ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ថៃ - លោកនាយករដ្ឋមន្ត្រីថៃនៅតែមិនទាន់សម្រេចទៅលើសំណើក្នុងការបិទទីក្រុងបាងកករយៈពេល 7 ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ឡើយ ដោយបាននិយាយថាលោកត្រូវពិចារណាលើបញ្ហានេះឲ្យបានល្អិតល្អន់ និងស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់រួមទាំងប្រជាជនដែលរស់នៅក្នុងទីក្រុងបាងកកផងដែរ។

លោកក៏បានបញ្ជាក់ថាមិនរឹតត្បឹតច្បាប់ឲ្យតឹងជាងបច្ចុប្បន្នទេ។ ច្បាប់ដែលកំពុងអនុវត្តសព្វថ្ងៃគឺគ្រប់គ្រាន់ហើយ សំខាន់លើប្រជាជនទេ។
អន្តរជាតិ - ភាគហ៊ុនរបស់ក្រុមហ៊ុន Nike កើនឡើង 14 ភាគរយដែលមិនធ្លាប់មានបន្ទាប់ពីការព្យាករណ៍នៃការលក់ពេញមួយឆ្នាំនេះអាចមានចំនួន 50 ពាន់លានដុល្លារ ដោយសារការងើបឡើងនៃទីផ្សារអាមេរិកខាងជើងបន្ទាប់ពីវិបត្តិកូវីដបានថមថយ និងការទទួលបានការជឿទុកចិត្តពីអតិថិជននៅប្រទេសចិន។
អាមេរិក - តុលាការបានកាត់ទោសអតីតមន្ត្រីប៉ូលិសដែលបាញ់សម្លាប់ George Floyd ឲ្យជាប់គុក ២២ឆ្នាំកាលពីថ្ងៃសុក្រនេះ។
អាល្លឺម៉ង់ - ប្រទេសអាល្លឺម៉ង់សង្ឃឹមថានឹងមានវ៉ាក់សាំងក្នុងដៃច្រើនក្នុងដៃដើម្បីអាចបង្កើនការចាក់វ៉ាក់សាំងប្រជែងជាមួយនឹងមេរោគកូវីដ១៩ បំលែងថ្មី ឌែលតា។ បច្ចុប្បន្ននេះ ជាង ១/៣ នៃប្រជាជនអាល្លឺម៉ង់បានចាក់សាំងពេញលេញរួច ហើយចំនួនជាង ៥៣% បានចាក់ដូសទីមួយរួចរាល់។

JOIN : @primaynetwork
ឥណ្ឌូនេស៊ី - អត្រាឆ្លងនៃជំងឺកូវីដ១៩ បានកើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី មន្ទីរពេទ្យមួយចំនួននៅទីក្រុងហ្សាកាតា បានតំឡើងតង់សម្រាប់សង្គ្រោះបន្ទាន់។

ចាប់តាំងពីមានការរាលដាលកូវីដ១៩ មក បុគ្គលិកសុខាភិបាលនៅឥណ្ឌូនេស៊ីជិត ១០០០ពាន់នាក់បានស្លាប់ ដែលក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ៤០១នាក់។

ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនចំនួន ២៧០លាននាក់ និងមានអ្នកឆ្លងជាង ២លាននាក់។

JOIN: @primarynetwork
ថៃ - ទីក្រុងបាងកករៀបចំមន្ទីរពេទ្យបណ្តោះអាសន្ននៅក្នុងមូលដ្ឋានកងពលធំថ្មើរជើងទី១១។ មន្ទីរពេទ្យនេះសម្រាប់ដាក់អ្នកជំងឺធ្ងន់ និងធ្ងន់ធ្ងរ ដែលអាចទទួលអ្នកជំងឺសរុប ១៨៦នាក់។

JOIN: @primarynetwork
ម៉ាឡេស៊ី - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា ការបិទប្រទេសដែលនឹងបញ្ចប់នៅថ្ងៃចន្ទ ទី២៨ នេះ នឹងត្រូវពន្យាបន្តទៀត។

