ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងពីការតែងតាំងលោក ប៊ដាដូ ជាមេបញ្ជាការកងទ័ពជើងទឹកថ្មីជំនួសលោក ខាឡូបាកូដូ ដែលត្រូវចូលនិវត្តន៍។
ថៃ - ប្រជាជនថៃជាច្រើនបានខកខានចាក់វ៉ាក់សាំងកូវីដ-១៩ តាមកាលវិភាគណាត់ជួប បន្ទាប់ពីមានការផ្អាកដោយសារចំនួនវ៉ាក់សាំងមិនគ្រប់គ្រាន់កាលពីថ្ងៃអង្គារម្សិលមិញ។ លោកនាយករដ្ឋមន្ត្រីថៃបានចេញមុខសុំទោស និងបានបញ្ជាក់ថាវ៉ាក់សាំងកំពុងទិញមកបន្ថែមទៀត។
នីហ្សេរីយ៉ា - មន្ត្រីនីហ្សេរីយ៉ា និងមន្ត្រីទូតអាមេរិកបានជួបគ្នាកាលពីថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីបម្រាបបិទបណ្តាញសង្គម Twitter ។
សៃព្រើស - ក្នុងកម្មវិធីវិនិយោគដើម្បីសញ្ជាតិ របស់ប្រទេសសៃព្រើស មានលិខិតឆ្លងដែន ៦.៧០០ ត្រូវបានចេញជូនអ្នកវិនិយោគ ប៉ុន្តែពាក់កណ្តាលមិនបានចេញឲ្យ វិនិយោគិនផ្ទាល់ទេ ដោយចេញឲ្យសមាជិកគ្រួសារ និងប្រធានក្រុមហ៊ុនវិញ។
កម្ពុជា - នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ កម្ពុជាបានតម្កល់តំណក់ប្រេងដំបូងរបស់ខ្លួននៅវិមានឈ្នះឈ្នះ។
អត្ថន័យកែវដំណក់ប្រេងដំបូងរបស់កម្ពុជា៖

* ទី១៖ កែវដំណក់ប្រេងមានរាងក្រពុំឈូក ឬស្លឹកពោធិ៍តំណាងភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់។ មានកម្ពស់ ២៩ស.ម តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី២៖ ជើងពានត្របកឈូក តំណាងការខិតខំប្រឹងប្រែងថ្នាក់ដឹកនាំរហូតទទួលបានលទ្ធផលផ្លែផ្កា គឺធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ មានកម្ពស់ ១២ស.ម តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៣៖ ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ មានកម្ពស់ ២០ស.ម តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៤៖ ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៥៖ និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា ប្រែថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»។
អង់គ្លេស - តំបន់ Oxfordshire នៃប្រទេសអង់គ្លេស នឹងក្លាយជាតំបន់ហាមជក់បារីនៅឆ្នាំ ២០២៥។ គម្រោងហាមជក់បារីនៅខាងក្រៅភោជនីយដ្ឋាន និងនៅការិយាល័យនឹងត្រូវដាក់ឲ្យអនុវត្ត។ ក្រុមប្រឹក្សាតំបន់មានបំណងកាត់បន្ថយអត្រាជក់បារីក្នុងចំណោមយុវវ័យឲ្យនៅក្រោម ៥%ក្នុងឆ្នាំ ២០២៥ ក៏ដូចជាកាត់បន្ថយអត្រាជក់បារីក្នុងចំណោមអ្នកធ្វើការឲ្យនៅក្រោម ១០% និង ក្រោម ៤% សម្រាប់ស្ត្រីមានផ្ទៃពោះជក់បារី។
ថៃ - អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងពីបំណងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបាន ៣លាននាក់ក្នុងឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាភូកេតនឹងចាប់ផ្តើមទទួលភ្ញៀវនៅថ្ងៃទី១ ខែកក្កដា នេះ ខណៈដែលកោះសាម៉ុយបានបើកទទួលភ្ញៀវរួចហើយសម្រាប់ភ្ញៀវដែលមានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈ៧២ម៉ោង ឬបានចាក់វ៉ាក់សាំងរួច។
សិង្ហបុរី - នាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំប្រទេសទាំងពីរ។ លោកនាយរដ្ឋមន្ត្រីអូស្ត្រាលីនឹងជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរីបន្ទាប់មកនឹងធ្វើសន្និសីទកាសែតរួមគ្នា។ នេះគឺជាកិច្ចប្រជុំលើកទី៦ហើយ។
ហ្វីលីពីន - សមាជិកព្រឹទ្ធសភា និងជើងឯកប្រដាល់ពិភពលោក ម៉ាននីប៉ាគីអាវ បានចាត់ទុកការបង្ហាញទស្សនៈរបស់លោកក្នុងការការពារបូរណភាពទឹកដីទាក់ទងនឹងសមុទ្រចិនខាងត្បូង គឺបានឆ្លុះបញ្ចាំងអារម្មណ៍ប្រជាជនហ្វីលីពីនភាគច្រើន និងមិនយល់ស្របចំពោះលោកប្រធានាធិបតីហ្វីលីពីនដែលឲ្យលោកសិក្សាបន្ថែមទៀតអំពីគោលនយោបាយការបរទេស។
កូរ៉េខាងត្បូង - រដ្ឋមន្ត្រីដឹកជញ្ជូនកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចទំនងអាចមកលេងប្រទេសកូរ៉េខាងត្បូងនៅខែកក្កដាខាងមុខ។ ដំណាក់កាលដំបូង រដ្ឋាភិបាលបានពិភាក្សាជាមួយសិង្ហបុរី និងតៃវ៉ាន់។
ខ្ញុំមានតែរឿង ៣ ទេដើម្បីបង្រៀន
ភាពសាមញ្ញ
ភាពអត់ធ្មត់
ភាពករុណា
៣ នេះ ជារតនសម្បត្តិរបស់អ្នកហើយ

