ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
Euro 2020 : ដាណឺម៉ាក v ហ្វាំងឡង់

ខ្សែបម្រើដាណាម៉ាក Christian Eriksen បានដួលភ្លាមៗដោយបាល់គ្រាន់តែប៉ះរូបគាត់បន្តិច។ ក្រុមពេទ្យសង្គ្រោះបានចូលជួយភ្លាមៗ។
Euro 2020: ខ្សែការពារដាណាម៉ាក Christian Eriksen ត្រូវបានបញ្ជូនចេញពីតារាងដោយមានពាក់អុកស៊ីហ្សែន តែគាត់នៅដឹងខ្លួននៅឡើយទេ។ ការប្រកួតត្រូវបានផ្អាក។
អាមេរិក - ការសិក្សាបង្ហាញថាមូលហេតុនៅពីក្រោយនៃការបាញ់ប្រហារនានានៅអាមេរិកគឺដោយបញ្ហាវិកល ដែលមានជំងឺខួរក្បាលហើយមិនបានទទួលការព្យាបាល។
Media is too big
VIEW IN TELEGRAM
អាមេរិក - ប៉ូលិស និងក្រុមអេហ្វប៊ីអាយ កំពុងមានវត្តមាននៅទីកន្លែងដែលមានការបាញ់ប្រហារធ្ងន់ធ្ងរមួយនៅតំបន់អូស្តីន រដ្ឋតិសាស់។
ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ។
Media is too big
VIEW IN TELEGRAM
លោកអ្នកអាចពិនិត្យ និងផ្តាច់សេវាកម្មផ្សេងៗ ដែលមិនចង់ប្រើគ្រប់ប្រព័ន្ធទាំងអស់តាមរយៈលេខកូដ *1200#
អ៊ីស្រាអែល - រដ្ឋាភិបាលថ្មីៗបានស្បថចូលកាន់តំណែងបន្ទាប់ពីរដ្ឋសភាបានអនុម័ត។ លោកបេនណេត ជាអ្នកស្ដាំនិយមបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោកប្រហែលជាត្រូវចែករំលែកតំណែងនាយករដ្ឋមន្ត្រីជាមួយសម្ព័ន្ធភាពរបស់លោកពីរឆ្នាំម្នាក់។
អ៊ីស្រាអែល - នាយករដ្ឋមន្ត្រីណាតាន់យាហ៊ូ ដែលកាន់តំណែងអស់រយៈ១២ឆ្នាំ បានអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងរដ្ឋសភាពេលបោះឆ្នោត។ នៅពេលរដ្ឋាភិបាលថ្មីត្រូវរដ្ឋសភាអនុម័តលោកបានចាកចេញពីរដ្ឋសភាបន្ទាប់ពីចាប់ដៃលោកបេនណេត នាយករដ្ឋមន្រ្តីជាប់ឆ្នោតថ្មី។ លោកណាតាន់យាហ៊ូ បានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតកាលពីខែមីនានេះ ដែលជាការបោះឆ្នោតលើកទី៤ ក្នុងរយៈពេល២ឆ្នាំនេះ តែលោកនៅតែជាមេដឹកនាំបក្សធំជាងនៅក្នុងរដ្ឋសភា និងតស៊ូ មតិក្នុងរដ្ឋសភា ដែលនឹងបើកឱកាសឲ្យលោកអាចត្រឡប់មកកាន់តំណែងនាយករដ្ឋមន្ត្រីវិញ។
អ៊ីស្រាអែល - លោកនាយករដ្ឋមន្ត្រីចេញពីតំណែង លោក ណាតាន់យ៉ាហ៊ូ បានបញ្ជាក់ក្នុងបណ្តាញ ធ្វីតទើ ថា មិនត្រូវបាក់ទឹកចិត្តទេ។ យើងនឹងត្រឡប់មកវិញ ហើយត្រឡប់មកលឿនជាងអ្នកគិតទុកទៀត។
ថៃ - ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃបានបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូបង្រៀនមុនពេលសាលាចាប់ផ្តើមបើកឡើងវិញ។
ម៉ាឡេស៊ី - រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ម៉ាឡេស៊ីកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩។
វៀតណាម - ផលិតផលកសិកម្មរៀតណាមនាំចេញទៅប្រទេសចិនមានសន្ទុះកើនឡើងខ្លាំងចន្លោះខែមករា ដល់ខែឧសភា។ វៀតណាមនាំចេញទៅប្រទេសចិនដូចជា ស្វាយចំនួនជាង ៤៦០ពាន់តោន កើន១១២% ធៀបរយៈពេលដូចគ្នា, ចេកចំនួន ៣៤៨ពាន់តោន កើន៨៧%, ខ្នុរចំនួន ៣០១ពាន់តោន កើន៩២%, ស្រកានាគ ១,១លានតោន កើន៦៣%។

