិកូវីដ១៩។
This media is not supported in your browser
VIEW IN TELEGRAM
ហៃទី - ក្រោយពីមានការធ្វើឃាដប្រធានាធិបតីមក អាជ្ញាធរហៃទីបានប្រកាសដាក់ប្រទេសក្នុងគ្រាមានវិបត្តិ ដោយកម្លាំងទាហានមានចេញឆែកឆេរ និងត្រួតពិនិត្យតាមដងផ្លូវនានា។
ហៃទី - មេបញ្ជាការការប៉ូលិសហៃទីបានបញ្ជាក់ថា ជនសង្ស័យជាឃាតកសម្លាប់ប្រធានាធិបតីហៃទីចំនួន៤នាក់ ត្រូវបានបាញ់សម្លាប់ ខណៈ ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍ចាប់ចំណាប់ខ្មាំងកាលពីថ្ងៃពុធនេះ។
ហៃទី - ប៉ូលិសហៃទីបានកំណត់មុខសញ្ញាចំនួន២៨នាក់ ពាក់ព័ន្ធនឹងការធ្វើឃាដប្រធានាធិបតី។ ២៦នាក់គឺជាជនជាតិកូឡុំប៊ី និងពីរនាក់ជាអាមេរិកាំង។
ថៃ - ភាពយូរអង្វែងនៃការរាលដាលកូវីដ១៩ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ។ ធនាគារកណ្តាលថៃបានបន្ថយការព្យាករណ៍សេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ពីកំណើន ៣% មក ១,៨% និងពី ៤,៧% មក ៣,៩% ក្នុងឆ្នាំ២០២២។
ម៉ាឡេស៊ី - នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨.៨៦៨នាក់ ដែលជាចំនួនច្រើនបំផុតទី២ តាំងពីមានការរាលដាលកូវីដមក។ ចំណែកអ្នកស្លាប់ថ្មីមានចំនួន ១៣៥នាក់។ សម្ព័ន្ធភាពរួមក្នុងរដ្ឋាភិបាលបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
អាហ្វហ្គានីស្ថាន - ក្រុមឧទ្ទាមតាលីបង់បានអះអាងថាខ្លួនវាយដណ្តើមបានទឹកដី ៨៥%ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅពេលអាមេរិក និងណាតូដកទ័ពចេញ។
កូរ៉េត្បូង - នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលកូរ៉េត្បូងបានប្រកាសរឹតបន្តឹងគម្លាតសុវត្ថិភាពនៅក្រុងសេអ៊ូលក្នុងកម្រិត៤ គឺអនុញ្ញាតឲ្យជុំគ្នាបានត្រឹមមនុស្សពីរនាក់ប៉ុណ្ណោះ។ ម្ចាស់ភោជនីយដ្ឋានមួយចំនួនបានបង្ហាញពីកង្វល់ប៉ះពាល់អាជីវកម្មពួកគេ។
គុយបា - រដ្ឋាភិបាលកុម្មុយនិស្តគុយបា បានក្លាយជាប្រទេសដំបូងនៅអាមេរិកឡាទីន ដែលអាចផលិតវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯង។ កាលពីថ្ងៃសុក្រនេះ គុយបាបានអនុម័តឲ្យប្រើវ៉ាក់សាំងផលិតដោយខ្លួនឯងឈ្មោះថា Abdala ។ ប្រទេសវេណេហ្ស៊ុយអេឡាក៏បានបញ្ជាទិញវ៉ាក់សាំងនេះពីគុយបាផងដែរ។
អន្តរជាតិ - វៀតណាមកំពុងទទួលផលចំណេញពីការបញ្ឈប់កិច្ចព្រមព្រៀងវិនិយោគរវាង សហគមន៍អឺរ៉ុប និងចិន។ គម្រោងវិនិយោគមួយចំនួនរបស់អឺរ៉ុបត្រូវបានបង្វែរមកវៀតណាម ដើម្បីកាត់បន្ថយភាពពឹងផ្អែកលើចិន។
សិង្ហបុរី - នៅថ្ងៃសៅរ៍ទី 10 ខែកក្កដានេះគឺជាលើកទីមួយហើយដែលប្រទេសសិង្ហបុរីពុំមានអ្នកឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ ចាប់តាំងពីមានករណីរាលដាលនៅថ្ងៃទី២៥ ខែមេសា មក។ ចំពោះករណីនាំចូលវិញមានចំនួន 6 ករណី។
អ៊ីតាលី - ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 ប្រធានអង្គការពាណិជ្ជកម្មពិភពលោកបានជំរុញឲ្យមានការរួមគ្នាផ្តល់ជំនួយវ៉ាក់សាំង និងគាំទ្រការផលិត ដោយបញ្ជាក់ថាវិសមភាពនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍គឺជាបញ្ហាពិតប្រាកដដែលការរាលដាលនៅតែបន្ត។

