ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
វៀតណាម - ផ្លែគូលែនវៀតណាមបានដាក់លក់លើទីផ្សារអង់គ្លេសក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម អង់គ្លេស។
អាល្លឺម៉ង់ - អ្នកវិទ្យាសាស្ត្រនយោបាយអាយុ៧៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់សង្ស័យធ្វើចារកម្មឲ្យប្រទេសចិន។ អាជ្ញាធរអាល្លឺម៉ង់បាននិយាយថា គាត់ត្រូវបានគេបញ្ចុះបញ្ចូលឲ្យធ្វើចារកម្មនៅពេលគាត់ធ្វើទស្សនកិច្ចសិក្សាបង្រៀននៅទីក្រុងសៀងហៃកាលពីឆ្នាំ២០១០។
កូរ៉េត្បូង - តារាសម្តែង សូ ណាអឿន នឹងថតរឿងភាគថ្មីជាមួយតារាសម្តែង រ៉េន។
រុស្ស៊ី - បន្ទាប់ពីផ្អាករយៈពេល២ខែដោយសារកូវីដ កាលពីថ្ងៃទី 22 ខែមិថុនានេះប្រទេសរុស្ស៊ីបានបើកការហោះហើរត្រង់ទៅកាន់តួកគីដែលមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ ហោះហើរទៅកាន់ជើងគោលដៅ ៥ក្នុងប្រទេសតួកគី។ នៅខែកក្កដានេះរុស្ស៊ីនឹងពង្រីកជើងហោះហើរចេញពីអាកាសយានដ្ឋានចំនួន 45 របស់ខ្លួនឈប់ទៅកាន់តួកគី។

ក្នុងខែមិថុនានេះ តួកគីទទួលបានភ្ញៀវចំនួន ៧២១.០០០នាក់។
ម៉ុងហ្គោលី - ពិធីតាំងពិព័រណ៍រយៈពេល 7 ថ្ងៃដែលរៀបចំឡើងដោយម៉ុងហ្គោលីត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី 5 ខែកក្កដាកន្លងទៅនេះ។ ពិធីតាំងពិព័រណ៍នេះគឺការប្រារព្ធខួប ៥ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងមុ៉ងហ្គោលី និងជប៉ុន។
ហៃទី - ប្រធានាធិបតីប្រទេសហៃទីត្រូវបានក្រុមជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណធ្វើឃាដនៅលំនៅឋានរបស់លោកកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃពុធនេះ។ លោកជំទាវជាភរិយារបស់លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

កម្លាំងប៉ូលិស និងកងទាហានកំពុងរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេស។ វិធានការនានាត្រូវបានអនុវត្តដើម្បីធានាបាននិរន្តភាពនៃរដ្ឋាភិបាល និងស្ថិរភាពប្រទេសជាតិ។

JOIN: @primarynetwork
This media is not supported in your browser
VIEW IN TELEGRAM
ហៃទី - វីដេអូបង្ហាញក្រុមប្រដាប់អាវុធចាកចេញពីគេហដ្ឋានប្រធានាធិបតីហៃទីបន្ទាប់ពីធ្វើឃាដលោកប្រធានាធិបតី។

*លោកជំទាវជាភរិយាត្រូវរបួសបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រោយមក គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅម៉ៃអាមី រដ្ឋផ្លរីដា អាមេរិក។

JOIN: @primarynetwork
សិង្ហបុរី - តាមការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ ឧបករណ៍ធ្វើតេស្តរហ័សដោយខ្លួនឯងរកកូវីដ១៩ នឹងត្រូវអនុញ្ញាតឲ្យដាក់លក់នៅតាមទីផ្សារទំនើប និងហាងលក់ទំនិញក្នុងប្រទេសសិង្ហបុរី ដោយមិនកំណត់ចំនួនដែលបុគ្គលម្នាក់ៗអាចទិញបាន។

សូមបញ្ជាក់ថា ពីមុនបុគ្គលម្នាក់អាចទិញឧបករណ៍ធ្វើតេស្តនេះចំនួន១០ប៉ុណ្ណោះ។
ថៃ - ដោយសារការរកឃើញកាន់តែច្រើននៃមេរោគបំប្លែងថ្មី ឌែលតា បានធ្វើឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ប្រទេសថៃមានការព្រួយបារម្ភថាចំនួនអ្នកឆ្លងថ្មីអាចកើនឡើងដល់ 1 ម៉ឺននាក់ក្នុងមួយថ្ងៃនៅសប្តាហ៍ក្រោយ។

