ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ចិន - នៅក្នុងពិធីបំពាក់មេដាយជូនសមាជិកបក្សចំនួន២៩នាក់ ដែលជាផ្នែកមួយនៃពិធីអបអរសាទរខួប១០០ឆ្នាំនៃបក្សកុម្មុយនិសចិន លោកប្រធានាធិបតីចិនបានបញ្ជាក់ថា យើងត្រូវមានភាពស្មោះត្រង់ និងស្រឡាញ់បក្ស និងប្រជាជនជាបេះដូងតែមួយ ប្រែក្លាយជាសកម្មភាពអនុវត្ត ធ្វើពលិកម្មគ្រប់យ៉ាង សូម្បីជីវិតដ៏មានតម្លៃ ដើម្បីបុព្វហេតុបក្ស និងប្រជាជន។
ប៊ូតាន់ - ច្បាប់គ្រប់គ្រងថ្នាំជក់ ត្រូវបានសភានៃប្រទេសប៊ូតាន់ធ្វើវិសោធនកម្មកាលពីថ្ងៃទី 28 ខែមិថុនានេះ ក្នុងគោលបំណងកាត់បន្ថយការឆ្លងរាលដាលកូវីដ១៩។ ការធ្វើវិសោធនកម្មច្បាប់នេះគឺជាការបើកផ្លូវ និងផ្តល់ភាពស្របច្បាប់ដល់ការលក់ ចែកចាយនិងការទិញក៏ដូចជាការប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេស។ ការផាកពិន័យលើការប្រើប្រាស់និងដឹកជញ្ជូនថ្នាំជក់ត្រូវ និងការកំណត់ចំនួនបរិមាណនាំចូលត្រូវបានធ្វើវិសោធនកម្មដោយលុបចេញពីច្បាប់។

មុនធ្វើវិសោធនកម្ម ច្បាប់ចាស់បានកំណត់ឲ្យបុគ្គលម្នាក់ៗអាចនាំចូលបារីត្រឹមតែ ៨០០ដើម ឬស៊ីហ្គា ១៥០ដើម ឬថ្នាំជក់ ៧៥០ក្រាមប៉ុណ្ណោះ។

ច្បាប់ចាស់ត្រូវបានអនុម័តក្នុងឆ្នាំ២០១០ ដោយហាមការដាំដុះ ប្រមូលផល ផលិត និងលក់ថ្នាំជក់ក្នុងប្រទេសប៊ូតាន់។ ការធ្វើវិសោធនកម្មគឺដើម្បីទប់ស្កាត់ការរត់ពន្ធថ្នាំជក់ពីប្រទេសឥណ្ឌា ដែលអាចបង្កើនឱកាសឆ្លងកូវីដ១៩។
ឥណ្ឌូនេស៊ី - ប្រធានកាកបាទក្រហមឥណ្ឌូនេស៊ី បាននិយាយស្ថានភាពរាលដាលកូវីដ១៩ នៅឥណ្ឌូនេស៊ី កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដែលភាគច្រើននៃការឆ្លងគឺមេរោគបំប្លែងថ្មី ឌែលតា ធ្វើឲ្យមន្ទីរពេទ្យនៅតំបន់មួយចំនួនរួមទាំងទីក្រុងហ្សាកាតាផង មានអ្នកជំងឺលើសពីសមត្ថភាពផ្ទុក។ អត្រាឆ្លងប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះមានជាង 2 ម៉ឺននាក់ក្នុងមួយថ្ងៃ។
អាមេរិក - លោកប្រធានាធិបតី បៃឌិន នឹងធ្វើទស្សនកិច្ចនៅថ្ងៃព្រស្បតិ៍ ទៅកាន់ទីកន្លែងបាក់រលំអគារខុនដូក្នុងរដ្ឋផ្លរីដា ដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះសហគមន៍។ លោកនឹងជួបក្រុមគ្រួសាររងគ្រោះ និងក្រុមសង្គ្រោះ។
សិង្ហបុរី - ប្រទេសសិង្ហបុរីកំពុងរៀបចំខ្លួនរស់នៅជាមួយវីរុសកូវីដ១៩ រហូត

រដ្ឋមន្រ្តីពាណិជ្ជកម្មសិង្ហបុរី បាននិយាយថា ដំណឹងអាក្រក់គឺមេរោគ កូវីដ១៩ នឹងមិនរលាយបាត់ពីលោកនេះឡើយ។ ដំណឹងល្អគឺយើងអាចរស់នៅជាមួយវាដោយធម្មជាតិបាន។

