ព្រៃវែង - អបអរសាទរពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម)ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ
ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

កម្ពុជា - កាមេរ៉ាចាប់ល្បឿន១៤ទីតាំង នឹងដាក់នៅលើដងផ្លូវជាតិលេខ៣ ដើម្បីក្រើនរំលឹកអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប ១៣៤.៧គីឡូម៉ែត្រនេះ គិតមកដល់ចុងខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចការសាងសង់ ៩៨.០៤%ហើយ។គម្រោងនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន, ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕

ម៉ាឡេស៊ី - ផ្លូវនានាក្នុងប្រទេសម៉ាឡេស៊ីបានប្រែស្ងាត់ជ្រងំ បន្ទាប់ពីការបិទប្រទេសលើកទី៣ បានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា នេះ។
អន្តរជាតិ - ដើម្បីជៀសវាងការប្រើឈ្មោះប្រទេស ទីកន្លែង ឬប្រជាជនដាក់ឈ្មោះប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីនោះ អង្គការសុខភាពពិភពលោកបានកំណត់ប្រព័ន្ធដាក់ឈ្មោះដោយយកលំនាំតាមព្យញ្ជនៈក្រិក។ មេរោគកូវីដ-១៩ បំប្លែងថ្មីនៅអង់គ្លេសដែលអ្នកវិទ្យាសាស្ត្រហៅ B.1.1.7 ត្រូវបានកំណត់ឈ្មោះថ្មីថា អាល់ហ្វា (Alpha) ។ មេរោគកូវីដ-១៩ បំប្លែងថ្មីនៅអាហ្វ្រិកខាងត្បូង ដែលអ្នកវិទ្យាសាស្ត្រហៅ B.1.351 ត្រូវបានកំណត់ឈ្មោះថ្មីថា ប៊ែលតា (Belta)។ មេរោគកូវីដ-១៩ បំប្លែងថ្មីនៅឥណ្ឌាដែលអ្នកវិទ្យាសាស្ត្រហៅថា B1.617.2 ត្រូវបានកំណត់ឈ្មោះថ្មីថា ឌែលតា (Delta)។
ថៃ - ជំនួបរវាងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ បាននិយាយអំពីរឿងវ៉ាក់សាំងកូវីដ១៩។ លោកស្រីបានបញ្ជាក់ថា អាមេរិកមានបំណងផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់បណ្តាប្រទេសនានា ដើម្បីឆ្លងផុតពីការរាលដាលជំងឺកូវីដ១៩ ដូច្នេះ គឺត្រៀមរួចជាស្រេចផ្តល់ឲ្យប្រទេសថៃទទួលបានវ៉ាក់សាំងកូវីដ១៩។
កូរ៉េខាងជើង - បក្សពលករកូរ៉េដែលដឹកនាំប្រទេសកូរ៉េខាងជើងកាលពីខែមករាកន្លងទៅនេះ បានបន្ថែមមុខតំណែងថ្មីគឺលេខាទី 1 ដែលជាតំណែងបន្ទាប់ពីមេដឹកនាំគីម។ តាមអ្នកវិភាគ តំណែងនេះអាចត្រូវបានបង្កើតឡើងសម្រាប់ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង ដើម្បីរក្សាលំនឹងនៅក្នុងស្ថានការណ៍ចៃដន្យណាមួយរបស់មេដឹកនាំគីម ដូចជាបញ្ហាសុខភាពជាដើម។
ហ្វីលីពីន - នាយកប្រតិបត្តិក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ហ្វីលីពីន បាននិយាយប្រជាជនរស់នៅតំបន់ NCR Plus រួមានទីក្រុង Metro Manila, Bulacan, Cavite និង Rizal ទោះបានចាក់វ៉ាក់សាំង ឬមិនបានចាក់ គឺតម្រូវឲ្យធ្វតេស្តរកកូវីដ១៩ សិន មុនធ្វើដំណើរទេសចរណ៍ទៅលេងតំបន់ផ្សេងស្របតាមគោលការណ៍ចត្តាឡីស័កសហគមន៍ថ្ងៃទី១ ដល់១៥ ខែមិថុនា ឆ្នាំ២០២១។
ចិន - ប្រទេសចិនបានអនុវត្តគោលនយោបាយ និងវិធានគាំទ្រដល់គូស្វាមីភរិយាឲ្យយកកូនបាន៣នាក់។ ការគាំទ្រឲ្យយកកូនទី៣ នេះ ដោយសារក្នុងឆ្នាំ២០២០ ចិនមានប្រជាជនអាយុ៦០ឆ្នាំឡើងចំនួន ១៨,៧% កើនឡើង៥,៤៤% ធៀបឆ្នាំ២០១០។ គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានអនុវត្តគោលនយោបាយកូនមួយរាប់ទសវត្សរ៍មកហើយ រហូតដល់ឆ្នាំ២០១៦ ទើបអនុញ្ញាតឲ្យមានកូនពីរនាក់ និងឈានដល់៣នាក់ក្នុងឆ្នាំ២០២១នេះ។