ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេ ដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយ នៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុង Baoding ខេត្ត Hebei ប្រទេសចិន។
ឥណ្ឌូណេស៊ី - លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានឲ្យដឹងថានឹងមានការបើកព្រំដែនទទួលភ្ញៀវទេសចរនៅតំបន់ខ្លះក្នុងខែកក្កដាខាងមុខនេះដូចជាកោះបាលី បាតាម និង បីនតាន។ រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងដល់ក្រុមមនុស្សគោលដៅជាពិសេសអ្នកបម្រើការក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះរដ្ឋាភិបាលក៏មានការផ្តួចផ្តើមនូវកម្មវិធីអនាម័យស្អាត សុខភាព សុវត្ថិភាព និងបរិស្ថានល្អសម្រាប់វិស័យទេសចរណ៍នៅទូទាំងប្រទេស។
ចិន - ហ្វូងដំរីព្រៃចំនួន១៥ក្បាលត្រូវបានប៉ូលិសសម្របសម្រួលផ្លូវឲ្យឆ្លងកាត់ទីក្រុងធំៗ។ ហ្វូងដំរីបានធ្វើដំណើរកាត់ជាយក្រុងគុនមិញ។ អាជ្ញាធរបានប្រើប្រាស់ដ្រូន១៤ រថយន្ត១១០គ្រឿង និងកម្លាំង៥១០នាក់ ដើម្បីបិទផ្លូវ និងនាំផ្លូវដំរីឆ្ពោះទៅព្រៃភាគនិរតី។ ហ្វូងដំរីនេះចេញពីព្រៃក្នុងតំបន់ស្វ័យត Xishuangbanna Dai មកដល់ទីក្រុងគុនមិញដោយធ្វើដំណើរបានជាង ៥០០គីឡូម៉ែត្រ ក្នុងល្បឿន១២គីឡូម៉ែត្រក្នុង១ថ្ងៃ។
សិង្ហបុរី - ចាប់ពីឆ្នាំ 2023 ទៅ ប្រាក់ខែរបស់បុគ្គលិកអនាម័យនៅប្រទេសសិង្ហបុរីនឹងត្រូវបានដំឡើងរៀងរាល់ឆ្នាំក្នុងរយៈពេល 6 ឆ្នាំខាងមុខ។ បុគ្គលិកអនាម័យដែលជាជនជាតិសិង្ហបុរី និងជាអ្នកទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នឹងទទួលបានការដំឡើងប្រាក់ខែក្នុងឆ្នាំ 2023 ចន្លោះពី 1570ដុល្លារសិង្ហបុរី ទៅ 2210 ដុល្លារសិង្ហបុរី។ ប្រាក់ខែនេះនឹងត្រូវបានដំឡើងយ៉ាងហោចណាស់ 170 ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ 2028។