ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
វៀតណាម - ការនាំចេញទៅចិនរបស់វៀតណាមតាមព្រំដែនគោកក្នុងខេត្តឡាងសុន នៅភាគខាងជើងប្រទេសមានការកើនឡើងក្នុងវិបត្តិកូវីដនេះ។

៦ខែដើមឆ្នាំនេះ ការនាំចេញនាំចូលមាន ១,៩ពាន់លានដុល្លារ កើន ៤១% ដែលក្នុងនោះការនាំចេញទៅចិនមានចំនួន ៦៩០លានដុល្លារ កើន ១៣,១១%។

ព្រំដែនខេត្តឡុងសានជាប់ខេត្តហ្គាងស៊ីប្រទេសចិន មានប្រវែងសរុប ២៣១គ.ម មានច្រកទ្វារព្រំដែនអន្តរជាតិ ២ ច្រកទ្វារព្រំដែនជាតិ ១ និងច្រកទ្វារព្រំដែនពិសេសចំនួន ៩។
ហ្វីលីពីន - ប្រទេសហ្វីលីពីនមានកំណត់ប្រទេសមួយចំនួនជាប្រទេសបៃតង ឬប្រទេសដែលមានហានិភ័យកូវីដ១៩ ទាប ក្នុងនោះមានប្រទេសឡាវ និងវៀតណាមផងដែរ។

អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញរួច និងស្នាក់នៅប្រទេសទាំងនោះ ១៤ថ្ងៃមុនពេលមកដល់ហ្វីលីពីន នឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក ៧ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៥ នៃការធ្វើចត្តាឡីស័ក។
ចិន - ក្រុមអ្នកច្រៀងក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំនៃបក្សកុម្មុយនីសចិននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ចិន - ឧទ្ធម្ភាគចក្រហោះលើមេឃផ្គុំចេញលេខ 100 ក្នុងពិធីអបអរសាទរខួប 100 ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅទីលានធានអានមិន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ចិន - ពិធីអបអរសាទរខួប ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នាទីលានធានអានមិន។
កោះតៃវ៉ាន់ - ស្របពេលដែលកោះតៃវ៉ាន់ពុំទាន់មានវ៉ាក់សាំងគ្រប់គ្រាន់បានធ្វើឲ្យប្រជាជននៅកោះតៃវ៉ាន់ជាច្រើនបានកក់ដំណើរទេសចរណ៍ទៅលេងកោះហ្កាំ របស់អាមេរិក ដើម្បីទទួលបានអត្ថប្រយោជន៍ពីកម្មវិធី Air V&V - Vaccination and Vacation ពីកោះហ្កាំ។

កម្មវិធី Air V&V របស់កោះហ្កាំអាចឲ្យទេសចរទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅទីនោះបាន។
This media is not supported in your browser
VIEW IN TELEGRAM
អាហ្កានីស្ថាន - ក្នុងដំណើរដកទ័ពរបស់អាមេរិកចេញពីអាហ្កានីស្ថាន រថយន្តជាច្រើនត្រូវបានទាហានអាមេរិកផ្តល់ជូនទៅកងកម្លាំងអាហ្កានីស្ថានទុកប្រើប្រាស់ តែត្រូវបានក្រុមឧទ្ទាមតាលីបង់វាយដណ្តើមយកបាន។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - នាយកប្រតិបត្តិហិរញ្ញវត្ថុអង្គការ Trump Organization, លោក Allen Weisselberg ប្តឹងជំទាស់ថាមិនបានធ្វើខុសដូចការចោទប្រកាន់បទឧក្រិដ្ឋពន្ធនោះទេ។

លោកត្រូវបាននាំទៅតុលាការដោយដៃជាប់ខ្នោះ។

Video by Ruptly.
ថៃ - ប្រទេសថៃកំពុងបង្កើនល្បឿនចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបានឆាប់បំផុត ប្រជែងនឹងស្ថានភាពកូវីដ១៩ ក្នុងប្រទេសខ្លួន ដែលអាចអត្រាឆ្លងកើនឡើងនៅសប្តាហ៍ក្រោយនេះ។

ប្រទេសថៃក៏បានត្រៀមលក្ខណៈក្នុងការគ្រប់គ្រងស្ថានការណ៍អាក្រក់ផងដែរ ដោយបានបង្កើនចំនួនគ្រែនៅតាមមន្ទីរពេទ្យ កន្លែងព្យាបាលបណ្តោះអាសន្ន ក៏ដូចជាមន្ទីរពេទ្យនៅតាមសណ្ឋាគារផងដែរ។
អង់គ្លេស - លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានជួបជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ការរឹតត្បិតក្នុងការធ្វើដំណើរគឺជាប្រធានបទចម្បងមួយដែលត្រូវលើកយកមកពិភាក្សាខណៈដែលអង់គ្លេសកំពុងមានការកើនឡើងនែការរាលដាលមេរោគបំប្លែងថ្មីឌែលតា។