ទាក់ទងនឹងការប្រកួតប្រជែងជាមួយថៃ និងកម្ពុជា ក្នុងការនាំចេញទៅប្រទេសចិន អ្នកជំនាញវៀតណាមលើកទឹកចិត្តឲ្យកសិករ និងឈ្មួញត្រូវសហការគ្នាឲ្យខ្លាំងដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកគុណភាព កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែង។
This media is not supported in your browser
VIEW IN TELEGRAM
ហ្ស៊ីមបាវេ - ប្រធានាធិបតីហ្ស៊ីមបាវេបានសន្លប់នៅល្ងាចថ្ងៃអាទិត្យនេះក្នុងពិធីត្រួតទ័ព។
This media is not supported in your browser
VIEW IN TELEGRAM
រុស្ស៊ី - ទិដ្ឋភាពផ្ទុះកន្លែងស្តុកប្រេងនៅទីក្រុងសេប៊ីរី តំបន់កណ្តាលភាគខាងកើតរុស្ស៊ី បណ្តាលឲ្យមនុស្សមួយចំនួនរងរបួស។

A fuel tank has exploded leaving over a dozen people injured in the blast. The incident happened in the Siberian city of Novosibirsk in central-eastern Russia.
កាណាដា - កាណាដាស្ថិតក្នុងចំណោមប្រទេសនាំមុខគេដែលសម្រេចបានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ដូសទី១ ខ្ពស់ជាងគេ ប្រមាណ ៦៤%។
អ៊ីរ៉ង់ - អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក អាម៉ាឌីនយ៉ាត បាននិយាយថា អឺរ៉ុបគួរតែចាកចេញពីស្រមោលអាមេរិក។
This media is not supported in your browser
VIEW IN TELEGRAM
*កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ៦០៤នាក់ ឆ្លងថ្មីចំនួន ៤៩៥នាក់ និងមានករណីស្លាប់ថ្មី ចំនួន ១៣ នាក់

*ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យកន្លែងឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩ ស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង

*រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន០៥នាក់ស្រី៣នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត

*រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន១នាក់ទៀត

*រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ដែលក្នុងនោះសុទ្ធតែអ្នកពាក់ព័ន្ធជាមួយកម្មករ កម្មការិនីរោងចក្រ

*រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ដើម្បីពិនិត្យលក្ខណៈសម្បត្តិបេក្ខជន២រូប ដែលដាក់ពាក្យស្នើធ្វើប្រធានគ.ជ.ប និងរបៀបវារៈ២ទៀត

*ឯកអគ្គរដ្ឋទូតឡាវនៅកម្ពុជា បង្ហាញសារអបអរសាទរក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតប្រទេសទាំងពីរ
ឥណ្ឌូនេស៊ី - ក្រុមមន្ត្រី និងអ្នកជំនាញ បានព្រមានថា ទីក្រុងហ្សាកាតាកំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់មួយ ដោយសារអត្រាកើនឡើងនៃកូវីដ១៩ កើនខ្ពស់ ដែលអាចច្រើនជាង វិបត្តិរលកទី២កាលពីខែមករា។ កាលពីថ្ងៃអាទិត្យនេះ ទីក្រុងហ្សាកាតាមានអ្នកឆ្លងកូវីដ១៩ ចំនួន ២.៧០០ករណី ដែលជាអត្រាខ្ពស់ជាងគេតាំងពីខែកុម្ភៈមក។