ប្រទេសសិង្ហបុរីបានប្រកាសពីការផ្លាស់ប្តូរជាមូលដ្ឋានក្នុងផែនការគ្រប់គ្រងជំងឺកូវីដ១៩ ដោយមិនផ្តោតលើគោលដៅលុបបំបាត់ការឆ្លងរាលដាលឲ្យសល់សូន្យនោះទេ ហើយក៏មិនមានការកំណត់ធ្វើចត្តាឡីស័ក ការដាក់ខ្លួនឆ្ងាយពីគ្នាដែរ។ អ្វីដែលត្រូវធ្វើគឺ តម្រូវឱ្យធ្វើតេស្តដើម្បីអាចទៅហាង ឬទៅធ្វើការ។

ផែនការនេះនឹងមិនចាប់ផ្តើមភ្លាមៗនោះទេ ប៉ុន្តែផែនទីបង្ហាញផ្លូវកំពុងរៀបចំឡើងជាមួយការចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ប្រជាជនឲ្យបានចំនួន ២ ភាគ ៣ នៅដើមខែសីហា។

ដើម្បីធ្វើការរស់នៅរបៀបថ្មីជាមួយកូវីដ១៩ ត្រូវជំរុញការចាក់វ៉ាក់សាំងឲ្យលឿន និងមានការធ្វើតេស្តស្រួលហើយរហ័ស។ ការធ្វើតេស្ដដោយខ្លួនឯងដូចជាប្រើឧបករណ៍វិភាគដង្ហើមគួរតែត្រូវបានប្រើជំនួសវិធីសាស្ត្រវិភាគដោយយកសំណាកពីបំពង់ក។
This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ក្រុមហ៊ុន Boston Dynamics បានបញ្ចេញខ្លីបវីដេអូមនុស្សយន្តរាំ កាលពីថ្ងៃអង្គារនេះ ដើម្បីអបអរសាទរការទិញរបស់ក្រុមហ៊ុន Hyundai ។

ក្រុមហ៊ុន Hyundai បានទិញយកក្រុមហ៊ុន Boston Dynamics ពីក្រុមហ៊ុនជប៉ុន SoftBank កាលពីសប្តាហ៍មុន។
អន្តរជាតិ - អគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឲ្យអាមេរិកដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ដូចបានព្រមព្រៀងកាលពីឆ្នាំ២០១៥។

អតីតប្រធានាធិបតីត្រាំ បានបោះបង់កិច្ចព្រមព្រៀងនេះនៅឆ្នាំ២០១៨ ដែលបានជំរុញឲ្យប្រទេសអ៊ីរ៉ង់បង្កើនសមត្ថភាពផលិតនុយក្លេអ៊ែរលើសពីអ្វីដែលកំណត់ក្នុងកិច្ចព្រមព្រៀង។
វៀតណាម - ការនាំចេញទៅចិនរបស់វៀតណាមតាមព្រំដែនគោកក្នុងខេត្តឡាងសុន នៅភាគខាងជើងប្រទេសមានការកើនឡើងក្នុងវិបត្តិកូវីដនេះ។

៦ខែដើមឆ្នាំនេះ ការនាំចេញនាំចូលមាន ១,៩ពាន់លានដុល្លារ កើន ៤១% ដែលក្នុងនោះការនាំចេញទៅចិនមានចំនួន ៦៩០លានដុល្លារ កើន ១៣,១១%។

ព្រំដែនខេត្តឡុងសានជាប់ខេត្តហ្គាងស៊ីប្រទេសចិន មានប្រវែងសរុប ២៣១គ.ម មានច្រកទ្វារព្រំដែនអន្តរជាតិ ២ ច្រកទ្វារព្រំដែនជាតិ ១ និងច្រកទ្វារព្រំដែនពិសេសចំនួន ៩។
ហ្វីលីពីន - ប្រទេសហ្វីលីពីនមានកំណត់ប្រទេសមួយចំនួនជាប្រទេសបៃតង ឬប្រទេសដែលមានហានិភ័យកូវីដ១៩ ទាប ក្នុងនោះមានប្រទេសឡាវ និងវៀតណាមផងដែរ។

អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញរួច និងស្នាក់នៅប្រទេសទាំងនោះ ១៤ថ្ងៃមុនពេលមកដល់ហ្វីលីពីន នឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក ៧ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៥ នៃការធ្វើចត្តាឡីស័ក។
ចិន - ក្រុមអ្នកច្រៀងក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំនៃបក្សកុម្មុយនីសចិននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ចិន - ឧទ្ធម្ភាគចក្រហោះលើមេឃផ្គុំចេញលេខ 100 ក្នុងពិធីអបអរសាទរខួប 100 ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅទីលានធានអានមិន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ចិន - ពិធីអបអរសាទរខួប ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នាទីលានធានអានមិន។