ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
នេប៉ាល់ - នាយករដ្ឋមន្ត្រីនេប៉ាល់បានបញ្ជាក់ថាមានតែវ៉ាក់សាំងទេអាចជួយយើងគ្រប់គ្រងកូវីដ១៩បាន ហើយលោកធានាការផ្តល់វ៉ាក់សាំងដល់ប្រជាជននេប៉ាល់ ដោយជំរុញឲ្យអ្នកដែលបានចាក់ដូសទី១ហើយ ត្រៀមខ្លួនចាក់ដូសទី២។

នេប៉ាល់ទទួលបានវ៉ាក់សាំងជាង ៣,២លានដូសតាមរយៈជំនួយ និង ១លានដូសទៀតតាមរយៈការបញ្ជាទិញ។
បរទេស - វត្តមានរបស់ដ្រូនតាមប្រម៉ាញ់មនុស្សដោយប្រើបច្ចេកវិជ្ជា AI ជាលើកដំបូងបានបង្កការព្រួយបារម្ភអំពីការប្រើបច្ចេកវិទ្យានៅក្នុងវិស័យយោធា។ ដ្រូនតាមប្រមាញ់សម្លាប់មនុស្សដោយមិនមានអ្នកបញ្ជាដែលផលិតនៅប្រទេសទួរគីត្រូវបានគេប្រទះឃើញប្រើនៅក្នុងជម្លោះប្រដាប់អាវុធស៊ីវិលក្នុងប្រទេសលីប៊ីកាលពីខែមីនាកន្លងទៅនេះ មានបំពាក់កម្មវិធីស្វ័យប្រវត្តិមិនចាំបាច់ទទួលការបញ្ជាពីចម្ងាយឡើយ។
RT - គម្រោងស្រាវជ្រាវភពព្រះចន្ទរួមគ្នារវាងចិន និងរុស្ស៊ីត្រូវបានបង្ហាញឲ្យពិភពលោកដឹងកាលពីពីរខែមុន និងបានអញ្ជើញប្រទេសនានាឲ្យចូលរួម ដោយអាចប្រើស្ថានីយស្រាវជ្រាវរបស់ខ្លួននៅភពព្រះចន្ទបាន ប៉ុន្តែគេមិនដឹងថាតើ ណាសា អាចទទួលបានការអញ្ជើញដែរឬទេ?
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - មានការចាប់ខ្លួនអ្នកតវ៉ាប្រឆាំងនឹងការបិទរដ្ឋលើកទី៤ នៅទីក្រុងមែលប៊ន រដ្ឋវិវតូរៀ ប្រទេសអូស្ត្រាលី។ ការបិទនេះធ្វើឡើងបន្ទាប់ពីមានអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន២៦នាក់។

Courtesy: RUPTLY
ចិន - ការិយាល័យសុខាភិបាលទីក្រុងក្វាងជូវបានឲ្យដឹងថាផ្លូវចំនួន៥ ក្នុងសង្កាត់លីវ៉ាន គឺជាតំបន់មានការឆ្លងកូវីដ១៩ កើនឡើង ដោយអាជ្ញាធរបញ្ជាឲ្យពលរដ្ឋទាំងអស់នៅក្នុងផ្ទះរហូតដល់ការធ្វើតេស្តតាមខ្នងផ្ទះត្រូវបានបញ្ចប់។ ផ្សារ សាលារៀន ទីកម្សាន្តនានា ត្រូវបានបញ្ជាឲ្យបិទ។
Media is too big
VIEW IN TELEGRAM
ប៊ែល ហ្សិក - ការតវ៉ាប្រឆាំងនឹង Lockdown ក្នុងទីក្រុងប៊្រុយហ្សែល កាលពីថ្ងៃសៅរ៍ នេះ។

