ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អាមេរិក - អ្នកជំនាញនិយាយថា ជំងឺកូវីដ១៩ ប្រភេទឌែលតា (កើតដំបូងនៅឥណ្ឌា) អាចនឹងក្លាយជាប្រភពចម្លងថ្មីនៅអាមេរិក ដែលទំនងជាអាចផ្ទុះឡើងថ្មីនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ពលរដ្ឋអាមេរិកដែលមិនបានចាក់វ៉ាក់សាំងអាចងាយរងគ្រោះជាងគេ។
សិង្ហបុរី - អ្នកលក់នៅតូបក្នុងផ្សារ Redhill ប្រទេសសិង្ហបុរីនឹងត្រូវធ្វើតេស្តបន្ទាប់ពីអ្នកជំងឺកូវីដ១៩ បានទៅទីនោះ។
អាមេរិក - ញូវយ៉ក និងកាលីហ្វ័រញ៉ានឹងត្រូវបើកឡើងវិញហើយបានលុបបម្រាមដែលនៅសេសសល់។
ថៃ - សាកលវិទ្យាល័យចូឡាឡុងកនប្រទេសថៃបានចាប់ផ្ដើមធ្វើតេស្តលើមនុស្សនូវវ៉ាក់សាំងកូវីដ១៩ដែលផលិតនៅក្នុងស្រុក។។
កោះតៃវ៉ាន់ - ការផលិតម៉ូតូ និងគ្រឿងបម្លាស់មានការកើនឡើងនៅក្នុងត្រីមាសទី១ ១៦% ដែលមានតម្លៃសរុប ១.២៩ពាន់លានដុល្លារ។ ការផលិតម៉ូតូ និងស្គូតទ័រប្រើហ្គាសគឺជាផ្នែកសំខាន់នៃការកើនឡើង បន្ទាប់មកគឺគ្រឿងបន្លាស់។
កូរ៉េខាងត្បូង - ក្នុងដំណើរទស្សនកិច្ចទៅប្រទេសអេស្បាញ លោកម៉ូន បានទទួលអំណោយសោរមាសពីអភិបាលក្រុងម៉ាឌ្រីត ដែលលោកថានឹងនាំសំណាងដល់កូរ៉េ។ លោកអភិបាលក្រុងថា សោរនេះបញ្ជាក់ថា ទ្វារបើកចំហរស្វាគមន៍។
អន្តរជាតិ - ចិន និងរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីពង្រឹងសម្ព័ន្ធភាពយោធា និងយុទ្ធសាស្ត្រឡើយ នៅចំពោះមុខការគម្រាមកំហែងប្រទេស G7 និងណាតូ។
អាមេរិក - កាលពីថ្ងៃចន្ទនេះ មន្ត្រីសុខាភិបាលអាមេរិកបានប្រកាសពីបម្រាមរយៈពេលមួយឆ្នាំមិនឲ្យនាំសត្វឆ្កែពីប្រទេសជាង១០០ ចូលក្នុងសហរដ្ឋអាមេរិកដោយបារម្ភរឿងជំងឺឆ្កែឆ្កួត។ បម្រាមនេះនឹងចូលជាធរមាននៅថ្ងៃទី១៤ ខែកក្កដា នេះ។
ចិន - ទីក្រុងវូហានបានរៀបចំពិធីចែកសញ្ញាបត្រមួយកាលពីចុងសប្តាហ៍កន្លងទៅនេះដែលមាននិស្សិតចូលរួមជាង ១ម៉ឺននាក់ ដោយមិនពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។
សិង្ហបុរី - យោងតាមការធ្វើជំរឿន ប្រជាជនសិង្ហបុរីចំនួន ២០% មិនកាន់សាសនាណាមួយឡើយ។ តួរលេខនេះ កើនឡើងបន្តិចធៀបនឹងជំរឿនកាលពី ១០ឆ្នាំមុន ដែលមានតែ ១៧%។ សូមបញ្ជាក់ថា សិង្ហបុរី មានអ្នកកាន់សាសនាព្រះពុទ្ធ ៣១,១% សាសនាគ្រិស្ត ១៨,៩% សាសនាម៉ូស្លិម ១៥,៦% សាសនាតាវ ៨,៨% សាសនាហិណ្ឌូ ៥%។
This media is not supported in your browser
VIEW IN TELEGRAM
អន្តរជាតិ - ប្រធានាធិបតីរុស្ស៊ីចុះពីយន្តហោះឆ្ពោះទៅកន្លែងណាត់ជួបប្រធានាធិបតីអាមេរិក។
ជំនួបពូទីន-បៃដិន
បៃដិន "ខ្ញុំគិតថាការជួបគ្នាទល់មុខគឺជាការល្អជានិច្ច"

