ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
កម្ពុជា - សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជាយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុងចេញទៅក្រៅ ពោលគឺចាក់ស្រោចចេញពីរាជធានីភ្នំពេញ ទៅទីប្រជុំជនខេត្តកណ្តាល និងបណ្តាខេត្តដទៃទៀតជាបន្តបន្ទាប់។
តួកម៉េ នីស្ថាន - រណ្តៅភ្នំភ្លើងមួយស្ថិតនៅក្នុងប្រទេស Turkmenistan ត្រូវបានប្រជាជននៅទីនោះហៅថាទ្វារនរក ដែលស្ថិតនៅលើវាលខ្សាច់ក្នុងភូមិ Darvaza ដែលមានប្រជាជនរស់នៅប្រហែល 150 នាក់។ រណ្តៅនេះកើតឡើងដោយសារការជីករុករករ៉ែប្រេងនៅឆ្នាំ ១៩៧១ ប៉ុន្តែក្រោយមករណ្តៅនោះបានបាក់ និងចេញកំអែលភ្នំភ្លើង ហើយរាលដាលក្លាយជារណ្តៅធំមួយ ដែលមានភ្នំភ្លើងផ្ទុះចុះឡើងឥតឈប់ឈរ។
រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យាជាចលករស្នូលក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។

ដើម្បីគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គេត្រូវ៖

១. បង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល
២. បង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសន្តិសុខឌីជីថល
៣. បង្កើតស្តង់ដារជាតិកម្ពុជា ស្តីពីយន្តការគ្រប់គ្រងសន្តិសុខព័ត៌មាន
៤. បង្កើតច្បាប់ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
៥. បង្កើតអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway - NIG)
៦. បង្កើតអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល
៧. បង្កើតគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា
៨. បង្កើតច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន
៩. បង្កើតច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យា។

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ
ថៃ - លោកឧបនាយករដ្ឋមន្ត្រីថៃ Jurin បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង និងការងារចាំបាច់មួយចំនួនទៀត គឺជាកត្តាសំខាន់ជួយឲ្យ ភូកេត អាចបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី១ ខែកក្កដា នេះ ដែលយុទ្ធនាការនេះហៅថា Phuket Tourism Sandbox ដោយរាប់បញ្ចូលគោលដៅទេសចរណ៍នៅខេត្ត Phang Nga ផងដែរ។ លោកបានឲ្យអាជ្ញាធរខេត្ត Phang Nga រៀបចំលក្ខណៈសម្បត្តិត្រៀមទទួលភ្ញៀវ ព្រោះកញ្ចប់ទេសចរណ៍ខេត្ត Phang Nga នឹងត្រូវលក់រួមគ្នាជាមួយខេត្តភូកេត។

លោកបានណែនាំឲ្យអាជ្ញាធរព្រលានយន្តហោះភូកេតរៀបចំដើម្បីទទួលភ្ញៀវដែលនឹងហោះហើរដោយផ្ទាល់ពីប្រទេសជាដៃគូរួមមាន អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី អាមេរិក អ៊ីស្រាអែល បារាំង និងស្កានឌីណាវៀ។

