ហ្វីលីពីន - នាយកប្រតិបត្តិក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ហ្វីលីពីន បាននិយាយប្រជាជនរស់នៅតំបន់ NCR Plus រួមានទីក្រុង Metro Manila, Bulacan, Cavite និង Rizal ទោះបានចាក់វ៉ាក់សាំង ឬមិនបានចាក់ គឺតម្រូវឲ្យធ្វតេស្តរកកូវីដ១៩ សិន មុនធ្វើដំណើរទេសចរណ៍ទៅលេងតំបន់ផ្សេងស្របតាមគោលការណ៍ចត្តាឡីស័កសហគមន៍ថ្ងៃទី១ ដល់១៥ ខែមិថុនា ឆ្នាំ២០២១។
ចិន - ប្រទេសចិនបានអនុវត្តគោលនយោបាយ និងវិធានគាំទ្រដល់គូស្វាមីភរិយាឲ្យយកកូនបាន៣នាក់។ ការគាំទ្រឲ្យយកកូនទី៣ នេះ ដោយសារក្នុងឆ្នាំ២០២០ ចិនមានប្រជាជនអាយុ៦០ឆ្នាំឡើងចំនួន ១៨,៧% កើនឡើង៥,៤៤% ធៀបឆ្នាំ២០១០។ គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានអនុវត្តគោលនយោបាយកូនមួយរាប់ទសវត្សរ៍មកហើយ រហូតដល់ឆ្នាំ២០១៦ ទើបអនុញ្ញាតឲ្យមានកូនពីរនាក់ និងឈានដល់៣នាក់ក្នុងឆ្នាំ២០២១នេះ។
កម្ពុជា - សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាអនុញ្ញាតតាមសំណើឱ្យអនុព័ន្ធយោធាអាមេរិក ចុះពិនិត្យមើលកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិល។
សំណើចុះពិនិត្យតំបន់រាមនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានមួយចំនួនរបស់សហអាមេរិក នៅតែបន្តវាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជាបានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។

អ៊ីស្រាអែល - មេបក្សប្រឆាំងលោក យ៊ែរ ឡាពិត បានជម្រាបលោកប្រធានាធិបតីប្រទេសអ៊ីស្រាអែលថាខ្លួនគេអាចមានសម្ព័ន្ធភាពក្នុងបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន ដែលនឹងបញ្ចប់ការកាន់តំណែងរបស់នាយករដ្ឋមន្ត្រី ប៊េនយ៉ាមីន ណេតាន់យ៉ាហ៊ូក្នុងរយៈពេល 12 ឆ្នាំកន្លងនេះ។
លោក យ៊ែរ ឡាពីត បានចងសម្ព័ន្ធភាពជាមួយលោក ប៊េននេត ដែលមកពីគណបក្សមួយទៀត ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មីដោយអោយលោកប៊េននេត ធ្វើជានាយករដ្ឋមន្ត្រីរយៈពេលពីរឆ្នាំដំបូង និងលោកយ៊ែរ ឡាពីត ខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនៃអាណត្តិ។
ការបោះឆ្នោតកាលពីខែមីនាកន្លងទៅនេះ គណបក្សរបស់លោក ណេតាន់យ៉ាហ៊ូ បានឈ្នះឆ្នោតប៉ុន្តែលោកមិនមានសំឡេងគ្រប់គ្រាន់នៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបាន។
ទោះយ៉ាងណាក៏ដោយ សំណើរដ្ឋាភិបាលចម្រុះថ្មីរបស់លោក យ៊ែរ ឡាពីត នឹងត្រូវឆ្លងកាត់សភាដើម្បីរកសំឡេងគាំទ្រភាគច្រើនក្នុងរយៈពេល ៧ ទៅ១២ថ្ងៃទៀត។

អូស្ត្រាលី - ករណីឆ្លងមេរោគកូវីដ-១៩ ប្រភេទ ឌែលតា ដំបូង ត្រូវបានរកឃើញនៅក្នុងរដ្ឋមែលប៊ន ក្នុងរដ្ឋវិចតូរៀ ប្រទេសអូស្តា្រលី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធររដ្ឋវិចតូរៀ។
មេរោគ កូវីដ១៩ ប្រភេទ ឌែលតា នេះមានប្រភពដើមនៅឥណ្ឌា។
បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលបីខែមក ការផ្ទុះរាលដាលបានកើតឡើងម្តងទៀតក្នុងរដ្ឋវិចតូរៀ ដែលមានរហូតដល់ ៦៤ករណី ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មក។
មេរោគ កូវីដ១៩ ប្រភេទ ឌែលតា នេះមានប្រភពដើមនៅឥណ្ឌា។
បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលបីខែមក ការផ្ទុះរាលដាលបានកើតឡើងម្តងទៀតក្នុងរដ្ឋវិចតូរៀ ដែលមានរហូតដល់ ៦៤ករណី ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មក។
ពិធីទទួលផ្លែស្វាយស្រស់កម្ពុជាដំបូងគេ ដែលបាននាំចេញទៅកាន់ប្រទេសចិន ត្រូវបានរៀបចំឡើងក្នុងតំបន់សួនដំណាំស្វាយ នៃផ្សារផ្លែឈើ Xin Fa Di ក្នុងទីក្រុង Baoding ខេត្ត Hebei ប្រទេសចិន។
ឥណ្ឌូណេស៊ី - លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានឲ្យដឹងថានឹងមានការបើកព្រំដែនទទួលភ្ញៀវទេសចរនៅតំបន់ខ្លះក្នុងខែកក្កដាខាងមុខនេះដូចជាកោះបាលី បាតាម និង បីនតាន។ រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងដល់ក្រុមមនុស្សគោលដៅជាពិសេសអ្នកបម្រើការក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះរដ្ឋាភិបាលក៏មានការផ្តួចផ្តើមនូវកម្មវិធីអនាម័យស្អាត សុខភាព សុវត្ថិភាព និងបរិស្ថានល្អសម្រាប់វិស័យទេសចរណ៍នៅទូទាំងប្រទេស។
ចិន - ហ្វូងដំរីព្រៃចំនួន១៥ក្បាលត្រូវបានប៉ូលិសសម្របសម្រួលផ្លូវឲ្យឆ្លងកាត់ទីក្រុងធំៗ។ ហ្វូងដំរីបានធ្វើដំណើរកាត់ជាយក្រុងគុនមិញ។ អាជ្ញាធរបានប្រើប្រាស់ដ្រូន១៤ រថយន្ត១១០គ្រឿង និងកម្លាំង៥១០នាក់ ដើម្បីបិទផ្លូវ និងនាំផ្លូវដំរីឆ្ពោះទៅព្រៃភាគនិរតី។ ហ្វូងដំរីនេះចេញពីព្រៃក្នុងតំបន់ស្វ័យត Xishuangbanna Dai មកដល់ទីក្រុងគុនមិញដោយធ្វើដំណើរបានជាង ៥០០គីឡូម៉ែត្រ ក្នុងល្បឿន១២គីឡូម៉ែត្រក្នុង១ថ្ងៃ។