ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
សិង្ហបុរី - ការហាត់កីឡានៅក្នុងអាគារបិទជិតក្នុងមណ្ឌលកីឡាសាធារណៈនៅប្រទេសសិង្ហបុរីតម្រូវឲ្យពាក់ម៉ាក់។
ថៃ - ប៉ូលិសថៃបានចាប់ផ្តើមស៊ើបអង្កេតការស្លាប់របស់ប្តីប្រពន្ធមហាសេដ្ឋីថៃ ដែលអាជ្ញាធរឃើញស្លាប់ដោយសារលង់ទឹកនៅក្នុងអាងហែលទឹកនៅមណីយដ្ឋានកោះតាវ។ ជនរងគ្រោះគឺជាម្ចាស់សណ្ឋាគារណូវូតែលនៅភូកេត អាផាមិនបឹងកាពិកមេសុន នៅសុខុមវីដ។
សិង្ហបុរី - ចាប់ពីឆ្នាំ 2023 ទៅ ប្រាក់ខែរបស់បុគ្គលិកអនាម័យនៅប្រទេសសិង្ហបុរីនឹងត្រូវបានដំឡើងរៀងរាល់ឆ្នាំក្នុងរយៈពេល 6 ឆ្នាំខាងមុខ។ បុគ្គលិកអនាម័យដែលជាជនជាតិសិង្ហបុរី និងជាអ្នកទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នឹងទទួលបានការដំឡើងប្រាក់ខែក្នុងឆ្នាំ 2023 ចន្លោះពី 1570ដុល្លារសិង្ហបុរី ទៅ 2210 ដុល្លារសិង្ហបុរី។ ប្រាក់ខែនេះនឹងត្រូវបានដំឡើងយ៉ាងហោចណាស់ 170 ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ 2028។
ម៉ាឡេស៊ី - អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះក្នុងរយៈពេល 4 ថ្ងៃជាប់គ្នាហើយនៅថ្ងៃចន្ទនេះអត្រាឆ្លងបានធ្លាក់ចុះក្រោម 6 ពាន់នាក់ក្នុងមួយថ្ងៃ។ សូមបញ្ជាក់ថាប្រទេសម៉ាឡេស៊ីបានបិទប្រទេសទាំងមូលចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2021 ដើម្បីប្រយុទ្ធនឹងកូវីដ១៩។
កម្ពុជា - វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ១លានដូស (ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និង ស៊ីណូហ្វាម ៥០ម៉ឺនដូស) បានមកដល់កម្ពុជាយើងហើយ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។
ថៃ - អភិបាលខេត្តស៊ូរ៉ាតថានី បានចេញលិខិតមួយកាលពីថ្ងៃទី៧ ខែមិថុនា ថា អ្នកដែលមានលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្ត CPR រកមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ ឬអ្នកដែលចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនពីរដូសរួចរាល់ អាចមកលេងកោះសាម៉ុយ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃទេ។
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងពីការតែងតាំងលោក ប៊ដាដូ ជាមេបញ្ជាការកងទ័ពជើងទឹកថ្មីជំនួសលោក ខាឡូបាកូដូ ដែលត្រូវចូលនិវត្តន៍។
ថៃ - ប្រជាជនថៃជាច្រើនបានខកខានចាក់វ៉ាក់សាំងកូវីដ-១៩ តាមកាលវិភាគណាត់ជួប បន្ទាប់ពីមានការផ្អាកដោយសារចំនួនវ៉ាក់សាំងមិនគ្រប់គ្រាន់កាលពីថ្ងៃអង្គារម្សិលមិញ។ លោកនាយករដ្ឋមន្ត្រីថៃបានចេញមុខសុំទោស និងបានបញ្ជាក់ថាវ៉ាក់សាំងកំពុងទិញមកបន្ថែមទៀត។
នីហ្សេរីយ៉ា - មន្ត្រីនីហ្សេរីយ៉ា និងមន្ត្រីទូតអាមេរិកបានជួបគ្នាកាលពីថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីបម្រាបបិទបណ្តាញសង្គម Twitter ។
សៃព្រើស - ក្នុងកម្មវិធីវិនិយោគដើម្បីសញ្ជាតិ របស់ប្រទេសសៃព្រើស មានលិខិតឆ្លងដែន ៦.៧០០ ត្រូវបានចេញជូនអ្នកវិនិយោគ ប៉ុន្តែពាក់កណ្តាលមិនបានចេញឲ្យ វិនិយោគិនផ្ទាល់ទេ ដោយចេញឲ្យសមាជិកគ្រួសារ និងប្រធានក្រុមហ៊ុនវិញ។
កម្ពុជា - នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ កម្ពុជាបានតម្កល់តំណក់ប្រេងដំបូងរបស់ខ្លួននៅវិមានឈ្នះឈ្នះ។
អត្ថន័យកែវដំណក់ប្រេងដំបូងរបស់កម្ពុជា៖