នៅថ្ងៃទី៧ ខែកក្កដា អត្រាឆ្លងថ្មីក្នុងប្រទេសថៃមានចំនួន ៦៥១៩នាក់។
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនបានអនុញ្ញាតឲ្យកាស៊ីណូ បនល្បែងបើកបន្តប្រតិបត្តិការឡើងវិញ ដោយសារលោកត្រូវការលុយពីវិស័យនេះដើម្បីទប់ទល់វិបត្តិកូវីដ១៩។
This media is not supported in your browser
VIEW IN TELEGRAM
ហៃទី - ក្រោយពីមានការធ្វើឃាដប្រធានាធិបតីមក អាជ្ញាធរហៃទីបានប្រកាសដាក់ប្រទេសក្នុងគ្រាមានវិបត្តិ ដោយកម្លាំងទាហានមានចេញឆែកឆេរ និងត្រួតពិនិត្យតាមដងផ្លូវនានា។
ហៃទី - មេបញ្ជាការការប៉ូលិសហៃទីបានបញ្ជាក់ថា ជនសង្ស័យជាឃាតកសម្លាប់ប្រធានាធិបតីហៃទីចំនួន៤នាក់ ត្រូវបានបាញ់សម្លាប់ ខណៈ ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍ចាប់ចំណាប់ខ្មាំងកាលពីថ្ងៃពុធនេះ។
ហៃទី - ប៉ូលិសហៃទីបានកំណត់មុខសញ្ញាចំនួន២៨នាក់ ពាក់ព័ន្ធនឹងការធ្វើឃាដប្រធានាធិបតី។ ២៦នាក់គឺជាជនជាតិកូឡុំប៊ី និងពីរនាក់ជាអាមេរិកាំង។
ថៃ - ភាពយូរអង្វែងនៃការរាលដាលកូវីដ១៩ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ។ ធនាគារកណ្តាលថៃបានបន្ថយការព្យាករណ៍សេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ពីកំណើន ៣% មក ១,៨% និងពី ៤,៧% មក ៣,៩% ក្នុងឆ្នាំ២០២២។
ម៉ាឡេស៊ី - នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨.៨៦៨នាក់ ដែលជាចំនួនច្រើនបំផុតទី២ តាំងពីមានការរាលដាលកូវីដមក។ ចំណែកអ្នកស្លាប់ថ្មីមានចំនួន ១៣៥នាក់។ សម្ព័ន្ធភាពរួមក្នុងរដ្ឋាភិបាលបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
អាហ្វហ្គានីស្ថាន - ក្រុមឧទ្ទាមតាលីបង់បានអះអាងថាខ្លួនវាយដណ្តើមបានទឹកដី ៨៥%ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅពេលអាមេរិក និងណាតូដកទ័ពចេញ។
កូរ៉េត្បូង - នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលកូរ៉េត្បូងបានប្រកាសរឹតបន្តឹងគម្លាតសុវត្ថិភាពនៅក្រុងសេអ៊ូលក្នុងកម្រិត៤ គឺអនុញ្ញាតឲ្យជុំគ្នាបានត្រឹមមនុស្សពីរនាក់ប៉ុណ្ណោះ។ ម្ចាស់ភោជនីយដ្ឋានមួយចំនួនបានបង្ហាញពីកង្វល់ប៉ះពាល់អាជីវកម្មពួកគេ។
គុយបា - រដ្ឋាភិបាលកុម្មុយនិស្តគុយបា បានក្លាយជាប្រទេសដំបូងនៅអាមេរិកឡាទីន ដែលអាចផលិតវ៉ាក់សាំងកូវីដ១៩ ដោយខ្លួនឯង។ កាលពីថ្ងៃសុក្រនេះ គុយបាបានអនុម័តឲ្យប្រើវ៉ាក់សាំងផលិតដោយខ្លួនឯងឈ្មោះថា Abdala ។ ប្រទេសវេណេហ្ស៊ុយអេឡាក៏បានបញ្ជាទិញវ៉ាក់សាំងនេះពីគុយបាផងដែរ។
អន្តរជាតិ - វៀតណាមកំពុងទទួលផលចំណេញពីការបញ្ឈប់កិច្ចព្រមព្រៀងវិនិយោគរវាង សហគមន៍អឺរ៉ុប និងចិន។ គម្រោងវិនិយោគមួយចំនួនរបស់អឺរ៉ុបត្រូវបានបង្វែរមកវៀតណាម ដើម្បីកាត់បន្ថយភាពពឹងផ្អែកលើចិន។
សិង្ហបុរី - នៅថ្ងៃសៅរ៍ទី 10 ខែកក្កដានេះគឺជាលើកទីមួយហើយដែលប្រទេសសិង្ហបុរីពុំមានអ្នកឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ ចាប់តាំងពីមានករណីរាលដាលនៅថ្ងៃទី២៥ ខែមេសា មក។ ចំពោះករណីនាំចូលវិញមានចំនួន 6 ករណី។