ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ឥណ្ឌូនេស៊ី - លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានជំរុញឲ្យបង្កើនល្បឿនចាក់វ៉ាក់សាំងបន្ថែមទៀត ស្របពេលដែលអង្គការសុខភាពពិភពលោកជំរុញឲ្យមានវិធានការរារាំងបន្ថែមនៅពេលអត្រាឆ្លងថ្មីៗកើនឡើង។ លោកប្រធានាធិបតីចង់ឲ្យយុទ្ធនាការចាក់វ៉ាក់សាំងសម្រេចបាន ១លាននាក់ក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នអាចសម្រេចបានកន្លះលាននាក់ប៉ុណ្ណោះ។
This media is not supported in your browser
VIEW IN TELEGRAM
បារាំង - នាយករដ្ឋមន្ត្រីបារាំងនឹងដកបម្រាមទាក់ទងនឹងជំងឺកូវីដ១៩ ដោយមិនតម្រូវឲ្យពាក់ម៉ាសពេលចេញខាងក្រៅចាប់ពីថ្ងៃព្រហស្បតិ៍នេះ និងដកបម្រាមពេលរាត្រីនៅថ្ងៃអាទិត្យនេះ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យពាក់ម៉ាសនៅក្នុងហ្វូងមនុស្ស ទីកន្លែងបិទជិត រថយន្តសាធារណៈ រោងកុន ជាដើម។
ហ្ស៊ីមបាវ៉េ - ប្រធានាធិបតីដំបូង និងជាបិតាឯករាជ្យរបស់ប្រទេសហ្ស៊ីមបាវ៉េបានស្លាប់ក្នុងអាយុ 97 ឆ្នាំ។ មានពាក្យចចាមអារ៉ាមថាលោកបានស្លាប់ដោយសារជំងឺកូវីដ១៩ តែប្រភពផ្លូវការបានបញ្ជាក់ថាលោកបានស្លាប់ដោយសារជំងឺរលាកសួត។
សិង្ហបុរី - សិង្ហបុរីបានអនុញ្ញាតឲ្យមានការទទួលទានអាហារនៅតាមភោជនីយដ្ឋានឡើងវិញចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ សម្រាប់ការទទួលទានជាក្រុមគឺអនុញ្ញាតមនុស្សពីរនាក់តែប៉ុណ្ណោះ។ ការហាត់ប្រាណក្នុងអគារជាក្រុមក៏អនុញ្ញាតបាន២នាក់ដែរ ដែលអាចដោះម៉ាសបាន។
អាមេរិក - លោកប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសពីជោគជ័យនៃផែនការចាក់វ៉ាក់សាំងកូវីដ១៩ ដោយសម្រេចបាន 300 លាននាក់ក្នុងរយៈពេល 150 ថ្ងៃបន្ទាប់ពីលោកចូលកាន់តំណែង។ លោកក៏បានកំណត់នូវគោលដៅថ្មីមួយទៀតគឺការចាក់វ៉ាក់សាំងឲ្យក្រុមយុវវ័យឲ្យបាន 70 %នៅត្រឹមថ្ងៃទី 4 ខែកក្កដានេះ។ គិតត្រឹមថ្ងៃសុក្រនេះ ក្រុមយុវវ័យប្រមាណ 168លាននាក់ ឬ65% បានចាក់វ៉ាក់សាំងយ៉ាងតិចមួយដូសរួចរាល់។
កូរ៉េខាងជើង - ក្នុងសម័យប្រជុំពេញអង្គចាប់ពេល 4ថ្ងៃ លោកគីមជុងអ៊ុន បានពិភាក្សាលើដំណោះស្រាយផ្នែកសេដ្ឋកិច្ច ជាពិសេសការខ្វះខាតម្ហូបអាហារ និងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលជំងឺសាកល។ លោកក៏បានពិភាក្សាពីយុទ្ធសាស្ត្រទប់ទល់ជាមួយនឹងអាមេរិក រួមទាំងការចរចា និងការប្រឈមមុខគ្នា។ ជាពិសេសការប្រឈមមុខដាក់គ្នានៅក្នុងកាលៈទេសៈដែលមានការប្រែប្រួលរហ័សនៅក្នុងឧបទ្ទីបកូរ៉េ។
Subscribe: t.me/primarynetwork
អ៊ីស្រាអែល - នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីស្រាអែល លោកបេនណេត បាននិយាយថា លោកសង្ឃឹមថាលោកអតីតនាយករដ្ឋមន្ត្រី ណាតាន់យាហ៊ូ នឹងចាកចេញពីនិវេសនដ្ឋានរដ្ឋសម្រាប់នាយករដ្ឋមន្ត្រីក្នុងរយៈពេល ១៤ថ្ងៃ។ ប្រភពពីលោកណាតានយាហ៊ូ បានឲ្យដឹងថាលោកបានរៀបចំរើឥវ៉ាន់ហើយ តែប្រហែលត្រូវការច្រើនអាទិត្យទៀត។

Join: t.me/primarynetwork
សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានស្នើសុំក្រុមជម្រើសជាតិទាំង ២៤ប្រទេស ដែលចូលរួមប្រកួតពានរង្វាន់ Euro 2020 ឈប់ដកដបផលិតរបស់ក្រុមហ៊ុននានា ដែលឧបត្ថម្ភកម្មវិធីប្រកួតចេញពីតុសន្និសីទព័ត៌មាន។
ថៃ - អ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសថៃចំនួន ៧០០នាក់បានស្ម័គ្រចិត្តចូលរួមនៅក្នុងគម្រោងស្រាវជ្រាវមួយរបស់លោកលោកវេជ្ជបណ្ឌិតល្បីឈ្មោះ យ៉ុង ភូវ៉ូរ៉ាវ៉ាន់ នៃសាកលវិទ្យាល័យជូឡាឡុងកន ដើម្បីសិក្សាពីប្រព័ន្ធភាពស៊ាំ និងសុវត្ថិភាពនៃការបង្កើតប្រព័ន្ធភាពស៊ាំដោយប្រើវ៉ាក់សាំងពីររួមគ្នាគឺស៊ីណូវ៉ាក់ និងអាស្រាហ្សេណេកា។
មីយ៉ាន់ម៉ា - រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៩ ខែមិថុនា នេះ បានបដិសេធនឹងការអំពាវនាវរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងយោធា និងថ្កោលទោសការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅនេះ។
This media is not supported in your browser
VIEW IN TELEGRAM
ចិន - បេសកកម្មរបស់យាន
Shenzou-12 គឺជាបេសកកម្មនាំមនុស្សលើកដំបូងរបស់ចិនទៅទីអវកាស ដែលធ្វើឲ្យចិនក្លាយជាប្រទេសមួយពង្រីកវត្តមាននៅទីអវកាស និងប្រជែងជាមួយអាមេរិកដែលកំពុងនាំមុខគេនៅលើគន្លងវិថីអវកាស។
វៀតណាម - ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅវៀតណាមបានជះឥទ្ធិពលដល់វិស័យកាត់ដេរ និងវាយនភណ្ឌ។ អ្នកជំនាញនិយាយថា ការឆ្លងរាលដាលនៅក្នុងទីក្រុងហូជីមិញនឹងទាញទម្លាក់វិស័យនេះនៅឆមាសបន្ទាប់ក្នុងឆ្នាំនេះ។

ការនាំចេញនៃវិស័យកាត់ដេរ និងវាយនភណ្ឌរបស់វៀតណាមក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ មានចំនួន ៥,៨ពាន់ពាន់លានដុល្លារ កើន ៤,៨% ។

Join: t.me/primarynetwork
កូរ៉េខាងត្បូង - ចាប់ពីថ្ងៃទី១ ខែកក្កដា ការជួបជុំនៅក្នុងទីក្រុងសេអ៊ូល នឹងត្រូវអនុញ្ញាតបានចំនួន៦នាក់ ហើយអាចកើនឡើង៨នាក់ក្នុងរយៈពេល ២អាទិត្យ។ ចំពោះអ្នកនៅក្រៅទីក្រុងសេអ៊ូល ពុំមានការកម្រិតលើការជួបជុំឡើយ។

