ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អាល្លឺម៉ង់ - ស្តាត Olympiastadion នៅទីក្រុងប៊ែកឡាំង នឹងបញ្ចាំងភ្លើងពណ៌ឥន្ធនូ សម្រាប់ការប្រកួតរវាងអាល្លឺម៉ង់ និងហុងគ្រី។ សូមបញ្ជាក់ថាគណៈម្មការ UEFA បានបដិសេធមិនឲ្យធ្វើដូច្នេះនៅស្តាត Allianz Arena ។ ការបញ្ចាំងភ្លើងពណ៌ឥន្ធនូគឺដើម្បីតវ៉ាជាមួយហុងគ្រីទាក់ទងនឹងការប្រឆាំងរឿងស្រឡាញ់ភេទដូចគ្នា។
អន្តរជាតិ - នៅពេលដែលកាណាដា តំណាងឲ្យក្រុមប្រទេសអាមេរិក អូស្ត្រាលី បារាំង អាល្លឺម៉ង់ ជប៉ុន អេស្ប៉ាញ និងអង់គ្លេស ធ្វើសេចក្តីថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ទាមទារឲ្យចិនអនុញ្ញាតឲ្យអ្នកស៊ើបអង្កេតទៅកាន់ខេត្តជីនជាំង ទាក់ទងនឹងរឿងជនជាតិភាគតិចអួយហ្គ័រ ប្រទេសចិនក៏បានតំណាងឲ្យក្រុមប្រទេសរុស្ស៊ី បេឡារ៉ូស អ៊ីរ៉ង់ កូរ៉េខាងជើង ស៊ីរី និងវេណេហ្សូអេឡា ឡើងធ្វើសេចក្តីថ្លែងការណ៍នៅវេទិកាអង្គការសហប្រជាជាតិដោយអំពាវនាវឲ្យមានការស៊ើបអង្កេតលើសិទ្ធិមនុស្ស និងអំពើហឹង្សាលើជនជាតិដើមក្នុងប្រទេសកាណាដា ជាពិសេសផ្នូរកុមារជាច្រើននៅជិតសាលារៀនក្នុងប្រទេសកាណាដាដែលទើបរកឃើញកាលពីខែមុន។

China calls for UN investigation into crimes against indigenous people in Canada - Canada leads coalition calling on China to allow investigators free access to Xinjang.

Join: @primarynetwork
សិង្ហបុរី - នៅថ្ងៃទី២២ ខែមិថុនា នេះ កងកម្លាំងប៉ូលិសជួរមុខសិង្ហបុរី បានប្រកាសជាផ្លូវការមកប្រើកាំភ្លើង Glock 19 Gen 5 Pistol វិញ បន្ទាប់ពីប្រើកាំភ្លើងរ៉ូឡូ Taurus M85 អស់រយៈពេលពីរទសវត្សរ៍មក។

ចាប់ពីឆ្នាំ២០១៧ មកកងកម្លាំងប៉ូលិសជួរមុខសិង្ហបុរីបានរៀនប្រើកាំភ្លើងប្រភេទ Pistol មុនការប្រកាសផ្លូវការនេះ។

The Singapore Police Force (SPF) officially confirmed on Tuesday (Jun 22) that frontline officers will now use the new Glock 19 Gen 5 pistol, replacing the standard issue Taurus M85 revolver.

Join: @primarynetwork
ថៃ - នៅថ្ងៃទី២៣ ខែមិថុនានេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានចុះអនុស្សារណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មថៃ (TCC) ប្រកាសបើកយុទ្ធនាការ Hug Thais ដើម្បីលើកទឹកចិត្តឲ្យភ្ញៀវទេសចរថៃ និងបរទេស ចាយលុយកាន់តែច្រើន។ យុទ្ធនាការ Hug Thais នឹងដាក់ដំណើរការជាមួយកម្មវិធី Hug Thais Hug Phuket ដែលរាល់ការចំណាយរបស់ភ្ញៀវទេសចរថៃ និងទេសចរបរទេស នៅតាមហាងមានស្លាក Hug Thais អស់ចំនួន ១០០០បាត នឹងទទួលបានការបញ្ចុះតម្លៃ ១០% រួមនឹងកូប៉ុង ១០០បាត សម្រាប់ពេលអញ្ជើញមកលើកក្រោយទៀត។
អឺរ៉ុប - ទីភ្នាក់ងារត្រួតពិនិត្យជំងឺនៅអឺរ៉ុបបានឲ្យបញ្ជាក់នៅក្នុងចុងខែសីហាខាងមុខនេះ ជំងឺកូវីដ១៩ ប្រភេទឌែលតា អាចមានរហូតដល់៩០%នៅក្នុងចំណោមករណីឆ្លងថ្មីៗ។

