ដំណឹងខ្លី | អន្តរជាតិ
64 subscribers
784 photos
296 videos
1 file
19 links
សង្ខេបបឋម ជាបណ្តុំព័ត៌មានបឋមទាន់ហេតុការណ៍ និងជាប្រភពចំណេះដឹងទូលំទូលាយដើម្បីគុណភាពជីវិតកាន់តែប្រសើរ និងប្រកបដោយខ្លឹមសារ។

សង្ខេបបឋម-មើលឃើញពិភពលោកទាំងមូល!

ទំនាក់ទំនង @ezcontact
Download Telegram
អាមេរិក - តារាចម្រៀងល្បី Lady Gaga ពាក់អាវយឺត ស្បែកជើងកវែង ចូលក្នុងពិធីរំលឹកខួប ១០ឆ្នាំនៃអាល់ប៊ុម Born This Way របស់នាង។
This media is not supported in your browser
VIEW IN TELEGRAM
ពញាក្រែក - កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ម្នាក់ដែលញៀន បានសម្លាប់មន្ត្រីយោធាយាមកាមនៅមន្ទីរពេទ្យបង្អែក ក្នុងបំណងរត់គេចចេញពីកន្លែងព្យាបាល។
ចិន - លោកប្រធានាធិបតីស៊ី បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ថា ចិនបន្តផ្តល់ជំនួយដល់នេប៉ាល់ ឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយសង្ឃឹមថា ប្រជាជននេប៉ាល់នឹងទទួលបានជោគជ័យលើកូវីដ១៩។
អាមេរិក - ក្រុមហ៊ុន Amazon បានទិញយកស្ទីយោ MGM ក្នុងតម្លៃ ៨,៤៥ ពាន់លានដុល្លារ។
សិង្ហបុរី - អាជ្ញាធរសិង្ហបុរីនឹងតម្រូវឲ្យពលរដ្ឋសិង្ហបុរី ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ត្រូវមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ក្នុងរយៈពេល៧២ម៉ោង មុនធ្វើដំណើរចូលមកសិង្ហបុរី។
កម្ពុជា - ពលរដ្ឋមួយចំនួនមិនឃើញទៅចាក់វ៉ាក់សាំងដូសទី២! នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវឱ្យទៅចាក់ដូសទី២ ដើម្បីថ្នាំមានប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩។
វៀតណាម - កាលពីថ្ងៃទី 26 ខែឧសភាឆ្នាំ 2021 នេះ នាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកការប្រយុទ្ធនឹងកូវីដ១៩ នៅតំបន់ដែលរីករាលដាលខ្លាំងជាអាទិភាពខ្ពស់បំផុត។ កម្លាំងសរុបទាំងអស់ត្រូវបានប្រើដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ នៅខេត្ត Bac Giang និងខេត្ត Bac Ninh ។
ដាណាម៉ាក - នៅដាណាម៉ាក ច្បាប់តម្រូវឲ្យអ្នកធ្វើកសិកម្មទុកដី៥% ដាំរុក្ខជាតិសម្រាប់សត្វឃ្មុំ។
វៀតណាម - ស្តាតនៅខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាមបានប្រែក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្នដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅទីនោះ។
សិង្ហបុរី - ក្រុមកីឡាករ គ្រូបង្វិក និងមន្ត្រីសម្របសម្រួលចំនួន ២២០នាក់បានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ និងត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ។
វៀតណាម - វៀតណាមបានចាប់ផ្តើមចរចាជាមួយអ្នកផ្គត់ផ្គង់ និងអ្នកផលិតវ៉ាក់សាំងកូវីដ១៩ នានានៅលើពិភពលោក ដើម្បីទិញវ៉ាក់សាំងឲ្យបានច្រើនមកប្រទេសរបស់ខ្លួន។
ហ្វីលីពីន - លោកប្រធានាធិបតីហ្វីលីពីន ឌុយទឺទេ បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលអនុញ្ញាតឲ្យបន្ថយលក្ខខណ្ឌកម្ពស់សម្រាប់ប៉ូ លីស។ សម្រាប់បុរស បន្ថយពី ១,៦២ម មកកម្ពស់ ១,៥៧ម និងស្រីបន្ថយកម្ពស់ ១,៥៧ម មក ១,៥២ម។
កូរ៉េ - កូរ៉េខាងជើងបានរក្សាភាពស្ងប់ស្ងាត់ចំពោះជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី 21 ខែឧសភា ឆ្នាំ 2021 ដែលប្រធានាធិបតីទាំងពីរយល់ព្រមលើការពិភាក្សាការទូតជាមួយកូរ៉េខាងជើងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបនេះ។
ប្រស៊ីល - អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសប្រេស៊ីលដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាមេរិកឡាទីនបានកើនឡើង ១៤.៧% ក្នុងត្រីមាសទី១ ឆ្នាំនេះ។
វៀតណាម - ម៉ាស៊ីនអេធីអឹមអង្ករ ដែលបានបង្កើតឡើងកាលពីឆ្នាំមុននៅទីក្រុងហូជីមិញ ត្រូវបានរៀបចំតំឡើងនៅខេត្ត Bac Giang ដើម្បីផ្តល់អង្ករដល់កម្មករសួនឧស្សាហកម្មដែលបាត់បង់ការងារដោយសារការរាលដាលនៃជំងឺកូវីដ១៩។
ថៃ - ប្រទេសថៃ និងចិនកំពុងធ្វើការរួមគ្នាដើម្បីសម្រេចក្តីសុបិនឲ្យមានផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងបាងកកទៅកាន់ប្រទេសចិន ដោយកាត់តាមប្រទេសឡាវ។
ស៊ីរី - ប្រធានាធិបតីស៊ីរី លោក បាហ្សាដត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីប្រទេសស៊ីរីជាថ្មី សម្រាប់អាណត្តិទី៤ ក្នុងសំឡេង ៩៥,១%។

សូមបញ្ជាក់ថា ប្រទេសស៊ីរីធ្លាប់ទទួលរងព្យុះបដិវត្តន៍ពណ៌ទម្លាក់ប្រធានាធិបតីអាហ្សាដចេញពីតំណែង ប៉ុន្តែមិនបានសម្រេច។ តែយ៉ាងណាក៏ដោយ ប្រទេសនេះបានបែកបាក់ និងធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិល និងការឈ្លានពានរបស់បរទេស។
Media is too big
VIEW IN TELEGRAM
អវកាស - ទិដ្ឋភាពភពព្រះអង្គារថតដោយយាន Curiosity ។
*ខេត្តកណ្តាល - ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដកើនឡើង២៩៨នាក់។ ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារ បានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឲ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត៕