ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ខ្ញុំមានតែរឿង ៣ ទេដើម្បីបង្រៀន
ភាពសាមញ្ញ
ភាពអត់ធ្មត់
ភាពករុណា
៣ នេះ ជារតនសម្បត្តិរបស់អ្នកហើយ

Lao Tzu
កូរ៉េខាងត្បូង - អគារចាស់កម្ពស់៥ជាន់ដែលកំពុងវាយកម្ទេចចោល ស្រាប់តែបាក់រលំលើរថយន្តក្រុងនៅក្បែរនោះបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់នៅតំបន់ក្វាងយូ ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ២៧៥គីឡូម៉ែត្រ។
ថៃ - គណៈកម្មាការជាតិគោលនយោបាយសម្រាប់រថយន្តអគ្គិសនីប្រទេសថៃបានកំណត់ការប្រែក្លាយសមត្ថភាពផលិតរថយន្តចំនួនពាក់កណ្តាលឲ្យផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០២៧ ដោយយ៉ាងហោចណាស់មានរថយន្តអគ្គិសនីចរាចរណ៍លើដងផ្លូវចំនួន ១៥,៥៨លានគ្រឿងនៅឆ្នាំ២០៣៥។
*ខេត្តត្បូងឃ្មុំ រកឃើញមនុស្ស៩នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

*ខេត្តស្វាយរៀង ប្រកាសពីករណីជាសះស្បើយអ្នកកើតកូវីដ ៧៤នាក់ ខណៈរកឃើញអ្នកឆ្លង ២៨នាក់ទៀត

*ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដម្នាក់ទៀត

*ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានចុះមកយកសំណាកតាមឧបករណ៍តេស្តរហ័ស ជូនប្រជាពលរដ្ឋ និងអ្នករត់តាក់ស៊ីចំនួន១២០នាក់ នៅក្នុងទីតាំងបេនឡានផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នករត់តាក់ស៊ី២នាក់ ដែលអាជ្ញាធររកឃើញវិជ្ជមានកូវី១៩

*រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន៤ស្រុក ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ ក្នុងចំណោមបណ្ដាស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម

*ពលករខ្មែរដែលទើបមកពីប្រទេសថៃថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចំនួន១៩នាក់ មានវិជ្ជមានកូវីដនៅខេត្តព្រៃវែង

* រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

*បុរសជាអ្នករត់តាក់ស៊ីម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យបានពិនិត្យសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។

*កម្លាំងសមត្ថកិច្ច​នៃមន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីវេលាម៉ោង ជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅខុនដូមួយកន្លែងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ

*លោក នេត្រ ភក្ត្រា : សត្វត្មាត រស់នៅលើទីតាំងចំនួន ៤ ក្នុងខេត្តខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

*ខណ្ឌច្បារអំពៅឲ្យបែរចិញ្ចឹមត្រីរើទៅចុងកោះមាសជាបណ្តោះអាសន្ន

*អភិបាលខេត្តកណ្តាល: ពលរដ្ឋនៅក្រុងតាខ្មៅត្រូវចាក់វ៉ាក់សាំងគ្រប់គ្នា តែស្រុកផ្សេងយកអ្នកអាទិភាពសិន

*ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ បានចុះត្រួតពិនិត្យយានយន្តលើសទម្ងន់ត្រួតពិនិត្យយានយន្តដឹកជញ្ជូននៅគោលដៅដើមទី ខេត្តបាត់ដំបង

