ថៃ - ក្រុមអ្នករកស៊ីផ្លូវភេទ បារ ខារ៉ាអូខេ បានប្រមូលផ្តុំតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃនៅព្រឹកនេះ ដើម្បីទាមទារប្រាក់ឧបត្ថម្ភប្រចាំខែក្នុងពេលវិបត្តិកូវីដ១៩ ពីរដ្ឋាភិបាល។
អ្នកតវ៉ាម្នាក់បាននិយាយថា សេវាកម្មផ្លូវភេទនៅថៃបានទាក់ទាញទេសចរ និងប្រាក់ចំណូលជាច្រើនដល់ប្រទេសថៃ។ សូមទទួលស្គាល់នូវតម្លៃរបស់យើង សេចក្តីថ្លៃថ្នូររបស់យើងឲ្យដូចអ្នកប្រកបអាជីពដទៃទៀតផង។
សូមបញ្ជាក់ថាអំពើពេស្យាកម្មនៅប្រទេសថៃជាអំពើល្មើសច្បាប់ដែលអាចជាប់គុករយៈពេល ២ឆ្នាំ និង/ឬពិន័យជាប្រាក់ ៤ម៉ឺនបាត។

ចិន - នៅក្នុងពិធីបំពាក់មេដាយជូនសមាជិកបក្សចំនួន២៩នាក់ ដែលជាផ្នែកមួយនៃពិធីអបអរសាទរខួប១០០ឆ្នាំនៃបក្សកុម្មុយនិសចិន លោកប្រធានាធិបតីចិនបានបញ្ជាក់ថា យើងត្រូវមានភាពស្មោះត្រង់ និងស្រឡាញ់បក្ស និងប្រជាជនជាបេះដូងតែមួយ ប្រែក្លាយជាសកម្មភាពអនុវត្ត ធ្វើពលិកម្មគ្រប់យ៉ាង សូម្បីជីវិតដ៏មានតម្លៃ ដើម្បីបុព្វហេតុបក្ស និងប្រជាជន។
ប៊ូតាន់ - ច្បាប់គ្រប់គ្រងថ្នាំជក់ ត្រូវបានសភានៃប្រទេសប៊ូតាន់ធ្វើវិសោធនកម្មកាលពីថ្ងៃទី 28 ខែមិថុនានេះ ក្នុងគោលបំណងកាត់បន្ថយការឆ្លងរាលដាលកូវីដ១៩។ ការធ្វើវិសោធនកម្មច្បាប់នេះគឺជាការបើកផ្លូវ និងផ្តល់ភាពស្របច្បាប់ដល់ការលក់ ចែកចាយនិងការទិញក៏ដូចជាការប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេស។ ការផាកពិន័យលើការប្រើប្រាស់និងដឹកជញ្ជូនថ្នាំជក់ត្រូវ និងការកំណត់ចំនួនបរិមាណនាំចូលត្រូវបានធ្វើវិសោធនកម្មដោយលុបចេញពីច្បាប់។
មុនធ្វើវិសោធនកម្ម ច្បាប់ចាស់បានកំណត់ឲ្យបុគ្គលម្នាក់ៗអាចនាំចូលបារីត្រឹមតែ ៨០០ដើម ឬស៊ីហ្គា ១៥០ដើម ឬថ្នាំជក់ ៧៥០ក្រាមប៉ុណ្ណោះ។
ច្បាប់ចាស់ត្រូវបានអនុម័តក្នុងឆ្នាំ២០១០ ដោយហាមការដាំដុះ ប្រមូលផល ផលិត និងលក់ថ្នាំជក់ក្នុងប្រទេសប៊ូតាន់។ ការធ្វើវិសោធនកម្មគឺដើម្បីទប់ស្កាត់ការរត់ពន្ធថ្នាំជក់ពីប្រទេសឥណ្ឌា ដែលអាចបង្កើនឱកាសឆ្លងកូវីដ១៩។

ឥណ្ឌូនេស៊ី - ប្រធានកាកបាទក្រហមឥណ្ឌូនេស៊ី បាននិយាយស្ថានភាពរាលដាលកូវីដ១៩ នៅឥណ្ឌូនេស៊ី កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដែលភាគច្រើននៃការឆ្លងគឺមេរោគបំប្លែងថ្មី ឌែលតា ធ្វើឲ្យមន្ទីរពេទ្យនៅតំបន់មួយចំនួនរួមទាំងទីក្រុងហ្សាកាតាផង មានអ្នកជំងឺលើសពីសមត្ថភាពផ្ទុក។ អត្រាឆ្លងប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះមានជាង 2 ម៉ឺននាក់ក្នុងមួយថ្ងៃ។
សិង្ហបុរី - ប្រទេសសិង្ហបុរីកំពុងរៀបចំខ្លួនរស់នៅជាមួយវីរុសកូវីដ១៩ រហូត
រដ្ឋមន្រ្តីពាណិជ្ជកម្មសិង្ហបុរី បាននិយាយថា ដំណឹងអាក្រក់គឺមេរោគ កូវីដ១៩ នឹងមិនរលាយបាត់ពីលោកនេះឡើយ។ ដំណឹងល្អគឺយើងអាចរស់នៅជាមួយវាដោយធម្មជាតិបាន។
ប្រទេសសិង្ហបុរីបានប្រកាសពីការផ្លាស់ប្តូរជាមូលដ្ឋានក្នុងផែនការគ្រប់គ្រងជំងឺកូវីដ១៩ ដោយមិនផ្តោតលើគោលដៅលុបបំបាត់ការឆ្លងរាលដាលឲ្យសល់សូន្យនោះទេ ហើយក៏មិនមានការកំណត់ធ្វើចត្តាឡីស័ក ការដាក់ខ្លួនឆ្ងាយពីគ្នាដែរ។ អ្វីដែលត្រូវធ្វើគឺ តម្រូវឱ្យធ្វើតេស្តដើម្បីអាចទៅហាង ឬទៅធ្វើការ។
ផែនការនេះនឹងមិនចាប់ផ្តើមភ្លាមៗនោះទេ ប៉ុន្តែផែនទីបង្ហាញផ្លូវកំពុងរៀបចំឡើងជាមួយការចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ប្រជាជនឲ្យបានចំនួន ២ ភាគ ៣ នៅដើមខែសីហា។
ដើម្បីធ្វើការរស់នៅរបៀបថ្មីជាមួយកូវីដ១៩ ត្រូវជំរុញការចាក់វ៉ាក់សាំងឲ្យលឿន និងមានការធ្វើតេស្តស្រួលហើយរហ័ស។ ការធ្វើតេស្ដដោយខ្លួនឯងដូចជាប្រើឧបករណ៍វិភាគដង្ហើមគួរតែត្រូវបានប្រើជំនួសវិធីសាស្ត្រវិភាគដោយយកសំណាកពីបំពង់ក។

This media is not supported in your browser
VIEW IN TELEGRAM
អាមេរិក - ក្រុមហ៊ុន Boston Dynamics បានបញ្ចេញខ្លីបវីដេអូមនុស្សយន្តរាំ កាលពីថ្ងៃអង្គារនេះ ដើម្បីអបអរសាទរការទិញរបស់ក្រុមហ៊ុន Hyundai ។
ក្រុមហ៊ុន Hyundai បានទិញយកក្រុមហ៊ុន Boston Dynamics ពីក្រុមហ៊ុនជប៉ុន SoftBank កាលពីសប្តាហ៍មុន។

វៀតណាម - ការនាំចេញទៅចិនរបស់វៀតណាមតាមព្រំដែនគោកក្នុងខេត្តឡាងសុន នៅភាគខាងជើងប្រទេសមានការកើនឡើងក្នុងវិបត្តិកូវីដនេះ។
៦ខែដើមឆ្នាំនេះ ការនាំចេញនាំចូលមាន ១,៩ពាន់លានដុល្លារ កើន ៤១% ដែលក្នុងនោះការនាំចេញទៅចិនមានចំនួន ៦៩០លានដុល្លារ កើន ១៣,១១%។
ព្រំដែនខេត្តឡុងសានជាប់ខេត្តហ្គាងស៊ីប្រទេសចិន មានប្រវែងសរុប ២៣១គ.ម មានច្រកទ្វារព្រំដែនអន្តរជាតិ ២ ច្រកទ្វារព្រំដែនជាតិ ១ និងច្រកទ្វារព្រំដែនពិសេសចំនួន ៩។

ហ្វីលីពីន - ប្រទេសហ្វីលីពីនមានកំណត់ប្រទេសមួយចំនួនជាប្រទេសបៃតង ឬប្រទេសដែលមានហានិភ័យកូវីដ១៩ ទាប ក្នុងនោះមានប្រទេសឡាវ និងវៀតណាមផងដែរ។
អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញរួច និងស្នាក់នៅប្រទេសទាំងនោះ ១៤ថ្ងៃមុនពេលមកដល់ហ្វីលីពីន នឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ក ៧ថ្ងៃ ដោយធ្វើតេស្ត RT-PCR នៅថ្ងៃទី៥ នៃការធ្វើចត្តាឡីស័ក។

ចិន - ឧទ្ធម្ភាគចក្រហោះលើមេឃផ្គុំចេញលេខ 100 ក្នុងពិធីអបអរសាទរខួប 100 ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅទីលានធានអានមិន ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ចិន - ពិធីអបអរសាទរខួប ១០០ឆ្នាំនៃបក្សកុម្មុយនិស្តចិន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នាទីលានធានអានមិន។