ពូទីន "ខ្ញុំសង្ឃឹមថាការជួបគ្នាថ្ងៃនេះនឹងផ្តល់ផ្លែផ្កាល្អ។"

ពូទីន អរគុណបៃដិនដែលផ្តួចផ្តើមជំនួបនេះ។
វៀតណាម - ការនាំចេញបង្គាពីតំបន់ដីសណ្តមេគង្គរបស់វៀតណាមកើន១៦% ក្នុងរយៈពេល៥ខែនេះ ដែលមានចំនួន ៤២៣លានដុល្លារ។ ទីផ្សារបង្គាវៀតណាមរួមមានដូចជា កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា រុស្ស៊ី។
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនថា ការប្រើរបាំងមុខសម្រាប់នៅក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះ។
ក្បួនរថយន្តប្រធានាធិបតី!
អឺរ៉ុប - ប្រធានកិច្ចការគោលនយោបាយការបរទេសអឺរ៉ុប បានបញ្ជាក់ថា ក្តីសង្ឃឹមនៃកិច្ចសហការជិតស្និទ្ធជាមួយរុស្ស៊ី គឺជាក្តីសង្ឃឹមដ៏ឆ្ងាយមួយ។

EU foreign policy chief Josep Borrell has warned that the prospect of close cooperation with Russia is a “distant prospect”.
សិង្ហបុរី - គ្លីនិកឯកជនចំនួន២៤ នៅសិង្ហបុរី ត្រូវបានជ្រើសរើសដើម្បីផ្តល់សេវាចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ក្នុងតម្លៃ ១០ ទៅ ២៥ដុល្លារសិង្ហបុរីក្នុងមួយដូស។ វ៉ាក់សាំងត្រូវបានផ្តល់ជូនដោយរដ្ឋាភិបាលដោយឥតគិតថ្លៃ ប៉ុន្តែគ្លីនិកគិតថ្លៃរដ្ឋាបាល គ្រប់គ្រង តាមដាន និងបទពិសោធន៍នៃការចាក់វ៉ាក់សាំង។
វៀតណាម - ទីក្រុងហូជីមិញចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេណេកា ដែលជាជំនួយជប៉ុនជូនក្រុមប្រជាជនអាទិភាពនៅថ្ងៃទី១៩ ខែមិថុនានេះ។ លោកអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាមថា ជប៉ុនផ្តល់ជំនួយវ៉ាក់សាំងចំនួន ៩៦៦.៣០០ដូស ដែលក្នុងនោះវ៉ាក់សាំងចំនួន ៨៣៦.០០០ដូស នឹងត្រូវចាក់ជូនប្រជាជនក្នុងទីក្រុងហូជីមិញ។
ឥណ្ឌូនេស៊ី - លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានជំរុញឲ្យបង្កើនល្បឿនចាក់វ៉ាក់សាំងបន្ថែមទៀត ស្របពេលដែលអង្គការសុខភាពពិភពលោកជំរុញឲ្យមានវិធានការរារាំងបន្ថែមនៅពេលអត្រាឆ្លងថ្មីៗកើនឡើង។ លោកប្រធានាធិបតីចង់ឲ្យយុទ្ធនាការចាក់វ៉ាក់សាំងសម្រេចបាន ១លាននាក់ក្នុងមួយថ្ងៃ ដែលបច្ចុប្បន្នអាចសម្រេចបានកន្លះលាននាក់ប៉ុណ្ណោះ។
This media is not supported in your browser
VIEW IN TELEGRAM
បារាំង - នាយករដ្ឋមន្ត្រីបារាំងនឹងដកបម្រាមទាក់ទងនឹងជំងឺកូវីដ១៩ ដោយមិនតម្រូវឲ្យពាក់ម៉ាសពេលចេញខាងក្រៅចាប់ពីថ្ងៃព្រហស្បតិ៍នេះ និងដកបម្រាមពេលរាត្រីនៅថ្ងៃអាទិត្យនេះ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានជំរុញឲ្យពាក់ម៉ាសនៅក្នុងហ្វូងមនុស្ស ទីកន្លែងបិទជិត រថយន្តសាធារណៈ រោងកុន ជាដើម។