ស៊ីរី - ប្រធានាធិបតីស៊ីរី លោក បាហ្សាដត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីប្រទេសស៊ីរីជាថ្មី សម្រាប់អាណត្តិទី៤ ក្នុងសំឡេង ៩៥,១%។
សូមបញ្ជាក់ថា ប្រទេសស៊ីរីធ្លាប់ទទួលរងព្យុះបដិវត្តន៍ពណ៌ទម្លាក់ប្រធានាធិបតីអាហ្សាដចេញពីតំណែង ប៉ុន្តែមិនបានសម្រេច។ តែយ៉ាងណាក៏ដោយ ប្រទេសនេះបានបែកបាក់ និងធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិល និងការឈ្លានពានរបស់បរទេស។

Media is too big
VIEW IN TELEGRAM
អវកាស - ទិដ្ឋភាពភពព្រះអង្គារថតដោយយាន Curiosity ។
*ខេត្តកណ្តាល - ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដកើនឡើង២៩៨នាក់។ ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារ បានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឲ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត៕
ម៉ាឡេស៊ី - ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្ដើមធ្វើការបិទប្រទេសទាំងស្រុង ទាំងសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពសង្គមក្នុងរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃទី 1 ខែមិថុនាដល់ថ្ងៃទី 14 ខែមិថុនាឆ្នាំ 2021 ។ ទោះយ៉ាងណាក៏ដោយ សកម្មភាពសេដ្ឋកិច្ចសំខាន់ៗមួយចំនួនត្រូវបានអនុញ្ញាត។
សូមបញ្ជាក់ថាប្រទេសម៉ាឡេស៊ីមានអត្រាអ្នកឆ្លងជំងឺ covid-19 ច្រើនជាង 8 ពាន់នាក់ក្នុងមួយថ្ងៃ និងមានចំនួនអ្នកឆ្លងសរុបជាង 7 ម៉ឺននាក់។ ចំណែកអ្នកស្លាប់មានជាង 2,550នាក់។
សូមបញ្ជាក់ថាប្រទេសម៉ាឡេស៊ីមានអត្រាអ្នកឆ្លងជំងឺ covid-19 ច្រើនជាង 8 ពាន់នាក់ក្នុងមួយថ្ងៃ និងមានចំនួនអ្នកឆ្លងសរុបជាង 7 ម៉ឺននាក់។ ចំណែកអ្នកស្លាប់មានជាង 2,550នាក់។
ហ្វីលីពីន - អ្នកស្រាវជ្រាវហ្វីលីពីនបានធ្វើដំណើរចុះទៅបាតសមុទ្រជ្រៅជាងបំផុតទី៣ ក្នុងជម្រៅ ១០ម៉ឺនម៉ែត្រ បានប្រទះឃើញកាកសំណល់ថង់ប្លាស្ទិចនៅនោះ។
តួកម៉េ នីស្ថាន - រណ្តៅភ្នំភ្លើងមួយស្ថិតនៅក្នុងប្រទេស Turkmenistan ត្រូវបានប្រជាជននៅទីនោះហៅថាទ្វារនរក ដែលស្ថិតនៅលើវាលខ្សាច់ក្នុងភូមិ Darvaza ដែលមានប្រជាជនរស់នៅប្រហែល 150 នាក់។ រណ្តៅនេះកើតឡើងដោយសារការជីករុករករ៉ែប្រេងនៅឆ្នាំ ១៩៧១ ប៉ុន្តែក្រោយមករណ្តៅនោះបានបាក់ និងចេញកំអែលភ្នំភ្លើង ហើយរាលដាលក្លាយជារណ្តៅធំមួយ ដែលមានភ្នំភ្លើងផ្ទុះចុះឡើងឥតឈប់ឈរ។
រាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យាជាចលករស្នូលក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។
ដើម្បីគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គេត្រូវ៖
១. បង្កើតគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល
២. បង្កើតគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសន្តិសុខឌីជីថល
៣. បង្កើតស្តង់ដារជាតិកម្ពុជា ស្តីពីយន្តការគ្រប់គ្រងសន្តិសុខព័ត៌មាន
៤. បង្កើតច្បាប់ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
៥. បង្កើតអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway - NIG)
៦. បង្កើតអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល
៧. បង្កើតគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា
៨. បង្កើតច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន
៩. បង្កើតច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យា។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ

ថៃ - លោកឧបនាយករដ្ឋមន្ត្រីថៃ Jurin បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង និងការងារចាំបាច់មួយចំនួនទៀត គឺជាកត្តាសំខាន់ជួយឲ្យ ភូកេត អាចបើកទទួលភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី១ ខែកក្កដា នេះ ដែលយុទ្ធនាការនេះហៅថា Phuket Tourism Sandbox ដោយរាប់បញ្ចូលគោលដៅទេសចរណ៍នៅខេត្ត Phang Nga ផងដែរ។ លោកបានឲ្យអាជ្ញាធរខេត្ត Phang Nga រៀបចំលក្ខណៈសម្បត្តិត្រៀមទទួលភ្ញៀវ ព្រោះកញ្ចប់ទេសចរណ៍ខេត្ត Phang Nga នឹងត្រូវលក់រួមគ្នាជាមួយខេត្តភូកេត។
លោកបានណែនាំឲ្យអាជ្ញាធរព្រលានយន្តហោះភូកេតរៀបចំដើម្បីទទួលភ្ញៀវដែលនឹងហោះហើរដោយផ្ទាល់ពីប្រទេសជាដៃគូរួមមាន អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី អាមេរិក អ៊ីស្រាអែល បារាំង និងស្កានឌីណាវៀ។
លោកក៏បានឲ្យ ភូកេត និងផ័ងង៉ា ត្រូវធ្វើយុទ្ធនាការទេសចរណ៍រួមគ្នា 'Travel Thailand Together' ។

បរទេស - វត្តមានរបស់ដ្រូនតាមប្រម៉ាញ់មនុស្សដោយប្រើបច្ចេកវិជ្ជា AI ជាលើកដំបូងបានបង្កការព្រួយបារម្ភអំពីការប្រើបច្ចេកវិទ្យានៅក្នុងវិស័យយោធា។ ដ្រូនតាមប្រមាញ់សម្លាប់មនុស្សដោយមិនមានអ្នកបញ្ជាដែលផលិតនៅប្រទេសទួរគីត្រូវបានគេប្រទះឃើញប្រើនៅក្នុងជម្លោះប្រដាប់អាវុធស៊ីវិលក្នុងប្រទេសលីប៊ីកាលពីខែមីនាកន្លងទៅនេះ មានបំពាក់កម្មវិធីស្វ័យប្រវត្តិមិនចាំបាច់ទទួលការបញ្ជាពីចម្ងាយឡើយ។