ការបន្ធូរបន្ថយណាមួយដរាបណាតួរលេខអ្នកឆ្លងមានចំនួនតិចជាង ៤.០០០នាក់។

កាលពីថ្ងៃសៅរ៍នេះ ម៉ាឡេស៊ី មានអ្នកឆ្លង ៥.៨០៣នាក់។

Join: @primarynetwork
វៀតណាម - ក្រុមហ៊ុនទូរស័័ព្ទ ស៊ាំស៊ុង បានបរិច្ចាគ ២,៤៨លានដុល្លារ ដល់វៀតណាមដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ប្រទេសវៀតណាមគឺជារោងចក្រផលិតទូរស័ព្ទធំជាងបំផុតរបស់ សាំស៊ុង។
វៀតណាម - កោះហ្វូកុក (កោះត្រល់) មានគម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១នេះ។ អាជ្ញាធរនឹងចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជននៅលើកោះហ្វូកុកឲ្យអស់នៅត្រឹមខែកញ្ញា។ ការចាក់ដំណាក់កាលទី១ ចាប់ផ្តើមនៅខែកក្កដា និងដំណាក់កាលទី២ នៅខែកញ្ញា។
JOIN: @primarynetwork
វៀតណាម - វ៉ាក់សាំងកូវីដ១៩ របស់វៀតណាម ឈ្មោះថា ណាណូកូវ៉ាក់ នឹងបញ្ចប់ការធ្វើតេស្តលើមនុស្សដំណាក់កាលទី៣របស់ខ្លួននៅខែសីហាខាងមុខនេះ។

JOIN: @primarynetwork
អ៊ូហ្គង់ដា - ប៉ូលិសអូហ្គង់ដាបានចាប់អ្នកលក់ដូរនានានៅក្នុងទីក្រុងខាំប៉ាឡា ដែលល្មើសបម្រាមឲ្យស្នាក់នៅក្នុងផ្ទះដោយសារកូវីដ១៩។

កាលពីថ្ងៃសុក្រនេះ អាជ្ញាធរអូហ្គង់ដា បានប្រកាសបិទការធ្វើដំណើរចំនួន ៤៥ថ្ងៃ ដើម្បីទប់ទល់នឹងអត្រាកើនឡើងនៃកូវីដ១៩។
អង់គ្លេស - មនុស្សរាប់ពាន់នាក់បានចេញតវ៉ានៅលើវិថី អុកហ្វត ទីក្រុងឡុងប្រទេសអង់គ្លេស ដោយភាគច្រើនពួកគេមិនពាក់ម៉ាស និងទាមទារសេរីភាពពីបម្រាមកូវីដ១៩។
ថៃ - មេរោគកូវីដ១៩ ប្រភេទប៊ែលតា ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទីក្រុងបាងកក ដែលមានប្រភពទំនាក់ទំនងមកពីខេត្តភាគខាងត្បូង។

មេរោគកូដ១៩ ប្រភេទប៊ែលតា គឺជាមេរោគបំប្លែងថ្មីដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងត្រូវបានគេជឿជាក់ថាឆ្លងចូលប្រទេសថៃភាគខាងត្បូងតាមប្រទេសម៉ាឡេស៊ី។

Join: @primarynetwork
ម៉ាឡេស៊ី - នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ចេញកញ្ចប់ថវិកាជួយប្រជាជន និងស្តារសេដ្ឋកិច្ចចំនួន 36.2 ពាន់លានដុល្លារដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ស្របពេលដែលការបិទប្រទេសនឹងពន្យារបន្ត។

លោកសង្ឃឹមថាកញ្ចប់ថវិកានេះនឹងជួយកាត់បន្ថយការលំបាករបស់ប្រជាជនម៉ាឡេស៊ីក្នុងវិបត្តិកូវីដ១៩នេះ។