Courtesy: Ruptly
ចិន - ប្រសាសន៍លោកស៊ី ប្រធានាធិបតីចិន ទាក់ទងនឹងការពង្រឹងសហប្រតិបត្តិការ "ពិភពលោកត្រូវពង្រឹងកិច្ចសហការរួមគ្នា និងបំបាត់ចោលនូវនយោបាយមានកលល្បិច"
សិង្ហបុរី - បុរសជាមន្ត្រីរដ្ឋការសិង្ហបុរីអាយុ 32 ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនដោយសារធ្វើឲ្យបែកធ្លាយព័ត៌មានស្ដីអំពីវិធានការទប់ស្កាត់ covid-19 នៅក្នុងសកម្មភាពកីឡា និងអប់រំកាយសម្រាប់យុវសិស្សអាយុ 18 ឆ្នាំនៅក្រោម 18 ឆ្នាំនៅលើបណ្តាញ WhatsApp ។ ការធ្វើឲ្យលេចធ្លាយព័ត៌មាននេះគឺជាការផ្ទុយនឹងច្បាប់ស្ដីពីការរក្សាភាពសម្ងាត់របស់មន្ត្រីរដ្ឋការដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន 2 ឆ្នាំនិងផាកពិន័យចំនួន 2000ដុល្លារសិង្ហបុរី។
ថៃ - គម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិរបស់ភូកេត Phuket Sandbox នៅថ្ងៃទី១ ខែកក្តដា ឆ្នាំកំពុងប្រណាំងប្រជែងនឹងពេលវេលា។ ក្នុងការរៀបចំបើកឡើងវិញនេះ ការចាក់វ៉ាក់សាំងឲ្យប្រជាជនក្នុងតំបន់ឲ្យបាន ៧០% ត្រូវបានកំណត់ ប៉ុន្តែដល់បច្ចុប្បន្ននេះ ទើបតែចាក់បាន ២៥% ប៉ុណ្ណោះ ហើយថ្មីៗនេះ ទិសដៅនៃការចាក់វ៉ាក់សាំងត្រូវបានបង្វែរតម្រង់មកទីប្រជុំជនក្នុងទីក្រុងបាងកកវិញ។
វៀតណាម - ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១ ទីក្រុងហូជីមិញទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន ១,៣ពាន់លានដុល្លារ ថយចុះ ១៦,៥២%។
ថៃ - ទេសាភិបាលធនាគារថៃបាននិយាយថាសេដ្ឋកិច្ចប្រទេសត្រូវប្រើពេលរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៣ ទើបអាចត្រឡប់រកភាពប្រក្រតីដូចមុនមានវិបត្តិកូវីដ-១៩។
សិង្ហបុរី - នាយករដ្ឋមន្ត្រីសិង្ហបុរីបានមានប្រសាសន៍ថា ដើម្បីស្វែងរកអ្នកឆ្លងជំងឺកូវីដ១៩ ឲ្យបានលឿន យើងត្រូវធ្វើតេស្តឲ្យរហ័ស ដោយសេរី និងងាយស្រួល។ ឧបករណ៍តេស្តដោយខ្លួនឯង DIY - Do it yourself នឹងមានលក់នៅឱសថស្ថានឆាប់ៗនេះ។
ហ្វីលីពីន - ប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា រដ្ឋាភិបាលមិនកុហកប្រជាជនហ្វីលីពីនរឿងកូវីដ-១៩ នោះទេ។ លោកបានបញ្ជាក់ថា លោកគ្មានភាពចាំបាច់អីត្រូវកុហកប្រជាជនហ្វីលីពីនទេ នេះក៏ជាប្រទេសរបស់លោកដែរ។ សូមកុំជឿលើក្រុមប្រឆាំងដែលបំពុលព័ត៌មានធ្វើឲ្យសារធារណជនយល់ច្រឡំ។
អាល្លឺម៉ង់ - លោកស្រីអធិការបតីអាល្លឺម៉ង់ និងលោកប្រធានាធិបតីបារាំង សង្ឃឹមថានឹងមានការពន្យល់មួយអំពីការបង្ហាញថា ទីភ្នាក់ចារកម្មដាណាម៉ាក បានជួយអាមេរិកនៅក្នុងការតាមដានមេដឹកនាំអឺរ៉ុប រួមទាំងការលួចស្តាប់ទូរស័ព្ទរបស់លោកស្រីអធិការបតីផងដែរ។
ម៉ាឡេស៊ី - ប្រាក់ខែនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីចំនួន ៣ខែ (មិថុនា-សីហា) នឹងត្រូវបង្វែរទៅជួយការងារប្រឆាំងនឹងកូវីដ-១៩ ដើម្បីបង្ហាញពីសាមគ្គីភាពរួមគ្នា។
ព្រៃវែង - អបអរសាទរពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យនៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម)ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។