ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
ចិន - ការិយាល័យសុខាភិបាលទីក្រុងក្វាងជូវបានឲ្យដឹងថាផ្លូវចំនួន៥ ក្នុងសង្កាត់លីវ៉ាន គឺជាតំបន់មានការឆ្លងកូវីដ១៩ កើនឡើង ដោយអាជ្ញាធរបញ្ជាឲ្យពលរដ្ឋទាំងអស់នៅក្នុងផ្ទះរហូតដល់ការធ្វើតេស្តតាមខ្នងផ្ទះត្រូវបានបញ្ចប់។ ផ្សារ សាលារៀន ទីកម្សាន្តនានា ត្រូវបានបញ្ជាឲ្យបិទ។
Media is too big
VIEW IN TELEGRAM
ប៊ែល ហ្សិក - ការតវ៉ាប្រឆាំងនឹង Lockdown ក្នុងទីក្រុងប៊្រុយហ្សែល កាលពីថ្ងៃសៅរ៍ នេះ។

Courtesy: Ruptly
ចិន - ប្រសាសន៍លោកស៊ី ប្រធានាធិបតីចិន ទាក់ទងនឹងការពង្រឹងសហប្រតិបត្តិការ "ពិភពលោកត្រូវពង្រឹងកិច្ចសហការរួមគ្នា និងបំបាត់ចោលនូវនយោបាយមានកលល្បិច"
សិង្ហបុរី - បុរសជាមន្ត្រីរដ្ឋការសិង្ហបុរីអាយុ 32 ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនដោយសារធ្វើឲ្យបែកធ្លាយព័ត៌មានស្ដីអំពីវិធានការទប់ស្កាត់ covid-19 នៅក្នុងសកម្មភាពកីឡា និងអប់រំកាយសម្រាប់យុវសិស្សអាយុ 18 ឆ្នាំនៅក្រោម 18 ឆ្នាំនៅលើបណ្តាញ WhatsApp ។ ការធ្វើឲ្យលេចធ្លាយព័ត៌មាននេះគឺជាការផ្ទុយនឹងច្បាប់ស្ដីពីការរក្សាភាពសម្ងាត់របស់មន្ត្រីរដ្ឋការដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន 2 ឆ្នាំនិងផាកពិន័យចំនួន 2000ដុល្លារសិង្ហបុរី។
ថៃ - គម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិរបស់ភូកេត Phuket Sandbox នៅថ្ងៃទី១ ខែកក្តដា ឆ្នាំកំពុងប្រណាំងប្រជែងនឹងពេលវេលា។ ក្នុងការរៀបចំបើកឡើងវិញនេះ ការចាក់វ៉ាក់សាំងឲ្យប្រជាជនក្នុងតំបន់ឲ្យបាន ៧០% ត្រូវបានកំណត់ ប៉ុន្តែដល់បច្ចុប្បន្ននេះ ទើបតែចាក់បាន ២៥% ប៉ុណ្ណោះ ហើយថ្មីៗនេះ ទិសដៅនៃការចាក់វ៉ាក់សាំងត្រូវបានបង្វែរតម្រង់មកទីប្រជុំជនក្នុងទីក្រុងបាងកកវិញ។
វៀតណាម - ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១ ទីក្រុងហូជីមិញទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន ១,៣ពាន់លានដុល្លារ ថយចុះ ១៦,៥២%។
ថៃ - ទេសាភិបាលធនាគារថៃបាននិយាយថាសេដ្ឋកិច្ចប្រទេសត្រូវប្រើពេលរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៣ ទើបអាចត្រឡប់រកភាពប្រក្រតីដូចមុនមានវិបត្តិកូវីដ-១៩។
សិង្ហបុរី - នាយករដ្ឋមន្ត្រីសិង្ហបុរីបានមានប្រសាសន៍ថា ដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩ ឲ្យបានលឿន យើងត្រូវធ្វើតេស្តឲ្យរហ័ស ដោយសេរី និងងាយស្រួល។ ឧបករណ៍តេស្តដោយខ្លួនឯង DIY - Do it yourself នឹងមានលក់នៅឱសថស្ថានឆាប់ៗនេះ។
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា រដ្ឋាភិបាលមិនកុហកប្រជាជនហ្វីលីពីនរឿងកូវីដ-១៩ នោះទេ។ លោកបានបញ្ជាក់ថា លោកគ្មានភាពចាំបាច់អីត្រូវកុហកប្រជាជនហ្វីលីពីនទេ នេះក៏ជាប្រទេសរបស់លោកដែរ។ សូមកុំជឿលើក្រុមប្រឆាំងដែលបំពុលព័ត៌មានធ្វើឲ្យសារធារណជនយល់ច្រឡំ។
អាល្លឺម៉ង់ - លោកស្រីអធិការបតីអាល្លឺម៉ង់ និងលោកប្រធានាធិបតីបារាំង សង្ឃឹមថានឹងមានការពន្យល់មួយអំពីការបង្ហាញថា ទីភ្នាក់ចារកម្មដាណាម៉ាក បានជួយអាមេរិកនៅក្នុងការតាមដានមេដឹកនាំអឺរ៉ុប រួមទាំងការលួចស្តាប់ទូរស័ព្ទរបស់លោកស្រីអធិការបតីផងដែរ។
ម៉ាឡេស៊ី - ប្រាក់ខែនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចំនួន ៣ខែ (មិថុនា-សីហា) នឹងត្រូវបង្វែរទៅជួយការងារប្រឆាំងនឹងកូវីដ-១៩ ដើម្បីបង្ហាញពីសាមគ្គីភាពរួមគ្នា។
ព្រៃវែង - អបអរសាទរពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម)ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។
កម្ពុជា - កាមេរ៉ាចាប់ល្បឿន១៤ទីតាំង នឹងដាក់នៅលើដងផ្លូវជាតិលេខ៣ ដើម្បីក្រើនរំលឹកអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប ១៣៤.៧គីឡូម៉ែត្រនេះ គិតមកដល់ចុងខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចការសាងសង់ ៩៨.០៤%ហើយ។គម្រោងនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង ៦៤.៨គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩,៩១១,០០០ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន, ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