Join: @primarynetwork
ថៃ - ប៉ុស្តិ៍ត្រួតពិនិត្យចំនួន៦ ត្រូវបានដាក់ពង្រាយក្នុងក្រុងបាងកក ដើម្បីត្រួតពិនិត្យកម្មករសំណង់មិនឲ្យចេញពីកន្លែងស្នាក់របស់ខ្លួន ដែលអាចនាំឲ្យឆ្លងរាលដាលកូវីដ១៩។ កន្លែងស្នាក់នៅត្រូវបានបិទខ្ទប់ចំនួន១ខែ ចាប់ពីថ្ងៃចន្ទ ទី២៨ នេះ។

ការរឹតបន្តឹងនេះបន្ទាប់ពីមានការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប៊ែលតា ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង ជាលើកដំបូងនៅក្នុងក្រុងបាងកក។
អ៊ីស្លង់ - ប្រទេសអ៊ីស្លង់បានលើកបម្រាមកូវីដ១៩ ចេញ បន្ទាប់ពីប្រជាជនរបស់ខ្លួន ចាប់ពីអាយុ១៦ឆ្នាំឡើង ចំនួន ៤៨% បានចាក់វ៉ាក់សាំងរួចយ៉ាងតិច១ដូស។

អ៊ីស្លង់មានប្រជាជនសរុបជិត ៣៧ម៉ឺននាក់ និងមានអ្នកឆ្លងសរុបចំនួន ៦.៦៣៧នាក់ អ្នកស្លាប់ចំនួន ៣០នាក់។

Join: @primarynetwork
ឥណ្ឌូណេស៊ី - លោកប្រធានាធិបតី យូកូ នៅថ្ងៃទី២៨ មិថុនា នេះ បាននិយាយថា វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាប់ផ្តើមចាក់សម្រាប់អ្នកអាយុ១២ ដល់ ១៧ឆ្នាំបាន។ ការអនុញ្ញាតឲ្យចាក់ដល់អ្នកដែលមានអាយុចាប់ពី ១២ឆ្នាំ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារឱសថ និងចំណីអាហារឥណ្ឌូនេស៊ី អនុម័តសម្រាប់ចាក់ក្នុងករណីបន្ទាន់។
ហ្វីលីពីន - លោកប្រធានាធិបតី ឌូទើតេ បានជំរុញឲ្យព្រឹទ្ធសមាជិក និងជាអ្នកប្រដាល់ពិភពលោក ប៉ាគីអាវ បង្ហាញឈ្មោះមន្ត្រី និងការិយាល័យរដ្ឋាភិបាល ដែលប្រព្រឹត្តអំពើពុករលួយ។

ប្រតិកម្មលោកប្រធានាធិបតី ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភា ប៉ាគីអាវ ចោទថាការិយាល័យរដ្ឋាភិបាល និងមន្ត្រីមួយចំនួនមានជាប់ពាក់ព័ន្ធអំពើពុករលួយខ្លាំងជាងរដ្ឋាភិបាលអាណត្តិមុន។ លោកប្រធានាធិបតីឲ្យ ប៉ាគីអាវ បញ្ជូនបញ្ជីឈ្មោះមន្ត្រី និងការិយាល័យទាំងនោះមកលោក នោះលោកនឹងចាត់វិធានការក្នុងរយៈពេលមួយអាទិត្យ។ ហើយបើ ប៉ាគីអាវ មិនបញ្ជូនបញ្ជីឈ្មោះទេ មានន័យថា ប៉ាគីអាវកំពុងកេងចំណេញនយោបាយ។ ក្នុងនាមជាអ្នកច្បាប់ ប៉ាគីអាវ ត្រូវមានភស្តុតាងគាំទ្រការចោទប្រកាន់របស់គាត់ បើមិនដូច្នោះទេ គាត់គ្រាន់តែជាមនុស្សនិយាយកុហកប៉ុណ្ណោះ។
ថៃ - ក្រុមអ្នករកស៊ីផ្លូវភេទ បារ ខារ៉ាអូខេ បានប្រមូលផ្តុំតវ៉ានៅមុខវិមានរដ្ឋាភិបាលថៃនៅព្រឹកនេះ ដើម្បីទាមទារប្រាក់ឧបត្ថម្ភប្រចាំខែក្នុងពេលវិបត្តិកូវីដ១៩ ពីរដ្ឋាភិបាល។