លោកក៏បានឲ្យ ភូកេត និងផ័ងង៉ា ត្រូវធ្វើយុទ្ធនាការទេសចរណ៍រួមគ្នា 'Travel Thailand Together' ។
វៀតណាម - ADB បានផ្តល់កម្ចី ១១៦លានដុល្លារដល់ក្រុមហ៊ុនវៀតណាមចំនួន ៣ ដើម្បីសាងសង់រោងចក្រផលិតអគ្គិសនីប្រើថាមពលខ្យល់នៅខេត្ត Guang Tri ។
វៀតណាម - ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងកាលពីថ្ងៃសៅរ៍នេះថាប្រទេសវៀតណាមមានវត្តមានកូវីដ-១៩ ប្រភេទថ្មី។ រហូតដល់បច្ចុប្បន្ននេះ វៀតណាមមានចំនួន ៧ប្រភេទ រួមទាំងប្រភេទដែលមានដើមកំណើតនៅអង់គ្លេស ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។
ហ្វីលីពីន - ពីរថ្ងៃក្រោយពីដាក់បម្រាម អជ្ញាធរហ្វីលីពីនបានដកបម្រាមវិញ ដោយអនុញ្ញាតឲ្យបញ្ជូនពលករហ្វីលីពីនទៅអារ៉ាប់ប៊ីសាអូឌីវិញ បន្ទាប់ពីមានការបញ្ជាក់ពីរដ្ឋាភិបាលសាអីឌីថា ភ្នាក់ងារបញ្ជូនពលករ និងនិយោជកជាអ្នករ៉ាប់រងថ្លៃចត្តាឡីស័ក និងថ្លៃផ្សេងទៀតទាក់ទងនឹងកូវីដ-១៩។
សិង្ហបុរី - រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហ៍សិង្ហបុរី បានបញ្ជាក់ពីកិច្ចសហការរវាងសិង្ហបុរី និងម៉ាឡេស៊ីដើម្បីធានាបានភាពប្រក្រតីនៃចរន្តផ្គត់ផ្គង់ទំនិញនានាទោះម៉ាឡេស៊ីបិទប្រទេសទាំងស្រុងក៏ដោយ។
នេប៉ាល់ - នាយករដ្ឋមន្ត្រីនេប៉ាល់បានបញ្ជាក់ថាមានតែវ៉ាក់សាំងទេអាចជួយយើងគ្រប់គ្រងកូវីដ១៩បាន ហើយលោកធានាការផ្តល់វ៉ាក់សាំងដល់ប្រជាជននេប៉ាល់ ដោយជំរុញឲ្យអ្នកដែលបានចាក់ដូសទី១ហើយ ត្រៀមខ្លួនចាក់ដូសទី២។

នេប៉ាល់ទទួលបានវ៉ាក់សាំងជាង ៣,២លានដូសតាមរយៈជំនួយ និង ១លានដូសទៀតតាមរយៈការបញ្ជាទិញ។
បរទេស - វត្តមានរបស់ដ្រូនតាមប្រម៉ាញ់មនុស្សដោយប្រើបច្ចេកវិជ្ជា AI ជាលើកដំបូងបានបង្កការព្រួយបារម្ភអំពីការប្រើបច្ចេកវិទ្យានៅក្នុងវិស័យយោធា។ ដ្រូនតាមប្រមាញ់សម្លាប់មនុស្សដោយមិនមានអ្នកបញ្ជាដែលផលិតនៅប្រទេសទួរគីត្រូវបានគេប្រទះឃើញប្រើនៅក្នុងជម្លោះប្រដាប់អាវុធស៊ីវិលក្នុងប្រទេសលីប៊ីកាលពីខែមីនាកន្លងទៅនេះ មានបំពាក់កម្មវិធីស្វ័យប្រវត្តិមិនចាំបាច់ទទួលការបញ្ជាពីចម្ងាយឡើយ។
RT - គម្រោងស្រាវជ្រាវភពព្រះចន្ទរួមគ្នារវាងចិន និងរុស្ស៊ីត្រូវបានបង្ហាញឲ្យពិភពលោកដឹងកាលពីពីរខែមុន និងបានអញ្ជើញប្រទេសនានាឲ្យចូលរួម ដោយអាចប្រើស្ថានីយស្រាវជ្រាវរបស់ខ្លួននៅភពព្រះចន្ទបាន ប៉ុន្តែគេមិនដឹងថាតើ ណាសា អាចទទួលបានការអញ្ជើញដែរឬទេ?
This media is not supported in your browser
VIEW IN TELEGRAM
អូស្ត្រាលី - មានការចាប់ខ្លួនអ្នកតវ៉ាប្រឆាំងនឹងការបិទរដ្ឋលើកទី៤ នៅទីក្រុងមែលប៊ន រដ្ឋវិវតូរៀ ប្រទេសអូស្ត្រាលី។ ការបិទនេះធ្វើឡើងបន្ទាប់ពីមានអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន២៦នាក់។

