ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
កូរ៉េខាងត្បូង - ក្រុមតារាខេផប Lovelyz ត្រូវបានធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីសមាជិកម្នាក់បានឆ្លងកូវីដ១៩ នៅថ្ងៃពុធនេះ។

Join: @primarynetwork
អេស្បាញ - លោក John McAfee អ្នកបង្កើតកម្មវិធីស្កែនមេរោគ McAfee Antivirus ត្រូវបានប្រទះឃើញស្លាប់នៅក្នុងគុកប្រទេសអេស្បាញ ក្នុងលក្ខណៈធ្វើអត្តឃាដ កាលពីថ្ងៃពុធកន្លងទៅនេះ។

ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការអេស្បាញយល់ព្រមធ្វើបត្យាប័នបញ្ជូនលោកទៅអាមេរិកដើម្បីទទួលទោសល្មើសពន្ធ ដែលអាចជាប់គុករាប់ទស្សវត្សរ៍នៅទីនោះ។

Join: @primarynetwork
អន្តរជាតិ - អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មេរោគកូវីដ១៩ ប្រភេទឌែលតា ដែលរកឃើញដំបូងនៅឥណ្ឌា បានឆ្លងដល់ ៨៥ប្រទេសហើយ។ ប្រសិនបើសន្ទុះនៃការឆ្លងនៅបន្តដូចនេះ មេរោគប្រភេទឌែលតានេះ នឹងនាំមុខគេ។

សូមបញ្ជាក់ថា តាមតួរលេខពីអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២២ ខែមិថុនានេះ មេរោគកូវីដប្រភេទអាល់ហ្វា ដែលរកឃើញដំបូងនៅអង់គ្លេស បានមានវត្តមាននៅក្នុងប្រទេស និងតំបន់ ១៧០ ចំណែកមេរោគកូវីដប្រភេទប៊ែលតា ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង បានមានវត្តមាននៅប្រទេស ១៩៩។ មេរោគកូវីដប្រភេទ ហ្គាំម៉ា ដែលមានប្រភពមកពីប្រេស៊ីល និងរកឃើញដំបូងនៅជប៉ុន បានមានវត្តមាននៅប្រទេសចំនួន ៧១ ហើយមេរោគកូវីដប្រភេទឌែលតា បានមានវត្តមាននៅប្រទេសចំនួន ៨៥ និងមានសន្ទុះឆ្លងខ្លាំង។
ប៊ែល ហ្ស៊ិក - អ្នកដំណើរតាមជើងយន្តហោះមកកាន់ទីក្រុងប៊្រុយសែលម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំដោយសារក្លែងលិខិតធ្វើតេស្តភីស៊ីអរ រកមេរោគកូវីដ១៩។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - កម្លាំងរុស្ស៊ីបានបាញ់កាត់ផ្លូវរបស់នាវាកងជើងទឹកអង់គ្លេស ដោយចោទថានាវាជើងទឹកអង់គ្លេសនោះបានចូលក្នុ្ងងដែនខ្លួន។
កូរ៉េត្បូង - អតីតអគ្គរដ្ឋអាជ្ញាកូរ៉េត្បូងនឹងប្រកាសឈរជាបេក្ខភាពប្រធានាធិបតេយ្យជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
កូរ៉េត្បូង - តារាសម្តែងវ័យ ៧០ឆ្នាំ Goh Doo-shim បានឈ្នះពានតារាសម្តែងល្អបំផុតពី Asian Film Festival នៅប្រទេសអ៊ីតាលី។
ឥណ្ឌូនេស៊ី - លោកប្រធានាធិបតីយូកូ បានអំពាវនាវឲ្យប្រជាជនឥណ្ឌូនេស៊ី ពង្រឹងវិន័យផ្ទាល់ខ្លួនឲ្យល្អប្រសើរ ជាពិសេសការពាក់ម៉ាស និងការអនុវត្តវិធានសុខាភិបាល។ លោកក៏ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងកូវីដ១៩។ ការអំពាវធ្វើឡើងបន្ទាប់ពីអត្រាឆ្លងកូវីដ១៩នៅឥណ្ឌូនេស៊ីកើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោងមុន។

Join: @primarynetwork
អ៊ីរ៉ង់ - មេដឹកនាំកំពូលអ៊ីរ៉ង់ ខាមេនី បានចាក់វ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុកដែលមានឈ្មោះថា COVIran Barekat ។ លោក ខាមេនី បានចាត់ទុកសមត្ថភាពអភិវឌ្ឍន៍វ៉ាក់សាំងដោយខ្លួនឯងគឺជាមោទកភាពជាតិមួយរបស់អ៊ីរ៉ង់។

JOIN: @primarynetwork
សិង្ហបុរី - កាលពីថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា សិង្ហបុរីបានចុះកិច្ចព្រមព្រៀងបញ្ជាទិញជាមុន នូវវ៉ាក់សាំងកូវីដ១៩ ឈ្មោះ ណូវ៉ាវ៉ាក់ តាំងពីខែមករា ហើយនឹងទទួលបាននៅចុងឆ្នាំនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងណូវ៉ាវ៉ាក់ កំពុងស្ថិតនៅក្នុងការធ្វើតេស្តពិសោធន៍ដំណាក់កាលទី៣។
ថៃ - លោកនាយករដ្ឋមន្ត្រីថៃនៅតែមិនទាន់សម្រេចទៅលើសំណើក្នុងការបិទទីក្រុងបាងកករយៈពេល 7 ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ឡើយ ដោយបាននិយាយថាលោកត្រូវពិចារណាលើបញ្ហានេះឲ្យបានល្អិតល្អន់ និងស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់រួមទាំងប្រជាជនដែលរស់នៅក្នុងទីក្រុងបាងកកផងដែរ។

លោកក៏បានបញ្ជាក់ថាមិនរឹតត្បឹតច្បាប់ឲ្យតឹងជាងបច្ចុប្បន្នទេ។ ច្បាប់ដែលកំពុងអនុវត្តសព្វថ្ងៃគឺគ្រប់គ្រាន់ហើយ សំខាន់លើប្រជាជនទេ។
អន្តរជាតិ - ភាគហ៊ុនរបស់ក្រុមហ៊ុន Nike កើនឡើង 14 ភាគរយដែលមិនធ្លាប់មានបន្ទាប់ពីការព្យាករណ៍នៃការលក់ពេញមួយឆ្នាំនេះអាចមានចំនួន 50 ពាន់លានដុល្លារ ដោយសារការងើបឡើងនៃទីផ្សារអាមេរិកខាងជើងបន្ទាប់ពីវិបត្តិកូវីដបានថមថយ និងការទទួលបានការជឿទុកចិត្តពីអតិថិជននៅប្រទេសចិន។
អាមេរិក - តុលាការបានកាត់ទោសអតីតមន្ត្រីប៉ូលិសដែលបាញ់សម្លាប់ George Floyd ឲ្យជាប់គុក ២២ឆ្នាំកាលពីថ្ងៃសុក្រនេះ។
អាល្លឺម៉ង់ - ប្រទេសអាល្លឺម៉ង់សង្ឃឹមថានឹងមានវ៉ាក់សាំងក្នុងដៃច្រើនក្នុងដៃដើម្បីអាចបង្កើនការចាក់វ៉ាក់សាំងប្រជែងជាមួយនឹងមេរោគកូវីដ១៩ បំលែងថ្មី ឌែលតា។ បច្ចុប្បន្ននេះ ជាង ១/៣ នៃប្រជាជនអាល្លឺម៉ង់បានចាក់សាំងពេញលេញរួច ហើយចំនួនជាង ៥៣% បានចាក់ដូសទីមួយរួចរាល់។

JOIN : @primaynetwork
ឥណ្ឌូនេស៊ី - អត្រាឆ្លងនៃជំងឺកូវីដ១៩ បានកើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី មន្ទីរពេទ្យមួយចំនួននៅទីក្រុងហ្សាកាតា បានតំឡើងតង់សម្រាប់សង្គ្រោះបន្ទាន់។

ចាប់តាំងពីមានការរាលដាលកូវីដ១៩ មក បុគ្គលិកសុខាភិបាលនៅឥណ្ឌូនេស៊ីជិត ១០០០ពាន់នាក់បានស្លាប់ ដែលក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ៤០១នាក់។

ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនចំនួន ២៧០លាននាក់ និងមានអ្នកឆ្លងជាង ២លាននាក់។

JOIN: @primarynetwork
ថៃ - ទីក្រុងបាងកករៀបចំមន្ទីរពេទ្យបណ្តោះអាសន្ននៅក្នុងមូលដ្ឋានកងពលធំថ្មើរជើងទី១១។ មន្ទីរពេទ្យនេះសម្រាប់ដាក់អ្នកជំងឺធ្ងន់ និងធ្ងន់ធ្ងរ ដែលអាចទទួលអ្នកជំងឺសរុប ១៨៦នាក់។

JOIN: @primarynetwork
ម៉ាឡេស៊ី - នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ថា ការបិទប្រទេសដែលនឹងបញ្ចប់នៅថ្ងៃចន្ទ ទី២៨ នេះ នឹងត្រូវពន្យាបន្តទៀត។

ការបន្ធូរបន្ថយណាមួយដរាបណាតួរលេខអ្នកឆ្លងមានចំនួនតិចជាង ៤.០០០នាក់។

កាលពីថ្ងៃសៅរ៍នេះ ម៉ាឡេស៊ី មានអ្នកឆ្លង ៥.៨០៣នាក់។

Join: @primarynetwork
វៀតណាម - ក្រុមហ៊ុនទូរស័័ព្ទ ស៊ាំស៊ុង បានបរិច្ចាគ ២,៤៨លានដុល្លារ ដល់វៀតណាមដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ប្រទេសវៀតណាមគឺជារោងចក្រផលិតទូរស័ព្ទធំជាងបំផុតរបស់ សាំស៊ុង។
វៀតណាម - កោះហ្វូកុក (កោះត្រល់) មានគម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១នេះ។ អាជ្ញាធរនឹងចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជននៅលើកោះហ្វូកុកឲ្យអស់នៅត្រឹមខែកញ្ញា។ ការចាក់ដំណាក់កាលទី១ ចាប់ផ្តើមនៅខែកក្កដា និងដំណាក់កាលទី២ នៅខែកញ្ញា។
JOIN: @primarynetwork
វៀតណាម - វ៉ាក់សាំងកូវីដ១៩ របស់វៀតណាម ឈ្មោះថា ណាណូកូវ៉ាក់ នឹងបញ្ចប់ការធ្វើតេស្តលើមនុស្សដំណាក់កាលទី៣របស់ខ្លួននៅខែសីហាខាងមុខនេះ។

JOIN: @primarynetwork