*ផ្ទះទឹក និងបែរចិញ្ចឹមត្រីមួយចំនួន ចាប់ពីព្រំប្រទល់ខណ្ឌព្រែកព្នៅ រហូតមកដល់ព្រំប្រទល់ខណ្ឌដូនពេញ ត្រូវបានរុះរើបណ្តើៗហើយ
លោក ព្រាប សុវត្ថិ ត្រូវបានស្ថានទូតជប៉ុនប្រចាំក្នុងប្រទេសកម្ពុជា សម្រេចជ្រើសរើសឲ្យក្លាយតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយ ដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុនហៅថា «ONLINEASEAN-Japan Music Festival»។ កម្មវិធីនេះកើតឡើង ដើម្បីរឹតចំណងទាក់ទងរបស់ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបទពិភពលោកត្រូវបានគម្រាមគំហែង ដោយសារជំងឺកូវីដ១៩។
តារាចម្រៀង តន់ ច័ន្ទសីម៉ា ប៉ះគ្នាលើកដំបូងជាមួយតារាចម្រៀង ខេមរ សិរិមន្ត ក្នុងឈុតផ្សព្វផ្សាយស្រាបៀរ។
សិង្ហបុរី - ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនឹងត្រូវដាក់លក់នៅឱសថស្ថានក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១៦ ខែមិថុនានេះ។ ការដាក់លក់ជាសាធារណៈនេះនឹងជួយស្វែងរកអ្នកឆ្លងកូវីដ-១៩ បានរហ័ស ជាពិសេសក្នុងចំណោមអ្នកដែលមិនមានរោគសញ្ញាធ្ងន់ធ្ងរ។
កម្ពុជា - ក្រោយសិក្សាស្រាវជ្រាវអស់១៤ឆ្នាំ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសរបស់អូស្ត្រាលីបានផលិតបានដុំមាសពាក់កណ្តាលសម្រេចលើកដំបូងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ កម្ពុជារំពឹងទទួលបានចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗពីតំបន់នេះជាមធ្យម ៤០លានដុល្លារក្នុងមួយឆ្នាំ។
This media is not supported in your browser
VIEW IN TELEGRAM
កូរ៉េខាងត្បូង - ទិដ្ឋភាពគ្រោះបាក់រលំអគារចាស់កម្ពស់៥ជាន់ដែលកំពុងវាយកម្ទេចចោល បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់នៅតំបន់ក្វាងយូ ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ២៧៥គីឡូម៉ែត្រ។
This media is not supported in your browser
VIEW IN TELEGRAM
បារាំង - ក្រុមរដ្ឋអាជ្ញាកំពុងស្នើសុំឲ្យតុលាការបារាំងកាត់ទោសបុរសដែលទះកំផ្លៀងលោកម៉ាក្រុងប្រធានាធិបតីបារាំង ឲ្យជាប់គុក១៨ខែ។
Prosecutors are asking a French court to sentence the attacker who hit Macron to 18 months in prison, AFP reports.
ថៃ - ប៉ាតាយ៉ា មានគម្រោងទទួលភ្ញៀវទេសចរអន្តរជាតិនៅខែតុលា ឆ្នាំ២០២១ ខណៈដែលភូកេតរៀបគម្រោងទទួលភ្ញៀវទេសចរអន្តរជាតិនៅខែកក្កដាខាងមុខនេះ។ ទេសចរដែលមកលេងប៉ាតាយ៉ា នឹងតម្រូវឲ្យស្នាក់នៅតំបន់ដែលបានកំណត់ទុករយៈពេល៧ថ្ងៃសិនមុនបន្តទៅតំបន់ ឬកន្លែងផ្សេងទៀត។
ថៃ - មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ នៅប្រទេសថៃបានប្រកាសថា សាលាទាំងអស់ក្នុងប្រទេសថៃអាចបើកឡើងវិញសម្រាប់ឆ្នាំសិក្សាថ្មីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។ កូនសិស្សអាចសិក្សាតាមថ្នាក់នៅសាលារៀនបានលើកលែងតែខេត្ត៤ប៉ុណ្ណោះនៅរក្សាការសិក្សាពីចម្ងាយ។ ខេត្តទាំង៤ ដែលឆ្លងកូវីដខ្លាំងជាងគេគឺបាងកក ណាន់ថាបុរី ប៉ាធូមថានី និងសាមុតប្រាកាន។
This media is not supported in your browser
VIEW IN TELEGRAM
*សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជាត្រៀមខ្លួនជាស្រេចរៀបចំព្រឹត្តិការណ៍ជាតិ-អន្ដរជាតិ ដោយមិនមានអ្វីប្រែប្រួលឡើយ

*លោកស្រី លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ នឹងអាចមានសភាពធ្ងន់ធ្ងរជាងអ្វីដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាឆាប់ភ្លេចខ្លួន ថាមិនអីទេ ហើយបន្ធូរបន្ថយនូវវិធានការពារ

*ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ ខណៈអ្នកជំងឺចំនួន៨១០ នាក់ជាសះស្បើយ

*កើនឡើងវិញ!! រាជធានីភ្នំពេញនាំមុខ បន្ទាប់មក ខេត្តកណ្តាល និង ខេត្តព្រះសីហនុ ដែលរកឃើញអ្នកឆ្លងថ្មីច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោង!!

*ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិ គ្រោងនឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញជិត ១លាននាក់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះហើយ។ ទន្ទឹមនឹងការបិទបញ្ចប់ប្រតិបត្តិការនេះ ក្រុមការងាររបស់កងទ័ពក៏ទទួលបានបទបញ្ជាថ្មីចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាផងដែរ
*អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម សិប្បកម្មវេចខ្ចប់សម្លៀកបំពាក់ ធាន ឈឹង នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ រយៈពេល៦ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ-១៩

*រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩

*នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ រោងចក្រ Y&W អាគារA ស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានការចុះយកសំណាកបានចំនួន៩៤៧នាក់ ហើយរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន២០១នាក់ ក្នុងនោះស្រី១៤២នាក់

*អាជ្ញាធរខេត្តសៀមរាប បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៥ នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣ នាក់ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១

*នៅថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣៧នាក់ និងមានករណីជាសះស្បើយចំនួន ៣៧នាក់

*រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមិថុនានេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨នាក់ទៀត ខណៈជាសះស្បើយ ១២នាក់

*រដ្ឋបាលក្រុងកំពង់ឆ្នាំង ប្រកាសបើកអោយដំណើរការធ្វើចរាចរណ៍រថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំងពីក្រុងកំពង់ឆ្នាំងទៅកាន់រាជធានីភ្នំពេញ ពីភ្នំពេញ មកកំពង់ឆ្នាំង និងទៅកន្លែងផ្សេងៗទៀតជាធម្មតាវិញ

*អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ បាន​ចុះ​បិទ​ខ្ទប់​បណ្ដោះអាសន្ន​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ឃុំ​ចំនួន ៥​ឃុំ រួម​និង​បិទ​ខ្ទប់​ផ្សារ​ព្រែក​រំដេង ហើយ​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​សុខភាព

*រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារ ទួលសាំង ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលជាតំបន់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ

*អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០១នាក់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលជាករណីទី២៥ សម្រាប់ខេត្តរតនគិរី

*រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ លើស្រ្តីម្នាក់ និងកុមារាម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករវៀង ស្រុករវៀង
រុស្ស៊ី - ឆ្មាំគុកស្រស់ស្អាតចំនួន១២ រូបដែលជម្រុះចេញពីចំនួន១០០នាក់ នឹងត្រូវប្រកួតដើម្បីដណ្តើមតំណែងកញ្ញាឯកព្រហ្មទណ្ឌ។
ប៉ាគីស្ថាន - រដ្ឋបាលនៃរដ្ឋ Punjab ប្រទេសប៉ាគីស្ថាន បានប៊្លុកលេខទូរស័ព្ទរបស់អ្នកដែលបដិសេធមិនចាក់វ៉ាក់សាំងកូវីដ១៩។ រដ្ឋ Punjab មានប្រជាជនចំនួន ១១០លាននាក់។
This media is not supported in your browser
VIEW IN TELEGRAM
ឥណ្ឌា - ប៉ូលិសនៅរដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌាបាន បង្ខំឲ្យអ្នកដែលមិនចាក់វ៉ាក់សាំងកូវីដ១៩ ពាក់ស្លាកសញ្ញាក្បាលខ្មោច មានសរសេរពាក្យថា "នៅឲ្យឆ្ងាយពីខ្ញុំ៉" ដើម្បីឲ្យអ្នកដទៃដឹង។ ចំពោះអ្នកបានចាក់វ៉ាក់សាំងហើយ ពាក់ស្លាកពណ៌ធម្មជាតិស្រស់បំព្រងដោយមានសរសេរពាក្យថា "ខ្ញុំជាអ្នកស្នេហាជាតិ។ ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ។"
បារាំង - រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna Inc ត្រូវបានអនុម័តឲ្យដំណើរការនៅលើទឹកដីបារាំង។