នៅអឺរ៉ុប ប្រជាជនអាយុលើស ៨០ឆ្នាំ ចំនួន ៣០% និងប្រជាជនអាយុលើស ៦០ឆ្នាំ ចំនួន ៤០% មិនទានបានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ។

មេរោគកូវីដ ប្រភេទឌែលតា ដែលរកឃើញដំបូងនៅឥណ្ឌានេះមានសមត្ថភាពឆ្លងលឿន ៤០% ទៅ ៦០% ធៀបនឹងមេរោគកូវីដ ប្រភេទអាល់ហ្វា ដែលរកឃើញដំបូងនៅអង់គ្លេស។
កូរ៉េខាងត្បូង - ក្រុមតារាខេផប Lovelyz ត្រូវបានធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីសមាជិកម្នាក់បានឆ្លងកូវីដ១៩ នៅថ្ងៃពុធនេះ។

Join: @primarynetwork
អេស្បាញ - លោក John McAfee អ្នកបង្កើតកម្មវិធីស្កែនមេរោគ McAfee Antivirus ត្រូវបានប្រទះឃើញស្លាប់នៅក្នុងគុកប្រទេសអេស្បាញ ក្នុងលក្ខណៈធ្វើអត្តឃាដ កាលពីថ្ងៃពុធកន្លងទៅនេះ។

ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការអេស្បាញយល់ព្រមធ្វើបត្យាប័នបញ្ជូនលោកទៅអាមេរិកដើម្បីទទួលទោសល្មើសពន្ធ ដែលអាចជាប់គុករាប់ទស្សវត្សរ៍នៅទីនោះ។

Join: @primarynetwork
អន្តរជាតិ - អង្គការសុខភាពពិភពលោកបានឲ្យដឹងថា មេរោគកូវីដ១៩ ប្រភេទឌែលតា ដែលរកឃើញដំបូងនៅឥណ្ឌា បានឆ្លងដល់ ៨៥ប្រទេសហើយ។ ប្រសិនបើសន្ទុះនៃការឆ្លងនៅបន្តដូចនេះ មេរោគប្រភេទឌែលតានេះ នឹងនាំមុខគេ។

សូមបញ្ជាក់ថា តាមតួរលេខពីអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២២ ខែមិថុនានេះ មេរោគកូវីដប្រភេទអាល់ហ្វា ដែលរកឃើញដំបូងនៅអង់គ្លេស បានមានវត្តមាននៅក្នុងប្រទេស និងតំបន់ ១៧០ ចំណែកមេរោគកូវីដប្រភេទប៊ែលតា ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង បានមានវត្តមាននៅប្រទេស ១៩៩។ មេរោគកូវីដប្រភេទ ហ្គាំម៉ា ដែលមានប្រភពមកពីប្រេស៊ីល និងរកឃើញដំបូងនៅជប៉ុន បានមានវត្តមាននៅប្រទេសចំនួន ៧១ ហើយមេរោគកូវីដប្រភេទឌែលតា បានមានវត្តមាននៅប្រទេសចំនួន ៨៥ និងមានសន្ទុះឆ្លងខ្លាំង។
ប៊ែល ហ្ស៊ិក - អ្នកដំណើរតាមជើងយន្តហោះមកកាន់ទីក្រុងប៊្រុយសែលម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំដោយសារក្លែងលិខិតធ្វើតេស្តភីស៊ីអរ រកមេរោគកូវីដ១៩។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - កម្លាំងរុស្ស៊ីបានបាញ់កាត់ផ្លូវរបស់នាវាកងជើងទឹកអង់គ្លេស ដោយចោទថានាវាជើងទឹកអង់គ្លេសនោះបានចូលក្នុ្ងងដែនខ្លួន។
កូរ៉េត្បូង - អតីតអគ្គរដ្ឋអាជ្ញាកូរ៉េត្បូងនឹងប្រកាសឈរជាបេក្ខភាពប្រធានាធិបតេយ្យជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
កូរ៉េត្បូង - តារាសម្តែងវ័យ ៧០ឆ្នាំ Goh Doo-shim បានឈ្នះពានតារាសម្តែងល្អបំផុតពី Asian Film Festival នៅប្រទេសអ៊ីតាលី។
ឥណ្ឌូនេស៊ី - លោកប្រធានាធិបតីយូកូ បានអំពាវនាវឲ្យប្រជាជនឥណ្ឌូនេស៊ី ពង្រឹងវិន័យផ្ទាល់ខ្លួនឲ្យល្អប្រសើរ ជាពិសេសការពាក់ម៉ាស និងការអនុវត្តវិធានសុខាភិបាល។ លោកក៏ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីកាត់បន្ថយការឆ្លងកូវីដ១៩។ ការអំពាវធ្វើឡើងបន្ទាប់ពីអត្រាឆ្លងកូវីដ១៩នៅឥណ្ឌូនេស៊ីកើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ២៤ម៉ោងមុន។

