ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
កាណាដា - កាណាដាស្ថិតក្នុងចំណោមប្រទេសនាំមុខគេដែលសម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១ ខ្ពស់ជាងគេ ប្រមាណ ៦៤%។
អ៊ីរ៉ង់ - អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក អាម៉ាឌីនយ៉ាត បាននិយាយថា អឺរ៉ុបគួរតែចាកចេញពីស្រមោលអាមេរិក។
This media is not supported in your browser
VIEW IN TELEGRAM
*កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ៦០៤នាក់ ឆ្លងថ្មីចំនួន ៤៩៥នាក់ និងមានករណីស្លាប់ថ្មី ចំនួន ១៣ នាក់

*ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យកន្លែងឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩ ស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង

*រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត

*រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១នាក់ទៀត

*រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ដែលក្នុងនោះសុទ្ធតែអ្នកពាក់ព័ន្ធជាមួយកម្មករ កម្មការិនីរោងចក្រ

*រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ដើម្បីពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើប្រធានគ.ជ.ប និងរបៀបវារៈ២ទៀត

*ឯកអគ្គរដ្ឋទូតឡាវនៅកម្ពុជា បង្ហាញសារអបអរសាទរក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតប្រទេសទាំងពីរ
ឥណ្ឌូនេស៊ី - ក្រុមមន្ត្រី និងអ្នកជំនាញ បានព្រមានថា ទីក្រុងហ្សាកាតាកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់មួយ ដោយសារអត្រាកើនឡើងនៃកូវីដ១៩ កើនខ្ពស់ ដែលអាចច្រើនជាង វិបត្តិរលកទី២កាលពីខែមករា។ កាលពីថ្ងៃអាទិត្យនេះ ទីក្រុងហ្សាកាតាមានអ្នកឆ្លងកូវីដ១៩ ចំនួន ២.៧០០ករណី ដែលជាអត្រាខ្ពស់ជាងគេតាំងពីខែកុម្ភៈមក។
អាមេរិក - អ្នកជំនាញនិយាយថា ជំងឺកូវីដ១៩ ប្រភេទឌែលតា (កើតដំបូងនៅឥណ្ឌា) អាចនឹងក្លាយជាប្រភពចម្លងថ្មីនៅអាមេរិក ដែលទំនងជាអាចផ្ទុះឡើងថ្មីនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ពលរដ្ឋអាមេរិកដែលមិនបានចាក់វ៉ាក់សាំងអាចងាយរងគ្រោះជាងគេ។
សិង្ហបុរី - អ្នកលក់នៅតូបក្នុងផ្សារ Redhill ប្រទេសសិង្ហបុរីនឹងត្រូវធ្វើតេស្តបន្ទាប់ពីអ្នកជំងឺកូវីដ១៩ បានទៅទីនោះ។
អាមេរិក - ញូវយ៉ក និងកាលីហ្វ័រញ៉ានឹងត្រូវបើកឡើងវិញហើយបានលុបបម្រាមដែលនៅសេសសល់។
ថៃ - សាកលវិទ្យាល័យចូឡាឡុងកនប្រទេសថៃបានចាប់ផ្ដើមធ្វើតេស្តលើមនុស្សនូវវ៉ាក់សាំងកូវីដ១៩ដែលផលិតនៅក្នុងស្រុក។។
កោះតៃវ៉ាន់ - ការផលិតម៉ូតូ និងគ្រឿងបម្លាស់មានការកើនឡើងនៅក្នុងត្រីមាសទី១ ១៦% ដែលមានតម្លៃសរុប ១.២៩ពាន់លានដុល្លារ។ ការផលិតម៉ូតូ និងស្គូតទ័រប្រើហ្គាសគឺជាផ្នែកសំខាន់នៃការកើនឡើង បន្ទាប់មកគឺគ្រឿងបន្លាស់។
កូរ៉េខាងត្បូង - ក្នុងដំណើរទស្សនកិច្ចទៅប្រទេសអេស្បាញ លោកម៉ូន បានទទួលអំណោយសោរមាសពីអភិបាលក្រុងម៉ាឌ្រីត ដែលលោកថានឹងនាំសំណាងដល់កូរ៉េ។ លោកអភិបាលក្រុងថា សោរនេះបញ្ជាក់ថា ទ្វារបើកចំហរស្វាគមន៍។
អន្តរជាតិ - ចិន និងរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីពង្រឹងសម្ព័ន្ធភាពយោធា និងយុទ្ធសាស្ត្រឡើយ នៅចំពោះមុខការគម្រាមកំហែងប្រទេស G7 និងណាតូ។
អាមេរិក - កាលពីថ្ងៃចន្ទនេះ មន្ត្រីសុខាភិបាលអាមេរិកបានប្រកាសពីបម្រាមរយៈពេលមួយឆ្នាំមិនឲ្យនាំសត្វឆ្កែពីប្រទេសជាង១០០ ចូលក្នុងសហរដ្ឋអាមេរិកដោយបារម្ភរឿងជំងឺឆ្កែឆ្កួត។ បម្រាមនេះនឹងចូលជាធរមាននៅថ្ងៃទី១៤ ខែកក្កដា នេះ។
ចិន - ទីក្រុងវូហានបានរៀបចំពិធីចែកសញ្ញាបត្រមួយកាលពីចុងសប្តាហ៍កន្លងទៅនេះដែលមាននិស្សិតចូលរួមជាង ១ម៉ឺននាក់ ដោយមិនពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។
សិង្ហបុរី - យោងតាមការធ្វើជំរឿន ប្រជាជនសិង្ហបុរីចំនួន ២០% មិនកាន់សាសនាណាមួយឡើយ។ តួរលេខនេះ កើនឡើងបន្តិចធៀបនឹងជំរឿនកាលពី ១០ឆ្នាំមុន ដែលមានតែ ១៧%។ សូមបញ្ជាក់ថា សិង្ហបុរី មានអ្នកកាន់សាសនាព្រះពុទ្ធ ៣១,១% សាសនាគ្រិស្ត ១៨,៩% សាសនាម៉ូស្លិម ១៥,៦% សាសនាតាវ ៨,៨% សាសនាហិណ្ឌូ ៥%។
This media is not supported in your browser
VIEW IN TELEGRAM
អន្តរជាតិ - ប្រធានាធិបតីរុស្ស៊ីចុះពីយន្តហោះឆ្ពោះទៅកន្លែងណាត់ជួបប្រធានាធិបតីអាមេរិក។
ជំនួបពូទីន-បៃដិន
បៃដិន "ខ្ញុំគិតថាការជួបគ្នាទល់មុខគឺជាការល្អជានិច្ច"