Courtesy: RUPTLY
ចិន - ការិយាល័យសុខាភិបាលទីក្រុងក្វាងជូវបានឲ្យដឹងថាផ្លូវចំនួន៥ ក្នុងសង្កាត់លីវ៉ាន គឺជាតំបន់មានការឆ្លងកូវីដ១៩ កើនឡើង ដោយអាជ្ញាធរបញ្ជាឲ្យពលរដ្ឋទាំងអស់នៅក្នុងផ្ទះរហូតដល់ការធ្វើតេស្តតាមខ្នងផ្ទះត្រូវបានបញ្ចប់។ ផ្សារ សាលារៀន ទីកម្សាន្តនានា ត្រូវបានបញ្ជាឲ្យបិទ។
Media is too big
VIEW IN TELEGRAM
ប៊ែល ហ្សិក - ការតវ៉ាប្រឆាំងនឹង Lockdown ក្នុងទីក្រុងប៊្រុយហ្សែល កាលពីថ្ងៃសៅរ៍ នេះ។

Courtesy: Ruptly
ចិន - ប្រសាសន៍លោកស៊ី ប្រធានាធិបតីចិន ទាក់ទងនឹងការពង្រឹងសហប្រតិបត្តិការ "ពិភពលោកត្រូវពង្រឹងកិច្ចសហការរួមគ្នា និងបំបាត់ចោលនូវនយោបាយមានកលល្បិច"
សិង្ហបុរី - បុរសជាមន្ត្រីរដ្ឋការសិង្ហបុរីអាយុ 32 ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនដោយសារធ្វើឲ្យបែកធ្លាយព័ត៌មានស្ដីអំពីវិធានការទប់ស្កាត់ covid-19 នៅក្នុងសកម្មភាពកីឡា និងអប់រំកាយសម្រាប់យុវសិស្សអាយុ 18 ឆ្នាំនៅក្រោម 18 ឆ្នាំនៅលើបណ្តាញ WhatsApp ។ ការធ្វើឲ្យលេចធ្លាយព័ត៌មាននេះគឺជាការផ្ទុយនឹងច្បាប់ស្ដីពីការរក្សាភាពសម្ងាត់របស់មន្ត្រីរដ្ឋការដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន 2 ឆ្នាំនិងផាកពិន័យចំនួន 2000ដុល្លារសិង្ហបុរី។
ថៃ - គម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិរបស់ភូកេត Phuket Sandbox នៅថ្ងៃទី១ ខែកក្តដា ឆ្នាំកំពុងប្រណាំងប្រជែងនឹងពេលវេលា។ ក្នុងការរៀបចំបើកឡើងវិញនេះ ការចាក់វ៉ាក់សាំងឲ្យប្រជាជនក្នុងតំបន់ឲ្យបាន ៧០% ត្រូវបានកំណត់ ប៉ុន្តែដល់បច្ចុប្បន្ននេះ ទើបតែចាក់បាន ២៥% ប៉ុណ្ណោះ ហើយថ្មីៗនេះ ទិសដៅនៃការចាក់វ៉ាក់សាំងត្រូវបានបង្វែរតម្រង់មកទីប្រជុំជនក្នុងទីក្រុងបាងកកវិញ។
វៀតណាម - ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២១ ទីក្រុងហូជីមិញទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន ១,៣ពាន់លានដុល្លារ ថយចុះ ១៦,៥២%។
ថៃ - ទេសាភិបាលធនាគារថៃបាននិយាយថាសេដ្ឋកិច្ចប្រទេសត្រូវប្រើពេលរហូតដល់ត្រីមាសទី១ ឆ្នាំ២០២៣ ទើបអាចត្រឡប់រកភាពប្រក្រតីដូចមុនមានវិបត្តិកូវីដ-១៩។