ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ថៃ - ប្រហែល ៧០%នៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នៅប្រទេសថៃគឺជាមេរោគបំប្លែងថ្មីឌែលតា ដែលមានសមត្ថភាពឆ្លងរហ័សលឿនជាងមេរោគបំប្លែងថ្មី អាល់ហ្វា រហូតដល់ ១,៤%។
ឥណ្ឌូនេស៊ី - ដោយសារមានអត្រាកំណើនអ្នកស្លាប់បណ្តាលមកពីកូវីដ១៩ច្រើននៅឥណ្ឌូនេស៊ី បានធ្វើឲ្យតម្រូវការក្តាមឈូសមានការកើនឡើងផងដែរ។

លោក Suherman ជាជាងធ្វើក្តាមឈូសបាននិយាយថា មុនពេលកូវីដ យើងធ្វើការធម្មតា មិនមានកំណត់ចំនួនដែលត្រូវធ្វើក្នុងមួយថ្ងៃទេ។ តែពេលមានកូវីដ យើងត្រូវធ្វើឲ្យរហ័ស និងលឿនព្រោះក្រុមគ្រួសារអ្នកជំងឺគេរង់ចាំ ហើយមានកំណត់់ចំនួនត្រូវធ្វើក្នុងមួយថ្ងៃទៀតផង។
អាហ្វ្រិក - ក្នុងទ្វីបអាហ្វ្រិក កូវីដ១៩បានបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាល សេដ្ឋកិច្ច សង្គម និងនយោបាយ។ ក្នុងរយៈ១៨ខែនេះ អាហ្វ្រិកមានអ្នកស្លាប់ ១៤០.០០០នាក់ ក្នុងអត្រា ២,៧%។ អាហ្វ្រិកមានប្រជាជនសរុប ១,២ពាន់លាននាក់ និងមានមន្ត្រីសុខាភិបាល ៣លាននាក់។ វ៉ាក់សាំង ៩៩% ត្រូវបាននាំចូល។ មានប្រទេសជាង២០ នៅអាហ្វ្រិកនឹងជួបរលកទី៣នៃកូវីដ១៩ ដែលខ្លាំងជាងរលកទី២។
តាហ្ស៊ីគីស្ថាន - តាហ្ស៊ីគីស្ថានបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលកំណត់ការចាក់វ៉ាក់សាំងជាកាតព្វកិច្ច។

រដ្ឋាភិបាលតាហ្ស៊ីគីស្ថានបានប្រកាសថាប្រជាជនពេញវ័យអាយុចាប់ពី ១៨ឆ្នាំត្រូវមានកាតព្វកិច្ចតម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ-១៩។
អ៊ីរ៉ង់ - ប្រទេសអ៊ីរ៉ង់បានរឹតបន្តឹងវិធានការកូវីដ១៩នានាឡើងវិញនៅក្នុងទីក្រុងមួយចំនួនស្របពេលមានការរីករាលដាលនៃមេរោគបំប្លែងថ្មីឌែលតា។ ក្នុងរយៈពេលជាងមួយឆ្នាំនេះ អ៊ីរ៉ង់ បានបិទអាជីវកម្មមិនចាំបាច់មួយចំនួននៅទីក្រុងចំនួន ២៧៥។
អាហ្វកានីស្ថាន - ពួកឧទ្ទាមតាលីបង់បានដណ្តើមកាន់កាប់តំបន់កាន់ដាហា បន្ទាប់ពីប្រយុទ្ធគ្នាក្នុងពេលរាត្រីជាមួយកងកម្លាំងអាហ្វកានីស្ថាន។ ក្រុមតាលីបង់បានចាប់ផ្តើមកម្រើក និងវាយប្រហារយ៉ាងសកម្មតាំងពីដើមខែឧសភា នៅពេលដែលកងកម្លាំងអាមេរិកចាប់ផ្តើមដកចេញពីអាហ្វកានីស្ថាន។
រុស្ស៊ី - លោកប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើកំណែយុទ្ធសាស្ត្រសន្តិសុខជាតិរុស្ស៊ី ដែលជាយុទ្ធសាស្ត្របង្ការសកម្មភាពអមិត្តពីបស្ចិមប្រទេស និងសម្ព័ន្ធមិត្ត នាំឲ្យប៉ះពាល់ដល់បូរណភាពរុស្ស៊ី។
អន្តរជាតិ - ថ្នាក់ដឹកនាំមកពីរដ្ឋាភិបាល វិស័យធុរកិច្ច និងសង្គមស៊ីវិលជាច្រើនកំពុងត្រៀមចូលរួមក្នុងវេទិកាគោលនយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) នៅឆ្នាំនេះដែលពួកគេនឹងពិភាក្សាពីវិធីប្រែក្លាយវិបត្តិទៅជាឱកាស ដោយពិភាក្សាពីការងើបឡើងវិញពីវិបត្តិកូវីដ១៩។
បារាំង - លោកស្រី Marine Le Pen ត្រូវបានបោះឆ្នោតឲ្យក្លាយជាមេដឹកនាំបក្សស្តាំនិយមរបស់បារាំងជាថ្មីម្តងទៀត ដើម្បីត្រៀមលក្ខណៈចូលរួមការបោះឆ្នោតប្រធានាធិបតីខាងមុខនេះ។
អង់គ្លេស - អតីតតារាបាល់ទាត់អង់គ្លេស ដាវីដ ប៊េកខាំ និងវិចតូរីយ៉ា ប៊េកខាំ បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ២២ឆ្នាំកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្សែកប៊ៃហ្សង់ - មានបាតុភូតផ្ទុះភ្លើងដ៏ធំមួយនៅសមុទ្រ Caspian Sea ។ គេមិនទាន់ដឹងពីដើមហេតុនៅឡើយទេ តែអាជ្ញាធរសង្ស័យថាជាបំផ្ទុះកម្អែលភ្នំភ្លើង។
ថៃ - មេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទឌែលតា ដែលបានឆ្លងចូលបាងកក បានរាលដាលដល់ខេត្តចំនួន៤៦ នៅក្នុងប្រទេសថៃ។
សិង្ហបុរី - រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរីបានថ្លែងក្នុងសភាថា ការបើកព្រំដែនឡើងវិញគឺជារឿងសំខាន់ដើម្បីស្តារសេដ្ឋកិច្ច ប៉ុន្តែការចាក់វ៉ាក់សាំងគឺជារឿងទីមួយត្រូវពន្លឿនឲ្យឆាប់រហ័ស។ បើមិនដូច្នោះទេ យើងនឹងជួបរលកថ្មីដែលកាន់តែអាក្រក់ជាងនេះ។
ឥណ្ឌូណេស៊ី - ការកើនឡើងនៃអ្នកជំងឺកូវីដ១៩ បានធ្វើឲ្យមានការគិតគូរត្រៀមបន្ថែមអុកស៊ីហ្សែនតាមមន្ទីរពេទ្យ។ អាជ្ញាធរចង់ឲ្យអ្នកផលិតត្រៀមផ្គត់ផ្គង់១០០% មកកាន់វិស័យសុខាភិបាល។ បច្ចុប្បន្ន ក្រៅពីវិស័យសុខាភិបាល អុកស៊ីហ្សែនត្រូវផ្គត់ផ្គង់ទៅវិស័យរករ៉ែ និងដែក។
កូរ៉េត្បូង - អតីតនាយករដ្ឋមន្ត្រីកូរ៉េត្បូងលោក លី ណាក់យ៉ុង បានប្រកាសចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ។ លោកនឹងចូលរួមប្រកួតដើម្បីទទួលបានការអនុញ្ញាតពីបក្សឆ្ពោះទៅការបោះឆ្នោតប្រធានាធិបតីក្នុងខែមីនាខាងមុខ។
អង់គ្លេស - តារាសម្តែង ផ្លរិន ផាក់ បង្កើតភាពទាក់ទាញនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតលើកទី២ នៅទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី៥ ខែកក្កដានេះ។
អាមេរិក - ចូអី ឆេសណាត់ បានបំបែកកំណត់ត្រាថ្មីដោយញ៉ាំហតដក អស់៧៦ក្នុងរយៈ ១០នាទីនៅក្នុងការប្រកួតញ៉ាំ ហតដក ណាថានលើកទី១៤។ លើកមុនគាត់បានញ៉ាំហតដកអស់ ៧៥ ក្នុងពេល ១០នាទី។
អាមេរិក - វ៉ាក់សាំងកូវីដ១៩ ម៉ូ ដឺណា ចំនួន ២លានដូស ដែលជាជំនួយអាមេរិក នឹងត្រូវដឹកមកដល់វៀតណាមនៅចុងសប្តាហ៍នេះ។
បង់ក្លាដេស - កម្លាំងទាហានត្រូវបានដាក់ពង្រាយតាមដងផ្លូវដើម្បីអនុវត្តវិធានបិទខ្ទប់ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការកើនឡើងនៃកូវីដ១៩ ដែលភាគច្រើនជាមេរោគបំប្លែងថ្មីឌែលតា។
វៀតណាម - ផ្លែគូលែនវៀតណាមបានដាក់លក់លើទីផ្សារអង់គ្លេសក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម អង់គ្លេស។