ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អូស្ត្រាលី - ករណីឆ្លងមេរោគកូវីដ-១៩ ប្រភេទ ឌែលតា ដំបូង ត្រូវបានរកឃើញនៅក្នុងរដ្ឋមែលប៊ន ក្នុងរដ្ឋវិចតូរៀ ប្រទេសអូស្តា្រលី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធររដ្ឋវិចតូរៀ។
មេរោគ កូវីដ១៩ ប្រភេទ ឌែលតា នេះមានប្រភពដើមនៅឥណ្ឌា។

បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលបីខែមក ការផ្ទុះរាលដាលបានកើតឡើងម្តងទៀតក្នុងរដ្ឋវិចតូរៀ ដែលមានរហូតដល់ ៦៤ករណី ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មក។
ម៉ាឡេស៊ី - រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែមិថុនា ប្រជាជនម៉ាឡេស៊ី ១.១២២.៤២០នាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនពីរដូសរួចរាល់។ ដោយឡែក អ្នកដែលបានចាក់ដូសទី១ រួច ហើយរង់ចាំចាក់ដូសទី២ មានចំនួន ២,២០៨,០១៦នាក់។
បារាំង - បារាំងបានផ្អាកការរួមសហការផ្នែកយោធាជាមួយកងទ័ពម៉ាលី បន្ទាប់ពីមានរដ្ឋប្រហារ ដោយរំពឹងថានឹងមានការផ្ទេរអំណាចទៅឲ្យផ្នែកស៊ីវិលវិញ។
ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេ ដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយ នៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុង Baoding ខេត្ត Hebei ប្រទេសចិន។
ឥណ្ឌូណេស៊ី - លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានឲ្យដឹងថានឹងមានការបើកព្រំដែនទទួលភ្ញៀវទេសចរនៅតំបន់ខ្លះក្នុងខែកក្កដាខាងមុខនេះដូចជាកោះបាលី បាតាម និង បីនតាន។ រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងដល់ក្រុមមនុស្សគោលដៅជាពិសេសអ្នកបម្រើការក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះរដ្ឋាភិបាលក៏មានការផ្តួចផ្តើមនូវកម្មវិធីអនាម័យស្អាត សុខភាព សុវត្ថិភាព និងបរិស្ថានល្អសម្រាប់វិស័យទេសចរណ៍នៅទូទាំងប្រទេស។
អាមេរិក - ហ៊្វេសប៊ុក នឹងបិទគណនីរបស់អតីតប្រធានាធិបតីអាមេរិកត្រាំរហូតដល់ឆ្នាំ២០២៣។ ការបិទនេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍លុកលុយវិមានរដ្ឋសភារបស់អ្នកគាំទ្រលោកកាលពីខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដោយចោទលោកត្រាំថាបានញុះញុងឲ្យមានអំពើហឹង្សាតាមហ្វ៊េសប៊ុក ។
នីហ្សេរីយ៉ា - កាលពីថ្ងៃសុក្រកន្លងទៅនេះ រដ្ឋាភិបាលនីហ្សេរីយ៉ាបានប្រកាសថា ខ្លួននឹងបិទបណ្តាញ Twitter នៅក្នុងប្រទេសរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើងពីរថ្ងៃបន្ទាប់ពី Twitter បានលុបការផុស tweet របស់ប្រធានាធិបតីនីហ្សេរីយ៉ាចេញពីបណ្តាញខ្លួន។
នីហ្សេរីយ៉ា - អគ្គមេធាវីនីហ្សេរីយ៉ាបានបញ្ជាឲ្យចាប់កាត់ទោសភ្លាមៗចំពោះអ្នកដែលល្មើសបញ្ជារដ្ឋាភិបាលមិនឲ្យប្រើបណ្តាញសង្គម ធ្វីតទើ។ ក្រុមហ៊ុនបណ្តាញទូរស័ព្ទទាំងអស់នៅក្នុងប្រទេសត្រូវបានបញ្ជាឲ្យផ្តាច់បណ្តាញសង្គមធ្វីតទើចេញ។
អាហ្កានីស្ថាន - រថយន្តបំផ្ទុះគ្រាប់បែកមួយបានសម្លាប់មនុស្ស១១នាក់នៅដងផ្លូវមួយនៃប្រទេសអាហ្កាស្ថាន។ ក្រុមមន្រ្តីបានចោទលើក្រុមតាលីបង់។ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ មានជនស៊ីវិលអាហ្កានីស្ថាន ១.៨០០នាក់បានស្លាប់ និងរងរបួសនៅក្នុងការប្រយុទ្ធគ្នារវាងអាហ្កានីស្ថាន និងតាលីបង់។