អ្នកជំនាញនិយាយថាពិភពលោកត្រូវការ ៧៥ពាន់លានក្នុងរយៈពេលប្រាំឆ្នាំខាងមុខដើម្បីទប់ទល់កុំឲ្យការរាលដាលកើតឡើងវិញ។
បារាំង - ប៉មបំភ្លឺផ្លូវសមុទ្រកំពុងទទួលបានការចាប់អារម្មណ៍ និងជួលសម្រាកលំហែកាយសម្រាប់អ្នកស្រឡាញ់បរិយាកាសសមុទ្រ។ ប៉មនៅប៊្រីតានីប្រទេសបារាំង មានកម្ពស់ ៣០ម៉ែត្រនៃនីវ៉ូសមុទ្រ ដែលអ្នកស្នាក់នៅអាចទស្សនាផ្ទៃសមុទ្រ និងខ្យល់ព្យុះក្នុងកម្ពស់ ៣០ម៉ែត្រ ហើយនេះគឺជាកន្លែងគេងដ៏ខ្ពស់មួយ។

ប៉មបំភ្លឺសមុទ្រក្នុងរាត្រីមានមុខងារសំខាន់ក្នុងសម័យបុរាណដើម្បីផ្តល់សញ្ញាដល់នាវិកពីតំបន់ដែលមានថ្មប៉ប្រះទឹក និងតំបន់ទឹករាក់។
បាគីស្ថាន - រដ្ឋមន្ត្រីផែនការប៉ាគីស្ថានបានបញ្ជាក់ថាសញ្ញាណនៃរលកកូវីដទី៤ កាន់តែបង្ហាញច្បាស់ហើយ ដោយសារការមិនអនុវត្តគោលការណ៍ណែនាំឲ្យបានត្រឹមត្រូវ និងការរាលដាលមេរោគឌែលតា។ លោកបានព្រមានថា អាជ្ញាធរនឹងបិទរោងមង្គលការ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណជាដើម ប្រសិនបើមិនអនុវត្តត្រឹមត្រូវ។
អ៊ីស្រាអែល - នៅថ្ងៃអាទិត្យនេះ ប្រទេសអ៊ីស្រាអែល បានចាក់វ៉ាក់សាំង Pfizer ដូសទី៣ ដល់យុវជនដែលមានប្រព័ន្ធស៊ាំខ្សោយបន្ទាប់ពីចាក់ ២ដូសរួច។
ថៃ - សហគមន៍ជនជាតិវៀតណាមនៅប្រទេសថៃបានបរិច្ចាគថវិកា ១,៥លានបាត (៤៦.១០០ដុល្លារ) ដល់មូលនិធិទិញវ៉ាក់សាំងវៀតណាមតាមរយៈស្ថានទូតវៀតណាមនៅប្រទេសថៃ។
កោះតៃវ៉ាន់ - ស្ថិតិចំនួនប្រជាជននៅកោះតៃវ៉ាន់បានបន្តធ្លាក់ចុះនៅក្នុងឆ្នាំនេះ។ គិតត្រឹមចុងខែមិថុនានេះ ចំនួនប្រជាជនកោះតៃវ៉ាន់បានធ្លាក់ចុះ ៩៦.៣៣៤នាក់ធៀបឆ្នាំ២០២០។ កោះតៃវ៉ាន់មានប្រជាជនសរុបចំនួន ២៣,៤៨លាននាក់ គិតត្រឹមចុងខែមិថុនា ដោយអត្រាធ្លាក់ចុះ ០,៤១%។
This media is not supported in your browser
VIEW IN TELEGRAM
គុយបា - កាលពីថ្ងៃអាទិត្យនេះ ប្រជាជនគុយបានៅតាមទីក្រុងនានាបានចេញតវ៉ាលើដងផ្លូវទាក់ទងនឹងការខ្វះខាតម្ហូបអាហារ និងថ្នាំពេទ្យក្នុងវិបត្តិនៃការរាលដាលជំងឺកូវីដ១៩។

ការតវ៉ាតាមដងផ្លូវមិនមែនជាដំណោះស្រាយឡើយ ក្រៅពីបានបន្ថែមបន្ទុកលើបញ្ហា។

សូមជួយចុច Join
@primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
គុយបា - កងកម្លាំងពិសេសគុយបាកំពុងប្រមូលផ្តុំដើម្បីទប់ទល់បាតុកម្ម។ (វីដេអូមិនមានប្រភព)
Media is too big
VIEW IN TELEGRAM
អាហ្វ្រិកខាងត្បូង - អ្នកតវ៉ាដែលបង្កហឹង្សាទាក់ទងនឹងការជាប់គុករបស់អតីតប្រធានាធិបតី Jacob Zuma ត្រូវបានប៉ូលិសចាប់ខ្លួន។

@primarynetwork