ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ឥណ្ឌា - ក្រុមអ្នកស្រាវជ្រាវបង្កើតថ្មីនៅទីក្រុងម៉ុមប៊ៃ ប្រទេសឥណ្ឌា
សង្ឃឹមថាអាចជួយដោះស្រាយបញ្ហាខ្វះពេទ្យតាមរយៈការប្រើពេទ្យយន្តក្នុងការជួយផ្តល់សេវាបម្រើក៏ដូចជាជួយ លើកដាក់អ្នកជំងឺ។ល។
រុស្ស៊ី - ចាប់ពីថ្ងៃទី១៣ ដល់២០ ខែមិថុនា ទីក្រុងម៉ូស្គូនឹងដាក់បម្រាមភោជនីយដ្ឋាន និងបារនីយដ្ឋាន ពីម៉ោង ១១យប់ដល់ ៦ព្រឹក។ ក្រុមហ៊ុននានាត្រូវបានណែនាំឲ្យចាត់បុគ្គលិកធ្វើការពីផ្ទះយ៉ាងតិច៣០%។

អត្រាឆ្លងបានកើតឡើងលើស៦០០០នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងឆ្នាំនេះ។
ហ្វីលីពីន - អត្រាអ្នកឆ្លងកូវីដ១៩នៅហ្វីលីពីនបានកើនឡើងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះបន្ទាប់ពីមានការសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក។
Media is too big
VIEW IN TELEGRAM
បារាំង - ប៉ូលិសទីក្រុងប៉ារីសបានបំបែកក្រុមមនុស្សល្មើសបម្រាមជួបជុំជប់លៀងនៅខាងក្រៅកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។
វៀតណាម - រលកទី៤នៃការរាលដាលកូវីដ១៩ នៅវៀតណាម បានបង្កឲ្យមានអ្នកឆ្លងជាង ៦.៧០០នាក់ ដែលមានចំនួនច្រើនជាងពីរដងនៃអ្នកឆ្លងរលកទី១ ទី២ និងទី៣ បញ្ចូលគ្នា។
ហ្វីលីពីន - ការវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសហ្វីលីពីន ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ មានចំនួន ២,៣ពាន់ពាន់លានដុល្លារ កើន៤៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ១,៦ពាន់ពាន់លានដុល្លារ។
អង់គ្លេស - នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា ការកើនឡើងនៃការឆ្លងកូវីដ១៩ គឺជាបញ្ហាគួរឲ្យបារម្ភជាទីបំផុត។ ការបើកប្រទេសឡើងវិញគឺមានសង្ឃឹមតិចតួចបំផុត។
This media is not supported in your browser
VIEW IN TELEGRAM
Euro 2020 : ដាណឺម៉ាក v ហ្វាំងឡង់

ខ្សែបម្រើដាណាម៉ាក Christian Eriksen បានដួលភ្លាមៗដោយបាល់គ្រាន់តែប៉ះរូបគាត់បន្តិច។ ក្រុមពេទ្យសង្គ្រោះបានចូលជួយភ្លាមៗ។
Euro 2020: ខ្សែការពារដាណាម៉ាក Christian Eriksen ត្រូវបានបញ្ជូនចេញពីតារាងដោយមានពាក់អុកស៊ីហ្សែន តែគាត់នៅដឹងខ្លួននៅឡើយទេ។ ការប្រកួតត្រូវបានផ្អាក។
អាមេរិក - ការសិក្សាបង្ហាញថាមូលហេតុនៅពីក្រោយនៃការបាញ់ប្រហារនានានៅអាមេរិកគឺដោយបញ្ហាវិកល ដែលមានជំងឺខួរក្បាលហើយមិនបានទទួលការព្យាបាល។
Media is too big
VIEW IN TELEGRAM
អាមេរិក - ប៉ូលិស និងក្រុមអេហ្វប៊ីអាយ កំពុងមានវត្តមាននៅទីកន្លែងដែលមានការបាញ់ប្រហារធ្ងន់ធ្ងរមួយនៅតំបន់អូស្តីន រដ្ឋតិសាស់។
ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡេងភាសាខ្មែរ ទៅជាអត្ថបទ។
Media is too big
VIEW IN TELEGRAM
លោកអ្នកអាចពិនិត្យ និងផ្តាច់សេវាកម្មផ្សេងៗ ដែលមិនចង់ប្រើគ្រប់ប្រព័ន្ធទាំងអស់តាមរយៈលេខកូដ *1200#
អ៊ីស្រាអែល - រដ្ឋាភិបាលថ្មីៗបានស្បថចូលកាន់តំណែងបន្ទាប់ពីរដ្ឋសភាបានអនុម័ត។ លោកបេនណេត ជាអ្នកស្ដាំនិយមបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោកប្រហែលជាត្រូវចែករំលែកតំណែងនាយករដ្ឋមន្ត្រីជាមួយសម្ព័ន្ធភាពរបស់លោកពីរឆ្នាំម្នាក់។
អ៊ីស្រាអែល - នាយករដ្ឋមន្ត្រីណាតាន់យាហ៊ូ ដែលកាន់តំណែងអស់រយៈ១២ឆ្នាំ បានអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងរដ្ឋសភាពេលបោះឆ្នោត។ នៅពេលរដ្ឋាភិបាលថ្មីត្រូវរដ្ឋសភាអនុម័តលោកបានចាកចេញពីរដ្ឋសភាបន្ទាប់ពីចាប់ដៃលោកបេនណេត នាយករដ្ឋមន្រ្តីជាប់ឆ្នោតថ្មី។ លោកណាតាន់យាហ៊ូ បានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតកាលពីខែមីនានេះ ដែលជាការបោះឆ្នោតលើកទី៤ ក្នុងរយៈពេល២ឆ្នាំនេះ តែលោកនៅតែជាមេដឹកនាំបក្សធំជាងនៅក្នុងរដ្ឋសភា និងតស៊ូ មតិក្នុងរដ្ឋសភា ដែលនឹងបើកឱកាសឲ្យលោកអាចត្រឡប់មកកាន់តំណែងនាយករដ្ឋមន្ត្រីវិញ។
អ៊ីស្រាអែល - លោកនាយករដ្ឋមន្ត្រីចេញពីតំណែង លោក ណាតាន់យ៉ាហ៊ូ បានបញ្ជាក់ក្នុងបណ្តាញ ធ្វីតទើ ថា មិនត្រូវបាក់ទឹកចិត្តទេ។ យើងនឹងត្រឡប់មកវិញ ហើយត្រឡប់មកលឿនជាងអ្នកគិតទុកទៀត។
ថៃ - ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃបានបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូបង្រៀនមុនពេលសាលាចាប់ផ្តើមបើកឡើងវិញ។
ម៉ាឡេស៊ី - រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា ម៉ាឡេស៊ីកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩។