ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
កូរ៉េខាងជើង - ក្នុងសម័យប្រជុំពេញអង្គចាប់ពេល 4ថ្ងៃ លោកគីមជុងអ៊ុន បានពិភាក្សាលើដំណោះស្រាយផ្នែកសេដ្ឋកិច្ច ជាពិសេសការខ្វះខាតម្ហូបអាហារ និងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលជំងឺសាកល។ លោកក៏បានពិភាក្សាពីយុទ្ធសាស្ត្រទប់ទល់ជាមួយនឹងអាមេរិក រួមទាំងការចរចា និងការប្រឈមមុខគ្នា។ ជាពិសេសការប្រឈមមុខដាក់គ្នានៅក្នុងកាលៈទេសៈដែលមានការប្រែប្រួលរហ័សនៅក្នុងឧបទ្ទីបកូរ៉េ។
Subscribe: t.me/primarynetwork
អ៊ីស្រាអែល - នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល លោកបេនណេត បាននិយាយថា លោកសង្ឃឹមថាលោកអតីតនាយករដ្ឋមន្ត្រី ណាតាន់យាហ៊ូ នឹងចាកចេញពីនិវេសនដ្ឋានរដ្ឋសម្រាប់នាយករដ្ឋមន្ត្រីក្នុងរយៈពេល ១៤ថ្ងៃ។ ប្រភពពីលោកណាតានយាហ៊ូ បានឲ្យដឹងថាលោកបានរៀបចំរើឥវ៉ាន់ហើយ តែប្រហែលត្រូវការច្រើនអាទិត្យទៀត។

Join: t.me/primarynetwork
សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានស្នើសុំក្រុមជម្រើសជាតិទាំង ២៤ប្រទេស ដែលចូលរួមប្រកួតពានរង្វាន់ Euro 2020 ឈប់ដកដបផលិតរបស់ក្រុមហ៊ុននានា ដែលឧបត្ថម្ភកម្មវិធីប្រកួតចេញពីតុសន្និសីទព័ត៌មាន។
ថៃ - អ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសថៃចំនួន ៧០០នាក់បានស្ម័គ្រចិត្តចូលរួមនៅក្នុងគម្រោងស្រាវជ្រាវមួយរបស់លោកលោកវេជ្ជបណ្ឌិតល្បីឈ្មោះ យ៉ុង ភូវ៉ូរ៉ាវ៉ាន់ នៃសាកលវិទ្យាល័យជូឡាឡុងកន ដើម្បីសិក្សាពីប្រព័ន្ធភាពស៊ាំ និងសុវត្ថិភាពនៃការបង្កើតប្រព័ន្ធភាពស៊ាំដោយប្រើវ៉ាក់សាំងពីររួមគ្នាគឺស៊ីណូវ៉ាក់ និងអាស្រាហ្សេណេកា។
មីយ៉ាន់ម៉ា - រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៩ ខែមិថុនា នេះ បានបដិសេធនឹងការអំពាវនាវរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា និងថ្កោលទោសការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅនេះ។
This media is not supported in your browser
VIEW IN TELEGRAM
ចិន - បេសកកម្មរបស់យាន
Shenzou-12 គឺជាបេសកកម្មនាំមនុស្សលើកដំបូងរបស់ចិនទៅទីអវកាស ដែលធ្វើឲ្យចិនក្លាយជាប្រទេសមួយពង្រីកវត្តមាននៅទីអវកាស និងប្រជែងជាមួយអាមេរិកដែលកំពុងនាំមុខគេនៅលើគន្លងវិថីអវកាស។
វៀតណាម - ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅវៀតណាមបានជះឥទ្ធិពលដល់វិស័យកាត់ដេរ និងវាយនភណ្ឌ។ អ្នកជំនាញនិយាយថា ការឆ្លងរាលដាលនៅក្នុងទីក្រុងហូជីមិញនឹងទាញទម្លាក់វិស័យនេះនៅឆមាសបន្ទាប់ក្នុងឆ្នាំនេះ។