Lao Tzu
កូរ៉េខាងត្បូង - អគារចាស់កម្ពស់៥ជាន់ដែលកំពុងវាយកម្ទេចចោល ស្រាប់តែបាក់រលំលើរថយន្តក្រុងនៅក្បែរនោះបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់នៅតំបន់ក្វាងយូ ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ២៧៥គីឡូម៉ែត្រ។
ថៃ - គណៈកម្មាការជាតិគោលនយោបាយសម្រាប់រថយន្តអគ្គិសនីប្រទេសថៃបានកំណត់ការប្រែក្លាយសមត្ថភាពផលិតរថយន្តចំនួនពាក់កណ្តាលឲ្យផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០២៧ ដោយយ៉ាងហោចណាស់មានរថយន្តអគ្គិសនីចរាចរណ៍លើដងផ្លូវចំនួន ១៥,៥៨លានគ្រឿងនៅឆ្នាំ២០៣៥។
*ខេត្តត្បូងឃ្មុំ រកឃើញមនុស្ស៩នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

*ខេត្តស្វាយរៀង ប្រកាសពីករណីជាសះស្បើយអ្នកកើតកូវីដ ៧៤នាក់ ខណៈរកឃើញអ្នកឆ្លង ២៨នាក់ទៀត

*ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងកូវីដម្នាក់ទៀត

*ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានចុះមកយកសំណាកតាមឧបករណ៍តេស្តរហ័ស ជូនប្រជាពលរដ្ឋ និងអ្នករត់តាក់ស៊ីចំនួន១២០នាក់ នៅក្នុងទីតាំងបេនឡានផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នករត់តាក់ស៊ី២នាក់ ដែលអាជ្ញាធររកឃើញវិជ្ជមានកូវី១៩

*រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំគម្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ចំនួន៤ស្រុក ដែលជាតំបន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ ក្នុងចំណោមបណ្ដាស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម

*ពលករខ្មែរដែលទើបមកពីប្រទេសថៃថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចំនួន១៩នាក់ មានវិជ្ជមានកូវីដនៅខេត្តព្រៃវែង

* រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដសុពលភាព នៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

*បុរសជាអ្នករត់តាក់ស៊ីម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បន្ទាប់មកត្រូវបានក្រុមគ្រូពេទ្យបានពិនិត្យសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។

*កម្លាំងសមត្ថកិច្ច​នៃមន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីវេលាម៉ោង ជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅខុនដូមួយកន្លែងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ

*លោក នេត្រ ភក្ត្រា : សត្វត្មាត រស់នៅលើទីតាំងចំនួន ៤ ក្នុងខេត្តខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី

*ខណ្ឌច្បារអំពៅឲ្យបែរចិញ្ចឹមត្រីរើទៅចុងកោះមាសជាបណ្តោះអាសន្ន

*អភិបាលខេត្តកណ្តាល: ពលរដ្ឋនៅក្រុងតាខ្មៅត្រូវចាក់វ៉ាក់សាំងគ្រប់គ្នា តែស្រុកផ្សេងយកអ្នកអាទិភាពសិន

*ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ បានចុះត្រួតពិនិត្យយានយន្តលើសទម្ងន់ត្រួតពិនិត្យយានយន្តដឹកជញ្ជូននៅគោលដៅដើមទី ខេត្តបាត់ដំបង

*ផ្ទះទឹក និងបែរចិញ្ចឹមត្រីមួយចំនួន ចាប់ពីព្រំប្រទល់ខណ្ឌព្រែកព្នៅ រហូតមកដល់ព្រំប្រទល់ខណ្ឌដូនពេញ ត្រូវបានរុះរើបណ្តើៗហើយ
លោក ព្រាប សុវត្ថិ ត្រូវបានស្ថានទូតជប៉ុនប្រចាំក្នុងប្រទេសកម្ពុជា សម្រេចជ្រើសរើសឲ្យក្លាយតំណាងឲ្យប្រទេសកម្ពុជា ចូលរួមកម្មវិធីមួយ ដែលផ្ដួចផ្ដើមគំនិតដោយប្រទេសជប៉ុនហៅថា «ONLINEASEAN-Japan Music Festival»។ កម្មវិធីនេះកើតឡើង ដើម្បីរឹតចំណងទាក់ទងរបស់ជប៉ុន ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ក្នុងបរិបទពិភពលោកត្រូវបានគម្រាមគំហែង ដោយសារជំងឺកូវីដ១៩។
តារាចម្រៀង តន់ ច័ន្ទសីម៉ា ប៉ះគ្នាលើកដំបូងជាមួយតារាចម្រៀង ខេមរ សិរិមន្ត ក្នុងឈុតផ្សព្វផ្សាយស្រាបៀរ។
សិង្ហបុរី - ក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯងនឹងត្រូវដាក់លក់នៅឱសថស្ថានក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១៦ ខែមិថុនានេះ។ ការដាក់លក់ជាសាធារណៈនេះនឹងជួយស្វែងរកអ្នកឆ្លងកូវីដ-១៩ បានរហ័ស ជាពិសេសក្នុងចំណោមអ្នកដែលមិនមានរោគសញ្ញាធ្ងន់ធ្ងរ។
កម្ពុជា - ក្រោយសិក្សាស្រាវជ្រាវអស់១៤ឆ្នាំ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសរបស់អូស្ត្រាលីបានផលិតបានដុំមាសពាក់កណ្តាលសម្រេចលើកដំបូងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ កម្ពុជារំពឹងទទួលបានចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗពីតំបន់នេះជាមធ្យម ៤០លានដុល្លារក្នុងមួយឆ្នាំ។