ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ចិន - ពិធីអបអរសាទរខួប ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នាទីលានធានអានមិន។
កោះតៃវ៉ាន់ - ស្របពេលដែលកោះតៃវ៉ាន់ពុំទាន់មានវ៉ាក់សាំងគ្រប់គ្រាន់បានធ្វើឲ្យប្រជាជននៅកោះតៃវ៉ាន់ជាច្រើនបានកក់ដំណើរទេសចរណ៍ទៅលេងកោះហ្កាំ របស់អាមេរិក ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Air V&V - Vaccination and Vacation ពីកោះហ្កាំ។

កម្មវិធី Air V&V របស់កោះហ្កាំអាចឲ្យទេសចរទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅទីនោះបាន។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្នុងដំណើរដកទ័ពរបស់អាមេរិកចេញពីអាហ្កានីស្ថាន រថយន្តជាច្រើនត្រូវបានទាហានអាមេរិកផ្តល់ជូនទៅកងកម្លាំងអាហ្កានីស្ថានទុកប្រើប្រាស់ តែត្រូវបានក្រុមឧទ្ទាមតាលីបង់វាយដណ្តើមយកបាន។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - នាយកប្រតិបត្តិហិរញ្ញវត្ថុអង្គការ Trump Organization, លោក Allen Weisselberg ប្តឹងជំទាស់ថាមិនបានធ្វើខុសដូចការចោទប្រកាន់បទឧក្រិដ្ឋពន្ធនោះទេ។

លោកត្រូវបាននាំទៅតុលាការដោយដៃជាប់ខ្នោះ។

Video by Ruptly.
ថៃ - ប្រទេសថៃកំពុងបង្កើនល្បឿនចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបានឆាប់បំផុត ប្រជែងនឹងស្ថានភាពកូវីដ១៩ ក្នុងប្រទេសខ្លួន ដែលអាចអត្រាឆ្លងកើនឡើងនៅសប្តាហ៍ក្រោយនេះ។

ប្រទេសថៃក៏បានត្រៀមលក្ខណៈក្នុងការគ្រប់គ្រងស្ថានការណ៍អាក្រក់ផងដែរ ដោយបានបង្កើនចំនួនគ្រែនៅតាមមន្ទីរពេទ្យ កន្លែងព្យាបាលបណ្តោះអាសន្ន ក៏ដូចជាមន្ទីរពេទ្យនៅតាមសណ្ឋាគារផងដែរ។
អង់គ្លេស - លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានជួបជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ការរឹតត្បិតក្នុងការធ្វើដំណើរគឺជាប្រធានបទចម្បងមួយដែលត្រូវលើកយកមកពិភាក្សាខណៈដែលអង់គ្លេសកំពុងមានការកើនឡើងនែការរាលដាលមេរោគបំប្លែងថ្មីឌែលតា។
កោះតៃវ៉ាន់ - នៅថ្ងៃសុក្រនេះ រាល់អ្នកបើកបរនៅលើផ្លូវល្បឿនលឿន ២៩ ភាគខាងត្បូងកោះតៃវ៉ាន់ ត្រូវបានជូនដំណឹងឲ្យបើកក្នុងល្បឿនយឺត ដើម្បីកុំឲ្យមានគ្រោះថ្នាក់ស្លាប់ដល់ហ្វូងមេអំបៅពណ៌ស្វាយ ដែលកំពុងផ្លាស់ទីទៅកាន់តំបន់ខាងជើង។
កូរ៉េត្បូង - តាមការស្ទាបស្ទង់អំពីបេក្ខភាពប្រធានាធិបតីបានបង្ហាញថា អតីតអគ្គរដ្ឋអាជ្ញា Yoon បាននាំគេ។
រុស្ស៊ី - ក្រុមហ៊ុន Kaspersky របស់រុស្ស៊ី មានគម្រោងបំពាក់ប្រព័ន្ធប្រតិបត្តិ (OS) លើឧបករណ៍ធ្វើការសម្រាប់ក្រុមហ៊ុន ធំៗ ដែលអាចការពារពីការវាយលុកពីខាងក្រៅដោយក្រុម Hacker ។
This media is not supported in your browser
VIEW IN TELEGRAM
ម៉ិកស៊ីកូ - ភ្លើងឆេះចេញពីបាតសមុទ្រនៅឈូងសមុទ្រម៉ិកស៊ិកដោយសារលេចធ្លាយបំពង់នាំប្រេងនៅបាតសមុទ្រ។
This media is not supported in your browser
VIEW IN TELEGRAM
ជប៉ុន - ភ្លៀងខ្លាំងនៅជប៉ុន (តំបន់អាតាមី) នៅថ្ងៃសៅរ៍នេះ បណ្តាលឲ្យបាក់ដីលេបត្របាក់ផ្ទះជាច្រើនខ្នង និងមានមនុស្សបាត់ខ្លួនរហូតដល់ ២០នាក់។
ថៃ - ប្រហែល ៧០%នៃករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ នៅប្រទេសថៃគឺជាមេរោគបំប្លែងថ្មីឌែលតា ដែលមានសមត្ថភាពឆ្លងរហ័សលឿនជាងមេរោគបំប្លែងថ្មី អាល់ហ្វា រហូតដល់ ១,៤%។
ឥណ្ឌូនេស៊ី - ដោយសារមានអត្រាកំណើនអ្នកស្លាប់បណ្តាលមកពីកូវីដ១៩ច្រើននៅឥណ្ឌូនេស៊ី បានធ្វើឲ្យតម្រូវការក្តាមឈូសមានការកើនឡើងផងដែរ។

លោក Suherman ជាជាងធ្វើក្តាមឈូសបាននិយាយថា មុនពេលកូវីដ យើងធ្វើការធម្មតា មិនមានកំណត់ចំនួនដែលត្រូវធ្វើក្នុងមួយថ្ងៃទេ។ តែពេលមានកូវីដ យើងត្រូវធ្វើឲ្យរហ័ស និងលឿនព្រោះក្រុមគ្រួសារអ្នកជំងឺគេរង់ចាំ ហើយមានកំណត់់ចំនួនត្រូវធ្វើក្នុងមួយថ្ងៃទៀតផង។
អាហ្វ្រិក - ក្នុងទ្វីបអាហ្វ្រិក កូវីដ១៩បានបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាល សេដ្ឋកិច្ច សង្គម និងនយោបាយ។ ក្នុងរយៈ១៨ខែនេះ អាហ្វ្រិកមានអ្នកស្លាប់ ១៤០.០០០នាក់ ក្នុងអត្រា ២,៧%។ អាហ្វ្រិកមានប្រជាជនសរុប ១,២ពាន់លាននាក់ និងមានមន្ត្រីសុខាភិបាល ៣លាននាក់។ វ៉ាក់សាំង ៩៩% ត្រូវបាននាំចូល។ មានប្រទេសជាង២០ នៅអាហ្វ្រិកនឹងជួបរលកទី៣នៃកូវីដ១៩ ដែលខ្លាំងជាងរលកទី២។