ពូទីន "ខ្ញុំសង្ឃឹមថាការជួបគ្នាថ្ងៃនេះនឹងផ្តល់ផ្លែផ្កាល្អ។"

ពូទីន អរគុណបៃដិនដែលផ្តួចផ្តើមជំនួបនេះ។
វៀតណាម - ការនាំចេញបង្គាពីតំបន់ដីសណ្តមេគង្គរបស់វៀតណាមកើន១៦% ក្នុងរយៈពេល៥ខែនេះ ដែលមានចំនួន ៤២៣លានដុល្លារ។ ទីផ្សារបង្គាវៀតណាមរួមមានដូចជា កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា រុស្ស៊ី។
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនថា ការប្រើរបាំងមុខសម្រាប់នៅក្នុងមន្ទីរពេទ្យតែប៉ុណ្ណោះ។
ក្បួនរថយន្តប្រធានាធិបតី!
អឺរ៉ុប - ប្រធានកិច្ចការគោលនយោបាយការបរទេសអឺរ៉ុប បានបញ្ជាក់ថា ក្តីសង្ឃឹមនៃកិច្ចសហការជិតស្និទ្ធជាមួយរុស្ស៊ី គឺជាក្តីសង្ឃឹមដ៏ឆ្ងាយមួយ។

EU foreign policy chief Josep Borrell has warned that the prospect of close cooperation with Russia is a “distant prospect”.