អ្នកតវ៉ាម្នាក់បាននិយាយថា សេវាកម្មផ្លូវភេទនៅថៃបានទាក់ទាញទេសចរ និងប្រាក់ចំណូលជាច្រើនដល់ប្រទេសថៃ។ សូមទទួលស្គាល់នូវតម្លៃរបស់យើង សេចក្តីថ្លៃថ្នូររបស់យើងឲ្យដូចអ្នកប្រកបអាជីពដទៃទៀតផង។

សូមបញ្ជាក់ថាអំពើពេស្យាកម្មនៅប្រទេសថៃជាអំពើល្មើសច្បាប់ដែលអាចជាប់គុករយៈពេល ២ឆ្នាំ និង/ឬពិន័យជាប្រាក់ ៤ម៉ឺនបាត។
ចិន - នៅក្នុងពិធីបំពាក់មេដាយជូនសមាជិកបក្សចំនួន២៩នាក់ ដែលជាផ្នែកមួយនៃពិធីអបអរសាទរខួប១០០ឆ្នាំនៃបក្សកុម្មុយនិសចិន លោកប្រធានាធិបតីចិនបានបញ្ជាក់ថា យើងត្រូវមានភាពស្មោះត្រង់ និងស្រឡាញ់បក្ស និងប្រជាជនជាបេះដូងតែមួយ ប្រែក្លាយជាសកម្មភាពអនុវត្ត ធ្វើពលិកម្មគ្រប់យ៉ាង សូម្បីជីវិតដ៏មានតម្លៃ ដើម្បីបុព្វហេតុបក្ស និងប្រជាជន។
ប៊ូតាន់ - ច្បាប់គ្រប់គ្រងថ្នាំជក់ ត្រូវបានសភានៃប្រទេសប៊ូតាន់ធ្វើវិសោធនកម្មកាលពីថ្ងៃទី 28 ខែមិថុនានេះ ក្នុងគោលបំណងកាត់បន្ថយការឆ្លងរាលដាលកូវីដ១៩។ ការធ្វើវិសោធនកម្មច្បាប់នេះគឺជាការបើកផ្លូវ និងផ្តល់ភាពស្របច្បាប់ដល់ការលក់ ចែកចាយនិងការទិញក៏ដូចជាការប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេស។ ការផាកពិន័យលើការប្រើប្រាស់និងដឹកជញ្ជូនថ្នាំជក់ត្រូវ និងការកំណត់ចំនួនបរិមាណនាំចូលត្រូវបានធ្វើវិសោធនកម្មដោយលុបចេញពីច្បាប់។

មុនធ្វើវិសោធនកម្ម ច្បាប់ចាស់បានកំណត់ឲ្យបុគ្គលម្នាក់ៗអាចនាំចូលបារីត្រឹមតែ ៨០០ដើម ឬស៊ីហ្គា ១៥០ដើម ឬថ្នាំជក់ ៧៥០ក្រាមប៉ុណ្ណោះ។

ច្បាប់ចាស់ត្រូវបានអនុម័តក្នុងឆ្នាំ២០១០ ដោយហាមការដាំដុះ ប្រមូលផល ផលិត និងលក់ថ្នាំជក់ក្នុងប្រទេសប៊ូតាន់។ ការធ្វើវិសោធនកម្មគឺដើម្បីទប់ស្កាត់ការរត់ពន្ធថ្នាំជក់ពីប្រទេសឥណ្ឌា ដែលអាចបង្កើនឱកាសឆ្លងកូវីដ១៩។