ការនាំចេញនៃវិស័យកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាមក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ មានចំនួន ៥,៨ពាន់ពាន់លានដុល្លារ កើន ៤,៨% ។

Join: t.me/primarynetwork
កូរ៉េខាងត្បូង - ចាប់ពីថ្ងៃទី១ ខែកក្កដា ការជួបជុំនៅក្នុងទីក្រុងសេអ៊ូល នឹងត្រូវអនុញ្ញាតបានចំនួន៦នាក់ ហើយអាចកើនឡើង៨នាក់ក្នុងរយៈពេល ២អាទិត្យ។ ចំពោះអ្នកនៅក្រៅទីក្រុងសេអ៊ូល ពុំមានការកម្រិតលើការជួបជុំឡើយ។

Join: @primarynetwork
អ៊ីរ៉ង់ - អ៊ីប្រាហ៊ីម រៃស៊ី អាយុ៦០ឆ្នាំ ជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ក្នុងសំឡេង ៦១,៩៥% ដែលនឹងចូលកាន់តំណែងផ្លូវការនៅខែសីហាខាងមុខ។

អាមេរិកបានបង្ហាញការសោកស្តាយដែលប្រជាជនអ៊ីរ៉ង់មិនអាចចូលរួមក្នុងដំណើរការបោះឆ្នោតដោយយុត្តិធម៌ និងសេរី។

រុស្ស៊ីបានបង្ហាញការសាទរ និងសង្ឃឹមថាកិច្ចសហការទ្វេភាគីមានការរីកចម្រើនបន្ថែមទៀត។

Join: @primarynetwork
មីយ៉ាន់ម៉ា - កាលពីថ្ងៃអាទិត្យនេះ (២០ មិថុនា) មេដឹកនាំយោធាមីយ៉ាន់ម៉ាបានទៅប្រទេសរុស្ស៊ីដើម្បីចូលរួមក្នុង សន្និសីទសន្តិសុខអន្តរជាតិ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី២បន្ទាប់ពីការឡើងកាន់អំណាចដោយយោធានៅខែកុម្ភៈមក។

ចុច JOIN: @primarynetwork
ថៃ - ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិថៃ បានសង្កត់ធ្ងន់ថាការធ្វើទំនើបកម្មឌីជីថលក្នុងស្ថាប័នរដ្ឋ នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងជាសកល។ ក្រៅពីរដ្ឋាភិបាលនៅមានការងារជាច្រើនត្រូវធ្វើរួមទាំងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអប់រំក្នុងស្រុកផងដែរ ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសទីពីរនៅអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
មីយ៉ាន់ម៉ា - បណ្តាញព័ត៌មានរដ្ឋមីយ៉ាន់ម៉ាបានផ្សាយថា នៅថ្ងៃទី១៩ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៤៦នាក់ និងអ្នកស្លាប់ចំនួន ៧នាក់។

Join: @primarynetwork
កូរ៉េខាងត្បូង - ក្រុមខេផបកូរ៉េ "ប៊យស៍" នឹងចេញអាល់ប៊ុម ទី៦របស់ខ្លួននៅខែសីហានេះ រយៈពេល ១១ខែបន្ទាប់ពីចេញអាល់ប៊ុម ទី៥។
ហ្វីលីពីន - កាលពីថ្ងៃចន្ទនេះ ហ្វីលីពីនមានអ្នកឆ្លងថ្មី ៥.២៤៩នាក់ ដែលធ្វើឲ្យអ្នកឆ្លងក្នុងប្រទេសសរុប ១.៣៦៤.២៣៩នាក់។
ចិន - ការរៀបចំសម្រាប់ការសម្ដែងសិល្បៈអបអរសាទរខួប 1 សតវត្សនៃបក្សកុម្មុយនិស្តចិនកំពុងប្រព្រឹត្តិទៅយ៉ាងរលូន។ កម្មវិធីសម្ដែងសិល្បៈតែមានឈ្មោះថា "ដំណើរដ៏មហស្ចារ្យ" នឹងប្រារព្ធធ្វើនៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។ ពិធីនេះមានការសំដែងផ្សេងៗចម្រុះគ្នា ដែលឆ្លុះបញ្ចាំងអំពីការធ្វើបដិវត្តន៍ ការកសាង និងការធ្វើកំណែទម្រង់របស់ប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ។