Join: @primarynetwork
អ៊ីរ៉ង់ - មេដឹកនាំកំពូលអ៊ីរ៉ង់ ខាមេនី បានចាក់វ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុកដែលមានឈ្មោះថា COVIran Barekat ។ លោក ខាមេនី បានចាត់ទុកសមត្ថភាពអភិវឌ្ឍន៍វ៉ាក់សាំងដោយខ្លួនឯងគឺជាមោទកភាពជាតិមួយរបស់អ៊ីរ៉ង់។

JOIN: @primarynetwork
សិង្ហបុរី - កាលពីថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរី បានឲ្យដឹងថា សិង្ហបុរីបានចុះកិច្ចព្រមព្រៀងបញ្ជាទិញជាមុន នូវវ៉ាក់សាំងកូវីដ១៩ ឈ្មោះ ណូវ៉ាវ៉ាក់ តាំងពីខែមករា ហើយនឹងទទួលបាននៅចុងឆ្នាំនេះ។

សូមបញ្ជាក់ថា វ៉ាក់សាំងណូវ៉ាវ៉ាក់ កំពុងស្ថិតនៅក្នុងការធ្វើតេស្តពិសោធន៍ដំណាក់កាលទី៣។
ថៃ - លោកនាយករដ្ឋមន្ត្រីថៃនៅតែមិនទាន់សម្រេចទៅលើសំណើក្នុងការបិទទីក្រុងបាងកករយៈពេល 7 ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ឡើយ ដោយបាននិយាយថាលោកត្រូវពិចារណាលើបញ្ហានេះឲ្យបានល្អិតល្អន់ និងស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់រួមទាំងប្រជាជនដែលរស់នៅក្នុងទីក្រុងបាងកកផងដែរ។

លោកក៏បានបញ្ជាក់ថាមិនរឹតត្បឹតច្បាប់ឲ្យតឹងជាងបច្ចុប្បន្នទេ។ ច្បាប់ដែលកំពុងអនុវត្តសព្វថ្ងៃគឺគ្រប់គ្រាន់ហើយ សំខាន់លើប្រជាជនទេ។
អន្តរជាតិ - ភាគហ៊ុនរបស់ក្រុមហ៊ុន Nike កើនឡើង 14 ភាគរយដែលមិនធ្លាប់មានបន្ទាប់ពីការព្យាករណ៍នៃការលក់ពេញមួយឆ្នាំនេះអាចមានចំនួន 50 ពាន់លានដុល្លារ ដោយសារការងើបឡើងនៃទីផ្សារអាមេរិកខាងជើងបន្ទាប់ពីវិបត្តិកូវីដបានថមថយ និងការទទួលបានការជឿទុកចិត្តពីអតិថិជននៅប្រទេសចិន។
អាមេរិក - តុលាការបានកាត់ទោសអតីតមន្ត្រីប៉ូលិសដែលបាញ់សម្លាប់ George Floyd ឲ្យជាប់គុក ២២ឆ្នាំកាលពីថ្ងៃសុក្រនេះ។
អាល្លឺម៉ង់ - ប្រទេសអាល្លឺម៉ង់សង្ឃឹមថានឹងមានវ៉ាក់សាំងក្នុងដៃច្រើនក្នុងដៃដើម្បីអាចបង្កើនការចាក់វ៉ាក់សាំងប្រជែងជាមួយនឹងមេរោគកូវីដ១៩ បំលែងថ្មី ឌែលតា។ បច្ចុប្បន្ននេះ ជាង ១/៣ នៃប្រជាជនអាល្លឺម៉ង់បានចាក់សាំងពេញលេញរួច ហើយចំនួនជាង ៥៣% បានចាក់ដូសទីមួយរួចរាល់។

JOIN : @primaynetwork
ឥណ្ឌូនេស៊ី - អត្រាឆ្លងនៃជំងឺកូវីដ១៩ បានកើនឡើងខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី មន្ទីរពេទ្យមួយចំនួននៅទីក្រុងហ្សាកាតា បានតំឡើងតង់សម្រាប់សង្គ្រោះបន្ទាន់។

ចាប់តាំងពីមានការរាលដាលកូវីដ១៩ មក បុគ្គលិកសុខាភិបាលនៅឥណ្ឌូនេស៊ីជិត ១០០០ពាន់នាក់បានស្លាប់ ដែលក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ៤០១នាក់។

ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនចំនួន ២៧០លាននាក់ និងមានអ្នកឆ្លងជាង ២លាននាក់។

JOIN: @primarynetwork