អូហ្គង់ដា - កីឡាការិនី ខាតធឺរីន ណានស៊ីរី នឹងក្លាយជាកីឡាការិនីប្រដាល់ស្ត្រីគេបង្អស់តំណាងឲ្យប្រទេសអូហ្គង់ដាក្នុងកីឡាអូឡាំពិកនៅតូក្យូ។
ចិន - ហ្វូងដំរីព្រៃចំនួន១៥ក្បាលត្រូវបានប៉ូលិសសម្របសម្រួលផ្លូវឲ្យឆ្លងកាត់ទីក្រុងធំៗ។ ហ្វូងដំរីបានធ្វើដំណើរកាត់ជាយក្រុងគុនមិញ។ អាជ្ញាធរបានប្រើប្រាស់ដ្រូន១៤ រថយន្ត១១០គ្រឿង និងកម្លាំង៥១០នាក់ ដើម្បីបិទផ្លូវ និងនាំផ្លូវដំរីឆ្ពោះទៅព្រៃភាគនិរតី។ ហ្វូងដំរីនេះចេញពីព្រៃក្នុងតំបន់ស្វ័យត Xishuangbanna Dai មកដល់ទីក្រុងគុនមិញដោយធ្វើដំណើរបានជាង ៥០០គីឡូម៉ែត្រ ក្នុងល្បឿន១២គីឡូម៉ែត្រក្នុង១ថ្ងៃ។
សិង្ហបុរី - ការហាត់កីឡានៅក្នុងអាគារបិទជិតក្នុងមណ្ឌលកីឡាសាធារណៈនៅប្រទេសសិង្ហបុរីតម្រូវឲ្យពាក់ម៉ាក់។
ថៃ - ប៉ូលិសថៃបានចាប់ផ្តើមស៊ើបអង្កេតការស្លាប់របស់ប្តីប្រពន្ធមហាសេដ្ឋីថៃ ដែលអាជ្ញាធរឃើញស្លាប់ដោយសារលង់ទឹកនៅក្នុងអាងហែលទឹកនៅមណីយដ្ឋានកោះតាវ។ ជនរងគ្រោះគឺជាម្ចាស់សណ្ឋាគារណូវូតែលនៅភូកេត អាផាមិនបឹងកាពិកមេសុន នៅសុខុមវីដ។
សិង្ហបុរី - ចាប់ពីឆ្នាំ 2023 ទៅ ប្រាក់ខែរបស់បុគ្គលិកអនាម័យនៅប្រទេសសិង្ហបុរីនឹងត្រូវបានដំឡើងរៀងរាល់ឆ្នាំក្នុងរយៈពេល 6 ឆ្នាំខាងមុខ។ បុគ្គលិកអនាម័យដែលជាជនជាតិសិង្ហបុរី និងជាអ្នកទទួលសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ នឹងទទួលបានការដំឡើងប្រាក់ខែក្នុងឆ្នាំ 2023 ចន្លោះពី 1570ដុល្លារសិង្ហបុរី ទៅ 2210 ដុល្លារសិង្ហបុរី។ ប្រាក់ខែនេះនឹងត្រូវបានដំឡើងយ៉ាងហោចណាស់ 170 ដុល្លារសិង្ហបុរីក្នុងមួយឆ្នាំរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ 2028។
ម៉ាឡេស៊ី - អត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះក្នុងរយៈពេល 4 ថ្ងៃជាប់គ្នាហើយនៅថ្ងៃចន្ទនេះអត្រាឆ្លងបានធ្លាក់ចុះក្រោម 6 ពាន់នាក់ក្នុងមួយថ្ងៃ។ សូមបញ្ជាក់ថាប្រទេសម៉ាឡេស៊ីបានបិទប្រទេសទាំងមូលចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2021 ដើម្បីប្រយុទ្ធនឹងកូវីដ១៩។
កម្ពុជា - វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ចំនួន ១លានដូស (ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស និង ស៊ីណូហ្វាម ៥០ម៉ឺនដូស) បានមកដល់កម្ពុជាយើងហើយ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ។
ថៃ - អភិបាលខេត្តស៊ូរ៉ាតថានី បានចេញលិខិតមួយកាលពីថ្ងៃទី៧ ខែមិថុនា ថា អ្នកដែលមានលទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្ត CPR រកមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ ឬអ្នកដែលចាក់វ៉ាក់សាំងកូវីដ១៩ ចំនួនពីរដូសរួចរាល់ អាចមកលេងកោះសាម៉ុយ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃទេ។
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងពីការតែងតាំងលោក ប៊ដាដូ ជាមេបញ្ជាការកងទ័ពជើងទឹកថ្មីជំនួសលោក ខាឡូបាកូដូ ដែលត្រូវចូលនិវត្តន៍។
ថៃ - ប្រជាជនថៃជាច្រើនបានខកខានចាក់វ៉ាក់សាំងកូវីដ-១៩ តាមកាលវិភាគណាត់ជួប បន្ទាប់ពីមានការផ្អាកដោយសារចំនួនវ៉ាក់សាំងមិនគ្រប់គ្រាន់កាលពីថ្ងៃអង្គារម្សិលមិញ។ លោកនាយករដ្ឋមន្ត្រីថៃបានចេញមុខសុំទោស និងបានបញ្ជាក់ថាវ៉ាក់សាំងកំពុងទិញមកបន្ថែមទៀត។
នីហ្សេរីយ៉ា - មន្ត្រីនីហ្សេរីយ៉ា និងមន្ត្រីទូតអាមេរិកបានជួបគ្នាកាលពីថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីបម្រាបបិទបណ្តាញសង្គម Twitter ។