ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - កម្លាំងរុស្ស៊ីបានបាញ់កាត់ផ្លូវរបស់នាវាកងជើងទឹកអង់គ្លេស ដោយចោទថានាវាជើងទឹកអង់គ្លេសនោះបានចូលក្នុ្ងងដែនខ្លួន។
កូរ៉េត្បូង - អតីតអគ្គរដ្ឋអាជ្ញាកូរ៉េត្បូងនឹងប្រកាសឈរជាបេក្ខភាពប្រធានាធិបតេយ្យជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
កូរ៉េត្បូង - តារាសម្តែងវ័យ ៧០ឆ្នាំ Goh Doo-shim បានឈ្នះពានតារាសម្តែងល្អបំផុតពី Asian Film Festival នៅប្រទេសអ៊ីតាលី។
ឥណ្ឌូនេស៊ី - លោកប្រធានាធិបតីយូកូ បានអំពាវនាវឲ្យប្រជាជនឥណ្ឌូនេស៊ី ពង្រឹងវិន័យផ្ទាល់ខ្លួនឲ្យល្អប្រសើរ ជាពិសេសការពាក់ម៉ាស និងការអនុវត្តវិធានសុខាភិបាល។ លោកក៏ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងកូវីដ១៩។ ការអំពាវធ្វើឡើងបន្ទាប់ពីអត្រាឆ្លងកូវីដ១៩នៅឥណ្ឌូនេស៊ីកើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោងមុន។

Join: @primarynetwork
អ៊ីរ៉ង់ - មេដឹកនាំកំពូលអ៊ីរ៉ង់ ខាមេនី បានចាក់វ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុកដែលមានឈ្មោះថា COVIran Barekat ។ លោក ខាមេនី បានចាត់ទុកសមត្ថភាពអភិវឌ្ឍន៍វ៉ាក់សាំងដោយខ្លួនឯងគឺជាមោទកភាពជាតិមួយរបស់អ៊ីរ៉ង់។

JOIN: @primarynetwork
សិង្ហបុរី - កាលពីថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា សិង្ហបុរីបានចុះកិច្ចព្រមព្រៀងបញ្ជាទិញជាមុន នូវវ៉ាក់សាំងកូវីដ១៩ ឈ្មោះ ណូវ៉ាវ៉ាក់ តាំងពីខែមករា ហើយនឹងទទួលបាននៅចុងឆ្នាំនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងណូវ៉ាវ៉ាក់ កំពុងស្ថិតនៅក្នុងការធ្វើតេស្តពិសោធន៍ដំណាក់កាលទី៣។
ថៃ - លោកនាយករដ្ឋមន្ត្រីថៃនៅតែមិនទាន់សម្រេចទៅលើសំណើក្នុងការបិទទីក្រុងបាងកករយៈពេល 7 ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ឡើយ ដោយបាននិយាយថាលោកត្រូវពិចារណាលើបញ្ហានេះឲ្យបានល្អិតល្អន់ និងស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់រួមទាំងប្រជាជនដែលរស់នៅក្នុងទីក្រុងបាងកកផងដែរ។

លោកក៏បានបញ្ជាក់ថាមិនរឹតត្បឹតច្បាប់ឲ្យតឹងជាងបច្ចុប្បន្នទេ។ ច្បាប់ដែលកំពុងអនុវត្តសព្វថ្ងៃគឺគ្រប់គ្រាន់ហើយ សំខាន់លើប្រជាជនទេ។
អន្តរជាតិ - ភាគហ៊ុនរបស់ក្រុមហ៊ុន Nike កើនឡើង 14 ភាគរយដែលមិនធ្លាប់មានបន្ទាប់ពីការព្យាករណ៍នៃការលក់ពេញមួយឆ្នាំនេះអាចមានចំនួន 50 ពាន់លានដុល្លារ ដោយសារការងើបឡើងនៃទីផ្សារអាមេរិកខាងជើងបន្ទាប់ពីវិបត្តិកូវីដបានថមថយ និងការទទួលបានការជឿទុកចិត្តពីអតិថិជននៅប្រទេសចិន។
អាមេរិក - តុលាការបានកាត់ទោសអតីតមន្ត្រីប៉ូលិសដែលបាញ់សម្លាប់ George Floyd ឲ្យជាប់គុក ២២ឆ្នាំកាលពីថ្ងៃសុក្រនេះ។
អាល្លឺម៉ង់ - ប្រទេសអាល្លឺម៉ង់សង្ឃឹមថានឹងមានវ៉ាក់សាំងក្នុងដៃច្រើនក្នុងដៃដើម្បីអាចបង្កើនការចាក់វ៉ាក់សាំងប្រជែងជាមួយនឹងមេរោគកូវីដ១៩ បំលែងថ្មី ឌែលតា។ បច្ចុប្បន្ននេះ ជាង ១/៣ នៃប្រជាជនអាល្លឺម៉ង់បានចាក់សាំងពេញលេញរួច ហើយចំនួនជាង ៥៣% បានចាក់ដូសទីមួយរួចរាល់។

JOIN : @primaynetwork
ឥណ្ឌូនេស៊ី - អត្រាឆ្លងនៃជំងឺកូវីដ១៩ បានកើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី មន្ទីរពេទ្យមួយចំនួននៅទីក្រុងហ្សាកាតា បានតំឡើងតង់សម្រាប់សង្គ្រោះបន្ទាន់។

ចាប់តាំងពីមានការរាលដាលកូវីដ១៩ មក បុគ្គលិកសុខាភិបាលនៅឥណ្ឌូនេស៊ីជិត ១០០០ពាន់នាក់បានស្លាប់ ដែលក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ៤០១នាក់។

ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនចំនួន ២៧០លាននាក់ និងមានអ្នកឆ្លងជាង ២លាននាក់។

JOIN: @primarynetwork
ថៃ - ទីក្រុងបាងកករៀបចំមន្ទីរពេទ្យបណ្តោះអាសន្ននៅក្នុងមូលដ្ឋានកងពលធំថ្មើរជើងទី១១។ មន្ទីរពេទ្យនេះសម្រាប់ដាក់អ្នកជំងឺធ្ងន់ និងធ្ងន់ធ្ងរ ដែលអាចទទួលអ្នកជំងឺសរុប ១៨៦នាក់។

JOIN: @primarynetwork
ម៉ាឡេស៊ី - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា ការបិទប្រទេសដែលនឹងបញ្ចប់នៅថ្ងៃចន្ទ ទី២៨ នេះ នឹងត្រូវពន្យាបន្តទៀត។

ការបន្ធូរបន្ថយណាមួយដរាបណាតួរលេខអ្នកឆ្លងមានចំនួនតិចជាង ៤.០០០នាក់។

កាលពីថ្ងៃសៅរ៍នេះ ម៉ាឡេស៊ី មានអ្នកឆ្លង ៥.៨០៣នាក់។

Join: @primarynetwork
វៀតណាម - ក្រុមហ៊ុនទូរស័័ព្ទ ស៊ាំស៊ុង បានបរិច្ចាគ ២,៤៨លានដុល្លារ ដល់វៀតណាមដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ប្រទេសវៀតណាមគឺជារោងចក្រផលិតទូរស័ព្ទធំជាងបំផុតរបស់ សាំស៊ុង។
វៀតណាម - កោះហ្វូកុក (កោះត្រល់) មានគម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១នេះ។ អាជ្ញាធរនឹងចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជននៅលើកោះហ្វូកុកឲ្យអស់នៅត្រឹមខែកញ្ញា។ ការចាក់ដំណាក់កាលទី១ ចាប់ផ្តើមនៅខែកក្កដា និងដំណាក់កាលទី២ នៅខែកញ្ញា។
JOIN: @primarynetwork
វៀតណាម - វ៉ាក់សាំងកូវីដ១៩ របស់វៀតណាម ឈ្មោះថា ណាណូកូវ៉ាក់ នឹងបញ្ចប់ការធ្វើតេស្តលើមនុស្សដំណាក់កាលទី៣របស់ខ្លួននៅខែសីហាខាងមុខនេះ។

JOIN: @primarynetwork
អ៊ូហ្គង់ដា - ប៉ូលិសអូហ្គង់ដាបានចាប់អ្នកលក់ដូរនានានៅក្នុងទីក្រុងខាំប៉ាឡា ដែលល្មើសបម្រាមឲ្យស្នាក់នៅក្នុងផ្ទះដោយសារកូវីដ១៩។

កាលពីថ្ងៃសុក្រនេះ អាជ្ញាធរអូហ្គង់ដា បានប្រកាសបិទការធ្វើដំណើរចំនួន ៤៥ថ្ងៃ ដើម្បីទប់ទល់នឹងអត្រាកើនឡើងនៃកូវីដ១៩។
អង់គ្លេស - មនុស្សរាប់ពាន់នាក់បានចេញតវ៉ានៅលើវិថី អុកហ្វត ទីក្រុងឡុងប្រទេសអង់គ្លេស ដោយភាគច្រើនពួកគេមិនពាក់ម៉ាស និងទាមទារសេរីភាពពីបម្រាមកូវីដ១៩។
ថៃ - មេរោគកូវីដ១៩ ប្រភេទប៊ែលតា ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទីក្រុងបាងកក ដែលមានប្រភពទំនាក់ទំនងមកពីខេត្តភាគខាងត្បូង។

មេរោគកូដ១៩ ប្រភេទប៊ែលតា គឺជាមេរោគបំប្លែងថ្មីដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង និងត្រូវបានគេជឿជាក់ថាឆ្លងចូលប្រទេសថៃភាគខាងត្បូងតាមប្រទេសម៉ាឡេស៊ី។

Join: @primarynetwork
ម៉ាឡេស៊ី - នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ចេញកញ្ចប់ថវិកាជួយប្រជាជន និងស្តារសេដ្ឋកិច្ចចំនួន 36.2 ពាន់លានដុល្លារដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ស្របពេលដែលការបិទប្រទេសនឹងពន្យារបន្ត។

លោកសង្ឃឹមថាកញ្ចប់ថវិកានេះនឹងជួយកាត់បន្ថយការលំបាករបស់ប្រជាជនម៉ាឡេស៊ីក្នុងវិបត្តិកូវីដ១៩នេះ។

Join: @primarynetwork
ថៃ - ប៉ុស្តិ៍ត្រួតពិនិត្យចំនួន៦ ត្រូវបានដាក់ពង្រាយក្នុងក្រុងបាងកក ដើម្បីត្រួតពិនិត្យកម្មករសំណង់មិនឲ្យចេញពីកន្លែងស្នាក់របស់ខ្លួន ដែលអាចនាំឲ្យឆ្លងរាលដាលកូវីដ១៩។ កន្លែងស្នាក់នៅត្រូវបានបិទខ្ទប់ចំនួន១ខែ ចាប់ពីថ្ងៃចន្ទ ទី២៨ នេះ។

ការរឹតបន្តឹងនេះបន្ទាប់ពីមានការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប៊ែលតា ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង ជាលើកដំបូងនៅក្នុងក្រុងបាងកក។