Join: @primarynetwork
កាណាដា - ចាប់ពីថ្ងៃទី 5 ខែកក្កដានេះទៅ ជនជាតិកាណាដា និងអ្នករស់នៅអចិន្ត្រៃយ ដែលចាក់វ៉ាក់សាំងកូវីដ១៩ ពេញលរញ អាចចូលក្នុងប្រទេសកាណាដាបានដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ការសម្រេចបែបនេះបន្ទាប់ពីនៅខេត្តជាច្រើនក្នុងប្រទេសកាណាដាមានបានចាក់វ៉ាក់សាំងលើស 75% ។ អ្នកដំណើរត្រូវបញ្ជូនឯកសារចាក់វ៉ាក់សាំងរបស់ខ្លួនតាមរយៈ app 'ArriveCan' ក្នុងរយៈពេល 14 ថ្ងៃយ៉ាងតិចមុនពេលដំណើរមកដល់របស់ខ្លួន។
ចិន - ចិនមានគម្រោងការប្រែក្លាយជាប្រទេសផលិតស្រាប្រជែងជាមួយបារាំងក្នុងរយៈ១៥ឆ្នាំ។

ស្រាចំនួន ៦០០លានដបនឹងត្រូវផលិតក្នុងតំបន់ស្វ័យត ណីងហ្សា នៅត្រឹមឆ្នាំ២០៣៥ ដែលជាតួរលេខដូចគ្នានឹងការផលិតស្រានៅទីក្រុង ប៊កដូ ដែលជាទីក្រុងស្រាដ៏ល្បីរបស់បារាំង។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ ការនាំចេញស្រារបស់ប្រទេសចិនបានកើន ៤៦,៩%។
អាមេរិក - បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានធ្លាក់ចុះក្រោម 300នាក់ក្នុងមួយថ្ងៃចាប់តាំងពីការឆ្លងដំបូងក្នុងខែមីនាឆ្នាំ 2020 មក។
ក្នុងរយៈកន្លងមក អត្រាការស្លាប់ដោយសារជំងឺកូវីដស្ថិតនៅក្នុងលំដាប់ទីបីបន្ទាប់ពីជំងឺបេះដូងនិងជំងឺមហារីកនៅអាមេរិក ប៉ុន្តែពេលនេះមិនត្រូវបានរាប់បញ្ចូលទៀតទេ។

Join: @primarynetwork
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនគម្រាមចាប់ដាក់គុកអ្នកដែលមិនព្រមចាក់វ៉ាក់សាំង។ លោកបាននិយាយនៅថ្ងៃទី២១ ខែមិថុនា ថា អ្នកជ្រើសយកការចាក់វ៉ាក់សាំង ឬក៏ឲ្យខ្ញុំចាប់ដាក់គុក។

ហ្វីលីពីនមានអ្នកឆ្លងកូវីដ១៩ ចំនួន ១,៣លាននាក់ និងមានអ្នកស្លាប់ ២៣.០០០នាក់។ គិតត្រឹមថ្ងៃទី២០ នេះ អ្នកចាក់វ៉ាក់សាំងរួចពេញលេញមានចំនួន ២,១លាននាក់។ រដ្ឋាភិបាលមានគោលដៅចាក់ឲ្យបាន ៧០លាននាក់ក្នុងឆ្នាំនេះ ក្នុងចំណោមប្រជាជនសរុប ១១០លាននាក់។
វៀតណាម - ចាប់ពីថ្ងៃទី២២ ខែមិថុនា នេះ អាជ្ញាធរក្រុងហាណូយ បានអនុញ្ញាតឲ្យភោជនីយដ្ឋាន និងហាងធ្វើសក់ទទួលភ្ញៀវឡើងវិញ។

Hanoi reopens hair salons and in-house catering services from June 22

Join: @primarynetwork