* ទី១៖ កែវដំណក់ប្រេងមានរាងក្រពុំឈូក ឬស្លឹកពោធិ៍តំណាងភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់។ មានកម្ពស់ ២៩ស.ម តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី២៖ ជើងពានត្របកឈូក តំណាងការខិតខំប្រឹងប្រែងថ្នាក់ដឹកនាំរហូតទទួលបានលទ្ធផលផ្លែផ្កា គឺធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ មានកម្ពស់ ១២ស.ម តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៣៖ ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ មានកម្ពស់ ២០ស.ម តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៤៖ ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៥៖ និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា ប្រែថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»។
អង់គ្លេស - តំបន់ Oxfordshire នៃប្រទេសអង់គ្លេស នឹងក្លាយជាតំបន់ហាមជក់បារីនៅឆ្នាំ ២០២៥។ គម្រោងហាមជក់បារីនៅខាងក្រៅភោជនីយដ្ឋាន និងនៅការិយាល័យនឹងត្រូវដាក់ឲ្យអនុវត្ត។ ក្រុមប្រឹក្សាតំបន់មានបំណងកាត់បន្ថយអត្រាជក់បារីក្នុងចំណោមយុវវ័យឲ្យនៅក្រោម ៥%ក្នុងឆ្នាំ ២០២៥ ក៏ដូចជាកាត់បន្ថយអត្រាជក់បារីក្នុងចំណោមអ្នកធ្វើការឲ្យនៅក្រោម ១០% និង ក្រោម ៤% សម្រាប់ស្ត្រីមានផ្ទៃពោះជក់បារី។
ថៃ - អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងពីបំណងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបាន ៣លាននាក់ក្នុងឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាភូកេតនឹងចាប់ផ្តើមទទួលភ្ញៀវនៅថ្ងៃទី១ ខែកក្កដា នេះ ខណៈដែលកោះសាម៉ុយបានបើកទទួលភ្ញៀវរួចហើយសម្រាប់ភ្ញៀវដែលមានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈ៧២ម៉ោង ឬបានចាក់វ៉ាក់សាំងរួច។
សិង្ហបុរី - នាយករដ្ឋមន្ត្រីអូស្ត្រាលីធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំប្រទេសទាំងពីរ។ លោកនាយរដ្ឋមន្ត្រីអូស្ត្រាលីនឹងជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរីបន្ទាប់មកនឹងធ្វើសន្និសីទកាសែតរួមគ្នា។ នេះគឺជាកិច្ចប្រជុំលើកទី៦ហើយ។
ហ្វីលីពីន - សមាជិកព្រឹទ្ធសភា និងជើងឯកប្រដាល់ពិភពលោក ម៉ាននីប៉ាគីអាវ បានចាត់ទុកការបង្ហាញទស្សនៈរបស់លោកក្នុងការការពារបូរណភាពទឹកដីទាក់ទងនឹងសមុទ្រចិនខាងត្បូង គឺបានឆ្លុះបញ្ចាំងអារម្មណ៍ប្រជាជនហ្វីលីពីនភាគច្រើន និងមិនយល់ស្របចំពោះលោកប្រធានាធិបតីហ្វីលីពីនដែលឲ្យលោកសិក្សាបន្ថែមទៀតអំពីគោលនយោបាយការបរទេស។
កូរ៉េខាងត្បូង - រដ្ឋមន្ត្រីដឹកជញ្ជូនកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចទំនងអាចមកលេងប្រទេសកូរ៉េខាងត្បូងនៅខែកក្កដាខាងមុខ។ ដំណាក់កាលដំបូង រដ្ឋាភិបាលបានពិភាក្សាជាមួយសិង្ហបុរី និងតៃវ៉ាន់។
ខ្ញុំមានតែរឿង ៣ ទេដើម្បីបង្រៀន
ភាពសាមញ្ញ
ភាពអត់ធ្មត់
ភាពករុណា
៣ នេះ ជារតនសម្បត្តិរបស់អ្នកហើយ

Lao Tzu
កូរ៉េខាងត្បូង - អគារចាស់កម្ពស់៥ជាន់ដែលកំពុងវាយកម្ទេចចោល ស្រាប់តែបាក់រលំលើរថយន្តក្រុងនៅក្បែរនោះបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់នៅតំបន់ក្វាងយូ ភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ២៧៥គីឡូម៉ែត្រ។
ថៃ - គណៈកម្មាការជាតិគោលនយោបាយសម្រាប់រថយន្តអគ្គិសនីប្រទេសថៃបានកំណត់ការប្រែក្លាយសមត្ថភាពផលិតរថយន្តចំនួនពាក់កណ្តាលឲ្យផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០២៧ ដោយយ៉ាងហោចណាស់មានរថយន្តអគ្គិសនីចរាចរណ៍លើដងផ្លូវចំនួន ១៥,៥៨លានគ្រឿងនៅឆ្នាំ២០៣៥។