Join: @primarynetwork
អ៊ីរ៉ង់ - អ៊ីប្រាហ៊ីម រៃស៊ី អាយុ៦០ឆ្នាំ ជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ក្នុងសំឡេង ៦១,៩៥% ដែលនឹងចូលកាន់តំណែងផ្លូវការនៅខែសីហាខាងមុខ។

អាមេរិកបានបង្ហាញការសោកស្តាយដែលប្រជាជនអ៊ីរ៉ង់មិនអាចចូលរួមក្នុងដំណើរការបោះឆ្នោតដោយយុត្តិធម៌ និងសេរី។

រុស្ស៊ីបានបង្ហាញការសាទរ និងសង្ឃឹមថាកិច្ចសហការទ្វេភាគីមានការរីកចម្រើនបន្ថែមទៀត។

Join: @primarynetwork
មីយ៉ាន់ម៉ា - កាលពីថ្ងៃអាទិត្យនេះ (២០ មិថុនា) មេដឹកនាំយោធាមីយ៉ាន់ម៉ាបានទៅប្រទេសរុស្ស៊ីដើម្បីចូលរួមក្នុង សន្និសីទសន្តិសុខអន្តរជាតិ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី២បន្ទាប់ពីការឡើងកាន់អំណាចដោយយោធានៅខែកុម្ភៈមក។

ចុច JOIN: @primarynetwork
ថៃ - ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិថៃ បានសង្កត់ធ្ងន់ថាការធ្វើទំនើបកម្មឌីជីថលក្នុងស្ថាប័នរដ្ឋ នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងជាសកល។ ក្រៅពីរដ្ឋាភិបាលនៅមានការងារជាច្រើនត្រូវធ្វើរួមទាំងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអប់រំក្នុងស្រុកផងដែរ ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសទីពីរនៅអាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
មីយ៉ាន់ម៉ា - បណ្តាញព័ត៌មានរដ្ឋមីយ៉ាន់ម៉ាបានផ្សាយថា នៅថ្ងៃទី១៩ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៤៦នាក់ និងអ្នកស្លាប់ចំនួន ៧នាក់។

Join: @primarynetwork
កូរ៉េខាងត្បូង - ក្រុមខេផបកូរ៉េ "ប៊យស៍" នឹងចេញអាល់ប៊ុម ទី៦របស់ខ្លួននៅខែសីហានេះ រយៈពេល ១១ខែបន្ទាប់ពីចេញអាល់ប៊ុម ទី៥។
ហ្វីលីពីន - កាលពីថ្ងៃចន្ទនេះ ហ្វីលីពីនមានអ្នកឆ្លងថ្មី ៥.២៤៩នាក់ ដែលធ្វើឲ្យអ្នកឆ្លងក្នុងប្រទេសសរុប ១.៣៦៤.២៣៩នាក់។
ចិន - ការរៀបចំសម្រាប់ការសម្ដែងសិល្បៈអបអរសាទរខួប 1 សតវត្សនៃបក្សកុម្មុយនិស្តចិនកំពុងប្រព្រឹត្តិទៅយ៉ាងរលូន។ កម្មវិធីសម្ដែងសិល្បៈតែមានឈ្មោះថា "ដំណើរដ៏មហស្ចារ្យ" នឹងប្រារព្ធធ្វើនៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះនៅពហុកីឡដ្ឋានជាតិ។ ពិធីនេះមានការសំដែងផ្សេងៗចម្រុះគ្នា ដែលឆ្លុះបញ្ចាំងអំពីការធ្វើបដិវត្តន៍ ការកសាង និងការធ្វើកំណែទម្រង់របស់ប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនក្នុងរយៈពេល ១០០ឆ្នាំកន្លងទៅនេះ។

Join: @primarynetwork